ចំណុច​បីយ៉ាង​ជំរុញ​ចិត្ត​ឲ្យ​ក្លាយ​ជា​សហគ្រិន​ទោះ​គ្មាន​បទពិសោធន៍​ក៏ដោយ

ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​សហគ្រិន​ម្នាក់​មិន​ចាំ​បាច់​ថា ​អ្នក​ត្រូវ​មាន​ជំនាញ​មួយ​ខ្លាំង ​​​បទ​ពិសោធន៍​ក្រាស់ក្រែល​​ ​ឬ​អាយុ​ច្រើន​នោះ​ទេ។ ​អ្នក​អាច​ចាប់​ផ្ដើម​ពី​គ្រប់​កន្លែង​ ​​​គ្រប់​វ័យ ​និង​​គ្រប់​ពេល​វេលា ​​អ្វី​ដែល​សំខាន់​នោះ​គឺ​អ្នក​ចង់​​​បង្កើត​អ្វី ​ហើយ​​ចង់​ធ្វើ​វា​កម្រិត​ណា។ ​​​ចំណុច​ខាងក្រោម​អាច​ជំរុញ​ចិត្ត​​ និង​តម្រង់​ទិស​អ្នក​ថា ​​មិន​ចាំ​បាច់​មាន​អ្វី​ក៏​អ្នក​អាច​ចាប់​ផ្ដើម​បាន​ដែរ។ ១៖​​​​នៅ​ក្មេង​ ហើយ​គ្មាន​បទ​ពិសោធន៍​​អត់​បញ្ហា គ្មាន​បទ​ពិសោធន៍​មិន​ត្រឹម​តែ​មិន​មែន​ជា​ឧបសគ្គ​ទេ ​តែ​ពេល​ខ្លះ​វា​អាច​ជា​គុណសម្បត្តិ​ទៅ​វិញ។ ​​​មិន​ដឹង​ពី​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​មាន​ន័យ​ថា ​អ្នក​មិន​ដឹង​ពី​អ្វី​ដែល​អ្នក​ដទៃ​កំពុង​ធ្វើ​លើ​​រឿង​នេះ​​​ដូចគ្នា។ ​​​ពេល​ខ្លះ​ការ​មិន​ដឹង​នេះ​ ធ្វើ​ឲ្យ​អ្នក​បង្កើត​គំនិត​ថ្មី​ប្លែក​​ដែល​មិន​ធ្លាប់​មាន​នរណា​នឹក​ដល់។ ​​​​ដូច​ករណី​ អ្នក​នាង​ Sara Blakely ​​​ជា​ស្ថាបនិក ​និង​ម្ចាស់​ក្រុមហ៊ុន​ Spanx ​បាន​ចែក​រំលែក​ក្នុង​​កម្មវិធី​ Global Showcase ​ថា ​​​ដើម្បី​បង្កើត​មុខ​ជំនួញ​របស់​នាង​ឡើង ​នាង​ព្យាយាម​គិត​ថា ​​តើ​នាង​​អាច​ធ្វើ​កិច្ចការ​នីមួយៗ​យ៉ាង​ម៉េច​បើ​សិន​ជា​​នាង​មិន​ដឹង​អ្វី​ទាំង​អស់។ ​​​​វិធីសាស្ត្រ​នេះ​ ​​បាន​បង្កើត​នូវ​ការ​គិត​ថ្មី​​ ដែល​អាច​ជា​ហេតុផល​មួយ​ឲ្យ​អ្នក​​បង្កើត​​​ជំនួញ​មួយ​ដោយ​មាន​គំនិត​​ល្អៗ​​យក​មក​បញ្ចូល​ជា​​ជាង​​​អង្គុយ​រង់ចាំ​ឱកាស​មក​ដល់។ ២៖ ​ចូលរួម​ការងារ​សហគមន៍ ​​​ដើម្បី​ជំរុញ​ចិត្ត​​ និង​ទទួល​យក​ថាមពល​ផ្លូវ​ចិត្ត​​លើ​ភាព​ជា​សហគ្រិន​  ​​ ​​មិន​ចាំ​បាច់​ទាល់​តែ​ចូលរួម​សិក្ខាសាលា​ធំ​ៗ​និយាយ​ពី​សហគ្រិន​ទេ។ ​​អ្នក​អាច​ទាក់ទង​​អ្នក​ដែល​កំពុង​ធ្វើ​ជា​សហគ្រិន ​ព្យាយាម​ស្វែង​យល់​ ហើយ​អង្កេត​មើល​ថា ​​តើ​ពួកគេ​បញ្ជ្រាប​គំនិត​ទៅ​ក្នុង​គម្រោង​អាជីវកម្ម​ដូចម្ដេច​ ហើយ​បន្ទាប់មក​​រៀន​ពី​​ចំណុច​ទាំង​នោះ។ ​មនុស្ស​ប្លែកៗ​ដែល​អ្នក​ជួប​នៅ​ក្នុង​សង្គម​​អាច​នឹង​​ក្លាយ​​​​ជា​គ្រូ​ដើម ​​អ្នក​ផ្ដល់​ប្រឹក្សា ​​ឬ​ក៏​ជា​អ្នក​វិនិយោគ​ក៏​ថា​បាន។ ​​​តែ​ដើម្បី​បង្កើត​​ឱកាស​​​ឲ្យ​ខ្លួន​ឯង​​គឺ​អ្នក​ផ្ទាល់​ត្រូវ​ចូលរួម​សង្គម ​ត្រូវ​ទៅ​ស្គាល់​ពួកគេ​មុន ​ព្រោះ​ពួកគេ​ទាំង​នោះ​​មិន​មក​រក​អ្នក​មុន​ឡើយ។ ៣៖ […]

