៤ ដំណាក់កាលនៃការ អប់រំកូនៗ របស់អ្នក បើសិនជាចង់អោយពួកគេមានអនាគតល្អ

ដូចដែលអ្នកធ្លាប់បានដឹងស្រាប់ហើយប្រជាជនទីបេមានភាពអត់ធ្មត់មានប្រាជ្ញានិងមានរូបរាងពិសេស តែមួយគត់របស់ខ្លួននៅគ្រប់ទិដ្ឋភាពនៃជីវិតមនុស្ស។ ដូច្នេះមាន “Tibetan view” ពិសេសនៅពេលនិយាយដល់ការចិញ្ចឹមកូន។ វាជួយឱ្យពួកគេលើកកម្ពស់មនុស្សដែលមានជីវភាពគ្រប់គ្រាន់ដែលនឹងធ្វើការសំរេចចិត្តប្រកបដោយការគិតនិងគោរពឪពុកម្តាយរបស់ពួកគេ។ brightside : ការពិភាក្សាអំពីដំណាក់កាលបណ្តោះអាសន្នចំនួន 4 នៃការចិញ្ចឹមកុមារយោងទៅតាមប្រាជ្ញាទីបេ។ 1. ដំណាក់កាលទី 1: មុនអាយុ 5 ឆ្នាំ យោងទៅតាមប្រព័ន្ធអប់រំរបស់ជនជាតិទីបេបានឱ្យដឹងថាក្នុងអំឡុងពេលនេះឪពុកម្តាយគួរតែនិយាយជាមួយកុមារដូចជាពួកគេជា«ស្តេចឬរាជនី»។ ពួកគេមិនគួរហាមឃាត់អ្វីមួយឬដាក់ទណ្ឌកម្មកូននោះទេ។ នៅអាយុនេះកុមារមានការចង់ដឹងចង់ឃើញ, សកម្ម, ហើយពួកគេបានត្រៀមខ្លួនរួចរាល់ហើយដើម្បីរុករកពិភពលោក។ ប៉ុន្តែពួកគេមិនមានបទពិសោធន៍ណាមួយដើម្បីរៀនសូត្រនោះទេហើយពួកគេមិនអាចសន្និដ្ឋានឡូជីខលបានទេ។ ដូច្នេះប្រសិនបើពួកគេធ្វើអ្វីខុសឬមានគ្រោះថ្នាក់អ្នកគួរតែមើលហើយធ្វើសកម្មភាពភ័យខ្លាចនិងព្យាយាមផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ពួកគេទៅជាអ្វីផ្សេងទៀត។ អារម្មណ៍គឺជាភាសាដែលកុមារយល់យ៉ាងច្បាស់នៅក្នុងអំឡុងពេលនេះ។ ប្រសិនបើអ្នកការពារកូនរបស់អ្នកច្រើនពេកហើយហាមឃាត់ពួកគេមិនឱ្យធ្វើកិច្ចការជាច្រើននោះវានឹងមានគ្រោះថ្នាក់ដែលអ្នកនឹងគាបសង្កត់ពីអារម្មណ៍របស់ពួកគេហើយបង្រៀនពួកគេឱ្យធ្វើតាមដោយមិនគិត។ 2. ដំណាក់កាលទី 2: អាយុពី 5 ទៅ 10 ឆ្នាំ ក្នុងអំឡុងពេលនេះឪពុកម្ដាយគួរនិយាយជាមួយកូន ៗ របស់ពួកគេដូចជាពួកគេជា«អ្នកបំរើ»។ ប៉ុន្ដែការប្រុងប្រយ័ត្នកុំធ្វើបាប។ នៅពេលនេះនៅក្នុងជីវិតរបស់ពួកគេការគិតនិងការគិតឡូជីខលកំពុងតែអភិវឌ្ឍន៍ហើយមូលដ្ឋាននៃបុគ្គលិកលក្ខណៈនាពេលអនាគតរបស់ពួកគេកំពុងបង្កើត។ ឥឡូវនេះវាមានសារៈសំខាន់ណាស់ក្នុងការកំណត់គោលដៅផ្សេងៗគ្នាសម្រាប់កូនរបស់អ្នកពិនិត្យវិធីដែលពួកគេសម្រេចបាននិងបង្រៀនកូនរបស់អ្នកឱ្យត្រៀមខ្លួនសម្រាប់ផលវិបាកដែលបណ្តាលមកពីការមិនបានសម្រេចគោលដៅរបស់ពួកគេ។ ដូច្នេះកុមារគួរចាប់ផ្តើមរៀនទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ។ កុំខ្លាចក្នុងការផ្តល់ឱ្យកូនរបស់អ្នកនូវភារកិច្ចជាច្រើនក្នុងអំឡុងពេលនេះពួកគេអាចគ្រប់គ្រងនិងត្រៀមខ្លួនរួចរាល់ហើយដើម្បីរៀន។ ប្រសិនបើអ្នកមិនប្តូរពី “ស្ដេច” ទៅ “ទាសករ” ក្នុងអំឡុងពេលនេះពួកគេនឹងធំធាត់ឡើងកូនហើយមិនអាចទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ។ 3. ដំណាក់កាលទី 3: អាយុពី 10 ទៅ 15 ឆ្នាំ […]

