Monday, July 16, 2018

ប្លែកៗ

មើលហើយ​ហួស​ចិត្ត! ២៧ រូប​ដែ​ល​ត្រូវ​កាត់​ត​​ដោយ​អ្នក​ជំ​នាញ​មានបទពិសោធន៍​ពិតៗ​មែន​លំៗ!

  អ្នក​គ្រប់​គ្នា​ប្រហែល​ជា​បាន​ស្គាល់​កម្មវិធី​ Photoshop ដែល​អាច​បង្កើត​រូ​ប​ភាព​ដ៏ស្រស់ស្អាត។ តេាះ​មក​មើល​អ្នក​ឯកទេសពិតៗ​មែន​លំៗ ពួកគេអាចបិទបាំងនូវកំហុសនៃរូបរាងបានល្អប្រសើរជាងសិល្បករតុបតែងខ្លួន ពួក​បាន​បង្កើត​រូប​ភាព​ប្លែកៗ មើល​ហើយ​ទប់​សំណើច​មិន​បាន​! ២៧ ឆ្មារគី​ង​កុង ២៦ នរណាម្នាក់ចង់ទៅសមុទ្រ ២៥ ហេតុអ្វីយឺតដូច្នេះហា? ២៥ ដូច​ជា​នៅអាមេរិច ២៤ ក្រុម Straight Outta Hawkton ២២ ពិត​ជា​ឆ្ងាញ! ២១ មែន​ក្រ​ទេ​ទើប​តែ​ទិញ ២០ ឆ្មារបស់ណាប៉ូឡេអុង ១៩ មិនមែនសត្វក្តាន់ធម្មតា ១៨ ខ្ញុំបានសួរមិត្តរបស់ខ្ញុំឱ្យ​ជួយកែរូប​ខ្ញុំ មើល​ទៅ​ដូច​ជា​ឱប​ឆ្កែ ១៧​ ដូច​មែន​ទែន ១៥ Game of Photoshoppers ១៤ មើល​អី? ១៣ បង​ទៅ​ហើយ ១២​ លើក​ដៃ​ឡើង ១១ ប៉ុន្តែខ្ញុំមិនចង់ក្លាយជាស្តេចព្រៃអី​នេាះ​ទេ! ១០​ មែន​ស្លូត​ទេ! ៩ ពិ​ជា​គួរ​ឲអាណិត​ណាស់ ៨ និងបាន​គេហៅ​ថា​ការ​ងារ​ជា​ក្រុម ៧ ការផ្សព្វផ្សាយដ៏អស្ចារ្យ ៦ គេ​ធ្វើ​អី​និង? ៥ សង្ហារ​អត់​ប៉ុណ្ណឹង ៤ វា​មិន​អា​ច​គ្រប់​ដប់​ទាំង​អស់​នេាះ​ទេ ៣ ជួយ​កែ​ឲស្អាតតិចមាន​អត់ ២ […]

ស្នេហា

តាមពិតសុភមង្គលក្នុងគ្រួសារកើតឡើងពីចំនុចតូចៗទាំងអស់នេះសោះ!

