ស្ថានភាព ទំាង ១៤យ៉ាងដែលម្តាយគ្រប់គួរតែយល់ដឹង

ភាពជាម្ដាយគឺប្រហែលជារឿងរ៉ាវដែលមិនគួរឱ្យជឿបំផុតដែលស្ត្រីអាចជួបប្រទះ។ រឿងនេះហើយយើងគិតថាមានភស្តុតាងជាច្រើនដើម្បីបញ្ជាក់វា។ ប៉ុន្តែជាការពិតណាស់វាមិនមែនដោយគ្មានផ្នែកកំប្លែងរបស់វាទេ។ នេះគឺជាស្ថានភាពគួរឱ្យអស់សំណើចចំនួន 15 ដែលម្ដាយទាំងអស់នឹងទទួលស្គាល់។   ដោយ : នីតា ប្រភព : https://brightside.me/inspiration-family-and-kids/14-situations-that-every-mom-will-understand-205305/ អត្តបទផ្សេងទៀត :  មធ្យោបាយទាំង ៧ យ៉ាង ដែលអាចធ្វើអោយអ្នកបង្កើតវិន័យផ្ទាល់ខ្លួន ដើម្បីឆ្ពោះទៅរកភាពអស្ចារ្យ ក្នុងពេលដែលអ្នកមានអារម្មណ៍ថាចង់បោះបង់គោលដៅដុំធំអ្វីក្នុងពេលជួបការលំបាក អ្នកគួរតែចំណាយបន្តិចដើម្បីអានគន្លឹះទាំង៧នេះ រួចអ្នកនឹងមានជំនឿចិត្តលើខ្លួនឯងឡើងវិញ ហើយបន្តដំណើរទៅរហូតដល់គោលដៅជាក់ជាមិនខាន​៖ ១/ ប្តេជ្ញាចំពោះភាពប្រសើររាល់ថ្ងៃ សម្លឹងមើលមនុស្សជោគជ័យទាំងអស់នៅជុំវិញខ្លួនអ្នក រួចស្រមៃដល់របៀបដែលគេគិតចំពោះជីវិតប្រចាំថ្ងៃរបស់គេ។ អ្នកនឹងរកឃើញចំណុចរួមមួយរបស់អ្នកទាំងនោះ គឺគេប្តេជ្ញាចំពោះភាពប្រសើររាល់ថ្ងៃ។ ទោះជាអ្នកមានអាជីពអ្វីក៏ដោយ ការផ្តោតចិត្តចំពោះភាពប្រសើរឱ្យបានរាល់ថ្ងៃ អ្នកនឹងឃើញគោលដៅច្បាស់លាស់ក្នុងកិច្ចការរបស់អ្នក។   ២/ គេងឱ្យបានគ្រប់គ្រាន់ ដើម្បីធ្វើជាមនុស្សជោគជ័យ អ្នកត្រូវមានវិធានការគ្រប់គ្រងខ្លួនឱ្យបានល្អ គឺស្គាល់សុខភាពខ្លួនឯងឱ្យបានច្បាស់។ មនុស្សភាគច្រើនគិតថាការគេងមិនមានឥទ្ធិពលខ្លាំងក្លាលើកិច្ចការនិងអារម្មណ៍របស់គេទេ ប៉ុន្តែការពិតវាជាកត្តាចាំបាច់មួយ។ អ្នកត្រូវបង្កើតទម្លាប់នៃការគេងដ៏មានប្រសិទ្ធភាពសម្រាប់ខ្លួនឯង គឺកំណត់ម៉ោងចូលគេង និងម៉ោងក្រោកពីគេឱ្យបានទៀងទាត់។   ៣/ រៀបចំអាទិភាពការងារឱ្យបានច្បាស់លាស់ កុំរវល់នឹងការងារកំប៉ិកកំប៉ុក តែត្រូវរៀបចំកំណត់អាទិភាពការងាររាល់ថ្ងៃ។ ដើម្បីឆ្ពោះទៅកាន់គោលដៅ អ្នកត្រូវតែផ្តោត​លើកិច្ចការណាដែលនាំអ្នកទៅរកភាពរីកចម្រើន។ ឈប់គិតរឿងធ្វើឱ្យបានល្អឥតខ្ចោះ ហើយផ្តោតធ្វើកិច្ចការដែលលំបាកមុន តែត្រូវចាំថាធ្វើកិច្ចការមួយ ក្នុងមួយពេល។ ទម្លាប់បែបនេះនឹងធ្វើឱ្យអ្នករៀបចំកំណត់អាទិភាពការងារក្នុងជីវិតបានយ៉ាងងាយ។ […]

