ព្យាបាលការគេងស្រមុកតាមបែបធម្មជាតិ!

តើការគេងស្រមុកជាអ្វី ហើយបណ្តាលមកពីអ្វី? ការគេងស្រមុក ជាសំឡេងរំខាន ដែលកើតឡើងពេលគេងលក់។ វាកើតឡើងដោយសារអណ្តាតក្រអូមទន់ ក្រឡើត សម្រាក ហើយធ្លាក់ទៅត្បៀតបំពង់ខ្យល់ រួមផ្សំនឹងទឹកក្នុងបំពង់ក និងខ្យល់ដង្ហើមចេញចូលតាមផ្លូវដ៏តូចចង្អៀតនេះ បានបង្កើតជាសំឡេងស្រមុកឡើង។ ការគេងស្រមុកបែបនេះ ជាធម្មតាទាក់ទងជាមួយសម្ពាធឈាមខ្ពស់ និងជំងឺបេះដូង។ វាក៏អាចកើតឡើង ប្រសិនបើ៖ ផ្លូវដង្ហើមរបស់អ្នកត្រូវបានបិទ ជា​ពិសេស គឺនៅពេលដែល អ្នកមានជំងឺផ្តាសាយ មានកំហាកច្រើនលើសលប់​នៅក្នុង​បំពង់ ក ការឡើងទម្ងន់ ការផឹកគ្រឿងស្រវឹងច្រើនហួស និងការជក់បារី។ ក្នុងចំណោមមនុស្សវ័យ 30 ទៅ 60 ឆ្នាំ មានបុរស 44 ភាគរយ និង ស្ត្រី 28 ភាគរយគេងស្រមុក។ ដែលជាតួលេខ ខ្ពស់មួយដ៏ខ្ពស់។ Facebook: facebook.com/SOPHALLETH/ **វិធីព្យាបាល៖** គ្រឿងផ្សំ៖ ខ្ញីស្រស់ ១ដុំ ផ្លែប៉ោម ២ផ្លែ ការ៉ុត ២ មើមតូច ក្រូចឆ្មារ ១/ ៤ផ្លែ (លើសពីនេះក៏បានតាមចំណង់ចំណូលចិត្ត)។ […]

អានបន្ថែម

ចង់ឆាប់ជាពីជំងឺក្រពះ ដោយមិនចាំបាច់ពឹងថ្នាំពេទ្យព្យាបាល ទទួលទានអាហារធម្មជាតិទាំងនេះចុះ!

ជំងឺក្រពះអាចកើតឡើងចំពោះមនុស្សគ្រប់រូប ជាពិសេសអ្នកធ្វើការងារព្រោះតែការទទួលទានអាហារមិនបានទៀងពេលវេលាត្រឹមត្រូវ។ ហើយចំពោះអ្នកដែលកើតមានជំងឺនេះពិតជាពិបាកនៅក្នុងខ្លួនណាស់ ពេលវាធ្វើទុក្ខម្តងៗ អ្នកខ្លះឈឺរហូតលេបថ្នាំដល់ដំបៅក្រពះពោះវៀនផងក៏មានដែរ។ ប៉ុន្តែលោកអ្នកក៏អាចព្យាបាល និងកាត់បន្ថយអាការឈឺក្រពះបានដែរ ដោយមិនចាំបាច់ពឹងថ្នាំគីមីនោះទេ ងាយៗដោយគ្រាន់តែទទួលទានឱសថបុរាណទាំងអស់នេះគឺ៖ ១) រមៀត៖ ជាតិប្រេងដែលមាននៅក្នុងរមៀតអាចបំបាត់ឈឺពោះ ចុកច្អល់ពោះ ពេញនិយមខ្លាំងណាស់សម្រាប់ព្យាបាលដំបៅក្រពះ សម្អាតពោះវៀនធំ ព្យាបាលពោះវៀន ព្យាបាលជំងឺក្រពះ សម្រកទម្ងន់ ជម្រះជាតិខ្លាញ់នៅក្នុងថ្លើមជាដើម។ អ្នកដែលមានជំងឺក្រពះគួរទិញម្ស៉ៅរមៀតទុកបរិភោគ។ ដោយប្រើម្ស៉ៅរមៀត១ស្លាបព្រាកាហ្វេ លាយជាមួយទឹក១កែវសម្រាប់ទទួលទានជាប្រចាំដើម្បីព្យាបាល។ រមៀត មានជាតិប្រេង អាចបំបាត់ការឈឺចុកចាប់ក្នុងក្រពះបាន ២) ប្រទាលកន្ទុយក្រពើ៖ សាច់ និងជែលកន្ទុយក្រពើជួយព្យាបាលដំបៅក្រពះបានយ៉ាងល្អ ដោយគ្រាន់តែយកវាមកចិតសំបកចេញ លាងទឹកយកជ័រពណ៌លឿងចេញឱ្យស្អាតអស់។ បន្ទាប់កោសសាច់វាទទួលទានមួយថ្ងៃ២ដងជាការស្រេច។ សាច់ និងជែលកន្ទុយក្រពើជួយព្យាបាលដំបៅក្រពះបានយ៉ាងល្អ ៣) ពោតបារាំង៖ វាជួយក្នុងការព្យាបាលដំបៅក្រពះ ដោយវាមានអាស៊ីតទប់ស្កាត់បាក់តេរី ដែលជាមូលហេតុចម្បងនៃការកើតជំងឺដំបៅក្រពះ។ វិធីប្រើគឺយកពោតបារាំងទៅហាលថ្ងៃឱ្យស្ងួត ហើយកិតឱ្យហ្មត់ទុកទទួលទានម្តង១ស្លាបព្រាបាយលាយជាមួយទឹកធម្មតា ទឹកដោះគោ ទឹកផ្លែឈើ ឬអាហារទន់ ញ៉ាំ៣-៤ដងក្នុងមួយថ្ងៃ បន្ទាប់ពីអាហាររួច។ ពោតបារាំងវាជួយក្នុងការព្យាបាលដំបៅក្រពះ ៤) ផ្លែ ញ៖ ទឹកផ្លែញ អាចជួយព្យាបាលការចាល់ជាតិអាស៊ីតក្នុងក្រពះ ព្យាបាលដំបៅក្រពះ កាត់បន្ថយការរលាកក្រពះ និងរក្សាការពារក្រពះពីជាតិអាល់កុលបានយ៉ាងល្អផងដែរ។ ដូច្នេះបើអ្នកមានជំងឺក្រពះ កុំមើលរំលងផ្លែ ញ […]

