អប់រំផ្លូវចិត្ត៖ តើកូនឥន្ទ្រីដែលចិញ្ចឹមដោយមេមាន់ អាចហោះហើរបានដែរឬទេ?

រឿងនិទានដែលគេដំណាលតៗគ្នាមកមកបង្ហាញជូនប្រិយមិត្តទុកអានជាការពិចារណានិងជាប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃ។ ដំណើររឿង៖ ថ្ងៃមួយមានមេមាន់មួយក្បាលបានដើរនៅក្បែរសម្បុករបស់ខ្លួនហើយក៏ប្រទះឃើញពងបក្សីមួយ (ពងឥន្ទ្រី)។ តែវាស្មានថាជាពងមាន់ក៏យកមកក្រាបហើយភ្ញាស់ជាមួយពងរបស់វា។ បានមួយរយៈពងមាន់ទាំងអស់រួមទាំងពងឥន្រ្ទីផងក៏ញាស់ព្រមគ្នា។ ហើយកូនឥន្ទ្រីក៏ត្រូវបានចិញ្ចឹមបីបាច់ជាមួយនឹងកូនមាន់ទាំងអស់។ ថ្ងៃមួយពេលកំពុងចឹកចំណីរួមគ្នា មានឥន្ទ្រីមួយក្បាលហើរសំកាំងពីលើ ពេលនោះមេមាន់ក៏ហៅកូនៗឱ្យរត់ពួន។ កូនឥន្ទ្រីឃើញដូចនោះក៏ឆ្ងល់ជាខ្លាំង ហើយស្រែកសួរមេមាន់ថា ៖ “ម៉ែ ហេតុអ្វីបានជាយើងត្រូវរត់គេច? ហេតុអ្វីត្រូវខ្លាចសត្វនោះ? ” មេមាន់ឆ្លើយថា៖ “ព្រោះនោះជាឥន្ទ្រី បើយើងមិនរត់គេចវានឹងចាប់ស៊ីយើង!” Loading… កូនឥន្ទ្រីក្រោយពីឃើញដូចនោះក៏តាំងចិត្តថានឹងប្រឹងរៀនហើរឱ្យបានលឿននិងខ្ពស់ដូចឥន្ទ្រីដែរ។ តែរាល់ពេលដែលវាឡើងទៅដើមឈើដើម្បីត្រៀមខ្លួនរៀនហើយរ មេមាន់និងកូនមាន់ទាំងនោះតែងស្រែកចំអកថា៖ “ឯងកំពុងធ្វើអ្វី? ពួកយើងជាមាន់ ហេតុនេះឯងមិនបាច់ប្រឹងរៀនហោះទេ វាគ្មានសង្ឃឹមទេ! ចុះមកវិញភ្លាម!” កូនឥន្ទ្រីដែលត្រូវបានចិញ្ចឹមដោយមេមាន់ និងរស់ជាមួយកូនមាន់ក៏ចាប់ផ្ដើមគិតថាខ្លួនជាមាន់ដែរ ហើយមានផ្នត់គំនិតថាខ្លួនមិនអាចហោះបានឡើយ ហើយវាក៏បោះបង់គំនិតរៀនហោះ និងបានត្រឹមតែដើរកុកៗចឹកចំណីអស់មួយជីវិតទៅ។ តម្លៃអប់រំ៖ រឿងនេះចង់បង្ហាញថា​ សារជាតិរបស់មនុស្សខ្លាំងអាចនឹងត្រូវបានបំផ្លាញបើមនុស្សនោះរស់នៅត្រូវហ៊ុមព័ទ្ធឬក៏រងឥទ្ធិពលពីបុគ្គលឬបរិស្ថានអវិជ្ជមាន។ ពេលខ្លះអ្នកមានសារជាតិជាឥន្ទ្រីដែលអាចឈោងទៅចាប់គោលដៅធំៗបាន តែមនុស្សជំុវិញអ្នកជាច្រើនបែរជាប្រាប់អ្នកថាអ្នកគ្រាន់តែជាមាន់ ហើយបើរអ្នកបណ្ដោយខ្លួនជឿថាខ្លួនជាមាន់មែន នោះអ្នកនឹងមិនអាចប្រើសក្ដានុពលជាឥន្ទ្រីនៅក្នុងខ្លួនបានឡើយ៕   អត្តបទផ្សេងទៀត : រឿង​អប់រំខ្លី ៖ កុំ​មើល​ងាយ​អ្នក​ដទៃ​ឲ្យ​សោះ!!! រឿង​អប់រំខ្លី ៖ កុំ​មើល​ងាយ​អ្នក​ដទៃ​ឲ្យ​សោះ!!! កាល​ពី​ព្រេង​នាយ មាន​មេចាប​មួយ បាន​ធ្វើ​បំបុក និង​ពង ​នៅ​លើមែក​ឈើ។ គេ​ហោះ​ចាក​ចេញ​ទៅ​រក​ចំណីអាហារ។ […]

អានបន្ថែម

ទស្សនៈ​អប់រំ ៖ «កុំ​ភ្លេច​ស្រឡាញ់​ខ្លួន​ឯង»