អានបន្ថែម

១៥ វិធី ដើម្បីរៀនគណិតវិទ្យាឲ្យពូកែ

គណិតវិទ្យា ជាមុខវិជ្ជាមួយដែលពិបាក និងមានសិស្សតិចណាស់ដែលចេះចាំស្ទាត់នូវមុខវិជ្ជាមួយនេះ ហើយភាគច្រើនពួកគេចេះមុខវិជ្ជាខ្មែរ និងមុខវិជ្ជាសិក្សាសង្គមច្រើនជាង។ មូលហេតុដែលពួកគេដោយសារពួកគេមិនទាន់មានគ្រឹះពីថ្នាក់ក្រោម និងខ្វះវិធីសាស្រ្តរៀនមុខវិជ្ជាមួយនេះ ដូចនេះ ដើម្បីសិក្សាមុខវិជ្ជាមួយនេះឲ្យបានពូកែសូមអនុវត្តវិធីសាស្រ្តដូចខាងក្រោម៖ ១) រៀនពីច្បាប់ និងទស្សននៅគ្រប់កំរិតឡើងវិញ (រៀនពីមូលដ្ឋានគ្រឹះនៅថ្នាក់ក្រោមឡើងវិញ) មូលដ្ឋានគ្រឹះនៃមុខវិជ្ជាគណិតវិទ្យា ជារឿងសំខាន់បំផុតសម្រាប់អ្នកចង់ចេះមុខវិជ្ជាមួយនេះ។ មេរៀនមុខវិជ្ជាគណិតទាំងអស់គឺទាក់ទងគ្នាតាំងតែពីថ្នាក់ក្រោមរហូតមកដល់ថ្នាក់លើ ដូចនេះ អ្នកគួររៀនពីមូលដ្ឋានគ្រឹះរបស់វាពីមុនជាមុនសិន ដើម្បីងាយស្រួលក្នុងការចាប់យកមេរៀនដែលអ្នកកំពុងរៀនសព្វថ្ងៃនេះ។ ២) ត្រូវគិតថា ការរៀនគណិតវិទ្យា ហាក់ដូចជា រៀនភាសាថ្មីមួយផងដែរ ហើយអ្នកត្រូវគិតថា អ្នកស្រឡាញ់មុខវិជ្ជាមួយនេះណាស់ គណិតវិទ្យា ហាក់ដូចជា ភាសាថ្មីមួយដែរ ពីព្រោះអ្នកត្រូវគិត និងរៀនតាមដំណាក់កាលនីមួយៗពីថ្នាក់ក្រោមមកផងដែរ ប្រសិនបើអ្នកមិនចេះពាក្យ ឬមេរៀនថ្មីទេ នោះអ្នកប្រាកដជារៀនមិនចេះនោះទេ។ ៣) នៅពេលគ្រូដាក់លំហាត់ឲ្យធ្វើ អ្នកត្រូវតែធ្វើវាឲ្យរួចរាល់ ជាការពិតណាស់ ប្រសិនបើអ្នកមិនហ្វឹកហាត់រៀនធ្វើលំហាត់ដែលគ្រូដាក់មកទេ នោះអ្នកប្រាកដជាគ្មានថ្ងៃរៀនចេះមុខវិជ្ជាមួយនេះទេ បើទោះបីជាអ្នករៀនចេះ ឬមិនចេះនៅសាលាក៏ដោយ។ ៤) នៅពេលដោះស្រាយលំហាត់ ត្រូវគិតឲ្យបានម៉ត់ចត់ថាតើ លំហាត់នោះចង់បានអ្វី? គេត្រូវការឲ្យយើងដោះស្រាយយ៉ាងដូចម្តេច?  ប្រសិនបើអ្នកចង់ចេះដោះស្រាយលំហាត់មួយបានល្អប្រសើរ អ្នកត្រូវគិតថា លំហាត់ត្រូវការអ្វី? តើសមត្ថកម្មឲ្យអ្វីខ្លះ? តើដោះស្រាយពីណាមកមុន? កុំចេះតែ គុណ,​ចែក, បូក និងដក ដោយមិនបានគិតជាមុនឲ្យសោះ។ […]

អានបន្ថែម

​«​កុំ​ដេក​ ​ប្រសិន​បើ​អ្នក​ចង់​ឲ្យ​សុបិន​ក្លាយ​ជា​ការ​ពិត​» សុភាសិត​ដ៏​មាន​តម្លៃ​របស់​អ៊ីស្រាអែល​​​

  «​កុំ​ដេក​ ​ប្រសិន​បើ​អ្នក​ចង់​ឲ្យ​សុបិន​ក្លាយ​ជា​ការ​ពិត​» ​។​​នេះ​ជា​សុភាសិត​របស់​ជនជាតិ​អ៊ីស្រាអែល ​ដែល​ជា​ជនជាតិ​មួយ​ត្រូវ​​ពិភពលោក​ទទួលស្គាល់​ថា ​​ពូកែ​ ខ្លាំង​ ​​ឬ ​អាច​និយាយ​ថា ជា​ជនជាតិ​គំរូ​មួយ​។ ​​ តាម​រយៈ​សុភាសិត​នេះ ​​យើង​អាច​សន្និដ្ឋាន​បាន​ខ្លះ​ៗ​ថា​ ​ភាព​រីកចម្រើន​របស់​អ៊ីស្រាអែល​​សព្វ​ថ្ងៃ​​នេះ​គឺ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​។ ​​​និយាយ​ដល់​សុភាសិត​នេះ យើង​សូម​រម្លឹក​អំពី​ភាព​តស៊ូ ​និង ​ភាព​អស្ចារ្យ​របស់​​ជនជាតិ​មួយ​នេះ​បន្តិច​។ ​ជនជាតិ​ជន​ជ្វីហ្វ​ ឬ ​អ៊ីស្រាអែល​ ​​​ធ្លាប់​បាន​បាត់បង់​ប្រទេស​របស់​ខ្លួន​រាប់ពាន់​ឆ្នាំ​ ​​ប៉ុន្តែ​ជនជាតិ​មួយ​នេះ​មិន​ដែល​ភ្លេច​ពី​គោលដៅ​ក្នុង​ការ​បង្កើត​ប្រទេស​របស់​ខ្លួន​ឡើង​វិញ​នោះ​ទេ ទោះបី​ជា​ពួកគេ​បាន​រស់នៅ​រសាត់អណ្ដែត​លើ​ទឹកដី​​ជាតិ​សាសន៍​ដទៃ​អស់​រយៈកាល​​ដ៏​យូរ​​ក៏​​ដោយ​​។ ​ ​ ​​អ៊ីចឹង​​​​នៅ​សម័យ​សង្គ្រាម​លោក​លើក​ទី១​ ​ជនជាតិ​ជ្វីហ្វ​កាន់​តែ​ច្រើន​​ឡើង​ៗ​បាន​ចូល​​ទៅ​ ​តាំង​​ទី​លំនៅ​នៅ​​លើ​ទឹកដី​ប៉ាឡេស្ទីន​ ដែល​ជា​អតីត​​ទឹកដី​របស់​ខ្លួន​​កាល​ពី​រាប់ពាន់​ឆ្នាំ​មុន​។ ​ហើយ​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី២​ ​​ដោយ​សារ​តែ​មាន​ការ​កាប់សម្លាប់​ជនជាតិ​ជ្វីហ្វ​យ៉ាង​ព្រៃផ្សៃ​​នៅ​អាល្លឺម៉ង់​ ក៏​បាន​ធ្វើ​ឲ្យ​ចលនា​ត្រឡប់​​​​មក​កាន់​ទឹកដី​កំណើត​របស់​ខ្លួន​វិញ​កាន់​តែ​ច្រើន​ រហូត​​បង្កើត​ជា​រដ្ឋ​ឡើង​វិញ ​ដែល​ស្គាល់​ថា ​ជា​ប្រទេស​អ៊ីស្រាអែល​។ ​​ ក្នុង​ចលនា​បង្កើត​ប្រទេស​ឡើង​វិញ​នោះ ​មាន​ប្រទេស​ជាច្រើន​ដែល​នៅ​តំបន់​អារ៉ាប​បាន​មូល​មាត់​គ្នា ​ដើម្បី​កម្ទេច​ចលនា​បង្កើត​រដ្ឋ​របស់​អ៊ីស្រាអែល ប៉ុន្តែ​ទោះបី​ជា​ប្រជាជន​តិច ​​ធនធាន​តិច ​អាវុធ​មិន​សូវ​ទំនើប​ ​និង ​​ទ័ព​ក៏​តិច​ ​ក៏​ដោយ​ក៏​ជនជាតិ​អ៊ីស្រាអែល​មិន​ដែល​ចុះ​ចាញ់​នោះ​ឡើយ ពោល​គឺ​មិន​ដែល​ស្គាល់​ពាក្យ​ថា ចាញ់​សង្គ្រាម​​ ព្រោះ​វា​គឺ​​ជា​ការ​តាំង​ចិត្ត​ក៏​មុតមាំ ​ដើម្បី​ធ្វើ​ឲ្យ​សុបិន​ក្លាយ​ជា​ការ​ពិត​។ ទី​បំផុត​ ​នៅ​ឆ្នាំ​១៩៤៨ ​​​ប្រទេស​អ៊ីស្រាអែល​បាន​ប្រកាស​ឯករាជ្យ​ពេញ​ទី​របស់​ខ្លួន​​​ ​​ហើយ​នៅ​ឆ្នាំ​១៩៤៩​ ​អង្គការ​សហប្រជាជាតិ​ក៏​​ទទួល​ស្គាល់​ឯករាជ្យ​​​ភាព​ប្រទេស​​នេះ​ជា​ផ្លូវ​ការ​។ […]