អានបន្ថែម

អ្នកវិទ្យាសាស្ត្របានរកឃើញថាដើម្បីសុខភាពល្អ មនុស្សប្រុសគួរផឹកអោយស្រវឹងយ៉ាងតិចណាស់ពីរដងក្នុងមួយអាទិត្យ

វាពិតជារឿងមិនគួរអោយជឿនោះទេ ដែលអ្នកវិទ្យាសាស្រ្តអាចធ្វើការអះអាងបែបនេះ ដោយសារតែជាទូទៅ មានតែគេហាមមិនអោយមានការទទួលបានគ្រឿងស្រវឹងច្រើន ព្រោះវាអាចធ្វើអោយប៉ះពាល់ដល់សុខភាព។ ឥលូវដំណឹងនេះ គឺជាដំណឹងល្អមួយដែលអ្នកទាំងអស់គ្នាពុំចាំបាច់បារម្ភរឿងបញ្ហាផឹក ដែលនាំអោយខូចសុខភាពទៀតនោះទេ ដោយសារតែការអះអាងបានបង្ហាញថា សម្រាប់មនុស្សប្រុស ការជួបជុំគ្នា និងទទួលបានគ្រឿងស្រវឹងមិនមែនគ្រាន់តែអាចធ្វើអោយពួកគេអាចសប្បាយចិត្តនោះទេ ផ្ទុយទៅវិញ វាអាចធ្វើមានសារៈប្រយោជន៍ច្រើនជាងនេះទៅទៀត។ អ្នកវិទ្យសាស្រ្តនៅឯសាកលវិទ្យាល័យ បានរកឃើញថានៅពេលដែលមនុស្សប្រុសមានការជួបជុំជាមួយមិត្តភក្តិរបស់ខ្លួនពីរដងក្នុងមួយអាទិត្យ ពួកគេសប្បាយចិត្ត និងមានអារម្មណ៍ស្រស់ស្រាយជាងមនុស្សទូទៅ។ ដោយសារតែមនុស្សប្រុសដែលមានវ័យកាន់តែច្រើន គឺត្រូវទទួលខុសត្រូវលើការងារកាន់តែធ្ងន់ដូចគ្នា ដូចនេះហើយទើបជាហេតុធ្វើអោយពួកគេមានបញ្ហាស្រេ្តស និងធុញថប់។ ប៉ុន្តែបញ្ហាទាំងនោះ នឹងត្រូវបានរំសាយបន្ទាប់ពីគេបានចំនាយពេលនៅក្បែរមិត្តភក្តិគេ ដើម្បីនិយាយពីរឿងក្នុងចិត្ត និងបញ្ហាដែលគេកំពុងតែជួបប្រទះ។ មិត្តនារីច្បាស់ជាឆ្ងល់ហើយថាហេតុអ្វីបានជាគេទាល់តែចំនាយពេលជាមួយមនុស្សប្រុសទើបអាចបន្ធូរអារម្មណ៍បាន? នេះគឺដោយសារជាធម្មតា មនុស្សប្រុសតែងតែយល់ពីមនុស្សប្រុសដូចគ្នា ព្រោះពួកគេមានការគិត និងអត្តចរិតប្រហាក់ប្រហែលគ្នា ដូច្នេះហើយទើបគេងាយនឹងបើកចិត្តរៀបរាប់ប្រាប់ទៅមិត្តភក្តិប្រុសរបស់គេ ច្រើនជាងប្រាប់ទៅមនុស្សស្រីក្បែរខ្លួន។ ម្យ៉ាងនៅពេលដែលខួរក្បាលយើងធ្វើការបានល្អ ដោយមិនគិតពីបញ្ហាច្រើន ខួរក្បាលនោះអាចចំនាយថាមពលវាគិតទៅលើរឿងអ្វីផ្សេងៗដែលមានប្រយោជន៍ដល់សមីខ្លួន ដែលក្នុងនោះវាក៏ជួយពង្រឹងប្រព័ន្ធការពារក្នុងរាងកាយផងដែរ។ កត្តាទាំងនេះហើយ ទើបធ្វើអោយមនុស្សប្រុសដែលចំនាយពេលជាមួយមិត្តច្រើនតែងតែមានសុខភាពល្អ ជាងអ្នកដែលសម្ងំនៅតែក្នុងផ្ទះ៕ ប្រភព៖ Urban Leak  