ទស្សនៈ​អប់រំ ៖ «កុំ​ភ្លេច​ស្រឡាញ់​ខ្លួន​ឯង» «កុំ​ភ្លេច​ស្រឡាញ់​ខ្លួន​ឯង» គឺ​ជា​សម្ដី​មួយ​ឃ្លា ដែល​បាន​ពោល​ឡើង​ដោយ Soren Kierkegaard។ គួរ​ស្គាល់​ផង​ដែរ​ថា Soren Kierkegaard គឺ​ជា​ទស្សនវិទូ​ជនជាតិ​ដាណឺម៉ាក, ជា​សាសនវិទូ, កវីនិពន្ធ, ជា​អ្នក​រិះគន់សង្គម និង​ជា​អ្នកនិពន្ធ​ខាង​សាសនា ដែលត្រូវបានចាត់​ទុកថា ជា​មនុស្ស​ដែល​មាន​ទ្រស្ដី​​ទូលំទូលាយ​ផង​ដែរ។ Soren Kierkegaard បាន​ប្រាប់​មនុស្ស​ទាំង​អស់​នៅ​លើ​ពិភពលោក​ថា «កុំ​ភ្លេច​ស្រឡាញ់​ខ្លួន​ឯង»។ ក្នុង​ន័យ​នេះ លោក​ចង់​ណែនាំ​​ដល់​យើង​ទាំង​អស់​គ្នា ឲ្យ​ចេះ​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ឯង ហើយត្រូវ​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន មិន​ដល់​ថ្នាក់​ស្រឡាញ់​អ្នក​ដទៃ រហូត​ដល់​ភ្លេច​ខ្លួន​ឯង​នោះ​ឡើយ។ តែ​សូម​កុំ​យល់​ច្រឡំ​ឲ្យ​សោះ!!! ការ​ស្រឡាញ់​ខ្លួន​ឯង​នេះ មិន​ដល់​ថ្នាក់ នាំ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​អាត្មា​និយម​នោះ​ទេ។ តែ​​យើង​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង, ថែរក្សា​សុខភាព​របស់​ខ្លួន​ការ​ពារ​កុំ​ឲ្យ​កើត​មាន​ជម្ងឺ​ឆ្លង​ផ្សេងៗ និង​មិន​ត្រូវ​យក​ខ្លួន​ឯង​ទៅ​ប្រៀប​ធៀប​ជា​មួយ​អ្នក​ដទៃ​ឡើយ។ ការ​ស្រឡាញ់​ខ្លួន​ឯង ពិត​ជា​មាន​តម្លៃ​ណាស់ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ជំនឿ​ជាក់ និង​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង សម្រាប់​ជា​ជំហាន​ទៅ​កាន់​វិថី​ជោគជ័យ​នៃ​ជីវិត៕ ************សូមជួយ  Share ដើម្បីចែករំលែក អត្តបទនេះផង បើសិនជាចូលចិត្ត

អានបន្ថែម

ចង់ដឹងពេលបណ្ឌិតប៉ះអ្នកចែវទូក នរណាខ្លាំងជាង? មានតែអានទាំងអស់គ្នា!

សូមបន្តនាំមកជូនប្រិយមិត្តនូវរឿងនិទានដែលគេដំណាលតគ្នាដែលមានតម្លៃអប់រំសម្រាប់ពិចារណាជាប្រយោជន៍ក្នុងការរស់នៅ។ ដំណាលរឿង៖ ថ្ងៃមួយមានលោកបណ្ឌិតម្នាក់បានទៅកំពង់ទូកចម្លងដើម្បីឆ្លងទៅឯត្រើយម្ខាងទៀត។ ពេលទៅដល់ឃើញទូកមួយកំពុងសំចតក៏ស្រែកហៅម្ចាស់ទូក។ បណ្ឌិត៖ អេ! លោកអ្នកម្ចាស់ទូកនៅទេ ខ្ញុំត្រូវការជួល! ម្ចាស់ទូក៖ បាទបង! ខ្ញុំនៅនេះ! បងចង់ទៅណាដែរ? បណ្ឌិត៖ នែលោក! កុំហៅខ្ញុំថាបង! ខ្ញុំនេះទើបបញ្ចប់បណ្ឌិតពីក្រៅស្រុក! ត្រឹមលោកជាអ្នកចែវទូក ហេតុអ្វីមិនចេះគួរសម? ត្រូវហៅខ្ញុំថាលោកបណ្ឌិត! ម្ចាស់ទូក៖ បាទ សូមគោរពលោកបណ្ឌិត! ពិតជាកិត្តិយសខ្ញុំណាស់ដែលបានជួបលោក! តើលោកបណ្ឌិតចង់ទៅណាដែរ? បណ្ឌិត៖ ជួយចម្លងខ្ញុំទៅត្រើយម្ខាងបន្តិច ចង់បានប៉ុន្មានដែរ? ម្ចាស់ទូក៖​ មិនអីទេ ចាំទៅដល់ស្រេចតែលោកបណ្ឌិតឱ្យប៉ុន្មានក៏បាន ខ្ញុំមិនហ៊ានកាត់ថ្លៃទេ! បណ្ឌិតនោះងក់ក្បាល ឡើងទូក ហើយម្ចាស់ទូកក៏ចែវជូនបណ្ឌិតចេញទៅ។ បានដល់ពាក់កណ្ដាលទន្លេបណ្ឌិតអផ្សុកពេក ក៏ជជែកលេងនឹងម្ចាស់ទូក៖ បណ្ឌិត៖ មើលបងម្ចាស់ទូក! បងឯងហេតុអីបានធ្លាក់ខ្លួនមកធ្វើការបែបនេះ? បងមិនដែលចូលសាលារៀនទេមែនទេ? ខ្ញុំសួរបន្តិចមើលបងធ្លាប់រៀនគណិតវិទ្យាទេ? ម្ចាស់ទូក៖​ បាទដោយសារខ្ញុំមិនបានចូលសាលាទើបមិនចេះអ្វី បានត្រឹមតែចែវទូក។ ខ្ញុំមិនចេះសូម្បីគុណចែកលេខផងលោកបណ្ឌិត! បណ្ឌិត៖ ពុទ្ធោប៉ុណ្ណឹងក៏មិនចេះដែរ! ចុះលោកធ្លាប់រៀនគីមីវិទ្យា ឬរូបវិទ្យាទេ? ម្ចាស់ទូក៖​ អាណឹងសូម្បីឮក៏មិនធ្លាប់ឮផងលោក កុំថាឡើយរៀន! បណ្ឌិត៖ ​ខ្ញុំទើបតែដឹងថានៅស្រុកយើងមនុស្សនៅល្ងង់ច្រើនណាស់! ចុះលោកដែលរៀនអក្សរសាស្រ្ដអត់? ម្ចាស់ទូក៖ លោកបណ្ឌិតអើយ ខ្ញុំមិនដែលរៀនអក្សរសាស្ដ្រអីទេ! […]

