ប្រុសៗ ប្រាកដជាមានសំណាង និងរស់នៅដោយសុភមង្គល បើបានសង្សារ ឬប្រពន្ធដែលមានគុណសម្បត្តិទំាង ៦ យ៉ាងនេះ

បុរសៗ​កោត​សរសើរ និង​ចង់​បាន​មនុស្ស​ស្រី​ដែល​ចេះ​ស្តាប់​បង្កាប់, ប៉ិន​ប្រសប់​ខាង​ម្ហូប​អាហារ, ស្មោះត្រង់… មក​ធ្វើ​ជា​គូ​អនាគត។ នៅ​ពេល​ធ្វើការ​ជ្រើស​រើស​គូស្នេហ៍ មាន​កត្តា​មួយ​ចំនួន​ដែល​មនុស្ស​ភាគ​ច្រើន​តែ​ងតែ​គិត​ដល់ គឺ​ មុខ​ស្អាត និង​​មើលទៅ​មាំទាំ តែ​វា​មិន​មែន​ជារឿង​ទី១ ដែល​បុរស​ត្រូវ​សម្លឹង​មើល​ឡើយ។ យោងតាម​ទស្សនាវដ្តី Allwomenstalk បាន​បង្ហាញ​ថា មនុស្ស​ស្រី​ដែល​បុរសៗ​ចង់​បាន គឺ​មាន​សមត្ថភាព​ក្នុង​ការ​ស្តាប់ និង​ចេះគិត​ពិចារណា មិនទាក់​ទង​នឹង​កត្តា​រូបរាង​ខាង​ក្រៅ​ឡើយ។ឮ ពូកែស្តាប់ បុរសៗ​ភាគ​ច្រើន​កោត​សរសើរ​ចំពោះ​មនុស្ស​ស្រី ដែល​មាន​សមត្ថភាព​ស្តាប់ និង​យល់។ វា​ហាក់បី​ដូច​ជា​ចម្លែក​ណាស់ នៅ​ពេល​មាន​ជម្លោះ​កើត​ឡើង មនុស្ស​ស្រី​ជា​ច្រើន​បាន​បាត់​បង់​សមត្ថភាព​ក្នុង​ការ​ស្តាប់ តែ​បែរ​ជា​តម្តើង​សម្លេង​ខ្លាំងៗ។ បុរសៗ​ពិត​ជា​មាន​ការ​ភ័យ​ខ្លាច​ថា នៅ​ថ្ងៃណា​មួយ ភរិយា​របស់​គាត់​អាច​នឹង​លែង​ស្តាប់​ហេតុផល​របស់​គាត់។ មនុស្ស​ស្រី​ពូកែ​ខាង​ស្តាប់ ហើយ​ស្តាប់​ដោយ​អត់​ធ្មត់​បន្តិច ដើម្បី​យក​ឈ្នះ​លើ​ចិត្ត​បុរស។ កំពូល​ចុង​ភៅគ្រួសារ ការពិត​នៃ​ចំណុច​មួយ​នេះ គ្មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ។ ទោះបី​ជា​យ៉ាង​ណាក៏​ដោយ វា​មិន​ត្រឹម​តែជា​តិចនិច ដើម្បី​យក​ឈ្នះលើ​បេះដូង​បុរសៗ​ទេ តែ​វា​តិចនិច​ឆ្លាត​វៃ​មួយ។ អាហារ​គ្រួសារ​មិន​ត្រឹម​តែ​បំពេញ​ក្រពះ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​គន្លឹះ​មួយ​នៃការ​ចាប់​ផ្តើម​គ្រួសារ​ដែរ។ មនុស្ស​ស្រី​គ្រប់​រូបគួរ​តែ​រៀន​ស្រឡាញ់​ផ្ទះ​បាយ ព្រោះ​ដើម្បី​ធ្វើ​អាហារ​ឆ្ងាញ់ៗ​សម្រាប់​ស្វាមី។ កុំ​ឲ្យ​ស្វាមី​របស់​ខ្លួន​ត្រូវ​មក​ញ៉ាំ​មី​ជា​មួយ​បាយ ពិត​ជា​មិន​ល្អ​ឡើយ។ ទេពកោសល្យ គេនិយាយ​ថា៖ នៅ​ពេល​អ្នក​ចាប់​ផ្តើម​និយាយ​កុហក អ្នក​នឹង​មិន​អាច​បញ្ឈប់​វា​បាន​ឡើយ។ ដើម្បី​លុប​បំបាត់​ចោល​នូវពាក្យ​សម្តីកុហក អ្នក​ត្រូវ​ប្រើ​ពាក្យ​សម្តី​កុហកៗ​ខុសៗ​គ្នា តែ​ស្ថិត​ក្នុង​ផ្លូវ​ល្អ។ បុរសៗ​ស្រឡាញ់​មនុស្ស​ស្រី​ដែល​ស្មោះ​ត្រង់។ ប៉ុន្តែ​មនុស្ស​ស្រី​គ្រប់​រូប​ត្រូវ​តែមាន​អាថ៌កំបាំង​ផ្ទាល់​ខ្លួន​របស់​នាង​ដែល​មិន​អាច​ប្រាប់​ដល់​បុរស​បាន។ […]

អានបន្ថែម

តាមពិតសុភមង្គលក្នុងគ្រួសារកើតឡើងពីចំនុចតូចៗទាំងអស់នេះសោះ!