អានបន្ថែម

តើអ្នកកំពុងតែមានបញ្ហានៅពេលគេងមែនទេ ? អានអត្តបទនេះប្រាកដជាជួយអ្នកបាន

ដំណោះស្រាយបញ្ហានៃ ការគេងរបស់អ្នក ជាទូទៅមនុស្សម្នាក់ៗសុទ្ធតែឥរិយាបថនៃការគេងខុសគ្នាៗ។ អ្នកខ្លះគេងផ្ងារ អ្នកខ្លះគេងផ្កាប់មុខ និង អ្នកខ្លះទៀតគេងចំហៀង។ ប៉ុន្តែឥរិយាបថនៃការគេងទាំងនោះ ពេលខ្លះវាពិតជាបានរំខានដល់អ្នក តែអ្នកអាចមិនចាប់អារម្មណ៍នឹងវា។ ដើម្បីចៀសវាងបញ្ហាមួយចំនួន ចូរអ្នកស្វែងយល់វិធីនៃការគេង ដែលផ្តល់ភាពងាយស្រួលដល់អ្នក៖ ១. ឈឺស្មារ ប្រសិនបើអ្នកភ្ញាក់ពីគេងឡើងតែមានអាការៈឈឺស្មារ, ដូចនេះចូរចៀសវាងការគេងចំហៀង។ ជាពិសេសប្រសិនបើមានបញ្ហាឈឺស្មារ។ ហើយអ្នកក៏មិនត្រូវគេងផ្កាប់មុខផងដែរ ព្រោះវាអាចបណ្តាលអោយមានការតម្រង់មិនត្រូវនៃស្មារ។   ២. ឈឺខ្នង ប្រសិនបើអ្នកមានបញ្ហាឈឺខ្នង ដូចនេះការរក្សាឆ្អឹងខ្នងនៃខ្សែកោងគឺជារឿងដែលសំខាន់បំផុត។ ប្រសិនបើពូករបស់អ្នកទន់ខ្លាំងពេក ចូរផ្លាស់ប្តូរវាចេញ។ ៣. ឈឺក   វាដូចជាឈឺខ្នងអ៊ីចឹង, កញ្ចឹងករបស់អ្នកត្រូវការទ្រខណៈពេលដែលអ្នកគេង។   ៤. គេងមិនលក់ បើសិនជាប្រាប់អ្នកអោយឈប់លេងទូរស័ព្ទ និង កុំព្យូរទ័ររបស់អ្នកមុនពេលចូលគេងនោះ វាច្បាស់ជារឿងដែលពិបាក ប៉ុន្តែយ៉ាងណាក៏អ្នកគួរតែកាត់បន្ថយ រឺបញ្ឈប់វា។ ពន្លឺនៃអេក្រង់របស់អ្នកប៉ះពាល់ដល់រដ្តនៃការគេងរបស់អ្នក។ ៥. ភ្ញាក់កណ្តាលយប់ រឺគេងៗភ្ញាក់ ប្រសិនបើអ្នកតែងតែភ្ញាក់នាពេលពាក់កណ្តាលយប់, អ្នកមិនគួរបញ្ឈប់ត្រឹមតែការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចមុនពេលចូលគេងនោះទេ ប៉ុន្តែអ្នកក៏ត្រូវចៀសវាងការផឹកគ្រឿងស្រវឹងមុនពេលចូលគេងផងដែរ។ ៦. ក្រោកមិនរួចនៅពេលព្រឹក ជាទូទៅមនុស្សភាគច្រើនតែងតែតថ្លៃជាមួយនឹងនាឡិការរោទិ៍ ហើយវាក៏បានក្លាយទៅជាបញ្ហាទូទៅមួយផងដែរ។ គ្រប់គ្នាយល់ថាវាពិបាកដោះស្រាយខ្លាំងណាស់ ប៉ុន្តែការពិតទៅវាងាយស្រួលក្នុងការដោះស្រាយទេ។ ចូរកំណត់នាឡិការរោទិ៍របស់អ្នកអោយដូចៗគ្នាជារៀងរាល់ថ្ងៃ (សូម្បីតែថ្ងៃចុងសប្តាហ៍)។ […]