អានបន្ថែម

ដើម្បីជោគជ័យអ្នកដឹកនាំត្រូវការ ៤ ចំណុចនេះជាចាំបាច់

“ភាព​ជា​អ្នក​ដឹកនាំ” ​ត្រូវ​បាន​គេ​ដាក់​និយមន័យ​ផ្សេងៗ​គ្នា ​ទៅ​តាម​បុព្វបទ​ខុសៗ​គ្នា។ ​​អ្នក​ខ្លះ​សំដៅ​ទៅ​លើ​ប្រមុខ​រដ្ឋ ​​អ្នក​នយោបាយ ​ប្រធាន​ក្រុមហ៊ុន​ ។ល។ ​​អ្នក​ជំនាញ​​លើ​ភាព​ជា​អ្នក​ដឹកនាំ​លោក​ James McGregor Burns ​​បាន​ណែនាំ​​ផ្នត់គំនិត​​ស្តី​ពី​ភាព​ជា​អ្នក​ដឹកនាំ​សម័យ​ថ្មី​ក្នុង​សៀវភៅ​របស់​លោក​នា​​ឆ្នាំ ​១៩៧៨ ​​ចំណង​ជើង​ថា ​”ភាព​ជា​អ្នក​ដឹកនាំ” ​​ដោយ​ឲ្យ​អត្ថន័យ​ថា ​​ជា​ដំណើរការ​​ដែល​អ្នក​ដឹកនាំ​ និង​អ្នក​ដើរ​តាម​​​​​​​​​ក្រម​សីលធម៌​ និង​​​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ប្រសើរ​​​ជាង​មុន។ ​​ភាព​ជា​អ្នក​ដឹកនាំ​ល្អ​​គួរ​មាន​ ៤ ​ចំណុច​ខាងក្រោម៖ ១៖ ​បង្កើត​ចក្ខុវិស័យ​ដ៏​​​មាន​ន័យ​​នៃ​អនាគត ក្នុង​វិស័យ​ជំនួញ​​ ​​ចក្ខុវិស័យ​គឺ​មាន​ភាព​​ពិត​ប្រាកដ​​​ ​អាច​ជឿ​ទុកចិត្ត​​ ​និង​អាច​កំណត់​កន្លែង​ដែល​អ្នក​ចង់​ទៅ​ដល់​នៅ​អនាគត។ ​​​ចក្ខុវិស័យ​ផ្តល់​ជា​ទិសដៅ ​​កំណត់​អាទិភាព ​​​​និង​ការ​វាស់​ស្ទង់ ​ដូច្នេះ​អ្នក​អាច​ដឹង​បាន​ថា ​​​អ្នក​បាន​សម្រេច​អ្វី​ដែល​អ្នក​ចង់​សម្រេច​ឬ​អត់។ ​ដើម្បី​បង្កើត​ចក្ខុវិស័យ​បាន​ ​អ្នក​ដឹកនាំ​ផ្តោត​សំខាន់​ទៅ​លើ​ភាព​ខ្លាំង​របស់​​ស្ថាប័ន​ខ្លួន​ដោយ​ប្រើប្រាស់​វិធី​នានា​ដើម្បី​វិភាគ​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន។ ​​​អ្នក​ដឹកនាំ​​ត្រូវ​ប្រមើល​​ថា ​តើ​វិស័យ​ដែល​ខ្លួន​កំពុង​ដើរ​​នឹង​លេច​ចេញ​ជា​រូបរាង​បែប​ណា​នៅ​អនាគត​ ​​ហើយ​តើ​ដៃគូ​ប្រកួតប្រជែង​នឹង​ធ្វើ​អ្វី។ ​​​បន្ថែម​ពី​នេះ ​អ្នក​ដឹកនាំ​​ក៏​គិត​ដល់​ថា ​តើ​ពួកគេ​គួរ​ច្នៃ​បង្កើត​បែប​ណា​ទើប​អាច​ជោគជ័យ ​​​និង​អាច​សម្រួច​មុខ​ជំនួញ​ និង​យុទ្ធសាស្ត្រ​​​ឲ្យ​សមស្រប​នឹង​ទីផ្សារ​អនាគត។ ​​ពួកគេ​ច្រើន​ធ្វើតេស្ត​ចក្ខុវិស័យ​របស់​ខ្លួន​ឯង ​​តាម​រយៈ​​ការ​ស្រាវជ្រាវ​ទីផ្សារ​មួយ​ដ៏​សមស្រប ​និង​​វាយតម្លៃ​ហានិភ័យ​ចម្បង​ដោយ​ប្រើ​យុទ្ធសាស្ត្រ​ការ​វិភាគ​​ស៊ីណារីយ៉ូ​ជា​ដើម។​ ​ដូច្នេះ​ភាព​ជា​អ្នក​ដឹកនាំ​នៅ​ចំណុច​ដំបូង​នេះ​គឺ​ ​​ការ​រិះរក​ដំណោះស្រាយ ​​ការ​​ប្រមើល​មើល​មុនដោយ​​​​គិត​ថា ​អ្វី​ដែល​ខ្លួន​មាន​គឺ​​​មិន​ទាន់​ល្អ​គ្រប់គ្រាន់​នៅ​ឡើយ។ ​​តែ​ចក្ខុវិស័យ​ត្រូវ​បង្កើត​ឡើង​ដោយ​មាន​​តម្លៃ​ឲ្យ​អ្នក​ដើរ​តាម​យល់​ថា ​​​ត្រឹមត្រូវ ​និង​ពោរពេញ​ដោយ​ថាមពល​ចង់​អនុវត្ត​ដែរ។   ​​២៖ […]

អានបន្ថែម

បង្កើតអាជីវកម្មជាមួយមិត្តភក្តិល្អឬមិនល្អ?

