៧​ ចំនុច​ជួយបំបាត់ភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ​មុខមហាជនច្រើននាក់

មនុស្សភាគច្រើន មានការភ័យខ្លាចក្នុងការនិយាយនៅមុខមនុស្សជាច្រើននាក់។ ពួកគេមានអារម្មណ៍ភ័យខ្លាច និងគ្មានទំនុកចិត្តលើខ្លួនឯងខណៈពេលនិយាយនៅក្នុងទីសាធារណៈ។ ជាពិសេសវាកើតឡើងចំពោះនិស្សិតនៅសាកលវិទ្យាល័យ ព្រោះជានិច្ចកាលពួកគេត្រូវធ្វើបទបង្ហាញជាញឹកញាប់នៅក្នុងថ្នាក់រៀន ក៏ដូចជានៅក្នុងទីប្រជុំជន។ ទោះជាយ៉ាងណាក៏ដោយ មានវិធីសាស្ត្រមួយ​ចំនួន​អាច​ជួយបំបាត់នូវភាពភ័យខ្លាចទាំងនេះបាន។ ១ – ត្រៀមខ្លួនឲ្យបានច្រើន៖ ភាគច្រើនអ្នកដែលជួបបញ្ហាដែលបានរៀបរាប់ខាងលើ មិនបានត្រៀមខ្លួនឲ្យបានល្អ ឬ ពុំមានចំណេះដឹងច្រើនពីអ្វីដែលពួកគេត្រូវនិយាយ។ អ្នកអាចមើលឡើងវិញឲ្យបានច្រើនសារនូវអ្វីដែលអ្នកត្រូវធ្វើបទបង្ហាញ។ នៅពេលដែលយើងដឹងច្បាស់ថាយើងត្រូវនិយាយអ្វីហើយ យើងនឹងមិនសូវមានភាពភ័យខ្លាចទៀតនោះទេ។ ២ – ចាត់ទុកថាអ្នកដែលមើលយើងនិយាយជាអ្នកដែលយើងស្គាល់ជិតស្និទ្ធ៖ ការធ្វើបែបនេះជួយធ្វើឲ្យអារម្មណ៍របស់យើងមានភាពប្រសើរឡើងជាងមុន។ ត្រូវគិតថាអ្នកទាំងនោះក៏ជាមនុស្សដូចយើងដែរ ពួកគេក៏ធ្លាប់បង្កើតកំហុសជាច្រើនសារដូចគ្នា សំខាន់យើងត្រូវចេះកែប្រែនូវកំហុសទាំងនោះ។ ៣ – អនុវត្តការនិយាយអោយបាន​ច្រើន៖ យើងអាចស្នើរសុំឲ្យមិត្តភកិ្តរបស់យើងជួយស្តាប់នូវអ្វីដែលយើងត្រូវនិយាយ វាជួយឲ្យយើងមានទំនុកចិត្ត ព្រមទាំងទទួលបាននូវយោបល់ល្អៗពីអ្នកទាំងនោះទៀតផង។​ ម្យ៉ាងវិញទៀត ប្រសិនបើពុំមានអ្នកណាដែលយើងអាចនិយាយឲ្យស្តាប់បានទេ យើងអាចនិយាយតែម្នាក់ឯងនៅមុខកញ្ចក់ ហើយថតសម្លេងខ្លួនឯង។ ការធ្វើបែបនេះជួយឲ្យយើងដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯង ព្រមទាំងបានមើលពីកាយវិការរបស់ខ្លួនផង។ ៤ – ដកដង្ហើមឲ្យវែងៗ៖ ប្រសិនបើយើងភ័យខណៈពេលនិយាយនៅមុខមហាជន យើងអាចបិទភ្នែកបន្តិច ហើយដកដង្ហើមឲ្យបានវែងៗប្រមាណ៥០វិនាទី វាអាចជួយកាត់បន្ថយនូវការភ័យខ្លាចរបស់យើងបានមួយកម្រិត។ ៥- ត្រូវយល់ពីប្រធានបទ តែកុំទន្ទេញវា៖ ធម្មតា ការយល់អំពីរឿងអ្វីមួយអាចធ្វើឲ្យយើងចាំបានយូរ និងមានទំនុកចិត្តលើអ្វីដែលខ្លួនកំពុងនិយាយច្រើនជាងការចាំដោយទន្ទេញ។ ការទន្ទេញ ធ្វើឲ្យយើងចាំបានក្នុងរយៈពេលខ្លី។ ម្យ៉ាងប្រសិនបើយើងចាំប្រធានបទដោយការទន្ទេញ នៅពេលដែលយើងមានការភ័យខ្លាចតែបន្តិចបន្តួច អ្វីដែលយើងចាំក៏បាត់ទៅណាអស់មួយរំពេច ផ្ទុយពីការនិយាយដោយយល់ ព្រោះមិនថាយើងអាចភ្លេចកំឡុងពេលនិយាយ បន្តិចក្រោយមកយើងក៏អាចនិយាយទៀតបានព្រោះយើងយល់ច្បាស់ពីអ្វីដែលត្រូវបរិយាយ។ ៦- […]

អានបន្ថែម