អានបន្ថែម

ផ្លែឈើ ៩មុខ​ដែល​ទារក​ក្នុង​ផ្ទៃ​ស្រែក​ឃ្លាន​បំផុត ពិសេស៣ខែ​ចុងក្រោយ

វេជ្ជបណ្ឌិត​និយាយ​ថា ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ញ៉ាំ​ផ្លែឈើ​ឱ្យ​បាន​ច្រើន​ដើម្បី​បាន​វីតាមីន និង​សារធាតុខនិជគ្រប់គ្រាន់​សម្រាប់​ម្តាយ ហើយនឹង​គភ៌។ បើសិន​អ្នក​មាន​ផ្ទៃពោះ 8ខែ​ហើយ អ្នក​គួរ​យកចិត្តទុកដាក់​ទទួលទាន​ផ្លែឈើ ព្រោះ​វា​នឹង​ធ្វើឱ្យ​កូន​កើត​មក​ត្រូវ​គីឡូ​តាម​ស្តង់ដា ស្បែក​ស ថ្លោះ។ 1. ផ្លែស្ត្របឺរី ក្នុង​អំឡុង​ត្រីមាស​ចុងក្រោយ ខួរក្បាល​ទារក​ឆាប់​លូតលាស់​លឿនបំផុត ដូចនេះ​ម្តាយ​ត្រូវការ​អាស៊ីតខ្លាញ់អូមេហ្គា-3s និង​អាស៊ីតខ្លាញ់​ផ្សេង​ទៀត។ រសជាតិ​ផ្អែម​ជូរ​របស់​ស្ត្របឺរី​សម្បូរ​ទៅដោយ​អូមេហ្គា-3s និង​អូមេហ្គា-6s។ ពិសេស 3ខែ​ចុងក្រោយ ទារក​នឹង​ឡើង​គីឡូ​បាន​លឿន មាន​សុខភាព​ល្អ ហើយ​អាច​ស៊ាំ​នឹង​បរិយាកាស​ខាងក្រៅ។ 2. ក្រូចថ្លុង ក្រូច ពពួកក្រូច​សម្បូរ​ទៅដោយ​វីតាមីន C ដូចជា ក្រូចឃ្វិច ក្រូច ក្រូចថ្លុង ក្រូចឆ្មា…ជា​ជម្រើស​ដ៏​ប្រសើរបំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង 3ខែ​ចុងក្រោយ។ វីតាមីន C ជួយ​ការពារពី​ការសម្រាល​កូន​មិន​គ្រប់​ខែ ស្រូប​យក​ជាតិដែក និង​ជាតិកាល់ស្យូម​បាន​ល្អ និង​ជួយ​ឱ្យ​ទារក​លូតលាស់​រឹងមាំ។ 3. ល្ហុង ល្ហុងទុំ​សម្បូរ​ទៅដោយ​វីតាមីន A, C, កាល់ស្យូម ជាតិ​ដែក…ផ្តល់​សារធាតុចិញ្ចឹម​ចាំបាច់​ដល់​គភ៌។ 4. ចេក ចេក​មិន​ត្រឹមតែ​ជួយ​ការពារពី​ជំងឺ​ទល់លាមក​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ផ្ទុក​ប៉ូតាស្យូម ជួយ​រក្សា​ស្ថេរភាព​សម្ពាធ​ឈាម ផ្តល់​សារធាតុចិញ្ចឹម និង​អុកស៊ីសែន​គ្រប់គ្រាន់​ដល់​គភ៌​ក្នុង​ពេល 3ខែ​ចុងក្រោយ។ […]