Pascal Campion គឺជាវិចិត្រករជនជាតិអាមេរិកកាត់បារាំងដែលរស់នៅ Burbank រដ្ឋកាលីហ្វញ៉ា (California) ដែលបានបង្កើតរូបគំនូរដ៏កក់ក្តៅដែលបង្ហាញពីជីវិតប្រចាំថ្ងៃរបស់គូរស្នេហ៍មួយគូរ។ អ្វីដែលជំរុញចិត្តរបស់លោកអោយបង្កើតជាគំនូរទាំងនេះឡើង គឺប្រពន្ធរបស់គាត់ដែលរស់នៅជាមួយគ្នាមកអស់រយៈពេល១០ឆ្នាំ  Katrina  កូនស្រី អាយុ ៩ឆ្នាំ ហើយនិងកូនភ្លោះប្រុស អាយុ៦ឆ្នាំ ដែលជាមូលហេតុធ្វើអោយគាត់មានបំណងបង្កើតជាគំនូរទាំងអស់នេះឡើងផ្តោតទៅលើសកម្មភាពតូចៗប្រចាំថ្ងៃរបស់ពួកគាត់។ គាត់អោយតំលៃជាខ្លាំងទៅលើរាល់សកម្មភាពគ្រប់បែបយ៉ាងមិនថា ជារឿងធំដុំឬតូចតាចនោះទេ សូម្បីតែការកាន់ដៃ មើលសៀវភៅ សុទ្ធតែជារឿងសំខាន់សំរាប់គាត់។ គាត់បាននិយាយថា ពេលវេលាដែលតូចៗសុទ្ធតែសំខាន់ដូចគ្នាទៅនិងខណៈពេលធំៗផ្សេងទៀត។ ឥឡូវនេះចង់ដឹងថាជីវិតដ៏មានសុភមង្គល និងទំនាក់ទំនងរបស់ពួកគាត់មានភាពផ្អែមល្ហែមប៉ុណ្ណា អញ្ចឹងមកមើលរូបភាពខាងក្រោមទាំងអស់គ្នា៖ អារម្មណ៍សុភមង្គល មិនខ្វល់ខ្វាយអ្វីទាំងអស់ដែលទទួលបានការលួងលោមពីភរិយា ភ្ញាក់ពីគេងឡើងឃើញមនុស្សដែលខ្លួនស្រលាញ់នៅក្បែរខ្លួន ផ្តល់ស្នាមថើបដល់ប្រពន្ធនៅពេលដែលឃើញប្រពន្ធរបស់ខ្លួនកំពុងតែសំរាកដោយមានក្តីសុខ ភាពរីករាយក្នុងការប្រលែងគ្នាលេងជាមួយខ្នើយ ដំនើរកំសាន្តលំហែរអារម្មណ៍ជាមួយគ្នា ជ្រកភ្លៀងនៅក្រោមឆត្រ័តែមួយជាមួយគ្នា លើកបីនាងឡើងដោយភាពរីករាយ ទន្ទឹងរង់ចាំស្វាមីត្រលប់មកផ្ទះដោយក្តីនឹករលឹក មានភាពសប្បាយរីករាយជាមួយទោះបីជាធ្វើការងារគួរអោយធុញទ្រាន់ក៏ដោយ ចំណាយពេលជាមួយគ្នាដោយមិនធ្វើអ្វីទាំងអស់ បង្ហាញពីអារម្មណ៍ដែលមានលើគ្នាទៅវិញទៅមក រីករាយនិងការមើលទេសភាពខាងក្រៅផ្ទះពីលើផ្ទះជាមួយគ្នាដោយភាពរ៉ូម៉េនទិក បង្កើតនូវអភិនីហាដ៏អស្ចារ្យមួយជាមួយគ្នា អារម្មណ៍ព្រួយបារម្ភនៅពេលដែលនាងមិនទទួលទូរសព្ទ័ មើលស្លឹកឈើជ្រុះជាមួយគ្នានៅពេលដែលចាស់ទៅ លួចមើលប្រពន្ធបំបៅដោះកូនពីខាងក្រៅទ្វារដោយសេចក្តីរំភើបនិងមានក្តីសុខ នៅរង់ចាំលើកទឹកចិត្តគ្រប់ពេលវេលានៅពេលដែលគាត់ជួបការលំបាក នៅសុខៗក៏ទទួលបានការអោបដ៏កក់ក្តៅមួយពីកូនជាទីស្រលាញ់ បង្កើតពេលវេលាផ្អែមល្ហែមជាមួយគ្នា ការពារអ្នក យកឆត្រ័អោយអ្នក ធ្វើយ៉ាងណាមិនអោយអ្នកទទឹកភ្លៀង មើលឃើញពីភាពស្រស់ស្អាត ក្តីសង្ឃឹម និងភាពរីករាយគ្រប់ពេលវេលា មានមោទនៈភាពគ្រប់ភាពរីកចំរើនគ្រប់បែបយ៉ាង ធ្វើរឿងដែលកំប្លែងៗឆ្កួតៗខ្លះជាមួយគ្រួសាររបស់អ្នក នេះគឺជារូបភាពរបស់ Pascal Campion […]

ប្រុសៗ ប្រាកដជាមានសំណាង និងរស់នៅដោយសុភមង្គល បើបានសង្សារ ឬប្រពន្ធដែលមានគុណសម្បត្តិទំាង ៦ យ៉ាងនេះ