Pascal Campion គឺជាវិចិត្រករជនជាតិអាមេរិកកាត់បារាំងដែលរស់នៅ Burbank រដ្ឋកាលីហ្វញ៉ា (California) ដែលបានបង្កើតរូបគំនូរដ៏កក់ក្តៅដែលបង្ហាញពីជីវិតប្រចាំថ្ងៃរបស់គូរស្នេហ៍មួយគូរ។ អ្វីដែលជំរុញចិត្តរបស់លោកអោយបង្កើតជាគំនូរទាំងនេះឡើង គឺប្រពន្ធរបស់គាត់ដែលរស់នៅជាមួយគ្នាមកអស់រយៈពេល១០ឆ្នាំ  Katrina  កូនស្រី អាយុ ៩ឆ្នាំ ហើយនិងកូនភ្លោះប្រុស អាយុ៦ឆ្នាំ ដែលជាមូលហេតុធ្វើអោយគាត់មានបំណងបង្កើតជាគំនូរទាំងអស់នេះឡើងផ្តោតទៅលើសកម្មភាពតូចៗប្រចាំថ្ងៃរបស់ពួកគាត់។ គាត់អោយតំលៃជាខ្លាំងទៅលើរាល់សកម្មភាពគ្រប់បែបយ៉ាងមិនថា ជារឿងធំដុំឬតូចតាចនោះទេ សូម្បីតែការកាន់ដៃ មើលសៀវភៅ សុទ្ធតែជារឿងសំខាន់សំរាប់គាត់។ គាត់បាននិយាយថា ពេលវេលាដែលតូចៗសុទ្ធតែសំខាន់ដូចគ្នាទៅនិងខណៈពេលធំៗផ្សេងទៀត។ ឥឡូវនេះចង់ដឹងថាជីវិតដ៏មានសុភមង្គល និងទំនាក់ទំនងរបស់ពួកគាត់មានភាពផ្អែមល្ហែមប៉ុណ្ណា អញ្ចឹងមកមើលរូបភាពខាងក្រោមទាំងអស់គ្នា៖ អារម្មណ៍សុភមង្គល មិនខ្វល់ខ្វាយអ្វីទាំងអស់ដែលទទួលបានការលួងលោមពីភរិយា ភ្ញាក់ពីគេងឡើងឃើញមនុស្សដែលខ្លួនស្រលាញ់នៅក្បែរខ្លួន ផ្តល់ស្នាមថើបដល់ប្រពន្ធនៅពេលដែលឃើញប្រពន្ធរបស់ខ្លួនកំពុងតែសំរាកដោយមានក្តីសុខ ភាពរីករាយក្នុងការប្រលែងគ្នាលេងជាមួយខ្នើយ ដំនើរកំសាន្តលំហែរអារម្មណ៍ជាមួយគ្នា ជ្រកភ្លៀងនៅក្រោមឆត្រ័តែមួយជាមួយគ្នា លើកបីនាងឡើងដោយភាពរីករាយ ទន្ទឹងរង់ចាំស្វាមីត្រលប់មកផ្ទះដោយក្តីនឹករលឹក មានភាពសប្បាយរីករាយជាមួយទោះបីជាធ្វើការងារគួរអោយធុញទ្រាន់ក៏ដោយ ចំណាយពេលជាមួយគ្នាដោយមិនធ្វើអ្វីទាំងអស់ បង្ហាញពីអារម្មណ៍ដែលមានលើគ្នាទៅវិញទៅមក រីករាយនិងការមើលទេសភាពខាងក្រៅផ្ទះពីលើផ្ទះជាមួយគ្នាដោយភាពរ៉ូម៉េនទិក បង្កើតនូវអភិនីហាដ៏អស្ចារ្យមួយជាមួយគ្នា អារម្មណ៍ព្រួយបារម្ភនៅពេលដែលនាងមិនទទួលទូរសព្ទ័ មើលស្លឹកឈើជ្រុះជាមួយគ្នានៅពេលដែលចាស់ទៅ លួចមើលប្រពន្ធបំបៅដោះកូនពីខាងក្រៅទ្វារដោយសេចក្តីរំភើបនិងមានក្តីសុខ នៅរង់ចាំលើកទឹកចិត្តគ្រប់ពេលវេលានៅពេលដែលគាត់ជួបការលំបាក នៅសុខៗក៏ទទួលបានការអោបដ៏កក់ក្តៅមួយពីកូនជាទីស្រលាញ់ បង្កើតពេលវេលាផ្អែមល្ហែមជាមួយគ្នា ការពារអ្នក យកឆត្រ័អោយអ្នក ធ្វើយ៉ាងណាមិនអោយអ្នកទទឹកភ្លៀង មើលឃើញពីភាពស្រស់ស្អាត ក្តីសង្ឃឹម និងភាពរីករាយគ្រប់ពេលវេលា មានមោទនៈភាពគ្រប់ភាពរីកចំរើនគ្រប់បែបយ៉ាង ធ្វើរឿងដែលកំប្លែងៗឆ្កួតៗខ្លះជាមួយគ្រួសាររបស់អ្នក នេះគឺជារូបភាពរបស់ Pascal Campion […]