អានបន្ថែម

មានអ្វីកើតឡើងប្រសិនជាអ្នកឈប់ងូតទឹករហូតនោះ?

យ៉ាងហោចណាស់ក៏យើងត្រូវងូតទឹកអោយបានម្តងដែរ ប្រសិនជាយើងរវល់ខ្លាំងពេកនោះ ប៉ុន្តែអ្នកគួរតែមុជទឹកចាប់ពី២ដងឡើងទៅទើបអ្នកមានអនាម័យខ្លួនប្រាណបានល្អ។ សំណួរសួួរថា ចុះបើអ្នកឈប់ងូតទឹក តើវាប៉ះពាល់អ្វីខ្លះ 10. បញ្ហាស្បែក៖ អាចចេញរមាស់ រឺកណ្ទួលផ្សេងៗ 9. ឆ្លងជំងឺផ្សេងៗ ដោយសារតែបាតេរីផ្សេងៗបានមកទំលើខ្លួនអ្នកច្រើនពេក   8. ដុះផ្សិត នៅត្រង់កន្លែងណាដែលហប់ខ្លាំង ដូចជាក្លៀក រឺក្រលៀនជាដើម 7. ងាប់ស្បែក រឺស្បែកស្ងូត គ្មានសំណើម   6. ធុំក្លិនខ្លួន   5. រមាស់ប្រដាប់ភេទខ្លាំង ដោយសារតែវាជាតំបន់ហប់ ហើយសើម ដូច្នេះបាក់តេរីនិងមេរោគផ្សេងៗងាយនឹងកើតខ្លាំងណាស់   4. ឡើងមុន ដោយសារតែកង្វក់នៅលើផ្ទៃមុខ   3. ស្បែកឡើងត្នោត លឿង   2. រមាស់ក្នុងសាច់ អេះយ៉ាងណាក៏មិនបាត់ដែរ   1. សក់កើតអង្គែ សំបូរជាខ្លាញ់ និងរមាស់ស្បែកក្បាលខ្លាំង   សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ! ដោយ៖ ពិសិដ្ឋ ប្រភព៖ […]