អានបន្ថែម

អត្ថបទ​អប់រំ ៖ ក្ដី​សុបិន​មិន​អាច​សម្រេច​បាន ដោយ​គ្មាន​ការ​ខិត​ខំប្រឹង​ប្រែង​នោះ​ឡើយ!!!

អត្ថបទ​អប់រំ ៖ ក្ដី​សុបិន​មិន​អាច​សម្រេច​បាន ដោយ​គ្មាន​ការ​ខិត​ខំប្រឹង​ប្រែង​នោះ​ឡើយ!!! ក្នុង​ពេល​ជា​យូរ​មក​ហើយ មាន​បុរស​វ័យ​ចំណាស់​ម្នាក់ ជា​ជន​ក្រីក្រ និង​ជា​មនុស្ស​ដែល​ខ្ជិល​ច្រអូស​ជា​ខ្លាំង។ គាត់​មិន​ប្រឹងប្រែង​ធ្វើ​ការ​ងារ​អ្វី​មួយ​នោះ​ទេ តែ​គាត់​ចង់​ក្លាយ​ជា​អ្នក​មាន។ ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​គាត់​ គឺ​ដើរ​សុំទាន។​ ថ្ងៃ​មួយ​គាត់​បា​នចេញ​ទៅ​សុំ​ទាន ហើយ​ទទួល​បាន​ទឹក​ដោះ​គោ​មួយ​ចំនួន​ធំ។ គាត់​សប្បាយ​ចិត្ត​ជា​ពន់ពេក ព្រោះ​ទឹក​ដោះ​គោ​ជា​របស់​ដែល​គាត់​ចូល​ចិត្ត។ គាត់​បាន​យក​ទឹក​ដោះ​គោ​នោះ​ទៅ​ចម្អិន ដើម្បី​បរិភោគ ហើយ​នៅ​សល់​មួយ​ចំនួន គាត់​បាន​យក​ទៅ​ដាក់​នៅ​ក្នុង​ចាន​មួយ និង​បាន​ដាក់​ខ្លាញ់​ចូល ដើម្បី​ឲ្យ​ទឹក​ដោះ​គោ​នោះ​កក​ក្លាយ​ទៅ​ជា​តៅហ៊ូ។ បន្ត​ពី​នោះ លោក​ក៏​ចូល​ដំណេក។ ពេល​នោះ​អ្នក​សុំទាន បាន​ចាប់​ផ្ដើម​ស្រមើស្រមៃ​ថា បើ​គាត់​បាន​ក្លាយ​ជា​អ្នក​មាន ទុក្ខ​លំបាក​ទាំង​អស់​នឹង​រលាយ​បាត់​ជា​មិន​ខាន។ លោក​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទឹក​ដោះ​គោ​ដែល​លោក​បាន​ដាក់​ខ្លាញ់​ចូល​ទៅ ដើម្បី​បង្កើត​ទៅ​ជា​តៅហ៊ូ ដោយ​គិត​ថា ពេល​ព្រឹក​ឡើង​លោក​នឹង​យក​​តៅ​ហ៊ូ​នោះ​ទៅ​លក់ ហើយ​បាន​ប្រាក់​មួយ​ចំនួន គេ​នឹង​ទិញ​មេមាន់​មួយ។ មិនយូរ​ប៉ុន្មាន មេមាន់​នឹង​ញាស់​ពង បង្កើត​បាន​កូន​យ៉ាង​ច្រើន។ មាន់ និង​មាន​ពង់​មាន់​រាប់​រយ​រាប់​ពាន់ ហើយ​បង្កើត​ជា​កសិដ្ឋាន​ដ៏​ធំ​មួយ។ ត​ពី​នោះ​មក​ គេ​នឹង​លក់​សត្វ​មាន់​ទាំង​អស់ ដើម្បី​ទិញ​គោ​មួយ​ចំនួន។ គេ​នឹង​បើ​កន្លែង​ដែល​ផលិត​ចេញ​ទឹក​ដោះ​គោ​ ដើម្បី​លក់​ឲ្យ​ប្រជាជន។ គេ​នឹង​កាន់​តែ​មាន ហើយ​ចាប់​ផ្ដើម​ទិញ និង​​លក់​គ្រឿង​អលង្ការ។ ពេល​នោះ​ស្ដេច​នឹង​ទិញ​គ្រឿង​អលង្ការ​ទាំង​អស់​របស់​គេ។ គេ​ក៏​កាន់​តែ​មាន​ខ្លាំង​ឡើង ហើយ​គេ​នឹង​រៀប​ការ​ជា​មួយ​នារីវ័យ​ក្មេង​ដ៏​ស្រស់​ស្អាត​ម្នាក់។ បន្ទាប់​មក​គេ​នឹង​មាន​គ្រួសារ​ដ៏​កក់ក្ដៅ ហើយ​បង្កើត​កូន​ប្រុស​ដ៏​សង្ហារ​ម្នាក់។ បើ​កូន​ប្រុស​មិន​ស្ដាប់​បង្គាប់ គេ​នឹង​ធាក់​វា​មួយ​ជើង​ភ្លាម។ […]

អានបន្ថែម

និទានប្រាជ្ញា៖ សន្លឹកឆ្នោតទាំងពីរមានពាក្យ “ប្រហារជីវិត” ដូចគ្នា! តើជ្រើសដូចម្ដេចឱ្្យគេដោះលែង?