អានបន្ថែម

រឿង៤យ៉ាង បើគូស្នេហ៍អ្នក​ធ្វើបាន នឹងមាន​សុភមង្គល​ជាងគូស្នេហ៍​ទូទៅ

ការ​ស្វែង​​រក​ដៃ​គូ​ចេះ​យល់​ចិត្ត​គ្នា ស្រលាញ់​គ្នា និង​​មាន​និស្ស័យ​នឹង​គ្នា គឺ​ជា​រឿង​លំបាក​មួយ​ចំពោះ​មនុស្ស​​គ្រប់​រូប​ ព្រោះ​ត្រូវ​ការ​ចំណាយ​ពេលវេលា​មើល​ចិត្ត​គ្នា​ជា​​យូរ​ខែ​ឆ្នាំ​។ ​អ្នក​ខ្លះ​រក​បាន​ហើយ ​ក៏​ប្រេះ​ឆា​ទៅ​វិញ ព្រោះ​តែ​ភាគី​ម្ខាង​ចេះ​តែ​បង្កើត​បញ្ហា​ធ្វើ​ម្ខាង​ទៀត​ទើស​ចិត្ត ឬ​រង​គំនាប​​ពី​ភាគី​ទី​ ៣។ តាម​រយៈ​ការ​សិក្សា​​ស្រាវជ្រាវ​ពី​អ្នក​ចិត្តសាស្ត្រ និង​​អ្នក​ជំនាញ​គ្រួសារ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា កត្តា​សំខាន់ៗ​​ទាំង ៤​ខាង​ក្រោម​នេះ អាច​ជួយ​ឲ្យ​គូស្នេហ៍ ​ឬ​ប្ដី​ប្រពន្ធ​កាន់​តែ​រីករាយ​មាន​សុភមង្គល​ច្រើន​ជាង​គូស្នេហ៍​ទូទៅ។ ១. ​សម្បូរ​រឿង​សើច​សប្បាយ​ជា​មួយ​គ្នា ការ​សិក្សា​មួយ​រក​ឃើញ​ថា ​ទោះ​បី​ជា​អ្នក​មិន​ធ្លាប់​ស្គាល់​គ្នា​ពី​​មុន​មក តែ​បើ​បាន​នៅ​ក្បែរ​គ្នា និង​សើច​សប្បាយ​ជាមួយ​គ្នា​ នោះ​ទំនាក់​ទំនង​នឹង​កាន់​តែ​ជិត​ស្និទ្ធ ឬ​ឆាប់​ស្គាល់​គ្នា​តែ​ម្ដង។ តែ​បើ​សិន​ជា​គូស្នេហ៍ ឬ​ប្ដី​ប្រពន្ធ​វិញ ​ពួក​គេ​រឹត​តែ​ភាព​ស្និទ្ធស្នាល ​ទំនាក់​ទំនង​​ល្អ និង​​មាន​សុភមង្គល​ទ្វេ​ដង​ បើ​មាន​រឿង​សើច​សប្បាយ​ជាមួយ​គ្នា​ញឹកញាប់។ ២. ​ធ្វើ​​អំពើ​ល្អ ឬ​ធ្វើ​បុណ្យ​រួម​គ្នា ​ប្រសិន​បើ​អ្នក​ទាំង​ពីរ​ចំណាយ​ពេល​ធ្វើ​អំពើ​​ល្អ​ជួយ​សង្គម បរិច្ចាគ​ទ្រព្យ​បន្តិច​បន្តួច ​ឬ​ធ្វើ​បុណ្យ​ជាមួយ​គ្នា ​ប្រាកដ​ណាស់​ចិត្ត​ដ៏​ជ្រះ​ស្រលះ​របស់​ពួក​គេ​ នឹង​ធ្វើ​ឲ្យ​គេ​កាន់​តែ​សប្បាយ​ចិត្ត​មួយ​កម្រិត​ទៀត​ អម​ជាមួយ​ពាក្យ​កោត​សរសើរ​ពី​អ្នក​ជុំវិញ។ ៣. ណាត់​​ជួប​គ្នា​​​ពេល​ល្ងាច នៅ​ពេល​ល្ងាច ជា​ពេល​​​​​ដែល​គ្រប់​គ្នា​ចេញ​ពី​ធ្វើ​ការ ឬ​ពេល​មនុស្ស​ភាគ​ច្រើន​បាន​សម្រាក​ ក្រោយ​ធ្វើ​ការ​ដ៏​តាន​តឹង​រយៈ​ពេល​មួយ​ថ្ងៃ​ពេញ ដូច្នេះ​បើ​អ្នក​ទាំង​ពីរ​យក​ពេល​ទាំង​នោះ​មក​រក្សា​ទំនាក់​ទំនង​ស្នេហ៍​តាម​រយៈ​ចេញ​ទៅ​ញ៉ាំ​អី​ជុំ​គ្នា ​មើល​ភាព​ភាព​យន្ត ឬ​ជជែក​គ្នា​លេង នោះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​ស្និទ្ធ​ស្នាល និង​រីករាយ​បន្ថែម​ទៀត។ ៤. ដើរ​លំហែ​កន្លែង​ឆ្ងាយ​ៗ​ជាមួយ​គ្នា ជា​គូស្នេហ៍ ឬ​ប្ដី​ប្រពន្ធ […]

អានបន្ថែម

មនុស្ស​ប្រុស​ខិល​ខូច​ប៉ុណ្ណា​ក៏​ដោយ បើ​ស្រលាញ់​ស្មោះ​គេ​នឹង​កែ​ប្រែ​ ៥ យ៉ាង​នេះ​ដើម្បី​យើង​

ពាក្យ​ចាស់​ពោល​ថា ចរិត​មនុស្ស​ពិបាក​នឹង​កែ​ខ្លាំង​ណាស់។ ដូចនេះ​បើ​ស្រី​ៗ​នៅ​តែ​ចចេស​រឹងរូស​ចង់​ផ្លាស់ប្ដូរ​គេ នាំ​ឲ្យ​ស្នេហា​មិន​យូរ​អង្វែង​ឡើយ តែ​បើ​​គេ​ស្រលាញ់​នរណា​ម្នាក់​ដោយ​ស្មោះ​អស់​ពី​បេះដូង​​​ជា​ស្នេហា​ពិតប្រាកដ​នោះ ទោះ​ជា​មិន​សំណូមពរ ក៏​គេ​ព្រម​កែ​ដោយ​ខ្លួន​ឯង៖ ១.រឿង​ស្រីញី​ខាងក្រៅ មនុស្ស​ស្រី​ត្រូវ​ចាំ​ថា បើ​បុរស​ម្នាក់​នោះ​ធ្លាប់​មាន​ស្រី​ផ្សេង​រាប់​មិន​អស់ តែ​ក្រោយ​ពេល​ស្រលាញ់​យើង​​គេ​ប្រាកដជា​ព្យាយាម​ដោះដៃ​ចេញ លែង​រវល់​ ដោយ​មិន​ចាំ​បាច់​យើង​ប្រាប់។ ផ្ទុយ​ទៅ​វិញ​បើ​គេ​មិន​ច្បាស់លាស់ ទោះ​ជា​យើង​ខំ​រក​វិធី​កម្ចាត់​ស្រី​ៗ​ទាំង​នោះ គេ​នឹង​រក​វិធី​ទៅ​ទាក់ទង​អ្នក​ផ្សេង​ៗ​ទៀត​ឲ្យ​ទាល់តែ​បាន។ ២.កែទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ មនុស្ស​ប្រុស​ប្រសិនបើ​គេ​ចង់​រៀបការ​ជាមួយ​នារី​ណា​ម្នាក់​ហើយ គេ​នឹង​ឈប់​ចាយវាយ​ខ្ជះខ្ជាយ​ឥតប្រយោជន៍​ដូច​ពេល​មុន​ៗទៀត​។ គេ​នឹង​ចាប់ផ្ដើម​ចេះ​សន្សំសំចៃ ដើម្បី​កសាង​គ្រួសារ​តូច​មួយ។ តែ​បើ​មិន​ប្រាកដប្រជា ទោះ​ជា​យើង​ប្រាប់ ឬ​ហាម​គេ​យ៉ាង​ណា ក៏​មិន​អាច​កែ​បាន​ដែរ។ ៣.ឈប់​ដើរលេង​យប់ បុរស​ខ្លះ​ពេល​មិន​ទាន់​រក​ឃើញ​មនុស្ស​ដែល​អាច​ដឹកដៃ​ចូល​រោងការ​បាន គេ​តែងតែ​​ដើរ​លេង​យប់​គ្មាន​លោះ។ តែ​ក្រោយ​បើ​គេ​ដាក់​ចិត្ត​ស្រលាញ់​នារី​ណា​ម្នាក់​អស់​ពី​បេះដូង​ហើយ​នោះ គេ​នឹង​ឈប់​ដោយ​ខ្លួន​ឯង​តែ​ម្ដង ព្រោះ​មិន​ចង់​ឲ្យ​នារី​ដែល​ស្រលាញ់​ពិបាក​ចិត្ត។ ៤.ខិតខំ​ធ្វើ​ការ ទោះ​ជា​មនុស្ស​ប្រុស​នោះ​ខិលខូច​ប៉ុណ្ណា​ក៏​ដោយ តែ​ក្រោយពេល​រក​ឃើញ​អ្នក​យល់​ចិត្ត​គេ​នឹង​ខំប្រឹង​ផ្លាស់ប្ដូរ​ខ្លួន​ឯង ពី​មិន​ចង់​ធ្វើ​អ្វី​សោះ ទៅ​ជា​ខំ​ប្រឹង​ធ្វើ​សព្វ​គ្រប់​បែប​យ៉ាង​ទៅ​វិញ។ ៥.ក្លាយ​ជា​មនុស្ស​ចាស់ទុំ នេះ​ជា​រឿង​ដែល​មិន​នឹក​ស្មាន​ដល់ ដែល​មនុស្ស​ប្រុស​ជាច្រើន​បាន​កែប្រែ ក្រោយពេល​មាន​គោលដៅ​គូ​អនាគត​ច្បាស់លាស់។ ពួកគេ​នឹង​មាន​គំនិត​ចាស់​ទុំ​ជាង​មុន ចេះ​គិតគូរ​បាន​វែងឆ្ងាយ ជាពិសេស​មិន​ឆេវឆាវ​តាំង​ខ្លួន​ជា​ក្មេង​ឈាម​រាវ​​ដូចពី​មុនឡើយ៕  