អានបន្ថែម

មូលហេតុដែលបណ្ដាលអោយកើតជំងឺ​​ប្រេះ​កែង​ជើង​

បញ្ហា​ប្រេះ​កែង​ជើង​គឺ​ជា​បញ្ហា​ដែល​មនុស្ស​ភាគ​ច្រើន​កំពុង​ជួប​ប្រទះ​និង​បង្ក​ជា​ការ​ឈឺ​ចាប់​​និង​ការ​រមាស់​​ម៉្យាង​ទៀត​វា​ធ្វើ​ឱ្យ​កែង​ជើង​មិន​ស្អាត។ តើ​អ្នក​ចង់​ដឹង​ថា​ទង្វើ​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រេះ​កែង​ជើង​នេះ​ទេ?​ បញ្ហា​ប្រេះ​កែង​ជើង​បណ្ដាល​មក​ពី​កោសិកា​ចាស់​នៃ​ស្បែក​ដែល​ងាប់​​និង​ស្ងួត។​ ​នៅ​មាន​មូលហេតុ​​ច្រើន​ទៀត​ដូច​ជា​៖ ១.​ជើង​សើម អ្នក​ឧស្សាហ៍​បណ្ដោយ​ឱ្យ​ជើង​​ត្រូវ​ទឹក​ក្នុង​រយៈ​ពេល​មួយ​យូរ​ពេក​។ កាល​ណា​សកម្មភាព​នេះ​ចេះ​តែ​កើត​ឡើង​ជា​ញឹក​ញាប់​វា​មាន​ផល​ប៉ះ​ពាល់​ដល់​ស្បែក​កែង​ជើង​។​ ដូច​នេះ​អ្នក​គួរ​ពាក់​ស្បែក​ជើង​ការពារ​ជើង​របស់​អ្នក​ពី​ជាតិ​ទឹក​ចៀស​វាង​ការ​នៅ​ត្រាំ​ទឹក​យូរ​។​ ២.​​ការ​បែក​ញើស​ ការ​បែក​ញើស​កែង​ជើង​ជាប់​ជា​ប្រចាំ​ក៏​មាន​ផល​ប៉ះ​ពាល់​​បណ្ដាល​ឱ្យ​មាន​ការ​ប្រេះ​កែង​ជើង​ដែរ​។​ ៣.ដើរ​ជើង​ទទេ​ ការ​ដើរ​ដោយ​មិន​ពាក់​ស្បែក​ជើង​ញឹក​ញាប់​ធ្វើ​ឱ្យ​ផ្ទៃ​បាត​​ជើង​ជា​ពិសេស​កែង​ជើង​តែ​ម្ដង​​កកិត​​នឹង​ភាព​គ្រើម​ផ្សេង​និង​ភាព​កខ្វក់​នៃ​ដី​បង្ក​ជា​ការ​ប្រេះ​។ ៤.​កោសិកា​ចាស់​ៗ​នៃ​កែង​ជើង​ឡើង​ក្រាស់​ កាល​ណា​ស្បែក​នៃ​ជើង​ក្រាស់​បូក​រួម​នឹង​សម្ពាធ​ពេល​ដើរ​, ធ្វើ​ឱ្យ​ស្បែក​នោះ​មាន​ការ​ញែក​ចេញ​ពី​គ្នា​។​ ៥.​កង្វះ​សារជាតិ​វីតាមីន​ អ្នក​គួរ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​​ចំណី​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។​ ព្រោះ​ជំងឺ​ប្រេះ​កែង​ជើង​នេះ​អាច​បណ្ដាល​មក​ពី​ការ​បរិភោគ​អាហារ​ដែល​ខ្វះ​នូវ​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​។​​ ៦.ពាក់​ស្បែក​ជើង​ដែល​ខុស​ទំហំ​ជើង​ ការ​ពាក់​ស្បែក​ជើង​ដែល​ធំ​​ជាង​ជើង​ឬ​តូច​ចង្អៀត​ពេក​នោះ​អ្នក​អាច​នឹង​ប្រឈម​នឹង​ការ​ប្រេះ​កែង​ជើង​។​​​​​ ប្រភព៖ Fixcrackedhee

អានបន្ថែម

ទឹកផ្លែឈើមួយចំនួន ដែលអាចធ្វើឳ្យអ្នកស្រកក្បាលពោះ បើសិនផឹកមុនពេលគេង

ថ្ងៃនេះយើងនឹងណែនាំ ភេសជ្ជៈ ១០មុខ ដែលអាចធ្វើឳ្យក្បាលពោះរបស់លោកអ្នក រាបស្មើរ ដោយ ភេសជ្ជៈ ទាំងនោះគឺអាច ធ្វើបានដោយងាយៗ ទឹកត្រសក់ ទឹកក្រូចឆ្មារ ត្រាំត្រសក់ស្រស់ ទឹកក្រូចថ្លុង ទឹកក្រូចឆ្មារទឺកកក ទឹកផ្លែប៉ោម ទឹកត្រសក់លាយជាមួយទឹកក្រូចឆ្មារ ទឺកម្នាស់ ដោយ : ស្រីពេជ្រ ប្រភព៖ https://brightside.me/creativity-cooking/nine-fresh-and-yummy-drinks-for-this-spring-154705/

អានបន្ថែម

មានបញ្ហាគេងមិនលក់ ឬអត់ងងុយមែនទេ? រូបមន្តដ៏អស្ចារ្យ មិនដល់មួយនាទីផងអាចធ្វើឲ្យអ្នកគេងលក់!