អានបន្ថែម

ហួសថ្លែង!!!កំហុសឆ្គងដ៏ធ្ងន់ធ្ងរទាំង ៩ ដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រពិភពលោក

កំហុសឆ្គងបច្ចេកទេស អាចកើតឡើងគ្រប់ពេល ដោយមូលហេតុផ្សេងៗ ។ បើសំណាងល្អ វាមិនបង្ករការខូចខាត ប៉ុន្តែបើគាប់ជួនសំណាងមិនល្អវិញ វាអាចនាំឱ្យខូចខាតរបស់ទ្រព្យ និងបង្គគ្រោះថ្នាក់ដល់មនុស្សផងដែរ។  ទាំងនេះ គឺជាកំហុសឆ្គងដ៏សែន អាក្រក់បំផុត ដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រពិភពលោក។  អ្នកនឹងមានអារម្មណ៍ក្តុកក្តួលនៅពេលមើលឃើញទិដ្ឋភាព ទាំងនេះ។ # ១. ការដួលរលំនៃអគារដ៏ស្គឹមស្គៃ Lotus Riverside គឺជាអាគារលំនៅដ្ឋានមួយកម្ពស់ជាង ១១ ជាន់នៅក្នុងប្រទេសចិន  ដែលនៅវេលាព្រឹកមួយ វាបានដួលរលំ ទៅនឹងដី។ វាសំណាងហើយ ដែលពេលអាគារនោះដួលរលំ វាមិនប៉ះទង្គិចដល់អាគារផ្សេងទៀតដែលនៅក្បែរៗគ្នា បង្ករការខូច ខាតធ្ងន់បន្ថែមទៀត។ មូលហេតុចម្បង បណ្តាលមកពីគ្រឹះអាគារមិនរឹងមាំ ដែលមិនអាចទប់លំនឹងអាគារបាន។ # ២. ការកម្ទេចចោលនូវហ្គីតាដ៏កម្រដែលមានអាយុកាល ១៥០ ឆ្នាំដោយមិនដឹងខ្លួន អ្នកលេងហ្គីតាឈ្មោះ Jennifer Jason Leigh ធ្លាប់ដេញហ្គីតាបទ The Hateful Eight (និពន្ធដោយ Quentin Tarantino) ដែលហ្គីតានោះមានអាយុកាលរហូតដល់ទៅ ១៥០ឆ្នាំ។ ពួកគេបានទៅជួលហ្គីតាមកពីសារមន្ទីរ Martin Guitar Museum ប៉ុន្តែអ្វីដែលគេរំពឹងទុកគឺមានហ្គីតាតែ […]