តើអ្នកធ្លាប់គិតចង់ចាប់ផ្តើមមុខជំនួញណាមួយជាមួយមិត្តភក្ដិឬអត់? អ្នកប្រហែលជាធ្លាប់និយាយ ជាមួយមិត្តជិតដិតរបស់អ្នកពីគំនិតអាជីវកម្មណាមួយដែលអ្នកចង់បង្កើតជាមួយគ្នា។ តើអ្នកមានធ្លាប់គិតឬអត់ថា ការចាប់ផ្តើមអាជីវកម្មជាមួយមិត្តជិតដិតជាការលំបាក ព្រោះពេលចាប់ផ្តើមអ្នកនឹងឈានមួយជំហានពីការដើរលេង ផឹកស៊ីជាមួយគ្នា មកជាការស្រាវជ្រាវទីផ្សារ រៀបចំចាត់ចែងការងារ ថវិកា រហូតពេលខ្លះឈានដល់មើលបំណាំប្រៀបធៀបលទ្ធផលរវាងគ្នាកើតជាជម្លោះក៏មាន។ អញ្ចឹងសួរថា តើការបង្កើតមុខជំនួញជាមួយមិត្តភក្ដិមិនអាចទៅរួចទេមែនទេ? អាចទៅរួច តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់បើមិនចង់ឲ្យសម្ពន្ធភាពយូរឆ្នាំត្រូវរលាយដូចអំបិលត្រូវទឹកទេនោះ។  The Phnom Penh Times នឹងលើកយកចំណុចល្អ ចំណុចមិនល្អ និងចំណុចអាក្រក់ខ្លាំងពីការចាប់ដៃគូធ្វើអាជីវកម្មជាមួយមិត្តភក្ដិមកបង្ហាញដូចខាងក្រោម។ ចំណុចល្អ និយាយឆាប់ចូលគ្នា៖ ជាមិត្តភក្ដិនឹងគ្នា ការប្រាស្រ័យទាក់ទងគ្នាក្នុងការងារអាចងាយយល់ព្រោះធ្លាប់យល់ចិត្តគ្នាស្រាប់។ យល់ពីចំណុចខ្លាំងនិងចំណុចខ្សោយគ្នាច្បាស់៖ ការយល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់គ្នាច្បាស់គឺមានភាពងាយស្រួលក្នុងការបែងចែកតួនាទី និងទំនួលខុសត្រូវថា  នរណាគួរធ្វើអ្វី នរណាគួរចាត់ចែងអ្វី។ អ្នកអាចដាក់តួនាទីទៅតាមជំនាញដែលមិត្តភក្ដិរបស់អ្នកខ្លាំង និងតួនាទីដែលអ្នកជំនាញ។ ចំណុចមិនល្អ មានបណ្តាញតែមួយ៖ បណ្តាញមានសារៈសំខាន់សម្រាប់អាជីវកម្មដំបូង។ តែការធ្វើជំនួញជាមួយដៃគូ អ្នកអាចមិនមានបណ្តាញថ្មីបើមិនបែងចែកគ្នាឲ្យច្បាស់ថា នរណាគួរទៅកន្លែងណា  ជួបនរណាឲ្យច្បាស់លាស់ទេ។ ពិបាកទទួលបញ្ជាពីមិត្តភក្ដិ៖ ធម្មជាតិរបស់មនុស្សគឺចូលចិត្តស្តាប់ការបញ្ជាតែពីមេកើយប៉ុណ្ណោះ។ ពេលខ្លះបើទោះជាមិត្តភក្តិអ្នកមានតួនាទីធំជាងក្នុងក្រុមហ៊ុនក៏ដោយ វាពិបាកដែរក្នុងការស្តាប់ ហើយធ្វើតាមព្រោះធម្មតាមិត្តភក្តិច្រើនតែគិតថា ខ្លួនមានតួនាទីស្មើគ្នា។ អាចបែកបាក់សម្ពន្ធភាព៖ ពេលលុយចូលមកដល់ មិត្តភាព សម្ពន្ធភាពអាចនៅមួយឡែក។ មិត្តម្នាក់អាចចង់បានចំណែកច្រើនជាង ដោយគិតថា  ខ្លួនធ្វើច្រើនជាង ល្អជាង ដោយមិនគិតលទ្ធផលជាក្រុម។ លើកលែងតែមានការបែងចែកច្បាស់រវាងមិត្តភាព និងការងារនៅពេលវេលាខុសគ្នាគឺពេលធ្វើការ និងនៅខាងក្រៅ។ ដំបូន្មាន […]

អានបន្ថែម

7 ឃ្លាដែលមនុស្សឆ្លាត មិនយកមកប្រើក្នុងការសន្ទនា

សំដី​របស់​យើង​​អាច​នឹង​ត្រូវ​គេ​គិត​ឃើញ​ក្នុង​អត្ថន័យ​ផ្សេងៗ​គ្នា ការ​គិត​នេះ​ហើយ​អាច​បង្ក​ឲ្យ​មាន​អារម្មណ៍​ល្អ​ ឬ​មិន​ល្អ​មក​លើ​ម្ចាស់​សំដី។ ការ​និយាយ​ដែល​ធ្វើ​អោយ​មនុស្ស​ទទួល​យក​ដាក់​ក្នុង​អារម្មណ៍​ទាមទារ​ការ​យល់​ពី​សង្គម និង​សមត្ថភាព​​​នៃ​ការ​យល់​ពី​អារម្មណ៍​ និង​បទពោសោធន៍​របស់​អ្នក​​ដទៃ។ ទីភ្នាក់ងារ TalentSmart បាន​ធ្វើ​តេស្ត​កម្រិត​បញ្ញា​នៃ​​ការ​យល់​ពី​អារម្មណ៍​របស់​​មនុស្ស​ជាង​មួយ​លាន​នាក់ ហើយ​បាន​រក​ឃើញ​ថា ​ការ​យល់​ដឹង​ពី​សង្គម​គឺ​ជា​ជំនាញ​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​​ខ្វះខាត។ យើង​ខ្វះខាត​ការ​យល់​ដឹង​ពី​សង្គម​ព្រោះ​យើង​ផ្ដោត​សំខាន់​ពេក​លើ​អ្វី​ដែល​យើង​នឹង​និយាយ ហើយ​ការ​និយាយ​របស់​អ្នក​ដទៃ​ប៉ះពាល់​អ្វី​ដល់​យើង ធ្វើ​អោយើង​បាត់​បង់​ការ​​ស្វែង​យល់​ពី​អ្នក​ដទៃ​ទាំង​ស្រុង។ សេចក្ដី​ល្អ​ប្រសើរ​​នៃ​ការ​យល់​ពី​សង្គម​កើត​ឡើង​​ដោយ​ការ​សម្របសម្រួលខ្លះៗ​លើ​អ្វី​ដែល​អ្នក​និយាយ​អាច​ធ្វើ​អោយ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​មនុស្ស​ដទៃ​បាន​ប្រសើរ​ឡើង។ ចំពោះ​ការ​ជជែក​គ្នា មនុស្ស​ដែល​មាន​ប្រាជ្ញា​ផ្នែក​អារម្មណ៍​ប្រយ័ត្នចំពោះ​ការ​ប្រើ​ឃ្លា​ខ្លះៗ។ 7 ​ឃ្លា​ខាង​ក្រោម​នេះ​មាន​ផល​អាក្រក់​បំផុត​ដែល​អ្នក​ត្រូវ​ជៀសវាង​ពេល​ជជែក​ជា​មួយ​អ្នក​ដទៃ៖   ១៖ អ្នក​មើល​ទៅ​ដូច​ជា​អស់​កម្លាំង​ណាស់ មនុស្ស​អស់​កម្លាំង​​ពិត​ជា​មាន​រូប​រាង​អាក្រក់​មើល​ ព្រោះ ​ភ្នែក​ស្លក់ សក់​សំពោង គ្មាន​ភាពនឹងន និង​គ្មាន​របៀប​រៀបរយ។ និយាយ​អោយ​នរណា​ម្នាក់​ថា អស់​កម្លាំង គេ​នឹង​គិត​ថា​រូប​រាង​របស់​គេ​ដូច​ដែល​បាន​រៀបរាប់​មក​នេះ។ បើ​អ្នក​មើល​ទៅ​គេ​ពិត​ជា​អស់​កម្លាំង​មែន​ អ្នក​អាច​និយាយ​ជំនួស​ដោយ​ឃ្លា​​ថា​ “គ្រប់​យ៉ាង​​មិន​អី​ទេ​មែន​ទេ?” សំនួរ​នេះ​ធ្វើ​អោយ​គេ​យល់​ថា យើង​បារម្ភ​ពី​គេ ជាជាង​គិត​ថា​យើង​មើល​ទៅ​​គេ​មាន​សភាព​យ៉ាប់យ៉ឺន​ដោយ​និយាយ​ថា អ្នក​ដូច​ជា​អស់​កម្លាំង​ណាស់។ ២៖ អូ! អ្នក​ស្រក់​គីឡូ​សម្បើម​ណាស់ ឃ្លា​នេះ​ក៏​​អាច​ធ្វើ​អោយ​គេ​គិត​មិន​ល្អ​ដែរ គេ​អាច​នឹង​គិត​ថា​​ពី​មុន​មក​អ្នក​មើល​ទៅ​គេ​ជា​មនុស្ស​​ធាត់​​ខ្លាំង និង​មិន​គួរ​អោយ​ទាក់​ទាញ។ ៣៖ អ្នក​ល្អ​ចំពោះ​គេ​ពេក នៅ​ពេល​នរ​ណា​ម្នាក់​ឈាន​ដល់​ការ​បែកបាក់​គ្នា អ្នក​ប្រើ​ពាក្យ​នេះ​ចំពោះ​គេ នោះ​មាន​ន័យ​ថា គេ​បាន​រើស​យក​ជម្រើស​ខុស​តាំង​ពី​ដើម​ទី​មក។ ក្នុង​ស្ថានភាព​បែប​នេះ​អ្នក​អាច​ជំនួស​ដោយ​ឃ្លា​ថា​ “គេ​ខុស​ហើយ​ដែល​បែក​ពី​អ្នក” ឃ្លា​នេះ​ក៏​បង្ហាញ​ពី​ការ​គាំទ្រ និង​លើក​​ទឹក​ចិត្ត​ដូច​គ្នា​ តែ​នឹង​ធ្វើ​អោយ​គេ​មាន​អារម្មណ៍​ល្អ។ […]