អ្នកមានបញ្ហាគេងមិនលក់ ឬអត់ងងុយមែនទេ? អ្នកអាចសាកល្បងរូបមន្តដូចខាងក្រោមនេះ វាគឺជារូបមន្តដ៏ល្អបំផុត ដោយគ្រាន់តែអ្នកញ៉ាំមួយកែវ មុនចូលគេងប៉ុណ្ណោះ អ្នកនឹងងងុយគេងដូចជាកូនក្មេងអ៊ីចឹង។ រូបមន្តទឹកដោះគោលាយជាមួយនឹងទឹកឃ្មុំ គឺជារូបមន្តបែបងាយស្រួល ដែលត្រូវបានប្រើប្រាស់សម្រាប់ការអត់ងងុយ និងការគេងមិនលក់។ គ្រឿងផ្សំទាំងពីរនេះសុទ្ធសឹងមានប្រសិទ្ធភាពដូចគ្នា ហើយវាកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតនៅពេលដែលអ្នកលាយបញ្ចូលគ្នា ខណៈដែលវាមិនមានផលប៉ះពាល់ដល់សុខភាពដូចជា ការលេបថ្នាំងងុយគេងឡើយ។ គ្រឿងផ្សំ៖ – ទឹកដោះគោជិតមួយកែវ ឬ ៧៥ភាគរយនៃកែវ – ទឹកឃ្មុំមួយស្លាបព្រាបាយ របៀបធ្វើ៖ ១.យកទឹកដោះគោទៅកម្តៅក្នុងឆ្នាំងតូចមួយឲ្យក្តៅឧណ្ហៗ ប៉ុន្តែមិនត្រូវធ្វើឲ្យពុះឡើយ ២.យកទឹកដោះគោនោះពីចង្រ្កាន ហើយចាក់ចូលក្នុងកែវ រួចបន្ថែមទឹកឃ្មុំចូល ៣.កូរឲ្យសព្វល្អ រួចហើយញ៉ាំយឺតៗ មុននឹងចូលគេង។ បញ្ជាក់៖ សម្រាប់អ្នកទឹកនោមផ្អែម សូមធ្វើតាមរូបមន្តនេះ ដោយប្រើប្រាស់ទឹកដោះគោគ្មានជាតិស្ករជំនួសវិញ។ សម្រួលអត្ថបទដោយ៖ កូនពៅ ប្រភព : eangsophalleth