អានបន្ថែម

លក្ខណៈ៨ចំណុច នៃបុរសដែលស្រឡាញ់អ្នកពិតប្រាកដ ស្មោះត្រង់ចំពោះអ្នក១០០% គ្មានចិត្តងាករេ

  វាគឺជារឿងដែលមើលទៅមនុស្សប្រុសហាក់ដូចជាពិបាកធ្វើណាស់ ក៏ប៉ុន្តែចំពោះបុរសដែលមានចិត្តស្មោះត្រង់ចំពោះដៃគូររបស់ខ្លួនពិតប្រាកដ គេអាចធ្វើបានដោយងាយ មិនចាំបាច់ប្រឹងឡើយ។ ចិត្តដែលស្រឡាញ់ពិតប្រាកដ វានឹងរៀបរយតាមលំដាប់លំដោយឱ្យជាស្រេច នូវសកម្មភាពល្អៗទាំងនោះចំពោះដៃគូរ។ ខាងក្រោមនេះជាលក្ខណៈទាំង៨ បញ្ជាក់ថាបុរសស្មោះស្នេហ៍១០០%ចំពោះដៃគូរ គ្មានចិត្តងាករេទាល់តែសោះ ៖ ព្រោះតែស្រឡាញ់ គេមិនចង់ឃើញមនុស្សដែលគេស្រឡាញ់រងការលំបាកឡើយ។ ពេលមានរឿងម្តងៗ ទោះអ្នកខុស ឬក៏ត្រូវ គេតែងតែបង្ហាញអាការៈការពារ យកខ្លួនគេទៅពាំងជំនួសជានិច្ចកាល ឬយកខ្លួនគេមករងទុក្ខជាមួយអ្នកដែរផងក៏មាន។ ជាអារម្មណ៍មនុស្សពីរចិត្តតែមួយ​ នេះគឺអារម្មណ៍រួមសាច់ផ្សាឈាមគ្នា ជាការស្រឡាញ់ឥតស្ទាក់ស្ទើ ក្លាយជាសាច់ញាតិទៅហើយ។ កាលណាសាច់ញាតិរបស់ខ្លួនឈឺ នោះខ្លួនគេក៏ឈឺផងដែរ​​ នេះបង្ហាញថា គេស្រឡាញ់អ្នកអស់ពីចិត្តថ្លើមនោះហើយ។ អាចនិយាយបានថា បារម្ភរាល់ថ្ងៃ ហើយការបារម្ភនេះច្រើនតែរុញច្រានឱ្យគេសួរនាំ​ចង់ដឹងចង់ឮពីអ្នកញឹកញាប់បំផុត។ មនុស្សមិនទាន់ចូលដល់ដំណាក់កាលចាប់គ្នាជាដៃគូរ អាចនឹងគ្មានការសួរនាំចំពោះគ្នា ក៏ប៉ុន្តែបើពួកគេសារភាពក្តីស្នេហ៍ចំពោះគ្នាហើយ ការបង្ហាញអាការៈព្រួយបារម្ភនេះគឺមិនចេះដាច់ឡើយ។ នៅពេលចិត្តស្រឡាញ់បានផ្តល់ឱ្យមនុស្សម្នាក់អស់១០០%ទៅហើយ នោះមានន័យថាគ្មានសល់ភាគរយនៃការចង់វៀចវេណាមួយនៅសល់ក្នុងចិត្តទេ ចំពោះនារីណាផ្សេង ត្រឹមតែជាការរាប់អានប៉ុណ្ណោះ មិនដែលលែបខាយ ឬឱ្យដងបើកឱកាសតភ្ជាប់ទំនាក់ទំនងន័យស្នេហាឱ្យនារីណាទេ។ ស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ តែងស្រម៉ៃដល់ថ្ងៃខាងមុខដែលត្រូវរស់នៅជាមួយគ្នាបែបណា ហើយគួរប្រកាន់យកបែបណា ចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់ល្អបែបនេះឬល្អបែបនោះ។ ចំណុចនេះហើយដែលបណ្តាលឱ្យបុរសនោះតែងតែបង្រៀនដៃគូរខ្លួន កែប្រែ ពន្យល់ផ្តល់ចំណេះដឹងឱ្យគ្នា មិនដែលដាច់ឡើយ។ នៅពេលគេស្រឡាញ់អស់ពីចិត្ត គេនឹងមិនលាក់រឿងសំខាន់ៗចំពោះដៃគូរឡើយ អាចនិយាយបានថាត្រង់ភ្លឹងចំពោះគ្នា គ្មានក្នុងគ្មានក្រៅ ហើយក៏មិនចង់ឱ្យដៃគូរសង្ស័យខ្លួនដែរ។ នេះបញ្ជាក់ថាគេស្មោះចំពោះអ្នកណាស់ […]