អានបន្ថែម

វិធី​រៀប​ផែនការ​ ៥ ​ឆ្នាំ និង​សម្រេច​ដោយ​​​​ខ្លួន​ឯង

មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​មាន​បាន ​ចង់​ជោគជ័យ​ដូច​ៗ​គ្នា។ ​ពេល​ឃើញ​អ្នក​ដទៃ​បាន​ខ្ពស់​ ឃើញ​គេ​ប្រើ​របស់​ល្អៗ ​អ្នក​ក៏​ចង់​មាន​របស់​ទាំង​នោះ​ដូច​គេ​ដែរ។ ​​តែ​អ្នក​មាន​ធ្លាប់​ស្រមៃ​ថា ​៥ ​ឆ្នាំ ឬ​ ​១០ ​ឆ្នាំ​ខាង​មុខ​ អ្នក​នឹង​ក្លាយ​ទៅ​អ្វី​ ​មាន​ប្រាក់​ប៉ុន្មាន​ទេ? ​តើ​អ្នក​ធ្លាប់​ស្រមៃ​ទេ​ថា ​៥ ​ឬ​ ​១០ ​ឆ្នាំ​ខាង​មុខ​អ្នក​ចង់​មាន​ប្រាក់​មួយ​លាន​ដុល្លារ ​ឬ​រថយន្ត​ទំនើប​ឬ​អត់? ​​​ជោគជ័យ​គឺ​កើត​ចេញ​ពី​ការ​ដាក់​គោលដៅ​​ខ្លួន​ឯង​ជាមួយ​រយៈពេល​ជាក់លាក់​​មួយ ​ហើយ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​សម្រេច​គោលដៅ​នោះ។ ​​ឥលូវ​យើង​រៀន​ដាក់​គោលដៅ​រយៈពេល​ ៥ ​ឆ្នាំ​ដើម្បី​​សម្រេច​​ដោយ​​ខ្លួន​ឯង ​ហើយ​ធ្វើ​យ៉ាង​ណា​ទើប​សម្រេច​គោលដៅ​នោះ​បាន។ ១ ​​​​មើល​គោលដៅ​ដែល​ខ្លួន​ចង់​ទៅ​រាល់​ថ្ងៃ អ្នក​ដែល​មាន​ក្ដី​ស្រមៃ​ធំ និង​អ្នក​ធ្វើ​ការ​ធំ​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​គឺ​ខុស​គ្នា។ ​អ្នក​មាន​ក្ដី​ស្រមៃ​ធំ​ចេះ​តែ​ស្រមៃ​ តែ​អ្នក​ធ្វើការ​ធំ​ និង​ចង់​សម្រេច​ក្ដី​ស្រមៃ​នោះ​​គឺបាន​​ចេញ​ធ្វើ​សកម្មភាព​ដើម្បី​ឲ្យ​គោលដៅ​របស់​ខ្លួន​ជោគជ័យ។ ​ជា​ធម្មតា​ មនុស្ស​ជា​ច្រើន​មិន​បាន​គិត​​ថា ​ជោគជ័យ​ធំ​កើត​ចេញ​ពី​ការ​សម្រេច​គោលដៅ​តូចៗ​ជា​រៀងរាល់​ថ្ងៃ​ទេ ​ពួកគេ​ច្រើន​គិត​ថា ​ជោគជ័យ​ទាំង​នោះ​កើត​ចេញ​ភ្លាមៗ។ ​​​តែ​ដើម្បី​សម្រេច​គោលដៅ​អ្នក​បាន ​ត្រូវ​​បំបែក​វា​ជា​គោលដៅ​តូចៗ​ដែល​ត្រូវ​សម្រេច ​បន្ទាប់​មក​ដាក់​រយៈពេល​ជាក់លាក់​ដើម្បី​សម្រេច​វា។ ​មើល​គោលដៅ​ទាំង​នោះ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ឲ្យ​ប្រាកដ​ថា ​អ្នក​មិន​ដើរ​ខុស ​​ឬ​ងាក​ទៅ​រក​គោលដៅ​ផ្សេង​ដែល​មិន​ពាក់ព័ន្ធ។ ​២​​ ​វាយ​តម្លៃ​គោលដៅ​របស់​ខ្លួន​ជា​ប្រចាំ ​ក្រោយ​កំណត់​គោលដៅ​ ​និង​បំបែក​វា​ជា​តូចៗ​ហើយ​ចំណុច​ បន្ទាប់​គឺ​ត្រូវ​​តាមដាន​វា។ ​​​ពេល​វាយតម្លៃ​​គោលដៅ​ទាំង​នោះ​ សួរ​ខ្លួន​ឯង​ថា ​តើ​វា​ត្រឹមត្រូវ​ឬ​អត់? ​តើ​វា​មាន​តម្លៃ​ឲ្យ​ចំណាយ​ពេល​ធ្វើ​ឬ​អត់? ​​​ក្រោយ​ពេល​សួរ​សំណួរ​ខ្លួន​ឯង ​ចម្លើយ​គឺ​​ទេ ​អ្នក​ត្រូវ​បញ្ឈប់​ធ្វើ​វា […]