សូមបន្តលើកនិទានរឿងបុរាណប្រកបដោយការអប់រំនិងដាស់តឿនប្រាជ្ញាស្មារតីរបស់អ្នកអាន ដែលអាចមានប្រយោជន៍ចំពោះជីវភាពប្រចាំថ្ងៃ។ ដំណើររឿង៖ នៅក្នុងភូមិមួយមានបុរសម្នាក់ឈ្មោះ ជូកឺ។ គាត់ជាអ្នកមានប្រាជ្ញាវាងវៃម្នាក់និងតែងជាដៃគូប្រកួតប្រជែងអក្សរសាស្ដ្ររបស់អ្នកមានអំណាចម្នាក់ក្នុងតំបន់នោះ។ ដោយសារគាត់មានភាពប្រកួតប្រជែងខ្លាំង អ្នកមានអំណាចនោះតែងចង់ព្យាបាទគាត់និងកំចាត់គាត់ចោល។ គេក៏ព្យាយាមរកលេសចាប់កំហុសដោយបង្កើតព្រឹត្តិការណ៍ទម្លាក់កំហុសលើគាត់យ៉ាងអយុត្តិធម៌រហូតត្រូវទទួលទោសប្រហារជីវិ។ ដោយគាត់ព្យាយាមប្រកែកលើកហេតុផលច្រើនពេក អ្នកមានអំណាចនោះក៏បង្ខំឱ្យគាត់ជ្រើសយកជម្រើសចុងក្រោយមួយដើម្បីរួចខ្លួន។ នោះគឺគេផ្ដល់សន្លឹកឆ្នោតពីរសន្លឹកឱ្យគាត់ចាប់ ដោយក្នុងពីរសន្លឹកនោះគេប្រាប់គាត់ថាមានសរសេរ ពាក្យ “ដោះលែង” និង “ប្រហារជីវិត”។ តែតាមពិតទៅគេបានរៀបចំល្បិចកលដោយទាំងពីរសន្លឹកនោះគឺសរសេរពាក្យ “ប្រហារជីវិត” ទាំងពីរ ហេតុនេះទោះគាត់យកមួយណាក៏ត្រូវស្លាប់ដែរ។ សំណាងល្អនៅពេលអ្នកយាមគុកជជែកគ្នាពីររឿងនេះដោយមិនប្រយ័ត្នជូកឺក៏លួចស្ដាប់ដឹងហើយក៏ព្យាយាមរិះរកមធ្យោបាយដើម្បីទប់ទល់យករួចខ្លួន។ ក្រោយគិតអស់មួយយប់គាត់ក៏រកឃើញវិធីដ៏ពិសេសមួយ។ ព្រឹកឡើងគេនាំជូកឺទៅទីលានកាត់ក្ដីមុខមហាជនក្នុងគោលបំណងប្រហារជីវិតតែម្ដង។ គេក៏ឱ្យគាត់ចាប់យកក្រដាសឆ្នោតមួយពីក្នុងចំណោមក្រដាសទាំងពីរសន្លឹក។ ពេលនោះអ្នកមានអំំណាចម្នាក់នោះញញឺមខ្ជឹបព្រោះដឹងថាជូកឺយកមួួយណាក៏ត្រូវស្លាប់ដែរ។ ក្រោយនៅស្ងៀមមួយសន្ទុះ ជូកឺក៏លូកដៃជ្រើសយកក្រដាសឆ្នោតមួយសន្លឹក តែក៏លេបចូលពោះបាត់ភ្លាមៗ។ អ្នករាល់គ្នាមានការភ្ញាក់ផ្អើលណាស់។ ជូកឺក៏បាននិយាយថា៖ “ឥឡូវខ្ញុំជ្រើសរើសសន្លឹកឆ្នោតមួយហើយ ហើយលេបវាចូលទៅពោះបាត់ហើយ! ហេតុនេះបើបើកសន្លឹកឆ្នោតដែលនៅសល់ឃើញពាក្យ “ប្រហារជីវិត” នោះមានន័យថាក្រដាសដែលខ្ញុំជ្រើសរើសហើយលេបចូលពោះមានពាក្យ “ដោះលែង”។ ក្រោយមកជូកឺក៏បើកសន្លឹកឆ្នោតនៅសល់បង្ហាញសាធារណជនឱ្យឃើញ ហើយក៏ឃើញពាក្យ “ប្រហារជីវិត” មែន ហើយអ្នកទាំងអស់គ្នាក៏ជឿថាក្រដាសដែលជូកឺជ្រើសរើសហើយលេបចូលពោះនោះប្រាកដជាមានពាក្យ “ដោះលែង” មិនខាន។ អ្នកមានអំណាចនោះដោយទាល់តម្រិះក៏បោះបង់គំនិតចង់សម្លាប់ជូកឺ ហើយជូកឺក៏បានរួចខ្លួនមានសេរីភាពដោយសារតែភាពវ័យឆ្លាតរបស់ខ្លួននោះឯង។ ក្រោយលេចឮរឿងនេះចេញទៅក្រៅជូកឺក៏ចាប់ផ្ដើមមានឈ្មោះល្បីល្បាញហើយអ្នកមានអំណាចនោះក៏វេចបង្វិចរត់ចោលស្រុកបាត់ទៅ៕