អានបន្ថែម

មិន​ចង់​​ស្ដាយ​ក្រោយ​ត្រូវ​អាន! រឿង​៥​យ៉ាង​មនុស្ស​​តែង​ស្ដាយ​ក្រោយ​​បំផុត​ពេល​ចាស់​ទៅ

ទស្សនាវដ្ដី​មួយ​នៅ​ប្រទេស​បែលហ្សិក​បាន​ធ្វើ​ការ​ស្ទាបស្ទង់​មតិ​ពី​មនុស្ស​ចាស់​ទូទាំង​ប្រទេស ដោយ​បាន​សួរ​សំណួរ​ថា “តើ​អ្វី​ដែល​អ្នក​ស្ដាយ​ក្រោយ​ជា​ទីបំផុត?”។ ចម្លើយ​ដែល​ត្រូវ​បាន​ឆ្លើយ​ច្រើន​ជាង​គេ​នោះ​គឺ៖ លំដាប់​ទី​៥ ៤៥% សោក​ស្ដាយ​ដែល​មិន​បាន​មើល​ថែ​សុខភាព​ខ្លួន​ឯង។ លំដាប់​ទី​៤ ៥៧% សោកស្ដាយ​ដែល​មិន​បាន​ស្រឡាញ់​និង​ថ្នាក់ថ្នម​ដៃ​គូ​ជីវិត។ លំដាប់​ទី៣ ៦២% សោក​ស្ដាយ​ដែល​មិន​បាន​បង្ហាត់​បង្រៀន​នូវ​អ្វី​ល្អ​ៗ​សម្រាប់​កូន​ខ្លួន​ឯង។ លំដាប់​ទី២ ៧៣% សោក​ស្ដាយ​ដែល​ជ្រើសរើស​អាជីព​ខុស​តាំង​ពី​នៅ​យុវវ័យ។ លំដាប់​ទី​១ ៩២% សោក​ស្ដាយ​ដែល​មិន​បាន​តស៊ូ​ព្យាយាម​ច្រើន​កាល​ពី​នៅ​ក្មេង ធ្វើ​ឲ្យ​ខ្លួន​មិន​ទទួល​បាន​ជោគជ័យ​អ្វី​ទាល់​តែ​សោះ។ ៥​ចំណុច​ខាង​លើ​នេះ តើ​មាន​ចំណុច​ណា​មួយ​ទេ​ដែល​អ្នក​កំពុង​មើល​រំលង? យុវវ័យ​ទាំង​ឡាយ ជីវិត​របស់​អ្នក​នៅ​ពេល​នេះ​ខុស​ហើយ​នៅ​មាន​ពេល​វេលា​កែប្រែ​បាន តែ​នៅ​ថ្ងៃ​មួយ​ដែល​អ្នក​ចូល​ដល់​វ័យ​ជរា ទោះ​បី​អ្នក​ចង់​​កែប្រែ ពេល​វេលា​ក៏​មិន​អំណោយផល​ទៀត​ឡើយ។ ដូច្នេះ​​ហើយ​ធ្វើ​អ្វី​ៗ​ត្រូវ​ចេះ​គិត ​គិត​ហើយ​ព្យាយាម​ធ្វើ​​ឲ្យ​បាន​ល្អ កុំ​រង់​ចាំ​ថ្ងៃ​ស្អែក បើ​មិន​ចង់​ឲ្យ​​ជីវិត​​បញ្ចប់​ទៅ​ដោយ​ទទេ​ៗ ៕ ប្រភព៖ winnews ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន Share55KTweet+1Share55K Shares

អានបន្ថែម

សមត្ថភាពខួរក្បាលរបស់អ្នកអាចខ្លាំងក្លាឬទន់ខ្សោយ ពុំមែនជាបញ្ហាធម្មជាតិរបស់IQនោះឡើយ តែគឺអាស្រ័យទៅលើថាតើអ្នកប្រើប្រាស់វាយ៉ាងដូចម្ដេច ?