អានបន្ថែម

យុទ្ធសាស្ត្រ​ធ្វើ​អោយ​អតិថិជន​សប្បាយ​ចិត្ត

នៅពេល​អតិថិជន​មិន​សប្បាយចិត្ត អ្នក​អាច​ប្រើប្រាស់​បច្ចេកទេស​ទាំងនេះ​បាន​ដើម្បី​កែប្រែស្ថានការណ៍​និង​រក្សា​ទំនាក់​ទំនងល្អ​ជាមួយ​នឹង​អតិថិជន។ អ្នក​មិនអាច​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា​បានទេ ប៉ុន្តែ​អ្នក​គួរ​តែ​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ។ តើ​សហគ្រិន​កំពូលៗ​ដោះស្រាយ​ជាមួយ​អតិថិជន​ដែលមិនសប្បាយចិត្ត​ដោយរបៀបណា? ១/ បត់បែន​តាម​ប្រភេទ​ចរិតរបស់អតិថិជន ប្រសិនបើ​មាន​នរណា​ម្នាក់​ទូរសព្ទ​មក​និយាយថា​ ខ្ញុំ​បាន​ទិញផលិតផលនេះ​ ហើយប្រើទៅ​មិនមាន​ប្រសិទ្ធភាព គ្មាន​អ្វី​ប្រែប្រួល ក្រុមការងារ​ឆ្លើយ​តបត្រូវ​តែ​អនុវត្ត​តាម​វិធី​បែងចែក​ចរិតមនុស្សទៅ​តាមប្រភេទ​ផ្សេងៗ​រួចរកមធ្យោបាយ​ឆ្លើយតប​ទៅវិញ​តាម​ជាក់ស្តែង។   ២/ ឆ្លើយតប​ឱ្យបាន​រហ័ស​ ឆ្លើយតបរាល់​ការលើកឡើងបញ្ហាឬការមិនពេញចិត្តរបស់​អតិថិជន​ព្រោះថា​ល្បឿន​មាន​ភាព​ចាំបាច់​ជាង​ដំណោះស្រាយ​ទៅទៀត។ បើគ្មានល្បឿន​ទេ អ្នកនឹង​មិន​អាច​មាន​ឱកាស​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បាន​ទេ។   ៣/ ស្គាល់​កាលៈទេសៈ​ដែល​ត្រូវ​បន្ត​ដំណើរ អតិថិជន​ភាគច្រើន​អាច​សប្បាយ​ចិត្ត​វិញ​តែពេលអ្នក​ព្រមស្តាប់​គេរអ៊ូទេ ហើយភ្លាម​នេះដែរ​អ្នក​ត្រូវ​តែ​ព្យាយាម​កែប្រែស្ថានការណ៍ទៅតាម​អារម្មណ៍។ ប៉ុន្តែ​មាន​អតិថិ​ជន​ខ្លះ​រអ៊ូ​គ្មាន​ព្រំដែន​រហូតដល់​អ្នក​មិនអាច​ផ្គាប់​ចិត្ត​បាន។ ចំពោះ​មនុស្ស​ប្រភេទនេះ​ យកល្អ​អ្នក​គួរតែ​បន្តដំណើរទៅមុខ​ទៀត​កុំឱ្យ​ខាតពេល​រកអតិថិជន​ថ្មី។   ៤/ ទទួល​ខុសត្រូវ​ចំពោះ​កំហុស​ រឿង​ដំបូងគេ​គឺ​ត្រូវ​ទទួល​ខុសត្រូវទាំងស្រុងចំពោះ​អ្វីៗ​ដែល​បានកើតឡើង។ បន្ទាប់មកទៀតអ្នកត្រូវ​រកឱកាសបន្ធូបន្ថយ​ភាព​តានតឹង។ តែអ្នក​ត្រូវ​តែ​ទាក់ទង​ជាមួយនឹង​អតិថិជន​ដោយផ្ទាល់​មិនត្រូវ​បណ្តោយ​ឱ្យ​តំណាងណា​ម្នាក់​ទៅ​ដោះស្រាយ​ជំនួស​ឡើយ។   ៥/ ផ្សាភ្ជាប់មនុស្ស​និងមនុស្ស ផ្សាភ្ជាប់​កម្រិតអារម្មណ៍ ដោយរំលឹកអតិថិជន​របស់​អ្នក​ថា​អ្នក​គ្រាន់តែ​ជាមនុស្ស​ធម្មតាហើយ​ព្យាយាម​គ្រប់យ៉ាង​ដើម្បី​ធ្វើឱ្យ​អតិថិជននោះ​សប្បាយចិត្តឡើងវិញ។ សហការ​ជាមួយ​នឹង​ក្រុមការងារ​ដើម្បី​ដោះស្រាយ​បញ្ហា។ ពេល​ព្យាយាម​អស់​លទ្ធភាព​ហើយ អតិថិជនរបស់អ្នក​នៅតែ​មិនពេញចិត្ត​ទៀត កុំតូចចិត្តបើ​គេទៅរកកន្លែងផ្សេង។   ៦/ ក្តីអាណិតអាសូ​ជាឧបករណ៍ដ៏មានឥទ្ធិពល ប្រសិនបើ​អតិថិជន​មិនសប្បាយចិត្ត អ្នកត្រូវតែសម្តែង​អារម្មណ៍​អាណិត​អាសូ​ចំពោះ​ស្ថានការណ៍នោះ។ ប្រសិនបើ​ក្រុមហ៊ុន​របស់អ្នក​ពិតជាបាន​បង្កើត​កំហុសមែន អ្នក​ត្រូវ​តែ​ព្យាយាម​យល់អារម្មណ៍​របស់​អតិថិជន​ឱ្យបាន​ជាក់ច្បាស់ រួចសម្តែងការសោកស្តាយ​ដោយសុទ្ធចិត្ត។ ពេលនោះ​អ្នក​នឹង​ធ្វើ​ឱ្យ​អតិថិជន​របស់​អ្នក​មានអារម្មណ៍​ថា​អ្នក​ពិត​ជា​បាន​ឈរ​នៅខាងគេមែន។   ៧/ បង្កើត​វប្បធម៌​យកចិត្ត​ទុកដាក់​ចំពោះ​អតិថិជន គ្មាន​នរណាម្នាក់​ខ្វល់នឹង​រឿងដែល​អ្នក​ចេះ​ដឹង​កម្រិត​ណាទេ លុះត្រាតែ​គេ​ដឹង​ថា​អ្នក​យក​ចិត្ត​ទុកដាក់​នឹង​គេ​កម្រិត​ណា។ […]