អានបន្ថែម

ទស្សនៈ​អប់រំ ៖ ជីវិត​សាមញ្ញ​ណាស់ តែ​មនុស្ស​ទទូច​ធ្វើ​ឲ្យ​ជីវិត​ស្មុគស្មាញ

ទស្សនៈ​អប់រំ ៖ ជីវិត​សាមញ្ញ​ណាស់ តែ​មនុស្ស​ទទូច​ធ្វើ​ឲ្យ​ជីវិត​ស្មុគស្មាញ ខុង​ជឺ​បាន​និយាយ​ថា​ «ជីវិត​សាមញ្ញ​ណាស់ តែ​មនុស្ស​ទទូច​ធ្វើ​ឲ្យ​ជីវិត​ស្មុគស្មាញ»។ ជា​ការ​ពិត ជីវិត​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ខុសៗ​គ្នា។ ជីវិត​របស់​យើង​ជួប​នឹង​រឿង​អន្តរាយ​ ជួប​ប្រទះ​រឿង​ប្រទាក់​ក្រឡា​គ្នា​ ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​យើង​ជា​អ្នក​ពាំនាំ​វា​យក​មក។ យើង​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​មិន​ស្មុគស្មាញ​បាន​ប្រសិន​ណា ជា​យើង​មិន​ចង់​ឲ្យ​វា​ស្មុគស្មាញ។ ដើម្បី​ឲ្យ​ជីវិត​របស់​យើង​ចាក​ផុត​ពី​រឿង​ឈឺ​ក្បាល​ទាំង​អស់​នេះ យើង​ត្រូវ​ហាម​ឃាត់​ចិត្ត​របស់​យើង​ជា​មុន​សិន។ អ្វីៗ​ទាំង​អស់ វា​កើត​ឡើង​មក​ពី​ចិត្ត។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា “គ្មាន​សេចក្ដី​សុខ​ណា ស្មើ​នឹង​សេចក្ដី​ស្ងប់​ឡើយ”។ ចិត្ត​ស្ងប់ នាំ​ឲ្យ​ជីវិត​មិន​រញ៉េរញ៉ៃ​បាន។ ក្រៅ​ពី​ទាំង​​ចិត្ត​ស្ងប់​ហើយ គួរ​មាន​ភាព​មិន​លោភលន់, មិន​ច្រណែន​ឈ្នានីស​គ្នា នោះ​ជីវិត​យើង​នឹង​កាន់​តែ​សុខ​មួយ​កម្រិត​ទៀត។ ដូច្នេះ​ហើយ គួរ​ណាស់​តែ​យើង​ដែល​រស់​នៅ​ជា​មួយ​គ្នា ប្រកប​ដោយ​សន្តិភាព និង​ការ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា៕ ************សូមជួយ  Share ដើម្បីចែករំលែក អត្តបទនេះផង បើសិនជាចូលចិត្ត

អានបន្ថែម

ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!

ខ្សែជីវិតមនុស្សម្នាក់ៗកើតមកមានទ្រព្យខ្សត់ទ្រព្យគ្មាននរណាអាចកំណត់បាន ដោយអ្នកខ្លះគិតថាវាអាចនឹងកំណត់ដោយព្រេងកម្មវាសនាផលបុណ្យពីជាតិមុន។ តែទោះយ៉ាងណាក្ដីយើងត្រូវផ្ដោតលើអ្វីដែលកំពុងកើតឡើងក្នុងជីវិតនេះ ហើយធ្វើឱ្យវាល្អស្រស់បំព្រងតាមដែលអាចទៅរួច។ សូមស្រង់យករឿងអប់រំផ្លូវចិត្តដ៏ពិសេសមួយដើម្បីឱ្យប្រិយមិត្តជ្រាបជាការដាស់តឿនផ្លូវចិត្តឱ្យត្រង់មកផ្លូវត្រូវ។ មានស្ដ្រីចំណាស់ខ្សត់ទ្រព្យម្នាក់ថ្លែងសួរដោយអស់សង្ឃឹមទៅកាន់ព្រះពុទ្ធពេលទ្រង់កំពុងបិណ្ឌបាតថា៖ “បើខ្ញុំករុណាក្រខ្សត់យ៉ាងនេះ តើនឹងអាចប្រគេនចង្ហាន់ថ្វាយព្រះអង្គនិងលោកសង្ឃឯទៀតយ៉ាងម៉េចកើត? តើធ្វើម៉េចទើបអាចចាកផុតពីភាពក្រខ្សត់?” ព្រះពុទ្ធទ្រង់មានពុទ្ធដីកាតបថា៖ “នេះមកពីអ្នកមិនចេះធ្វើទាន?” ស្ដ្រីចំណាស់ក៏តប៖ “តើត្រូវធ្វើទានយ៉ាងម៉េចបើមិនមានទ្រព្យកាសផង?” ព្រះពុទ្ធទ្រង់មានពុទ្ធដីកាតបថា៖ “អ្នកអាចធ្វើទានដោយរបស់ជាច្រើន មិនចាំបាច់តែទ្រព្យឬប្រាក់កាសឬក៏វត្ថុនំចំណិអីនោះទេ” ទ្រង់មានពុទ្ធដីកាបន្តថា៖ “មុខរបស់អ្នកអាចញញឹម រីករាយ សើច សប្បាយបានដើម្បីឱ្យមនុស្សជុំវិញសប្បាយចិត្តសាយកង្វល់។ មាត់របស់អ្នកអាចប្រើវាដើម្បីនិយាយពាក្យល្អៗ លើកទឹកចិត្តមនុស្សគ្រប់គ្នាអោយរីករាយ ឬក៏លួងលោមពួកគេនៅពេលដែលពួកគេកំពុងជួបទុក្ខសោក។” “ចិត្តរបស់អ្នកអាចបើកចិត្តអោយទូលាយ ផ្តល់ការគោរព ការជឿជាក់ និងសណ្តានចិត្ត។ រីឯភ្នែករបស់អ្នកអាចសម្លឹងមើលទៅអ្នកដទៃដោយមេត្តាធម៌។ ខ្លួនប្រាណរបស់អ្នកអាចប្រឹងប្រែងប្រើវាជាជំនួយដល់អ្នកដទៃ។” “បើអាចធ្វើបានទាំងនេះមានន័យថាអ្នកបានធ្វើទានយ៉ាងធំធេងដល់អ្នកនៅជុំវិញខ្លួន! តាមពិតអ្នកមិនក្រទេបើអ្នកចេះធ្វើទាន! ក្រចិត្តទើបហៅថាក្រ”៕ ************សូមជួយ Share អត្តបទនេះផង បើសិនជាចូលចិត្ត សូមអរគុណ