អានបន្ថែម

រោគសញ្ញា​ទាំង ៩ យ៉ាងបង្ហាញអោយអ្នកឃើញនៅពេល ដែលលោកអ្នកញ៉ាំស្ករ ច្រើនហួសកំណត់

សុខភាព: ស្ករមានរសជាតិផ្អែម, អ្វីៗគ្រប់យ៉ាងរបស់វាពោពេញទៅដោយរសជាតិ!​ ពោពេញដោយកាបូអ៊ីដ្រាត(carbohydrate )​, មនុស្សភាគច្រើនចូលចិត្តរសជាតិផ្អែម ឬ ក៏ បង្អែមជាដើម។ ទោះជាយ៉ាងណាក៏ដោយអ្វីដែលយើងកំពុងតែចូលចិត្តវានោះ អាចផ្្តល់ផលពិបាកដល់បញ្ហាសុខភាពជាច្រើននៅពេលដែលយើងប្រើប្រាស់វាក្នុងបរិមាណច្រើនហួសកំណត់។ សព្វថ្ងៃនេះជាតិស្ករពិបាកនឹងចៀសវាងណាស់ប៉ុន្តែមនុស្សយើងភាគច្រើនមិនដឹងពីរបៀបកាត់ន្ថយការញៀនរបស់វា។ ថ្ងៃនេះយើងនឹងបង្ហាញអោយអ្នកបានឃើញនៅសញ្ញាព្រមានជាច្រើននៅក្នុងរាងកាយរបស់អ្នក ហើយធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយការញាុំជាតិស្ករច្រើន។ 9. ការឈឺចាប់សាច់ដុំនិងសន្លាក់ តើអ្នកមានអារម្មណ៍ថាអ្នកមិនបានភ្លេចការដើរទៀងទាត់ថែសួនឬវាយកូនគោលព្រោះអ្នកមានការឈឺចាប់ទេ? វាអាចជាសញ្ញាមួយក្នុងចំណោមសញ្ញាជាច្រើនដែលរាងកាយរបស់អ្នកប្រើដើម្បីព្រមានអ្នកអំពីដំណើរការរលាកដែលនឹងកើតឡើងនៅខាងក្នុង។ បរិមាណជាតិស្ករខ្ពស់របស់អាហាររបស់អ្នកធ្វើឱ្យកោសិកាភាពស៊ាំរបស់អ្នកបញ្ជូនសារជាតិរលាកចូលទៅក្នុងឈាមរបស់អ្នកដែលព្យាយាមបំបែកនូវផលិតផលចុងក្រោយដែលមានជាតិប្រូតេអ៊ីនខ្ពស់ឬប្រូតេអ៊ីនជាប់នឹងម៉ូលេគុលគ្លុយកូស។ ជាតិស្ករកាន់តែច្រើនដែលអ្នកញ៉ាំហើយផលិតផលចុងក្រោយនៃការធ្វើតេស្ត glycation កាន់តែច្រើនឡើងដែលនាំឱ្យអ្នកបញ្ជូនសារជាតិរលាកកាន់តែច្រើនត្រូវបានគេបញ្ជូនដើម្បីបំបែកវដ្ត។ បែបនេះជាល្បិចនៃប្រតិកម្មគីមីជីវៈនៅទីបំផុតអាចបណ្តាលឱ្យមានជំងឺរលាកសន្លាក់, ជំងឺភ្នែកឡើងបាយ, ជំងឺបេះដូង, ការចងចាំមិនល្អឬស្បែកជ្រីវជ្រួញ។ 8. ញ៉ាំបង្អែមនិងអាហារដែលមានជាតិស្ករផ្សេងទៀត ស្ករត្រូវបានដំណើរការយ៉ាងលឿនដែលធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លានគ្រាន់តែមួយម៉ោងមុនក៏ដោយ។ ជាការពិតស្ករត្រូវបានគេស្គាល់ថាសម្រាប់ការបញ្ចេញថ្នាំដូហ្វីន(dopamine)ដែលស្រដៀងនឹងអ្វីដែលអ្នកនឹងមាននៅពេលប្រើថ្នាំញៀន។ ឧបករណ៍បញ្ជូនសរសៃប្រសាទ dopamine ត្រូវបានបញ្ចេញដោយកោសិកាសរសៃប្រសាទនៅក្នុងប្រព័ន្ធនេះដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍ដែលផ្តល់វាផ្តល់អោយ។ សារធាតុគីមីពិសេសនេះមានភាពល្បីល្បាញបំផុតក្នុងការរក្សាឱ្យយើងមានអារម្មណ៍ល្អ។ ខួរក្បាលមើលឃើញថាស្ករជារង្វាន់ឬព្យាបាល​ ហើយអ្នកញាុំស្ករកាន់តែច្រើនរាងកាយរបស់អ្នកកាន់តែស្រេកឃ្លាន។ វាជាវដ្តដ៏សាហាវនិងញៀន។ លើសពីនេះអាហារដែលមានជាតិស្ករខ្ពស់នឹងមិនធ្វើឱ្យអ្នកមានអារម្មណ៍ចង់ញាុំវាខ្លាំងព្រោះវាមិនមានសារធាតុចិញ្ចឹមដែលមានប្រយោជន៍។ 7. ថាមពលខ្លាំង និង ខ្សោយ ជាតិគ្លុយកូសគឺជាអ្នកទទួលខុសត្រូវចំពោះការផ្គត់ផ្គង់ថាមពលនៅក្នុងខ្លួនអ្នកហេតុដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាកំរិតជាតិស្ករនៅក្នុងឈាមអោយបានត្រឹមត្រូវ។ ការប្រែប្រួលណាមួយអាចនាំឱ្យមានថាមពល Yo -o-ing ពេញមួយថ្ងៃ។ នៅពេលដែលអ្នកញ៉ាំផ្អែមលំពែងបញ្ចេញអាំងស៊ុយលីនដើម្បីជួយនាំគ្លុយកូសទៅកោសិកាដែលធ្វើអោយអ្នកមានថាមពល។ នៅពេលដែលវដ្តបញ្ចប់អ្នកមានអារម្មណ៍ថាកម្រិតថាមពលធ្លាក់ចុះដោយសារតែខ្លួនរបស់អ្នកចង់បានស្ករច្រើនទៀត។ ដើម្បីថែរក្សាកម្រិតថាមពលរបស់អ្នកជៀសវាងការញ៉ាំបង្អែមនិងអាហារសម្រន់គ្មានសុខភាពល្អ។ ផ្ទុយទៅវិញ, ជ្រើសរើសយកប្រូតេអ៊ីនគ្មានខ្លាញ់ដែលមានសុខភាពល្អ។ ទទួលបានថាមពលពិតប្រាកដសម្រាប់រាងកាយរបស់អ្នកពីអាហារដែលផ្តល់សុខភាព។ កម្រិតស្ករសកម្រិតខ្ពស់នៅក្នុងឈាមរបស់អ្នកនឹងមិនបណ្តាលឱ្យមានថាមពលនិងការឡើងចុះទាប។ 6. ការរលាកស្បែក អាហារដែលមានជាតិស្ករបន្ថែមបណ្តាលឱ្យកម្រិតអរម៉ូនអាំងស៊ុយលីនកើនឡើងនិងចាប់ផ្តើមដំណើរការនៃការព្យាបាលឬការផ្សារភ្ជាប់នៃស្ករទៅនឹងម៉ូលេគុលប្រូតេអ៊ីន។ […]

អានបន្ថែម