បុរសៗ​កោត​សរសើរ និង​ចង់​បាន​មនុស្ស​ស្រី​ដែល​ចេះ​ស្តាប់​បង្កាប់, ប៉ិន​ប្រសប់​ខាង​ម្ហូប​អាហារ, ស្មោះត្រង់… មក​ធ្វើ​ជា​គូ​អនាគត។ នៅ​ពេល​ធ្វើការ​ជ្រើស​រើស​គូស្នេហ៍ មាន​កត្តា​មួយ​ចំនួន​ដែល​មនុស្ស​ភាគ​ច្រើន​តែ​ងតែ​គិត​ដល់ គឺ​ មុខ​ស្អាត និង​​មើលទៅ​មាំទាំ តែ​វា​មិន​មែន​ជារឿង​ទី១ ដែល​បុរស​ត្រូវ​សម្លឹង​មើល​ឡើយ។ យោងតាម​ទស្សនាវដ្តី Allwomenstalk បាន​បង្ហាញ​ថា មនុស្ស​ស្រី​ដែល​បុរសៗ​ចង់​បាន គឺ​មាន​សមត្ថភាព​ក្នុង​ការ​ស្តាប់ និង​ចេះគិត​ពិចារណា មិនទាក់​ទង​នឹង​កត្តា​រូបរាង​ខាង​ក្រៅ​ឡើយ។ឮ ពូកែស្តាប់ បុរសៗ​ភាគ​ច្រើន​កោត​សរសើរ​ចំពោះ​មនុស្ស​ស្រី ដែល​មាន​សមត្ថភាព​ស្តាប់ និង​យល់។ វា​ហាក់បី​ដូច​ជា​ចម្លែក​ណាស់ នៅ​ពេល​មាន​ជម្លោះ​កើត​ឡើង មនុស្ស​ស្រី​ជា​ច្រើន​បាន​បាត់​បង់​សមត្ថភាព​ក្នុង​ការ​ស្តាប់ តែ​បែរ​ជា​តម្តើង​សម្លេង​ខ្លាំងៗ។ បុរសៗ​ពិត​ជា​មាន​ការ​ភ័យ​ខ្លាច​ថា នៅ​ថ្ងៃណា​មួយ ភរិយា​របស់​គាត់​អាច​នឹង​លែង​ស្តាប់​ហេតុផល​របស់​គាត់។ មនុស្ស​ស្រី​ពូកែ​ខាង​ស្តាប់ ហើយ​ស្តាប់​ដោយ​អត់​ធ្មត់​បន្តិច ដើម្បី​យក​ឈ្នះ​លើ​ចិត្ត​បុរស។ កំពូល​ចុង​ភៅគ្រួសារ ការពិត​នៃ​ចំណុច​មួយ​នេះ គ្មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ។ ទោះបី​ជា​យ៉ាង​ណាក៏​ដោយ វា​មិន​ត្រឹម​តែជា​តិចនិច ដើម្បី​យក​ឈ្នះលើ​បេះដូង​បុរសៗ​ទេ តែ​វា​តិចនិច​ឆ្លាត​វៃ​មួយ។ អាហារ​គ្រួសារ​មិន​ត្រឹម​តែ​បំពេញ​ក្រពះ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​គន្លឹះ​មួយ​នៃការ​ចាប់​ផ្តើម​គ្រួសារ​ដែរ។ មនុស្ស​ស្រី​គ្រប់​រូបគួរ​តែ​រៀន​ស្រឡាញ់​ផ្ទះ​បាយ ព្រោះ​ដើម្បី​ធ្វើ​អាហារ​ឆ្ងាញ់ៗ​សម្រាប់​ស្វាមី។ កុំ​ឲ្យ​ស្វាមី​របស់​ខ្លួន​ត្រូវ​មក​ញ៉ាំ​មី​ជា​មួយ​បាយ ពិត​ជា​មិន​ល្អ​ឡើយ។ ទេពកោសល្យ គេនិយាយ​ថា៖ នៅ​ពេល​អ្នក​ចាប់​ផ្តើម​និយាយ​កុហក អ្នក​នឹង​មិន​អាច​បញ្ឈប់​វា​បាន​ឡើយ។ ដើម្បី​លុប​បំបាត់​ចោល​នូវពាក្យ​សម្តីកុហក អ្នក​ត្រូវ​ប្រើ​ពាក្យ​សម្តី​កុហកៗ​ខុសៗ​គ្នា តែ​ស្ថិត​ក្នុង​ផ្លូវ​ល្អ។ បុរសៗ​ស្រឡាញ់​មនុស្ស​ស្រី​ដែល​ស្មោះ​ត្រង់។ ប៉ុន្តែ​មនុស្ស​ស្រី​គ្រប់​រូប​ត្រូវ​តែមាន​អាថ៌កំបាំង​ផ្ទាល់​ខ្លួន​របស់​នាង​ដែល​មិន​អាច​ប្រាប់​ដល់​បុរស​បាន។ […]