អានបន្ថែម

ទស្សនៈ​សត្វ​កញ្ជ្រោង​សម្រាប់​អ្នក​ឆាប់​បាក់​ទឹកចិត្ត «​បើ​មិនបាន​ទំពាំងបាយជូ​ស៊ី ទៅ​ស៊ី​ប៉ោម​ក៏​បាន​ដែរ!!!»

ទស្សនៈ​សត្វ​កញ្ជ្រោង​សម្រាប់​អ្នក​ឆាប់​បាក់​ទឹកចិត្ត «​បើ​មិនបាន​ទំពាំងបាយជូ​ស៊ី ទៅ​ស៊ី​ប៉ោម​ក៏​បាន​ដែរ!!!» មាន​និទាន​មួយ​តំណា​លពី​ សត្វ​កញ្ជ្រោង​ដែល​កំ​ពុង​តែ​ដើរ​រក​ចំ​ណី​ស៊ី ជា​ចៃដន្យ​ វា​ក៏បាន​ប្រទះ​នឹង​ផ្លែ​ទំពាំងបាយជូ​​មួយ​ចង្កោម​។ ​ប៉ុន្តែ​ផ្លែ​នោះវា​នៅ​ខ្ពស់​ពេក ​ជាហេតុ​ធ្វើឱ្យ​វា​ឈោង​បេះ​មិន​ដល់​ទោះ​បី​ជា​វា​ប្រើ​មធ្យោបាយ​យ៉ាងណាក៏ដោយ​។​ បន្ទាប់មក​វា​អង្គុយ​ នៅក្រោម​ដើម​ទំពាំងបាយជូ​​នោះ​ដោយ​មិន​អស់ចិត្ត ហើយ​ថែមទាំង​លេបទឹកមាត់​ប្រកបដោយ​ទឹកមុខ​ក្រៀមក្រំ​។ ​ មួយ​ខណៈ​ក្រោយ​មក ​កញ្ជ្រោង​គិតថា​ វា​មិនអាច​ស៊ី​ផ្លែ​ទំពាងបាយ​ជូ​បានទេ ចុះ​ហេតុអ្វី​នៅ​សំ​កុក​ដល់​ណា​ទៀ​ត ​ម្តេច​មិន​ទៅរក​អ្វី​ផ្សេង​ស៊ី​វិ​ញ​ទៅ​? ទោះ​ខំ​ពិបាកចិត្តក៏​ទំ​ពាំង​បាយ​ជូ​មិន​ជ្រុះ​មកឱ្យ​ខ្លួន​ស៊ី​ដែរ​។ ​ក្រោយពេល​គិត​រួច​វា​ក៏​បន្ត​វាចា​តែម្នាក់ឯង​ដោយ​អើតមើល​ទៅ​ទំពាំងបាយជូ​​ម្តង​ទៀ​ត​ហើយ ពោលថា «​មិន​បាន​ស៊ី​ក៏​ហី​ទៅ អា​ទំពាំងបាយជូ​​នឹង​មើលទៅ​ពណ៌​បៃតង​ចឹ​ង ទោះបាន​ស៊ីក៏​មិន​ឆ្ងាញ់​ដែរ​» ​ចឹង​ទៅរក​ផ្លែ​ប៉ោម​ស៊ី​វិ​ញ ​វា​ឆ្ងាញ់​ជាង​។​ ហើយ​វា​ក៏​បន្ត​ដំណើរទៅរ​ក​ផ្លែ​ប៉ោម​វិ​ញ​។ ​ នេះ​គឺជា​រឿងនិទាន​របស់​ពួក​ប​ស្ចឹ​ម​ប្រទេស​ ដែល​ជា​រឿង​មួយ​ពេញ​និ​យម​សម្រាប់​មនុស្ស​ដែល​បាក់​ទឹកចិត្ត មិន​ចង់​ក្រោកឈ​រ​តស៊ូ​ នៅពេល​មាន​បញ្ហា​ ឬ​បរា​ជ័យ​ក្នុងជីវិត​។ ​ជា​ការពិត​នៅពេលដែល​យើង បរា​ជ័យ​ក្នុង​រឿង​ស្នេហា ស្រឡាញ់​គេៗ​មិន​ស្រឡាញ់​ ឬ​មួយ​គេ​មាន​អ្នកថ្មី ឬ​ខូចចិត្ត​នៅពេល​រៀន​ចប់​មិន​បាន​ការងារ​ដូចដែល​យើង​ប្រាថ្នា យើង​កុំ​ទៅ​គិត ឬ​ខូចចិត្ត​ធ្ង​ន់​ធ្ង​រ​ពេក​អី​។ យើង​គួរ​យល់ថា​ នៅក្នុង​លោក​នេះ​មិនមែន​មានតែ​ម្នាក់​នោះ ​ឬ​មានតែ​ការងារ​មួយ​នឹង​ទេ ​ដែល​សំ​ខាន់​សម្រាប់​ជីវិត​យើង ​គឺ​វា​នៅ​មាន​មនុស្ស​ ឬ​ការងារ​ល្អៗ​ជាច្រើន​ទៀត​ចាំយើង​។ យើង​អាច​ស្វែង​រក​ជ​ម្រើ​ស​ថ្មី​ទៀ​ត​ ដែល​មាន​គុណភាព​ល្អ មិន​ចាញ់​របស់​ដែល​យើង​ចង់បាន​នោះទេ​។​ តួយ៉ាង​ដូចជា​ ទំពាំងបាយជូ​ ​និង​ប៉ោម​ គឺ​វា​មាន​រសជាតិ​ឆ្ងាញ់​ និង​ពិសេស​មួយ​បែប​ម្នាក់​។ ​ហើយ​យើង​ត្រូវ​ចេះ​លួងលោម​ខ្លួនឯង​ […]