អានបន្ថែម

វិធីសាស្ត្រ៦យ៉ាង ដែលអាចរក្សាចំណងស្នេហ៏របស់អ្នកអោយគង់វង្សអមតៈ

នៅក្នុងជីវិតស្នេហា តែងតែមានទាំងផ្អែម ល្វីង ជូរ ចត់ គ្រាប់រសជាតិទាំងអស់។ ពេលខ្លះក៏សប្បាយ ពេលខ្លះក៏រំភើប ពេលខ្លះក៏អន់ចិត្តនឹងគ្នា។ បញ្ហាជាច្រើនដែលបានកើតឡើង និងបន្តកើតឡើងនៅពេលខាងមុខ ដែលតម្រូវអោយភាគីទាំងសងខាងត្រូវតស៊ូដោះស្រាយជំនះវាទាំងអស់គ្នា។ នៅក្នុងអត្ថបទនេះ យើងខ្ញុំនឹងរៀបរាប់ពីវិធីសាស្ត្រទាំង៦យ៉ាង ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការរក្សាចំណងស្នេហារបស់អ្នកអោយបានយូរអង្វែង ដូច្នេះតាមដានទស្សនាដូចតទៅ អ្នកត្រូវចាត់ទុកដៃគូរបស់អ្នកសំខាន់ជាងអ្វីទាំងអស់ ក្នុងន័យនេះមានន័យថា អ្នកត្រូវបែងចែកពេលវេលាអោយបានត្រឹមត្រូវ ក្នុងការនៅជាមួយនាង។ ប្រសិនជាមានកិច្ចការពីរដែលអ្នកត្រូវបំពេញ ម្ខាងនាង ម្ខាងមិត្តភក្តិរបស់អ្នក ដូច្នេះចូរអោយតំលៃទៅលើស្នេហារបស់អ្នកធំជាងទើបប្រសើរ។ កុំទុកអោយនាងនៅតែឯងច្រើនពេក តែត្រូវចំណាយពេលជាមួយនាងអោយច្រើន ជាពិសេសនៅពេលនាងត្រូវការអ្នកខ្លាំង។   ត្រូវចេះជួយគ្នាទៅវិញទៅមក ទោះបីជាការងារ ប្រុសរឺស្រីក៏ដោយ ចូរអ្នកកុំប្រកាន់វាអោយសោះ។ បើសិនជាអ្នកអាចជួយបាន ចូរជួយដៃគូរបស់អ្នកភ្លាមទៅ ដើម្បីសម្រាលបន្ទុករបស់គេ។ មិនថាតែការងារនោះទេ តែក៏សម្រាប់ការសម្រេចចិត្តផងដែរ ដៃគូទាំងសងខាងគួរតែចូលរួមចំណែកគិតជាមួយគ្នាមុននឹងឈានដល់ការសម្រេចចិត្តនានាជាដើម។ ដោះស្រាយរឿងសង្ស័យទាំងឡាយចេញអោយអស់ ការដែលមានរឿងលាក់បាំងគ្នា យល់ច្រលំគ្នានេះហើយ ជាឬសគល់នៃការមិនទុកចិត្តគ្នា រឺឈានដល់ការបែកបាក់តែម្តង។ ដូច្នេះប្រសិនជាអ្នកមានការសង្ស័យ មិនពេញចិត្តត្រង់ចំណុចណាមួយ ចូរអោយដៃគូរបស់អ្នកបកស្រាយនូវបញ្ហាទាំងអស់នោះភ្លាម កុំទុកយូររអោយសោះ។ កុំរំពឹងខ្លាំងពេក មានពាក្យមួយគេនិយាយថា រំពឹងកាន់តែខ្លាំង ឈឺចាប់ក៏កាន់តែខ្លាំង។ ដូច្នេះដើម្បីកុំអោយកើតមានជំលោះ ការអន់ចិត្តខ្លាំងនោះ ចូរអ្នកកុំរំពឹងខ្លាំងពេកពីដៃគូរបស់អ្នកថាចង់អោយគេសម្រេចអ្វីមួយដើម្បីអ្នកនោះ។ កុំបំពានសិទ្ធឯកជនគ្នា […]

អានបន្ថែម

សម្រាប់អ្នកមានគ្រួសារហើយ តើមានដឹងពីហេតុផលអ្វីបានជាមានការលែងលះគ្នាអត់?