នៅ​ក្នុង​ចក្រវាល​ដែល​ឥត​មាន​ដែន​កំណត់​នេះ មាន​រឿងរ៉ាវ​ជាច្រើន​ដែល​បង្កប់​ទៅ​ដោយ​អាថ៌កំបាំង ដែល​ធ្វើឲ្យ​មនុស្ស​លោក​យើង​ជាច្រើន​សតវត្ស​កន្លង​មក​តែងតែ​អន្ទះសា​ចង់​ដឹង​ពី​មូលហេតុ​នៃ​ការ​ចាប់​កំណើត​របស់​ខ្លួន និង​វត្តមាន​របស់​មនុស្សលោក​នេះ​កើត​ឡើង​តាម​របៀប​ណា។ ពុំ​មាន​ឡើយ​ភាព​អមត អ្វីៗ​តែងតែ​ផ្លាស់ប្ដូរ​ជានិច្ច និង​មិន​អាច​រំពឹង​ទុក​ជាមុន​បាន។ យើង​ក៏​មិន​អាច​មើល​ឃើញ​ថា​តើ​អនាគត​របស់​យើង​ម្នាក់ៗ​នឹង​មាន​រូបភាព​បែប​ណា​ឲ្យ​ជាក់លាក់​នោះ​ដែរ ហើយ​យើង​ក៏​មិន​ដឹង​ដែរ​ថា​តើ​ជោគវាសនា ដែល​មនុស្ស​ជាច្រើន​តែង​ជឿ​ថា​បាន​មក​កំណត់​មនុស្ស​ម្នាក់ៗ​ដែល​មក​ចាប់​កំណើត​នៅ​លើ​លោក​នេះ​រួច​ទៅ​ហើយ​នេះ ពិត​ជា​មាន​មែន​ឬ​អត់។ បើ​ពិត​ថា​ជោគវាសនា​ត្រូវ​បាន​កំណត់​មក​ដោយ​មិន​អាច​កែប្រែ​បាន​ចំពោះ​បុគ្គល​គ្រប់​រូប​ហើយ ខ្ញុំ​ក៏​ជឿ​ដែរ​ថា​ភាព​អំណត់​អត់ធ្មត់​របស់​មនុស្ស​ក៏​អាច​យក​ឈ្នះ​លើ​ជោគវាសនា​នេះ​បាន​ដែរ។ ធម្មជាតិ​តាក់តែង​មក​យ៉ាង​ដូចម្ដេច​គឺ​បែប​នោះ​ហើយ ដូច​ខួរក្បាល​របស់​អ្នក​ដូច្នោះ ដែល​ជា​កេរ្តិ៍មរតក​ពី​បុព្វបុរស​តាំង​ពី​ការ​ចាប់​កំណើត​ដំបូង​នៃ​មនុស្សជាតិ​ដែល​មនុស្ស​ម្នាក់ៗ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទទួល​បាន​ពី​ឪពុក​ម្ដាយ។ នេះ​មានន័យ​ថា បើ​អ្នក​សំណាង នោះ​ខួរក្បាល​របស់​អ្នក​នឹង​ភ្ជាប់​មក​ជាមួយ​នឹង​ប្រាជ្ញា​ឈ្លាសវៃ​ឲ្យ​អ្នក​ស្រាប់​រួច​មក​ហើយ ឬ​ជា​អ្វី​ដែល​គេ​សំដៅ​លើ​កម្រិត​ភាព​ឈ្លាសវៃ ឬIQ​នេះ​ឯង។ យ៉ាងណាមិញ ខួរក្បាល​របស់​អ្នក​មិនមែន​ជា​ដុំ​ថ្ម​នោះ​ទេ វា​គឺជា​សាច់​មួយ​ដុំ​ដែល​អាច​បត់បែន​បាន ដោយ​អាស្រ័យ​ទៅលើ​បរិយាកាស​របស់​អ្នក និង​ទម្លាប់​ឬ​សកម្មភាព​របស់​អ្នក បើ​និយាយ​ឲ្យ​ចំ​គឺ​លទ្ធផល​នៃ​ខួរក្បាល​របស់​អ្នក​បច្ចុប្បន្ន​អាច​ឲ្យ​គេ​ដឹង​ថា​តើ​អ្នក​ប្រើប្រាស់​ធនធាន​ធម្មជាតិ​មួយ​នេះ​ដោយ​របៀប​ណា​បាន។ ចេញ​ពី​ពោះ​ម្ដាយ​មក ការ​វិវត្ត​របស់​ខួរក្បាល​ប្រព្រឹត្ត​ទៅ​យ៉ាង​រហ័ស​បំផុត។ ណឺរ៉ូន​នៅ​ក្នុង​ខួរក្បាល​របស់​ទារក​នឹង​បង្កើត​នូវ​ចំណង​ទំនាក់ទំនង​ជាមួយ​ណឺរ៉ូន​ដទៃ​ទៀត​ដែល​មាន​រហូត​ដល់​ទៅ​រាប់​ពាន់​លាន​ចំណង។ រហូត​ដល់​អាយុ​២​ឆ្នាំ ខួរក្បាល​ក្មេង​នេះ​នឹង​វិវត្ត​បាន​៨៥%​នៃ​ខួរក្បាល​របស់​មនុស្ស​ជំទង់។ ថ្វីត្បិតតែ ទារក​មិន​ទាន់​អាច​ចេះ​ដើរ និង​ចេះ​និយាយ​អ្វី​បាន​មែន ប៉ុន្តែ​ខួរក្បាល​របស់​ពួកគេ​មិនមែន​ចាប់ផ្ដើម​ដំបូង​ដោយ​គ្មាន​អ្វី​សោះ ឬ​ជា​ក្រដាស​ទទេ​ស្អាត​នោះ​ឡើយ។ ខួរក្បាល​របស់​ទារក​នីមួយៗ មាន​ភ្ជាប់​មក​ដោយ​ធម្មជាតិ​ជាមួយ​នឹង​ជំនាញ​មូលដ្ឋាន​ដែល​អាច​ឲ្យ​ពួកគេ​រៀន​សូត្រ​ពី​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​ពួកគេ។ អំឡុង​វ័យ​កុមារភាព មុន​ពេល​ឈាន​ចូល​ដល់​អាយុ​ខ្ទង់​១០ ណឺរ៉ូន​របស់​ខួរក្បាល​ក្មេង​នេះ​បង្កើត​ចំណង​ច្រើន​លើស​ពី​ខួរក្បាល​របស់​មនុស្ស​ជំទង់​២​ដង​ឯណោះ ដូច្នេះ​ហើយ​ទើប​បាន​ជា​ក្មេង​ក្នុង​វ័យ​នេះ​តែងតែ​មាន​ភាព​បត់បែន រៀន​សូត្រ​ឆាប់​ចេះ​និង​មាន​ការ​ចងចាំ​បាន​ល្អ និង​មាន​ភាព​ច្នៃប្រឌិត​ដែល​អាច​ឲ្យ​ពួកគេ​រក​ឃើញ​នូវ​ទំនាក់ទំនង​រវាង​របស់​មួយ​ទៅ​នឹង​របស់​មួយ​ទៀត ដែល​ស្ទើរ​តែ​មិន​មាន​ភាព​ជាប់​ពាក់ព័ន្ធ​អ្វី​សោះ។ រហូត​ដល់​អាយុ​ខ្ទង់​១០ ខួរក្បាល​របស់​ក្មេង​នេះ​នឹង​វិវត្ត​បាន​ជិត​ពេញលេញ ដែល​មាន​ទម្ងន់​ជិត​៣​ផោន​ស្មើ​នឹង​មនុស្ស​ជំទង់។ នៅ​ពេល​អំឡុង​អាយុ​ខ្ទង់​២០ ទើប​ខួរក្បាល​ពួកគេ​វិវត្ត​ចេញ​ជា​រូបរាង​ពេញលេញ ហើយ​ក៏​ជា​វ័យ​នេះ​ដែរ​ដែល​ផ្នែក​ខាង​មុខ​នៃ​ខួរក្បាល ដែល​មាន​សមត្ថភាព​គិត​ហេតុ​ផល ថ្លឹងថ្លែង​រក​ល្អ​និង​អាក្រក់ និង​ជំនាញ​ដោះស្រាយ​បញ្ហា […]