អានបន្ថែម

រឿងអប់រំ៖ កំណប់លាក់ទុកក្នុងដីចម្ការ

រឿងអប់រំ៖ កំណប់លាក់ទុកក្នុងដីចម្ការ ជាយូរលង់ណាស់មកហើយ មានបុរសកសិករម្នាក់ឈ្មោះ ចាន់។ គាត់មានកូនប្រុស ៣នាក់។ កូនទី១ ឈ្មោះសំ កូនទី២ សៅ និងកូនទី ៣ ស៊យ។ កូនប្រុសទាំងបីនាក់នោះសុទ្ធតែពេញកំលាំងធ្វើការ ប៉ុន្តែពួកគេជាមនុស្សខ្ចិលច្រអូសខ្លាំងណាស់។ រាល់ថ្ងៃពួកគេទាំងបីនាក់មិនជួយធ្វើការឪពុកទេ។ ពូចាន់ពិបាកចិត្តនឹងកូនៗ​ទាំងបីនាក់ខ្លាំងណាស់។ គាត់ព្រួយគិតថាអត់ពីគាត់ទៅ ពួកគេទាំងបីនាក់មិនដឹងទៅជាយ៉ាងណាទេ ហើយដីស្រែចំការរបស់គាត់​ក៏មិនដឹងថាមានអ្នកណា ធ្វើបន្តពីគាត់ទៀតដែរ។ ថ្ងៃមួយពូចាន់នឹកឃើញនូវគំនិតល្អមួយ។ គាត់បានហៅកូនៗរបស់គាត់មកជួប ហើយប្រាប់ទៅពួកគេថា «សំ សៅ និងស៊យ, ពុកមានរឿងមួយចង់ប្រាប់ទៅកូន។ ពុកបានលាក់កំណប់​មួយកេសនៅក្នុងដីចំការរបស់យើង។ ចូរកូនៗទៅជីករក ហើយពេលដែលរកឃើញហើយ​ចូរកូនចែកគ្នាណា»។ កូនៗទាំងបីនាក់បានលឺហើយ​ត្រេកអរខ្លាំងណាស់។ ពួកគេក៏ចុះទៅចំការ ហើយចាប់ផ្តើមជីករក។ ពួកគេជីកពីកន្លែងមួយទៅកន្លែងមួយ​នៅតែមិនឃើញ។ ពួកគេត្រលប់មកផ្ទះវិញ ហើយសួរទៅឪពុក។ ពូចាន់ប្រាប់អោយពួកគេបន្តជីកគ្រប់​ដីស្រែចំការដែលគាត់មាន។ ពួកគេនាំគ្នាជីកគ្រប់កន្លែង ប៉ុន្តែនៅតែរកមិនឃើញកំណប់។ ពួកគេមិនអស់ចិត្តសោះ​ក៏ទៅសួរឪពុកម្តងទៀត។ ពូចាន់ក៏ប្រាប់ទៅកូនថា «កូនសម្លាញ់របស់ពុក! ឥលូវនេះបើកូនបានជីកដីហើយ ចូរកូនយកគ្រាប់ពូជទាំងនេះទៅសាបព្រោះ នៅរណ្តៅដែលកូនៗបានជីកនោះចុះ។ បន្តិចទៀតពុកនឹងប្រាប់កូនពី ទីតាំងពិតប្រាកដរបស់កំណប់​ដែលពុកបានលាក់»។ ជាច្រើនថ្ងៃកន្លងផុតទៅ, ចុងក្រោយគ្រាប់ពូជទាំងនោះ​ក៏​ដុះពន្លកលាស់ត្រួយបៃតងខ្ចីស្រស់។ ឪពុកក៏ហៅកូនៗទាំងបីអោយទៅចំការ ដោយប្រាប់កូនថា គាត់នឹងបង្ហាញទីតាំងពិតប្រាកដនៃកំណប់។ ទៅដល់ចំការពួកគេឃើញគ្រាប់ពូជដុះពន្លកចេញ, […]