អ្នកដឹងទេ

គោលដៅទាំង ៤ យ៉ាង​ដែលអាច​ធ្វើ​ឲ្យហាង​បញ្ចាំ​តបស់អ្នក​ទទួល​បាន​ជោគជ័យ​បំផុត

ដាក់​បញ្ចាំ​របស់​​គឺ​ជា​រឿង​មួយ​គួរ​អោយ​ខ្មាស​អៀន។ ទិញ​របស់​បញ្ចាំ​គឺ​ជា​រឿង​ខុស។ នោះ​ហើយ​ជា​ហេតុ​ផល​ដែល​លោក David Margendorff បាន​បើក​ហាង​ PawnHero នៅ​ហ្វីលីពីន ជា​ប្រទេស​ដែល​លោក​និយាយ​ថា មាន​ប្រជាជន​ត្រឹម​២០%​ប៉ុណ្ណោះ​មាន​គណនី​ធនាគារ ហើយ​មាន​ត្រឹម​៥%​ប៉ុណ្ណោះ​ដែល​មាន​កាត​ក្រេឌីត ដែល​ទាំង​នេះ​ធ្វើ​អោយ​ហាង​បញ្ចាំ​គឺ​ជា​ប្រភព​នៃ​សាច់​ប្រាក់​សម្រាប់​ជនក្រីក្រ​មិន​អាច​ជៀស​បាន​នៅ​ហ្វីលីពីន។ នៅ​ខែ​មករា​​ឆ្នាំ​២០១៥​ហាង​បញ្ចាំ​មួយ​នេះ​ត្រូវ​​​បាន​បើក​ដំណើរការ​ជាមួយ​នឹង​​បុគ្គលិក​៥​នាក់ បច្ចុប្បន្ន​ PawnHero មាន​បុគ្គលិក​ជិត​៥០​នាក់​ ការិយាល័យ​៣​នៅ​ក្នុង​ប្រទេស​២។ “យើង​រំពឹង​ថា នឹង​ពង្រីក​ខ្លួន​រហូត​ដល់​មាន​បុគ្គលិក​ជាង​១០០​នាក់​នៅ​ចុង​ឆ្នាំ​នេះ នៅ​ក្នុង​ប្រទេស​ចំនួន​៣​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍”។ លោក Margendorff និយាយ​រាប់​បញ្ចូល​ទាំង​ប្រទេស​វៀតណាម។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ទាំង​៤​ដែល​ PawnHero បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ឧស្សាហកម្ម​ដែល​គេ​ត្រូវ​ការ​ជា​ចាំ​បាច់៖ ១៖ ហាង​មាន​តម្លា​ភាព​ជាង​ហាង​បញ្ចាំ​បុរាណ លោក Margendorff និយាយ​ថា លោក​បាន​សាកល្បង​នៅ​តាម​ហាង​បញ្ចាំ​ក្នុង​ស្រុក​ជា​ច្រើន ហើយ​មាន​បញ្ហាធំ​មួយ​ជា​មួយ​នឹង​តម្លា​ភាព។ “វា​ពិបាក​យល់​ពី​អត្រា​ការ​ប្រាក់ ហើយ​របៀប​ដែល​គេ​ធ្វើ​ការ មាន​តម្លៃ​ដែល​បង្កប់​ជា​ច្រើន ហើយ​តម្លៃ​របស់​ដែល​យើង​យក​ទៅ​ដាក់​ខុស​គ្នា​ពី​ហាង​មួយ​ទៅ​ហាង​មួយ។ ខ្ញុំ​ដឹង​ពី​រឿង​នោះ ជាមួយ​នឹង​គំនិត​ដូច​ជា PawnHero ខ្ញុំ​អាច​ផ្ដល់​ជូន​នូវ​​វិធី​ដែល​មាន​​តម្លា​ភាព​ អាច​ជឿទុក​ចិត្ត​បាន​សម្រាប់​ប្រជាជន​ហ្វីលីពីន​ដែល​ត្រូវ​ការ​លុយ។ ដោយ​ការ​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ខ្ញុំ​ក៏​រក​ឃើញ​ថា​វា​ជា​បទពិសោធន៍​ដែល​ងាយ​ស្រួល និង​មិន​ឈូឆរ”។ ២៖ ហាង​​មិន​ចំណាយ​លើ​ថ្លៃ​​ជួល​ហាង ហើយ​​ជួយ​សន្សំសំចៃ​ដល់​អតិថិជន មិន​ដូច​ជា​ហាង​បញ្ចាំ​បុរាណ​ដែល​គេ​ឃើញ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន PawnHero ខុស​គេ​ត្រង់​​គ្មាន​ហាង​លើក​ស្លាក​យីហោ។ “យើង​មិន​ចំណាយ​លើ​ការ​​រក្សា​ស្លាកយីហោ​ទេ ដែល​ធ្វើ​អោយ​កាត់​បន្ថយ​កា​រ​ចំណាយ​យ៉ាង​ច្រើន។ យើង​ជួល​បុគ្គលិក​តិច​ហើយ​ធ្វើ​ការ​ដោយ​មានប្រសិទ្ធិភាព”។ លោក […]