អានបន្ថែម

ផ្លូវ​ទាំង​៤​នេះ នឹង​​នាំ​​ឲ្យ​អ្នក​ក្លាយ​ជា​«​មេដឹកនាំ​​ផ្នែក​អាជីវកម្ម​»ឈាន​មុខ​គេ​!

តើ​ អ្នក​ដឹកនាំ​ផ្នែក​ អាជីវកម្ម​ដ៏​​ឈាន​មុខ​គេ​គួរ​ធ្វើ​អ្វី​ខ្លះ​? ភាព​ជា​អ្នក​ដឹកនាំ​គឺ​អាច​ បង្កើត​ក្រុមហ៊ុន​ ហើយ​ក៏​អាច​បំបែក​ក្រុមហ៊ុន​បាន​ដែរ ក្នុង​ពេល​តែ​មួយ​។​ ហេតុនេះ​ទើប​អត្ថបទ​ខាង​ក្រោម​ ចង់​បង្ហាញ​អ្នក​​​ពី​ផ្លូវ​ ដែល​អាច​នាំ​អ្នក​ក្លាយ​ជា​​មេដឹកនាំ​ អាជីវកម្ម​ឈាន​មុខ​គេ​បាន​។ ១) ​ធ្វើ​ការ​ជាមួយ​ក្រុម​របស់​អ្នក​ មិន​មែន​គ្រប​ដណ្ដប់​លើ​ពួក​គេ​ទេ​៖ អ្នកដឹកនាំ​ល្អ​ជាង​គេ​គឺ​តែង​តែ​ចូលរួម​ជាមួយ​ក្រុម​របស់​ខ្លួន ទោះ​មិន​បាន​ច្រើន​ ក៏​បាន​យូរៗម្ដង​ដែរ។​ ដើម្បី​កាន់​តែ​យល់​ច្បាស់​ពី​មនុស្ស​ដែល​អ្នក​កំពុង​តែ​ដឹកនាំ​ និង​ដឹង​ថា​តើ​ត្រូវ​ដឹកនាំ​គេ​ដោយ​របៀប​ណា​នោះ​ អ្នក​​ត្រូវ​តែ​ធ្វើ​ការ​ដែល​គេ​កំពុង​តែ​ធ្វើ។​ ២) ដាក់​ខ្លួន​ និង​សុភាព​៖ គ្មាន​អ្នកណា​ចង់​ធ្វើ​ការ​ជាមួយ​មនុស្ស​ដែល​គិត​តែ​ពី​ខ្លួន​ឯង​ និង​មាន​អំនួត​ជ្រុល​ពេក​ទេ​។ អ្នក​ដឹកនាំ​ល្អ​គឺ​មិន​ដែល​​គិត​ថា​ខ្លួន​ឯង​អស្ចារ្យ​ពេក​ទេ ពេល​ដែល​គេ​មាន​​កំហុស​គេ​នឹង​ទទួល​ស្គាល់​កំហុស​ ដោយ​មិន​ក្លែងបន្លំ​។​​ ៣) ត្រូវ​យល់​ថា​គ្មាន​អ្នក​ណា​ល្អឥតខ្ចោះ​ទេ​៖ អ្នក​ដឹកនាំ​ល្អ គឺ​ដឹកនាំ​ក្រុម​ទៅ​រក​ចំណុច​ល្អ​ដែល​គេ​អាច​ធ្វើ​ទៅ​បាន​។ អ្នកដឹកនាំ​ល្អ គឺ​យល់​ថា គ្មាន​អ្នកណា​ល្អឥតខ្ចោះ​ទេ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​អស់​ពី​សមត្ថភាព​ដែល​​ខ្លួន​មាន​ទៅ​បាន​ហើយ​។​ ៤) អាច​ជំរុញ​ទឹកចិត្ត​គេ​ឯង​បាន​៖ ហេតុអ្វី​មនុស្ស​គ្រប់​រូប​គួរ​ដើរ​តាម​សម្ដី​របស់​អ្នក​? នេះ​ដោយ​សារ​តែ​ពួក​គេ​ជឿ​លើ​សមត្ថភាព​និង​​ចក្ខុវិស័យ​របស់​អ្នក​។ ហេតុ​នេះ​ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ​ដែល​គេ​ដើរ​តាម​បាន​នោះ អ្នក​ត្រូវ​តែ​​ជា​មនុស្ស​មាន​ចក្ខុវិស័យ​ត្រឹមត្រូវ​ បន្ទាប់​មក​ពន្យល់​ពួក​គេ​ថា ត្រូវ​​ដើរ​តាម​ផ្លូវណា ហើយ​ចាំ​ជំរុញលើកទឹកចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​ឲ្យ​បាន​សម្រេច​៕ Share70Tweet+1Share70 Shares