អានបន្ថែម

ហួសចិត្ត!! នេះជាតិចនិចនៃការលក់ដ៏អស្ចារ្យ ដែលអ្នកនឹកស្មានមិនដល់

ការប្រៀបធៀបទាំង ២០ ដែលអាចធ្វើឱ្យអតិថិជនធ្វើការសម្រចចិត្តសារជាថ្មី ។ ផលិតផលជាច្រើន ត្រូវបានគេធ្វើការផ្សាយពាណិជ្ជកម្មបំផ្លើសការពិតខ្លះៗដើម្បីទាក់ទាញចំណង់ចិត្តអ្នកមើលអោយចង់បានផលិតផលរបស់គេ ។ មានរបស់ជាច្រើនដែលមនុស្សកំពុងចាប់អារម្មណ៍ដូចជា ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី កាបូបដៃម៉ាក យន្តហោះបញ្ជារ hoverboards ជាដើម ហើយមនុស្សច្រើនស្រទាប់វណ្ណះប្រាថ្នាចង់បានពួកវា ៕ ខាងក្រោមនេះ យើងនឹងឃើញគេធ្វើការប្រៀបធៀប វត្ថុទំនើបដែលពេញនិយមបំផុត ជាមួយនឹងផលិតផល និងសេវាកម្មដែលមានលក្ខណៈសាមញ្ញជាង ។ អ្នកនឹងមានការភ្ញាក់ផ្អើលចំពោះចំនួននៃអ្វីដែលអ្នកអាចទិញជំនួសឱ្យផលិតផលដែលមានប្រជាប្រិយ ឬផលិតផលម៉ាក ! ទូរស័ព្ទ iPhone X 1 គ្រឿង ធៀបនឹង សត្វអាល់ប៉ាកា 1 ក្បាល ទូរស័ព្ទ iPhone X ធៀបនឹង ស្លាបមាន់ KFC ចំនួន 2,393 ដុំ នាឡិកាម៉ាក Apple 1 ធៀបនឹង bubble wrap ទិញបាន 2 Km 2 កុំព្យូទ័រយួរដៃ MacBook Air 1 គ្រឿង […]

អានបន្ថែម

ប្រុសៗ ប្រាកដជាមានសំណាង និងរស់នៅដោយសុភមង្គល បើបានសង្សារ ឬប្រពន្ធដែលមានគុណសម្បត្តិទំាង ៦ យ៉ាងនេះ