អានបន្ថែម

១១​ សំនួរ​ស៊ី​ជម្រៅ​ត្រូវ​សួរ​មិត្តប្រុស​ដើម្បី​ដឹង​ច្បាស់​ថា​ គេជា​មនុស្ស​បែប​ណា

មិត្ត​ប្រុស​គឺ​ជា​មនុស្ស​ដែល​សុភាព​នារី​យើង​ពិបាក​ក្នុង​ការ​វាស់​ស្ទង់​ដឹង​ភ្លាមៗ ហើយ​ជា​ទូទៅ​សុភាព​នារី​ត្រូវ​ដឹង​អោយ​បាន​ច្រើន​ពី​មិត្ត​ប្រុស​របស់​ខ្លួន។ ទោះ​យ៉ាង​ណា​ដើម្បី​ដឹង​ពី​ដៃ​គូ​របស់​អ្នក ចម្លើយ​ជាក់​លាក់​ពិត​ជា​ចាំ​បាច់​ណាស់។ សំនួរ​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ជជីក​សួរ​ដើម្បី​ដឹង​ពី​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក៖   ១៖ តើ​បង​ធ្លាប់​ចង់​ល្បី​ឈ្មោះ​ទេ? បើ​បង​ចង់​ល្បី​ឈ្មោះ​តើ​ព្រោះ​តែ​ហេតុ​​អ្វី​ទៅ? អ្វី​ដែល​អ្នក​អាច​រៀន​បាន​ពី​សំនួរ​នេះ​គឺ​អ្នក​នឹង​ដឹង​ពី​មិត្ត​ប្រុស​អ្នក​លើស​ពី​ការ​គិត​​របស់​អ្នក​ចំពោះ​គេ។ តើ​គេ​ត្រូវ​ការ​អ្វី​ដែល​រឹង​មាំ​ឬ​ទេ?   ២៖ តើ​បង​ពេញ​ចិត្ត​នឹង​បណ្ដាញ​សង្គម​មួយ​ណា​ជាង​គេ? អ្វី​ដែល​អ្នក​អាច​រៀន​បាន​ពី​សំនួរ​នេះ​គឺ ប្រសិន​បើ​មិត្ត​ប្រុស​អ្នក​ចូល​ចិត្ត​ facebook គេ​គឺ​ជា​មនុស្ស​​ចូលចិត្ត​ទាក់​ទង​មនុស្ស​ដទៃ​ជា​ច្រើន។​ បើ​គេ​ចូលចិត្ត Twitter គេ​ចង់​ធ្វើ​ជា​មនុស្ស​ឆ្លាត ហើយ​ពូកែ​បញ្ជូន​រឿង។ បើ​គេ​ចូល​ចិត្ត Instagram គេ​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ឆ្លុះ​កញ្ចក់ និង​ថតរូប​ខ្លួន​ឯង។   ៣៖ បើ​បង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​របស់​ពិភពលោក​មួយ​ពេញ​មួយ​ជីវិត តើ​បញ្ហា​ណា​ដែល​បង​នឹង​​ចង់​ចូល​រួម? អ្វី​ដែល​អ្នក​រៀន​ពី​សំនួរ​នេះ​​គឺ ដឹង​ពី​ទឹក​ចិត្ត​ស្រលាញ់​របស់​គេ​ធំ​បំផុត​ជា​អ្វី។   ៤៖ តើ​បង​ជឿ​​ថា មាន​ខ្មោច​ទេ? អ្វី​ដែល​អ្នក​រៀន​បាន​ពី​សំនួរ​នេះ​គឺ ការ​គិត​របស់​គេ​ពី​រឿង​ជាតិ​ក្រោយ។ ៥៖ តើ​ថ្ងៃ​អាទិត្យ​ដែល​បង​គិត​ថា ល្អ​បំផុត​សម្រាប់​ជីវិត​បង​គឺ​​ថ្ងៃ​របៀប​ណា? អ្វី​ដែល​អ្នក​រៀន​ពី​សំនួរ​នេះ​គឺ តើ​គាត់​ចូ​ល​ចិត្ត​ធ្វើ​អ្វី​ពេល​គាត់​មាន​អារម្មណ៍​ខ្ជិល។   ៦៖ តើ​អ្វី​ទៅ​ដែល​បង​នឹង​នៅ​តែ​សោកស្ដាយ​រហូត? អ្វី​ដែល​អ្នក​រៀន​បាន​ពី​សំនួរ​នេះគឺ ថា​តើ​គេ​នឹង​សារភាព​ពី​អ្វី​ដែល​គេ​ខុស ឬធ្វើ​អោយ​ខូច​ការ​ឬ​ទេ។   ៧៖ ពេល​ដែល​បង​យំ តើ​យំ​ដោយសារ​អ្វី​ទៅ? អ្វី​ដែល​អ្នក​រៀន​បាន​ពី​សំនួរ​នេះ​គឺ តើ​គាត់​ជា​មនុស្ស​ប្រើ​អារម្មណ៍​​បែប​ណា […]