អានបន្ថែម

អត្ថប្រយោជន៍របស់ផ្លែក្រូចឆ្មារ

សារប្រយោជន៍​របស់​ផ្លែ​ក្រូចឆ្មារ ចំពោះ​សុខភាព រួមមាន​ដូចជា ការព្យាបាល​នូវ​ការ​ចំលងរោគនៅក្នុង​បំពង់ក​ ការ​មិន​រំលាយ​អាហារ​​ ​ការ​ទល់លាមក​ បញ្ហា​សុខភាព​មាត់​ធ្មេញ​ គ្រុ​នក្តៅ​ ការថែរក្សា​សក់​ ការថែរក្សា​ស្បែក​ ការហូរឈាមនៅ​ផ្នែក​ខាងក្នុង​ ជំងឺ​ឈឺ​សន្លាក់ឆ្អឹង​ ការ​រលាក​ ការ​ធាត់​ជ្រុល​ ភាពមិនប្រក្រតី​នៃ​ប្រព័ន្ធ​ដង្ហើម​ ជំងឺអាសន្ន​រោគ និងជំងឺ​លើស​សម្ពាធ​ឈាម​។ ដោយសារ​ភាពល្បីល្បាញ នៃ​គុណសម្បត្តិ​នៃ​ការព្យាបាល​រោគ​របស់​វា ពី​មួយ​ជំនាន់ទៅ​មួយ​ជំនាន់ ផ្លែ​ក្រូចឆ្មារបាន​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​សុាំ និង ជួយ​សំអាត​ដល់​ក្រពះ​របស់​អ្នក​។ វា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព ដោយសារ​តែ​ក្រូចឆ្មារ មាន​ផ្ទុក​សារជាតិ​បំប៉ន​ជាច្រើន​មានដូចជា៖ វីតាមីន C, វីតាមីន B , ផូស្វាត​,​ប្រូតេអ៊ីន និង កាបូ​អ៊ី​ដ្រាត​។ ក្រូចឆ្មារ គឺជា​ផ្លែឈើ​ម្យ៉ាង ដែល​មាន​ផ្ទុក​ជាតិ flavonoid  ជា​ធាតុ​ផ្សំ ដែល​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត និង ការពារ​ជំងឺមហារីក​។ ការសិក្សា​មួយដែល​បាន​ធ្វើឡើងនៅ​សមាគមន៍សិក្សា​ពី​ប្រព័ន្ធ​ម៉ូត​សាស្ត្រនៃ​សហរដ្ឋអាមេរិក បានបង្ហាញ​ថាទឹក​ក្រូចឆ្មារគឺអាច ព្យាបាល​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម ដោយ​ការបង្កើត​ជាតិ​ស៊ី​ត្រាត​នៅក្នុង​ទឹកនោម ដែល​វា​អាច​ជួយ​បង្ការ​បាន នូវ​ការកកើត​នៃ​ជា​តិគ្រី​ស្តាល់ ។​ យើង​បាន​ប្រើ​ផ្លែ​ក្រូចឆ្មារ ធ្វើ​ជា​ទឹក​ក្រូចឆ្មារ ដោយ​ការ​លាយ​ទឹក​ក្រូចឆ្មារ​ជាមួយនឹងទឹក​។ មាន​មនុស្ស​ជាច្រើន បាន​ប្រើ​ទឹក​ផ្លែ​ក្រូចឆ្មារ ធ្វើ​ជា​ទឹក​សំអាត […]

អានបន្ថែម

​​បើ​មាន​សញ្ញា​៤​យ៉ាងនេះ​ មានន័យ​ថា​​ មិនយូរទេអ្នក​ជិត​ឡើង​​បុណ្យសក្តិ​ហើយ​!