នៅក្នុងការបង្កើតគ្រួសារមួយមិនមែនជារឿងងាយស្រួលនោះទេ អ្នកប្រាកដណាស់ ច្បាស់ជាធ្លាប់ឈ្លោះគ្នា ធ្លាប់យំ ធ្លាប់សង្ស័យគ្នាជាក់ជាមិនបាន។ នៅក្នុងអត្ថបទនេះយើងនឹងប្រាប់ពីទង្វើហាមឃាត់មួយចំនួន ដែលគូស្វាមីភរិយាមិនគួរប្រព្រឹត្តឡើយ ដើម្បីកុំអោយឈានដល់ការលែងលះគ្នា តោះទៅតាមដានទស្សនាទាំងអស់គ្នា៖ 5. ឆាប់រៀបការពេក យោងតាមការសិក្សាស្រាវជ្រាបនៅក្នុងសកលវិទ្យាល័យ Utahបានបង្ហាញថា ស្រ្តីដែលធ្លាប់ឆ្លងកាត់រឿងស្នេហាច្រើន នៅពេលរៀបការរួច កំរនឹងលែងលះគ្នា ដូចស្ត្រីដែលបទពិសោធន៏ស្នេហាតិចខ្លាំងណាស់។ ដោយសារតែស្ត្រីដែលមានបទពិសោធន៏ស្នេហាច្រើន គេស្គាល់គ្រប់រសជាតិ និងអ្វីជាសុភមង្គលពិត និងអ្វីដែលគេត្រូវការពិតប្រាកដ មិនមែនសម្រេចចិត្តតាមចិត្តឆេវឆាវ ចិត្តស្រលាញ់មួយឆាវដំបូងនោះទេ។ 4. ប្រចាំការងារគ្នា ក៏មានការសិក្សាស្រាវជ្រាវមួយបានបង្ហាញដែរថា ការដែលនៅក្នុងគ្រួសារមានច្បាប់ទំលាប់តឹងរឹងពេក ក៏ជាហេតុផលក្នុងការលែងលះគ្នាដេរ។ នៅក្នុងគ្រួសារ យើងត្រូវចេះជួយគ្នា និងដឹងទុកធុរះគ្នា ប្រសិនជាប្តីរវល់ ប្រពន្ធជួយធ្វើសិនទៅ ចាំពេលប្តីទំនេរ ប្តីនឹងជួយ។ កុំព្យាយាមយកវិន័យច្បាប់ទំលាប់នៅក្នុងផ្ទះ មកយកឈ្នះយកចាញ់គ្នានោះគឺមិនល្អនោះទេ។ 3. ឃើញមិត្តភក្តិលែងគ្នា ចង់លែងដែរ ប្រសិនជាអ្នកមានការគិតរាក់ គិតមិនដល់នោះ ហើយអ្នកមានមិត្តភក្តិជិតស្និទ្ធិដែលរៀបការរួច ហើយបានលែងលះគ្នាដោយសារតែមានបញ្ហាស្រដៀងនឹងអ្នកនោះ តែបែរជាអ្នកចង់លែងលះតាមមិត្តភក្តិដែរ វាជាទង្វើដ៏ឆ្កួតលីលាបំផុតដែលអ្នកគួរតែបញ្ឈប់។ អ្នកត្រូវដឹងថា ស្ថានភាពនៅក្នុងគ្រួសាររបស់អ្នក និងមិត្តភក្តិអ្នកមិនដូចគ្នានោះទេ។ 2. ធ្វើការគ្មានទំនេរ អ្នកណាក៏ត្រូវការធ្វើការដែរដើម្បីរកប្រាក់ចំណូលចូលក្នុងគ្រួសារ ប៉ុន្តែប្រសិនជាអ្នកគិតតែពីការងារពេក ភ្លេចប្រពន្ធកូន មិនដែលចំណាយពេលនៅជាមួយគ្នា […]

អានបន្ថែម

ឪពុកម្ដាយ​ជំទាស់ មិន​ព្រម​ទទួល​យក​មិត្ត​ប្រុស​របស់​អ្នក តើ​គួរ​ធ្វើ​បែប​ណា​ខ្លះ?

ឪពុកម្ដាយ​ជំទាស់ មិន​ព្រម​ទទួល​យក​មិត្ត​ប្រុស​របស់​អ្នក តើ​គួរ​ធ្វើ​បែប​ណា​ខ្លះ?    ការ​មាន​មិត្ត​ប្រុស​ម្នាក់​ដែល​ស្រឡាញ់​អ្នក​ដោយ​ស្មោះ គឺ​វា​ជា​រឿង​មួយ​ដែល​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ វា​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ស្រស់​ស្អាត និង​រស់​រវើក។ ប៉ុន្តែ​ស្នេហា​របស់​អ្នក​អាច​នឹង​លែង​វិវត្តន៍​ដោយ​រលូន ដោយ​សារ​មាន​ការ​ជំទាស់​ពី​ឪពុក​ម្ដាយ។ ការ​បដិសេធ​របស់​ឪពុកម្ដាយ មិន​មែន​ដោយ​សារ​ការ​តម្រូវ​ឲ្យ​អ្នក​ត្រូវ​មាន​បទ​ពិសោធន៍​ជីវិត​បន្ថែម​ទៀត​នោះ​ទេ តែ​វា​អាច​ជា​រឿង​ផ្សេងៗ​មួយ​ទៀត។ ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​ជួយ​ឲ្យ ឪពុកម្ដាយ​របស់​អ្នក​ទទួល​យក មិត្ត​ប្រុស​របស់​អ្នក​ដោយ​ការ​ពេញ​ចិត្ត ៖ – សួរ​ឪពុក​ម្ដាយ​របស់​អ្នក ហេតុ​អ្វី​បាន​គាត់​មិន​ចូល​ចិត្ត​មិត្ត​ប្រុស​របស់​អ្នក? ជា​ការ​ពិត​ណាស់ ឪពុក​ម្ដាយ​របស់​អ្នក​ច្បាស់​ជា​មាន​លេស​នៅ​ពេល​ដែល​គាត់​មិន​ចូល​ចិត្ត​នរណា​ម្នាក់។ សូម​សួរ​គាត់​ដោយ​សុភាព​រាប​សារ “ហេតុ​អ្វី​បាន​ជា​ពួក​គាត់ មិន​ចូល​ចិត្ត​ដៃ​គូ​របស់​អ្នក?”។ គាត់​នឹង​អាច​ឆ្លើយ​តប​មក​កាន់​អ្នក​វិញ។ ឧទាហរណ៍ អាច​ជា គាត់​មាន​អាយុ​ច្រើន​ពេក (មាន​វ័យ​ចំណាស់​ជាង​អ្នក​ខ្លាំង)។ – សួរ​មិត្តភក្ដិ​របស់​អ្នក ៖ និយាយ​ជា​មួយ​មិត្តភក្ដិ​ជិត​ស្និទ្ធ​របស់​អ្នក ហើយ​សុំ​យោបល់​របស់​ពួក​គេ​អំពី​មិត្ត​ប្រុស​របស់​អ្នក។ ពួក​គេ​នឹង​និយាយ​ពី​កំហុស​ឆ្គង​នៃ​ដៃ​គូ​ស្នេហា​របស់​អ្នក ថា​តើ​នៅ​មាន​បញ្ហា​អ្វី​ខ្លះ? កំហុស​អ្វី​ខ្លះ? យោបល់​របស់​ពួក​គេ​មិន​ខុស​គ្នា​ប៉ុន្មាន​ជា​មួយ​នឹង​ឪពុក​ម្ដាយ​របស់​អ្នក​ឡើយ។ ដូច្នេះ​អ្នក​អាច​ប្រាប់​ទៅ​មិត្ត​ប្រុស​របស់​អ្នក​ឲ្យ​កែប្រែ​នូវ​ចំណុច​មិន​ល្អ​ទាំង​ឡាយ។ – វាយ​តម្លៃ​បញ្ហា ៖ ប្រមូល​ផ្ដុំ​នូវ​បញ្ហា​ទាំង​អស់​អំពី​មិត្ត​ប្រុស​របស់​អ្នក ហើយ​ធ្វើ​ការ​វាយ​តម្លៃ និង​សួរ​ខ្លួន​ឯង​ថា តើ​ត្រូវ​បន្ត​ទំនាក់​ទំនង​ជា​មួយ​គាត់​ដែរ ឬ​ទេ? បើ​មិត្ត​ប្រុស​របស់​អ្នក ស្ថិត​នៅ​ក្នុង​បញ្ហា​មួយ​ដែល​មិន​អាច​ទទួល​យក​បាន ដូច​ជា មិន​ដែល​គោរព​ឪពុកម្ដាយ​របស់​អ្នក​ជា​ដើម អ្នក​អាច​បោះ​បង់​គាត់​បាន។ – […]