អានបន្ថែម

៣០ សន្លឹក​ដែល​បង្ហាញ​ថា Dubai ជា​ទីក្រុង​ដែល​ឆ្កួត​បំផុត​ក្នុង​ពិភពលោក

ទីក្រុង​ដ៏​ឆ្កួត​បំផុត​ក្នុង​ពិភពលោក​គឺ​ជា​ឈ្មោះ​ដែល​គេហទំព័រ Birghtside ហៅ​ទីក្រុង Dubai តាម​រយៈ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា “30 Stunning Photos That Prove Dubai is the Craziest City in the World” ។ ជាមួយ​នឹង​ចំណង​ជើង​នេះ​គេហទំព័រ​ដ៏ល្បី​នេះ​​បាន​បង្ហាញ​នូវ​រូបថត​ ៣០ សន្លឹក​​ដែល​បង្ហាញ​​ថា​ Dubai គឺ​ពិត​ជា​ទីក្រុង​ដែល​ឆ្កួត​បំផុត​ក្នុង​ពិភពលោក ដែល​រូបភាព​ទាំង​នោះ​ស្ថិត​នៅ​ខាង​ក្រោម​នេះ៖ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​នឹង​មើល​ឃើញ​ទីក្រុង​ Dubai ពី​អាកាស​ចុះ​មក​ក្នុង​ពេល​អនាគត់ ហើយ​នេះ​ក៏​ជា​លទ្ធផល​ដែល​ទទួល​បាន​ពី​បច្ចេកទេស​ដ៏​ទំនើប​នេះ​ផង​ដែរ បង្កើត​កោះ​កណ្ដាល​មិន​មែន​ជា​រឿង​ដ៏​អស្ចារ្យ និង​ឆ្កួត​បំផុត​នៅ​​ Dubai មាន​​នោះ​ទេ រស់​នៅ​លើ​ពពក​ក៏​មិន​ធម្មតា​ដែរ ភ្ញាក់​ផ្អើល​មែន​ទេ តើ​អ្នក​គិត​ថា​កន្លែង​ណា​ដែល​ស្រស់​ស្អាត និង​គួរ​ឲ្យ​ចង់​រស់​នៅជាង​ទីនេះ​ទៀត នេះគ្រាន់​តែ​ជា​កន្លែង​វាយ​កូន​ហ្គោល​ប៉ុណ្ណោះ ភោជនីយដ្ឋាន​ក្នុង​តំបន់​តែង​តែ​បើក​បំរើ​ភ្ញៀវ​គ្រប់​ពេល សន្លឹង​ទៅ​កាន់​បង្អួច​នៃ​ហាង​ទំនិញ​អ្នក​នឹង​មើល​ឃើញ​ពន្លឺ​ទាំង​ថ្ងៃ​ទាំង​យប់ ការ​កម្សាន្ត​គ្រប់​រស់​ជាតិ​សុទ្ធ​តែ​មាន​នៅ Dubai សូម្បី​តែ​ជិះស្គី​លើ​ទឹក​កក ខណៈ​ដែល​អ្នក​ដឹង​ហើយ​ថា​ Dubai នៅ​កណ្ដាល​លើ​វាល​ខ្សាច់​ដ៏​ធំ​ល្វឹងល្វើយ Dubai គឺ​ជា​ឋានសួគ​នៃ​អ្នក​ចូល​ចិត្ត​រថយន្ត​ប្រណិត ហើយ​កាន់​តែ​ប្រណិត​ជាង​នេះ​ទៅ​ទៀត បើក​រថយន្ត​ដឹក​សត្វ​ចិញ្ចឹម​ដែល​ជា​សត្វ​សាហាវ ប្រៀប​បាន​នឹង​តារា​ល្បី​អីញ្ចឹង វា​ប្រហែល​ជា​កន្លែង​តែ​មួយ​គត់​ដែល​ប្រើប្រាស់ Lamborghini ជា​រថយន្ត​ប៉ូលិស ប្រភព Brightside

អានបន្ថែម

ប្រការទាំង១០យ៉ាង ដែលអ្នកមិនគួរធ្វើលើសក់របស់អ្នកនោះទេ

សក់ក៏ជាផ្នែកមួយនៃសម្រស់ដែលអាចជាភាពទាក់ទាញអោយមានការចាប់អារម្មណ៏ពីអ្នកដទៃផងដែរ។ យើងសង្កេតឃើញថា មានអត្ថបទដែលសរសេរអំពីការថែរក្សាសរសៃនិងស្បែកក្បាលច្រើនណាស់នៅលើបណ្តាញសង្គម ចំណែកនៅក្នុអត្ថបទនេះវិញ យើងនឹងលើកយកប្រការសំខាន់ដែលអ្នកទាំងអស់គ្នាគួរតែជៀសវាងដើម្បីភាពស្រស់ស្អាតនៃសក់ និងសុខភាពរបស់វាផងដែរ។ តោះកុំអោយខាតពេលយូរ មកទស្សនាទាំងអស់គ្នា៖ 1. កុំទុកសក់ដល់វែង បានកាត់ រឺតំរឹម ប្រសិនជាសក់របស់អ្នកមិនត្រង់ រឺសំពោង នោះអ្នកគួរតែទៅហាងកាត់សក់ជាប្រចាំដើម្បីកាត់តំរឹងកូនសក់ រឺសក់ណាដែលដុះសំពីងសំពោងចេញ។ កុំចាំរហូតដល់វាវែងចាំកាត់ វាអាចធ្វើអោយសម្រស់របស់អ្នកធ្លាក់ចុះបាន។ 2. កុំលាបសក់ខ្លួនឯង កុំព្យាយាមសន្សំលុយមិនហ៊ានទៅកាន់ហាងធ្វើសក់ដើម្បីអោយអ្នកជំនាញលាបពណ៏សក់អោយអ្នកអី ព្រោះថាប្រសិនជាអ្នកមិនចេះរើសថ្នាំលាបសក់ និងរបៀបនៃការលាបសក់អោយបានត្រឹមត្រូវ នឹងធ្វើអោយសក់របស់អ្នកខូច រឺមិនស្អាត ដែលត្រូវចំណាយច្រើនជាងការទៅអោយគេលាបលើកមុនទៅទៀត។ 3. កុំសិត រឺធ្វើម៉ូតសក់នៅពេលសក់កំពុងសើម ការសិត រឺធ្វើសក់នៅពេលសក់កំពុងសើម អាចធ្វើអោយសក់ងាយនឹងខូច បាក់ដាច់ខ្លាំងណាស់។ ដូច្នេះអ្នកគួរតែទុកអោយវាស្ងួត រឺប្រើម៉ាស៊ីនផ្លុំសក់អោយវាស្ងួតល្អសិន រួចប្រើប្រាស់ផលិតផលការពារកំដៅនៅលើសក់ ចាំអ្នកសិត រឺធ្វើម៉ូតសក់ដែលអ្នកស្រលាញ់ពេញចិត្ត ទើបប្រសើរ។ 4. កុំប្រើស្និតសិតសក់ដែលគគ្រិច រឺចាស់ នៅពេលដែលអ្នកសិតសក់ប្រាកដជាមានសក់ជ្រុះតោងជាប់នឹងស្និទជាក់ជាមិនខាន។ សក់ដែលជ្រុះនោះជាជំរកដ៏ល្អសម្រាប់មេរោគ រឺបាក់តេរីផ្សេងៗសម្រាប់រស់នៅ។ ដូច្នេះអ្នកគួរតែលាងសំអាតក្រាស់អោយបានស្អាតជាមុនសិន មុនពេលសិតសក់។ 5. កុំកក់សក់ជាមួយទឹកក្តៅញឹកញាប់ពេក ជាធម្មតា គេកក់សក់ជាមួយទឹកក្តៅសម្រាប់អ្នកដែលមានជាតិខ្លាញ់លើស្បែកក្បាលច្រើន ប៉ុន្តែគេណែនាំអោយកក់ ២ដងសម្រាប់អ្នកមានខ្លាញ់ធម្មតា ៣ដងសម្រាប់អ្នកមានជាតិខ្លាញ់ច្រើន។ ដូច្នេះ […]