ការ​ឡើង​តំណែង​​ គឺ​ជា​​​អ្វី​ដែល​បុគ្គលិក​គ្រប់រូប​ ប្រាថ្នា​ចង់​បាន​ ដូច្នេះ​ហើយ​ពួកគេ​តែង​ខិតខំ​ធ្វើ​ការងារ​គ្រប់យ៉ាង​ ដើម្បី​បញ្ជាក់​ប្រាប់​ថ្នាក់លើ​ថា ខ្លួន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ ក្នុង​ការ​កាន់​កិច្ចការ​សំខាន់ៗ​ និង​ ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​កាន់តែ​រីកចម្រើន​ជាង​មុន​។ ​ឲ្យ​តែ​មាន​ការ​ខិតខំ​ប្រឹងប្រែង​​លើ​ការងារ​ និង ​​សម្រេច​លទ្ធផល​ជា​បន្តបន្ទាប់​នោះ ​មិនយូរ​នោះ​ទេ​ប្រាកដ​ជា​មាន​រឿង​ល្អ​កើតឡើង​មិន​ខាន។ ​មុន​ពេល​ថ្នាក់​លើ​សម្រេច​​​ដំឡើង​​តំណែង​នោះ​ អ្នក​អាច​​ដឹង​ជា​មុន​តាមរយៈ​សញ្ញា​ជា​វិជ្ជមាន​មួយ​ចំនួន​៖ ​ ១) ​អ្នក​ត្រូវ​បាន​ថ្នាក់​លើ​ហៅ​ទៅ​ប្រជុំ​​រឿង​សំខាន់ៗ​ដែល​ពុំធ្លាប់មានពីមុន​៖ ​ជា​ទូទៅ​ក្នុង​ក្រុមហ៊ុន​នីមួយៗ​ តែងតែ​មាន​ការ​ប្រជុំ​ជា​ប្រចាំ​ដើម្បី ​ពិភាក្សា​ និង ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ​ឬ ផែនការ​​ដើម្បី​ប្រាកដ​ជា ​ក្រុមហ៊ុន​អាច​សម្រេច​គោលដៅ​។ ក្នុង​នោះ​ ការប្រជុំ​​ក៏​មាន​ប្រភេទ​ផ្សេងៗ​គ្នា​ផង​ដែរ ​ពោល​គឺ​ថ្នាក់​ទាប(​សម្រាប់​បុគ្គលិក​ធម្មតា) និង ​ថ្នាក់ខ្ពស់​ (សម្រាប់​តំណែង​ខ្ពស់ៗ)។​ ​នៅ​ថ្ងៃ​មួយ​ដែល អ្នក​ត្រូវ​បាន​គេ​ ​ហៅ​ទៅ​ប្រជុំ​​ប្រភេទ​ថ្នាក់ខ្ពស់​ ដែល​ពីមុន​ពុំ​ធ្លាប់​មាន​ ​មានន័យ​ថា អ្នក​នឹង​ក្លាយ​ជា​​បុគ្គល​សំខាន់​ក្នុង​​ចំណោម​បុគ្គលិក​ជាន់ខ្ពស់​ផ្សេងៗ​ទៀត​។ ២) ​​អ្នក​ត្រូវ​បាន​គេ​ផ្តល់​ការងារ​ពិសេស​ពុំ​ធ្លាប់​មាន​៖ ​កិច្ចការ​ពិសេសៗ​ គឺ​ត្រូវ​បាន​គេ​ប្រគល់​ឲ្យ​សម្រាប់​តែ​បុគ្គលិក​ណា​ដែល​មាន​សមត្ថភាព និង​ មាន​ស្នាដៃ​គ្រប់​គ្រាន់​ក្នុង​ការ​សម្រេច​វា​​ប៉ុណ្ណោះ​។ ដូច្នេះ​ហើយ ប្រសិនបើ​​ថ្នាក់​លើ​​បាន​ប្រគល់​ភារកិច្ច​ពិសេសៗ​ដល់​អ្នក​ ​មានន័យថា វា​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​ ​អ្នក​នឹង​អាច​ឡើង​តំណែង​ឆាប់ៗ​មិន​ខាន​។ ​ ៣) ​ថ្នាក់​លើ​បញ្ជូន​អ្នក​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល៖ ​​ក្នុង​ការ​កាន់​តំណែង​ខ្ពស់​ គឺ​វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​ ពោល​គឺ​ទាមទារ​ទាំង​សមត្ថភាព​ […]

អានបន្ថែម

ក្នុងនាមជាឳពុករបស់គេ តើត្រូវបង្ហាត់បង្រៀនអ្វីខ្លះដល់កូនប្រុស?

  តាមឧត្ដមគតិមាតាបិតានីមួយៗមានតួនាទីសំខាន់ក្នុងការចិញ្ចឹមអប់រំកូន។ ទោះជាយ៉ាងណាក៏ដោយចំណងទំនាក់ទំនងរវាងឪពុកនិងកូនប្រុសគឺមានភាពប្លែកបន្តិច។ មានរឿងខ្លះដែលកូនប្រុសភាគច្រើននឹងត្រូវរៀនពីឪពុករបស់គេ។ មិនថាការងារអ្វី ជាពិសេសអំឡុងពេលដែលគេកំពុងលូតលាស់ និងនៅវ័យជំទង់។ ជាឳពុកត្រូវតែធ្វើយ៉ាងណាបង្រៀនកូនប្រុសឱ្យចេះគ្រប់គ្រងជីវិតរបស់គេ ឱ្យស្គាល់អ្វីអាក្រក់អ្វីល្អ។ ថ្ងៃនេះយើងនឹងលើកយករឿងរ៉ាវមួយចំនួនដែលឳពុកគ្រប់រូបគួរតែធ្វើការបង្ហាត់បង្ហាញដល់កូនខ្លួន។ ១. ការឈ្នះ និងចាញ់ ជាឳពុករបស់គេត្រូវតែធ្វើជាគំរូល្អដល់កូន ដូចជានៅក្នុងពេលលេងអ្វីមួយជាហ្គេមឬការប្រកួតប្រជែង យើងត្រូវបង្រៀនឱ្យកូនចេះធ្វើឥរិយាបថយ៉ាងណាទៅកាន់ស្ថានការណ៏នោះ ទោះឈ្នះឬចាញ់ក៏ដោយ។ ធ្វើការណែនាំ ឬអាចបង្ហាញគេតាមរយៈសកម្មភាពរបស់ខ្លួន។ ២. តើធ្វើដូចម្តេចដើម្បីក្លាយជាបុរសល្អម្នាក់ចំពោះស្រីៗ តើត្រូវរក្សាឥរិយាបថបែបណាចំពោះមនុស្សស្រី មិនថាតែចំពោះបងប្អូនស្រី ឬ ម្តាយរបស់ខ្លួន។ ឱ្យគេដឹងពីការគោរពសិទ្ធមនុស្សស្រី ឱ្យមានសុជីរធម៌ក្នុងការនិយាយស្តីជាមួយមនុស្សស្រីជុំវិញខ្លួន និងធ្វើយ៉ាងណាដើម្បីរក្សាចំណងមិត្តភាពជាមួយមនុស្សស្រីបានល្អ។ ៣. របៀបនិយាយអំពីសេចក្ដីស្រឡាញ់ ទំនាក់ទំនងស្នេហាគឺជាភាពចាំបាច់សម្រាប់មនុស្ស។ កូនប្រុសគួរតែរៀនពីរបៀបគិតគូរពីបេះដូងនិងរឿងស្នេហាពីឪពុករបស់គេ។ នៅពេលដែលគេធំឡើងគេនឹងដឹងពីអារម្មណ៍និងរបៀបដែលគេត្រូវបង្ហាញការស្រលាញ់ទៅកាន់មនុស្សម្នាក់ មិនថាចំពោះតែសង្សារទេ ការស្រលាញ់ចំពោះបងប្អូនក៏ដូចគ្នា។ ប្រាកដណាស់ការធ្វើបែបនេះនឹងធ្វើឱ្យគេកាន់តែមានទំនុកចិត្តនិងយល់ដឹងអំពីខ្លួនឯង។ ៤. ពេលនិងរបៀបប្រយុទ្ធ គឺបង្រៀនកូនប្រុសឱ្យចេះវិជ្ជាការពារខ្លួនឯង ក៏ដូចជាអ្នកដ៏ទៃនៅពេលដែលមានរឿងអាសន្នកើតឡើង។ ឱ្យគេចេះគ្រប់គ្រងស្ថានការណ៏ដែលកើតឡើង រកវិធីដោះស្រាយឬត្រូវប្រយុទ្ធវាយតប់ឬយ៉ាងណា។ ៥. ការងារសំណង់និងជួសជុល មនុស្សប្រុសនឹងត្រូវរំពឹងថា ចេះការងារច្រើនជាងមនុស្សស្រី​ជាពិសេសការងាររោងជាង ឬការជួសជុលផ្សេងៗ។ ហេតុដូច្នេះហើយសមត្ថភាពក្នុងការធ្វើការងារសំខាន់ទាំងនោះគឺជាអ្វីដែលឪពុកគួរតែបញ្ជូនទៅកូនប្រុសរបស់គាត់។ គាត់គួរធ្វើរឿងនេះដោយបង្ហាញគេពីរបៀបដែលត្រូវធ្វើវា។ ៦. ភាពឯករាជ្យលើខ្លួនឯង នៅពេលដែលកំពុងលូតលាស់គេត្រូវរៀនពីការធ្វើយ៉ាងណាឱ្យខ្លួនឯងឯករាជ្យ មិនរស់នៅដោយពឹងពាក់លើអ្នកដទៃទាំងស្រុង។ ឱ្យចេះការងារប្រចាំខ្លួន ដូចជាការរៀបចំខ្លួន […]