អានបន្ថែម

របៀបបង្ហាញក្តីស្រលាញ់ទៅដៃគូរបស់អ្នកដោយមិនបាច់ហើបមាត់មួយម៉ាត់ទេ

អ្នកខ្លះចូលចិត្តនិយាយថាបងស្រលាញ់អូនជាជាងទង្វើបង្ហាញទៅកាន់ដៃគូរបស់ពួកគេ។ ប៉ុន្តែពេលខ្លះអ្នកមិនចាំបាត់ហត់មាត់ ទៅប្រាប់ដៃគូរបស់អ្នកថាអ្នកស្រលាញ់គេនោះទេ គ្រាន់តែបង្ហាញទង្វើខាងក្រោមនេះ ដៃគូរបស់អ្នកគេដឹងពេកទៅហើយ មិនចាំបាច់ហាមាត់និយាយមួយម៉ាត់ទេ ដូច្នេះនៅក្នុងអត្ថបទមួយនេះយើងនឹងធ្វើការរៀបរាប់ពីការបង្ហាញក្តីស្រលាញ់ទៅកាន់ដៃគូរបស់អ្នកតាមរយះទង្វើ តោះទោតាមដានទស្សនាទាំងអស់គ្នា៖ 9. ទុកពេលអោយដៃគូរបស់អ្នកសម្រាកខ្លះ អ្នកត្រូវចាំថា មនុស្សម្នាក់ៗនរណាគេក៏ចេះហត់ ចេះធុញ ចេះខឹងដែរ អារម្មណ៏វាអាចប្រែប្រួលគ្រប់ពេលវេលាទាំអស់។ ប្រសិនបើអ្នកសង្កេតឃើញដៃគូរបស់អ្នកហត់នឿយនឹងរឿងអ្វីមួយ អ្នកគួរតែទុកពេលអោយគេសំរាក រឺធ្វើចិត្តអោយបានស្ងប់សិនទើបប្រសើរ។ ប្រសិនជាអ្នកនៅតែបន្តរំខាន ពេលខ្លះបណ្តាលអោយមានជន្លោះកើតមានក៏អាចថាបាន។ 8. ធ្វើជាអ្នកចាំស្តាប់គេដ៏ល្អម្នាក់របស់គេ ប្រសិនជានាងចង់ប្រាប់ពីរឿងអ្វីមួយ ទោះបីជាអ្នកមិនបានយល់ រឺដឹងអំពីវាក៏ដោយ កុំបដិសេដរឺប្តូរប្រធានបទទៅណាអី ចូរអង្គុយស្តាប់គេទាល់តែចប់ គេនឹងគិតថាអ្នកផ្តល់តំលៃ និងយកចិត្តទុកដាក់នូវអ្វីដែលគេនិយាយខ្លាំងណាស់។ 7. កុំហាមឃាត់ដៃគូរបស់អ្នកទៅជួបជុំមិត្តភក្តិគេអី ប្រសិនបើអ្នកចង់បានចំណងស្នេហារឹងមាំយូរអង្វែង ចូរអ្នកចេះទុកពេលវេលាផ្ទាល់ខ្លួនអោយដៃគូរបស់អ្នកខ្លះផង។ ពេលខ្លះគេចង់ចំណាយពេលជាមួយក្រុមគ្រួសារគេ មិត្តភក្តិគេ មិត្តរួមការងាររបស់គេជាដើម។ ហើយប្រសិនជាអ្នកហាមឃាត់គេនោះ នឹងធ្វើអោយគេមិនសប្បាយនឹងនោះទេ។ 6. យកចិត្តទុកចិត្តនូវអ្វីដែលដៃគូអ្នកស្រលាញ់ពេញចិត្ត សេចក្តីសុខក្នុងក្រុមគ្រួសារ គឺកើតចេញពីរឿងតិចតិចៗផ្គុំគ្នានេះហើយ។ ប្រសិនជាដៃគូរបស់អ្នកចូលចិត្តញាំផ្អែម អ្នកអាចធ្វើម្ហូបដែលមានរសជាតិផ្អែមអោយគេញាំ រឺចិតផ្លែឈើណាដែលគេចូលចិត្តអោយគេញាំជាដើម នោះគេនឹងមានអារម្មណ៏ថា គេជាមនុស្សសំខាន់និងមានតំលៃខ្លាំងណាស់ ដែលមានមនុស្សម្នាក់ចាំយកចិត្តទុកដាក់គេគ្រប់ពេលបែបនេះនោះ។ 5. សរសើរដៃគូរបស់អ្នក មិនមែនគ្រប់ពេលសុទ្ធតែមនុស្សប្រុសជាអ្នកត្រូវសរសើរមនុស្សស្រីនោះទេ មនុស្សប្រុសក៏ត្រូវការការសរសើរផងដែរនៅពេលគេធ្វើរឿងជោគជ័យ រឺសម្រេចកិច្ចការងារអ្វីមួយនោះ។ ដូច្នេះអ្នកគួរតែសរសើរដៃគូរបស់អ្នកនៅពេលដែលគេបានធ្វើរឿងអ្វីមួយបានជោគជ័យ។ 4. […]