អានបន្ថែម

រឿងអប់រំខ្លីៗ : ខ្សែជីវិត

…មុននឹងឃ្លាតទៅ ប្រពន្ធខ្ញុំ​និយាយ​ថា «តើ​ជីវិត​គឺ​ជា​ការ​យល់​សប្តិ​មែន​ទេ? អ៊ីចឹង​ពេលនេះ​អូន​គ្រាន់​តែ​ជិត​ភ្ញាក់​ពី​ការ​យល់​សប្តិ​ប៉ុណ្ណោះ…! កុំ​យំ​ព្រោះ​អូន​អី! បើ​ទោះ​ជា​នៅ​ក្នុង​សុបិន​របស់​បង​គ្មាន​រូប​អូន​ទៀត​ក៏​ដោយ តែ​បង​នៅ​មាន​កូន​ប្រុស​របស់​ពួក​យើង​ម្នាក់​ទៀត… បង​មិន​ត្រូវ​ឆាប់​ភ្ញាក់​ដូច​អូន​ទេ…! បង​នៅ​មាន​ភារកិច្ច​ចិញ្ចឹម​កូន​យើង… សូម​បង​សន្យា​នឹង​អូន​មក ថា​បង​មិន​អស់​សង្ឃឹម​ មិន​ចុះ​ចាញ់​ជីវិត​ឡើយ… បង​ត្រូវ​តែ​តស៊ូ…!» មនុស្សតស៊ូដើម្បីអ្វី? តស៊ូ​ដើម្បី​ស្លាប់​ឬ​ក៏​តស៊ូ​រង់​ចាំ​ថ្ងៃ​ស្លាប់? តើ​ប្រពន្ធ​របស់​ខ្ញុំ​នាង​គ្មាន​ទឹក​ចិត្ត​តស៊ូ​ទេ​អី? តើ​នេះ​ឬ​គឺ​ជា​លទ្ធផល​នៃ​ការ​តស៊ូ​របស់​នាង​នោះ? បទ​ចម្រៀង​របស់​លោក​ ស៊ីន ស៊ីសាមុត មួយ​បទ “ខ្សែជីវិត” ច្រៀង​ថា​ជីវិត​របស់​គាត់​ងងឹត​ខ្លាំង​ណាស់! វា​ប្រហែល​ជា​ងងឹត​ដូច​ជីវិត​របស់​ខ្ញុំ​អ៊ីចឹង! …ជីវិត​សម្បូរ​ហូរ​ហៀរ​ដោយ​ទុក្ខ​វេទនា ឧបសគ្គ​បន្ត​កន្ទុយ​គ្នា​មិន​ចេះ​ចប់… ជីវិត​ដែល​កើត​មក​សម្រាប់​តែ​ទទួល​កម្មពៀរ ហើយ​ខំ​ប្រឹង​ត្រដរ​ស្រែក​ថា​ជីវិត​ត្រូវ​តែ​តស៊ូ។ ជីវិតខ្ញុំ​ចាប់​ផ្ដើម​ពី​ពាក្យ «ឯកោ» និង «ឥតន័យ» គឺ​សាលារៀន​ជីវិត​បង្រៀន​ខ្ញុំ តែ​ដល់​ថ្ងៃ​មួយ​ដែល​ខ្ញុំ​បាន​​ជួប​​ប្រពន្ធ​​ខ្ញុំ ​ពាក្យ «ឯកោ» ក៏​​​រលុប​​បាត់​បណ្ដុះ​អាសន្ន។ នាង​ធ្វើ​ឲ្យ​ខ្ញុំ​​មាន​កម្លាំង​ចិត្ត​​​រក​​ន័យ​​ឲ្យ​​ជីវិត។ នាង​ឈ្មោះ​ កល្យាណ រូប​រាង​ស្អាត ជា​កូន​ស្រី​តែ​ម្នាក់​គត់​នៅ​ក្នុង​គ្រួសារ​អ្នក​មាន តែ​បែរ​ជា​មក​ស្រលាញ់​ខ្ញុំ​ជា​អ្នក​ក្រ​រហាម។ ​ចិត្ត​គំនិត​ពួក​យើង​ស្រដៀង​គ្នា​ណាស់។ កល្យាណ ​​ប្រឆាំង​នឹង​ឋានៈ​សង្គម​​ដែល​​ក្រុម​គ្រួសារ​នាង​ខំ​​ឲ្យ​តម្លៃ ហើយ​រត់​តាម​ខ្ញុំ​ដោយ​គ្មាន​ការ​សោក​ស្ដាយ។ ការ​លះបង់​មួយ​នេះ ពួក​យើង​គិត​​ថា​​គឺ​​ជា​​ការ​​ស្វែង​រក​​ន័យ​ឲ្យ​​ជីវិត​​ពួក​​យើង។ ពីរនាក់បានចាប់ផ្ដើមជីវិតគូដ៏ឯកា… ន័យ​ជីវិត​​ដែល​​យើង​​ធ្លាប់​​រំពឹង​​ប្រែ​​ជា​​ស្នាម​ញញឹម​ដ៏​សោះ​កក្រោះ។ ពេល​នោះ​ទើប​ខ្ញុំ​ដឹង​ខ្លួន​ថា ខ្ញុំ​បាន​នាំ​យក​ស្រី​ដ៏​ល្អ​ម្នាក់​មក​រួម​ទុក្ខ​វេទនា​ជាមួយ​ខ្ញុំ ហើយ​ពួក​យើង​ថែម​ទាំង​បង្កើត​ជីវិត​ថ្មី​ដែល​គ្មាន​កំហុស​មួយ ចូល​រួម​ជីវិត​គ្មាន​ន័យ​ជាមួយ​ពួកយើង​ទៀត។ […]

អានបន្ថែម