អានបន្ថែម

១៥ វិធី ដើម្បីរៀនគណិតវិទ្យាឲ្យពូកែ

គណិតវិទ្យា ជាមុខវិជ្ជាមួយដែលពិបាក និងមានសិស្សតិចណាស់ដែលចេះចាំស្ទាត់នូវមុខវិជ្ជាមួយនេះ ហើយភាគច្រើនពួកគេចេះមុខវិជ្ជាខ្មែរ និងមុខវិជ្ជាសិក្សាសង្គមច្រើនជាង។ មូលហេតុដែលពួកគេដោយសារពួកគេមិនទាន់មានគ្រឹះពីថ្នាក់ក្រោម និងខ្វះវិធីសាស្រ្តរៀនមុខវិជ្ជាមួយនេះ ដូចនេះ ដើម្បីសិក្សាមុខវិជ្ជាមួយនេះឲ្យបានពូកែសូមអនុវត្តវិធីសាស្រ្តដូចខាងក្រោម៖ ១) រៀនពីច្បាប់ និងទស្សននៅគ្រប់កំរិតឡើងវិញ (រៀនពីមូលដ្ឋានគ្រឹះនៅថ្នាក់ក្រោមឡើងវិញ) មូលដ្ឋានគ្រឹះនៃមុខវិជ្ជាគណិតវិទ្យា ជារឿងសំខាន់បំផុតសម្រាប់អ្នកចង់ចេះមុខវិជ្ជាមួយនេះ។ មេរៀនមុខវិជ្ជាគណិតទាំងអស់គឺទាក់ទងគ្នាតាំងតែពីថ្នាក់ក្រោមរហូតមកដល់ថ្នាក់លើ ដូចនេះ អ្នកគួររៀនពីមូលដ្ឋានគ្រឹះរបស់វាពីមុនជាមុនសិន ដើម្បីងាយស្រួលក្នុងការចាប់យកមេរៀនដែលអ្នកកំពុងរៀនសព្វថ្ងៃនេះ។ ២) ត្រូវគិតថា ការរៀនគណិតវិទ្យា ហាក់ដូចជា រៀនភាសាថ្មីមួយផងដែរ ហើយអ្នកត្រូវគិតថា អ្នកស្រឡាញ់មុខវិជ្ជាមួយនេះណាស់ គណិតវិទ្យា ហាក់ដូចជា ភាសាថ្មីមួយដែរ ពីព្រោះអ្នកត្រូវគិត និងរៀនតាមដំណាក់កាលនីមួយៗពីថ្នាក់ក្រោមមកផងដែរ ប្រសិនបើអ្នកមិនចេះពាក្យ ឬមេរៀនថ្មីទេ នោះអ្នកប្រាកដជារៀនមិនចេះនោះទេ។ ៣) នៅពេលគ្រូដាក់លំហាត់ឲ្យធ្វើ អ្នកត្រូវតែធ្វើវាឲ្យរួចរាល់ ជាការពិតណាស់ ប្រសិនបើអ្នកមិនហ្វឹកហាត់រៀនធ្វើលំហាត់ដែលគ្រូដាក់មកទេ នោះអ្នកប្រាកដជាគ្មានថ្ងៃរៀនចេះមុខវិជ្ជាមួយនេះទេ បើទោះបីជាអ្នករៀនចេះ ឬមិនចេះនៅសាលាក៏ដោយ។ ៤) នៅពេលដោះស្រាយលំហាត់ ត្រូវគិតឲ្យបានម៉ត់ចត់ថាតើ លំហាត់នោះចង់បានអ្វី? គេត្រូវការឲ្យយើងដោះស្រាយយ៉ាងដូចម្តេច?  ប្រសិនបើអ្នកចង់ចេះដោះស្រាយលំហាត់មួយបានល្អប្រសើរ អ្នកត្រូវគិតថា លំហាត់ត្រូវការអ្វី? តើសមត្ថកម្មឲ្យអ្វីខ្លះ? តើដោះស្រាយពីណាមកមុន? កុំចេះតែ គុណ,​ចែក, បូក និងដក ដោយមិនបានគិតជាមុនឲ្យសោះ។ […]

អានបន្ថែម