អានបន្ថែម

សញ្ញា១០យ៉ាង អាចមើលដឹងថា​មិត្តប្រុស​ចង់រៀបការ​ជាមួយអ្នក​មែនទែនហើយ

  ​​​​ការ​​ស្រលាញ់​អ្នក​ណា​​ម្នាក់​​​​​ធ្វើ​ជា​គូ​​​អនាគត​ស្វាមី​ភរិយា​​ភាគី​សងខាង​ត្រូវ​​ចំណាយ​​ពេល​​វេលា​​យ៉ាង​​យូរ​​ក្នុង​ការ​ស្វែង​​យល់​ចិត្ត​​ និង​ភាព​ចុះ​សម្រុង​ទៅវិញ​ទៅ​មក​ ​ថា​តើ​អាច​រស់​នៅ​ជាមួយ​​គ្នា​បាន​ទេ​ ​ប្រសិន​​បើ​អ្នក​ទាំង​ពីរ​​ចាប់​ដៃ​គ្នា​សាង​​គ្រួសារ​មួយ​​ពិត​ប្រាកដ។ ​ខណៈ​​​ពេល​​ស្រលាញ់​​គ្នា​ ​ភាគី​ខាង​ប្រុស​​ភាគ​ច្រើន​ត្រូវ​​គេ​មើល​ឃើញ​ថា រង់​ចាំ​សល់​លុយ​កាក់​បន្តិច ឯ​ខ្លះ​ទៀត​មាន​ចិត្ត​​​ចង់​រៀប​ការ​​​​ភ្លាម​ៗ​ តែ​​ក្នុង​ចិត្ត​មិន​ទាន់​ហ៊ាន​​ហា​ស្ដី​​​​ព្រោះ​​ខ្លាច​​​​ពាក្យ​​បដិសេធ ​ខ្មាសអៀន ​និង​​​​​​ត្រូវ​ការ​ពេល​រក​ប្រាក់​​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​។ តែ​​ទោះ​​ជា​​គាត់​​​មិន​ហ៊ាន​​និយាយ​​ចេញ​​​ក្ដី ​​តែ​​​អ្នក​​អាច​មើល​សកម្មភាព​​ប្រចាំ​​ថ្ងៃ​​របស់​​គាត់​​​ពេល​​​ជួប​​​អ្នក​ និង​នៅ​ពីក្រោយ​ខ្នង។ ​​ចំណុច​​ខាង​​​ក្រោម​​​នេះ​ យើង​អាច​ដឹង​ថា​​​​គាត់​ពិត​​​​ជា​មាន​ចិត្ត​​ចង់​​រៀប​​ការ​​ជា​មួយ​​អ្នក​ប្រាកដ​មែន​៖ ​​​ ១. ​គាត់​​ចូល​ចិត្ត​និយាយ​ពី​គម្រោង​​អនាគត ​​រឿង​​ដែល​​​​គាត់​ចូលចិត្ត​និយាយ​​​​​ពេល​នេះ​ គឺ​​​​មិន​សូវ​ជា​​រឿង​​លេង​សើច​ ​ឥត​​ប្រយោជន៍​ទៀត​​ទេ ​តែ​ជា​រឿង​​រៀប​ចំ​ផែន​​​ការ​គ្រួសារ​ ដូចជា​បើក​​​រប​​រក​ស៊ី​​ក្រោយ​​​​អាពាហ៍ពិពាហ៍​រួច ​​​កន្លែង​រស់​​​នៅ​ ​​​សង់​ផ្ទះ ឬ​ចំនួន​​កូន​​ត្រូវ​​យក​ជា​ដើម។ ២. ​អ្នក​​​ត្រូវ​​គាត់​​អញ្ជើញ​​ចូល​រួម​ស្ទើរ​គ្រប់​កម្មវិធី ​​​មិត្ត​​ប្រុស​​របស់​អ្នក​តែងតែ​​​គិត​​ថា​​​​អ្នក​​ជា​មនុស្ស​​​​​ត្រូវ​​ចូល​រួម​ដំណើរ​កម្សាន្ត​​​​ជិត​ឆ្ងាយ ឬ​​​​​​គ្រប់​កម្មវិធី​​​ ដូច​​ជា​​ពិធី​​រៀប​ការ​បងប្អូន ​មិត្តភ័ក្ដិ ​ខួប​កំណើត​ ​ឬ​​ពិធី​​បុណ្យ​​​​នានា​ ដែល​​ក្រុម​គ្រួសារ​​គាត់​បាន​​រៀប​ចំឡើង។ ​បើ​មាន​ឱកាស​​​​គាត់​នឹង​​ណែ​នាំ​​​អ្នក​​ឲ្យ​​ក្រុម​គ្រួសារ​​​​​គាត់​បាន​ស្គាល់​។ ៣​. ​គាត់​​ក្លាយ​​ជា​​មនុស្ស​ទៀង​ម៉ោង​​ ​​​​​​​​​​​​​​ដល់​ដំណាក់​កាល​​បែប​​នេះ ​​​​ប្រសិន​អ្នក​​​​បបួល​​​​​​​ទៅ​ណា​​ក៏​ដោយ​​​ក៏​គាត់​​ព្រម​ទៅ​​ជាមួយ​​ដែរ​​មិន​ថា​​​នៅ​ទីជិត​ ឬ​ទី​ឆ្ងាយ​ទេ​ ​ឲ្យ​តែ​បាន​​នៅ​ក្បែរ​​​អ្នក។​​ ​ការ​ណាត់​​​នេះ​​ទៀត​សោត​ ​​​គាត់​​មិន​​ហ៊ាន​​​មក​យឺត​​ឡើយ ​​ព្រោះ​ខ្លាច​​អ្នក​ខឹង​​ មិន​សប្បាយ​ចិត្ត​។ ៤. ​គាត់​​មិន​រត់​​ចោល​ ​ពេល​​អ្នក​ជួប​​បញ្ហា​លំបាក ​​​​​​ក្រោយ​​ដាក់​ចិត្ត​ស្រលាញ់​ស្មោះ​​ ​​​គាត់​បាន​ទុក​បញ្ហា​​របស់​អ្នក​ដូច​​ជា​​បញ្ហា​ខ្លួន​​​​​ ​និង​សុំ​ចូល​រួម​ជួយ​រក​វិធី​ដោះ​ស្រាយ​​​តាម​​លទ្ធភាព​​គាត់​មាន​ ​ពេល​​អ្នក​ជួប​​បញ្ហា​​ប្រឈម​។ […]

អានបន្ថែម