អានបន្ថែម

កំពូលទ្រឹស្ដីទាំង ៥ ក្នុងរឿង “សាមកុក” ដែលមានតម្លៃប្រើការបានដល់ពេលបច្ចុប្បន្ន!

  “សាមកុក” ឬ “នគរបី” ជារឿងបែបប្រវត្តិសាស្ដ្រចិនដ៏ល្បីល្បាញបង្កប់ដោយយុទ្ធសាស្ដ្រ ល្បិចកល និងទ្រឹស្ដីជាច្រើនហូរហែ នាំឱ្យបែកគំនិតប្រាជ្ញាអ្នកទស្សនា។ ថ្ងៃនេះ យើង សូមបន្តលើកឡើងនូវទ្រឹស្ដីចំនួន ៥ ទៀតដែលមានតម្លៃ អត្ថន័យអាចយកមកប្រើប្រាស់បានក្នុងជីវិតប្រចាំថ្ងៃរបស់ប្រិយមិត្ត៖ ១ “មិត្តភក្ដិគ្មានអ្វីគួរឱ្យខ្លាច សត្រូវក៏គ្មានអ្វីគួរឱ្យខ្លាចដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផងទើបគួរឱ្យខ្លាចបំផុត!” មិនខុសទេ រាល់ថ្ងៃសម្បូរណាស់មនុស្សប្រភេទវ៉ៃអែបស៊ីអប និងចាំប៉ែងជើងផ្ដួលពេលដែលយើងភ្លេចខ្លួនឬលែងមានប្រយោជន៍សម្រាប់គេទៀត។ មនុស្សប្រភេទនេះជាមនុស្សបែបមិត្តផងសត្រូវផង ដែលគេអាចចូលកៀកយើងនិងបង្កគ្រោះថ្នាក់ដល់យើងសាហាវជាងសត្រូវពិតរបស់យើងទៀត ព្រោះសត្រូវពិតយើងអាចដឹងខ្លួនមុន និងតែងប្រុងប្រយ័ត្នចំពោះគេមិនងាយឱ្យមកក្បែរបានឡើយ។ ហេតុនេះត្រូវដឹងឱ្យច្បាស់នរណាជាមិត្តពិត នរណាជាសត្រូវពិត និងនរណាជាមិត្តក្លែងក្លាយ! ២ “បើអ្នកគួរទៅ ទៅបាត់ ទើបអ្នកគួរមក អាចមកបាន!” បើសិននរណាម្នាក់ចាកចេញពីជីវិតអ្នក មិនចាំបាច់យំសោកបោកខ្លួនសោកស្ដាយគេទេ ព្រោះការដែលគេចេញទៅវាជាការផ្ដល់ឱកាសឱ្យមនុស្សដែលគួរចូលមកអាចចូលមកបាន។ ចូរបើកផ្លូវឱ្យអ្នកដែលមិនសាកសមនឹងនៅជាមួយអ្នកចេញទៅ និងទទួលអ្នកដែលសាកសមជាងនោះ។ ៣ “បើមិនអាចរកចៅហ្វាយល្អឱ្យខ្លួនបាន បង្កើតចៅហ្វាយល្អមួយឱ្យខ្លួនឯងទៅ!” បើធ្វើការឱ្យគេចាំបាច់ណាស់ត្រូវមានចៅហ្វាយល្អដើម្បីទទួលបានលក្ខខណ្ឌការងារសមរម្យ និងការអភិវឌ្ឍខ្លួនកាន់តែខ្លាំង។ បើពុំមានចៅហ្វាយបែបនេះទេ ធ្វើការឯករាជ្យជាចៅហ្វាយខ្លួនឯងវាប្រសើរជាង។ ៤ “បើមានអ្នកសម្ដែងល្ខោន គឺត្រូវតែមានអ្នកមើលល្ខោន!” សព្វថ្ងៃមិនខ្វះទេ ការសម្ដែងបំភ័នភ្នែកធ្វើល្អនៅនឹងមុខតែក្រោយខ្នងយ៉ាងម៉េចខ្លះយើងមិនដឹង។ តែពេលខ្លះបើទោះបីយើងដឹងថាគេសម្ដែង ក៏យើងអាចក្លែងធ្វើជាអ្នកទស្សនាបានដែរ ដោយបណ្ដោយឱ្យគេសម្ដែងតាមចិត្តចុះ កុំតែបណ្ដោយខ្លួនឱ្យចូលអន្ទាក់គេបានហើយ។ […]

អានបន្ថែម