បុរសៗ​កោត​សរសើរ និង​ចង់​បាន​មនុស្ស​ស្រី​ដែល​ចេះ​ស្តាប់​បង្កាប់, ប៉ិន​ប្រសប់​ខាង​ម្ហូប​អាហារ, ស្មោះត្រង់… មក​ធ្វើ​ជា​គូ​អនាគត។ នៅ​ពេល​ធ្វើការ​ជ្រើស​រើស​គូស្នេហ៍ មាន​កត្តា​មួយ​ចំនួន​ដែល​មនុស្ស​ភាគ​ច្រើន​តែ​ងតែ​គិត​ដល់ គឺ​ មុខ​ស្អាត និង​​មើលទៅ​មាំទាំ តែ​វា​មិន​មែន​ជារឿង​ទី១ ដែល​បុរស​ត្រូវ​សម្លឹង​មើល​ឡើយ។ យោងតាម​ទស្សនាវដ្តី Allwomenstalk បាន​បង្ហាញ​ថា មនុស្ស​ស្រី​ដែល​បុរសៗ​ចង់​បាន គឺ​មាន​សមត្ថភាព​ក្នុង​ការ​ស្តាប់ និង​ចេះគិត​ពិចារណា មិនទាក់​ទង​នឹង​កត្តា​រូបរាង​ខាង​ក្រៅ​ឡើយ។ឮ ពូកែស្តាប់ បុរសៗ​ភាគ​ច្រើន​កោត​សរសើរ​ចំពោះ​មនុស្ស​ស្រី ដែល​មាន​សមត្ថភាព​ស្តាប់ និង​យល់។ វា​ហាក់បី​ដូច​ជា​ចម្លែក​ណាស់ នៅ​ពេល​មាន​ជម្លោះ​កើត​ឡើង មនុស្ស​ស្រី​ជា​ច្រើន​បាន​បាត់​បង់​សមត្ថភាព​ក្នុង​ការ​ស្តាប់ តែ​បែរ​ជា​តម្តើង​សម្លេង​ខ្លាំងៗ។ បុរសៗ​ពិត​ជា​មាន​ការ​ភ័យ​ខ្លាច​ថា នៅ​ថ្ងៃណា​មួយ ភរិយា​របស់​គាត់​អាច​នឹង​លែង​ស្តាប់​ហេតុផល​របស់​គាត់។ មនុស្ស​ស្រី​ពូកែ​ខាង​ស្តាប់ ហើយ​ស្តាប់​ដោយ​អត់​ធ្មត់​បន្តិច ដើម្បី​យក​ឈ្នះ​លើ​ចិត្ត​បុរស។ កំពូល​ចុង​ភៅគ្រួសារ ការពិត​នៃ​ចំណុច​មួយ​នេះ គ្មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ។ ទោះបី​ជា​យ៉ាង​ណាក៏​ដោយ វា​មិន​ត្រឹម​តែជា​តិចនិច ដើម្បី​យក​ឈ្នះលើ​បេះដូង​បុរសៗ​ទេ តែ​វា​តិចនិច​ឆ្លាត​វៃ​មួយ។ អាហារ​គ្រួសារ​មិន​ត្រឹម​តែ​បំពេញ​ក្រពះ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​គន្លឹះ​មួយ​នៃការ​ចាប់​ផ្តើម​គ្រួសារ​ដែរ។ មនុស្ស​ស្រី​គ្រប់​រូបគួរ​តែ​រៀន​ស្រឡាញ់​ផ្ទះ​បាយ ព្រោះ​ដើម្បី​ធ្វើ​អាហារ​ឆ្ងាញ់ៗ​សម្រាប់​ស្វាមី។ កុំ​ឲ្យ​ស្វាមី​របស់​ខ្លួន​ត្រូវ​មក​ញ៉ាំ​មី​ជា​មួយ​បាយ ពិត​ជា​មិន​ល្អ​ឡើយ។ ទេពកោសល្យ គេនិយាយ​ថា៖ នៅ​ពេល​អ្នក​ចាប់​ផ្តើម​និយាយ​កុហក អ្នក​នឹង​មិន​អាច​បញ្ឈប់​វា​បាន​ឡើយ។ ដើម្បី​លុប​បំបាត់​ចោល​នូវពាក្យ​សម្តីកុហក អ្នក​ត្រូវ​ប្រើ​ពាក្យ​សម្តី​កុហកៗ​ខុសៗ​គ្នា តែ​ស្ថិត​ក្នុង​ផ្លូវ​ល្អ។ បុរសៗ​ស្រឡាញ់​មនុស្ស​ស្រី​ដែល​ស្មោះ​ត្រង់។ ប៉ុន្តែ​មនុស្ស​ស្រី​គ្រប់​រូប​ត្រូវ​តែមាន​អាថ៌កំបាំង​ផ្ទាល់​ខ្លួន​របស់​នាង​ដែល​មិន​អាច​ប្រាប់​ដល់​បុរស​បាន។ […]

អានបន្ថែម

ចង់ដឹងពេលបណ្ឌិតប៉ះអ្នកចែវទូក នរណាខ្លាំងជាង? មានតែអានទាំងអស់គ្នា!

សូមបន្តនាំមកជូនប្រិយមិត្តនូវរឿងនិទានដែលគេដំណាលតគ្នាដែលមានតម្លៃអប់រំសម្រាប់ពិចារណាជាប្រយោជន៍ក្នុងការរស់នៅ។ ដំណាលរឿង៖ ថ្ងៃមួយមានលោកបណ្ឌិតម្នាក់បានទៅកំពង់ទូកចម្លងដើម្បីឆ្លងទៅឯត្រើយម្ខាងទៀត។ ពេលទៅដល់ឃើញទូកមួយកំពុងសំចតក៏ស្រែកហៅម្ចាស់ទូក។ បណ្ឌិត៖ អេ! លោកអ្នកម្ចាស់ទូកនៅទេ ខ្ញុំត្រូវការជួល! ម្ចាស់ទូក៖ បាទបង! ខ្ញុំនៅនេះ! បងចង់ទៅណាដែរ? បណ្ឌិត៖ នែលោក! កុំហៅខ្ញុំថាបង! ខ្ញុំនេះទើបបញ្ចប់បណ្ឌិតពីក្រៅស្រុក! ត្រឹមលោកជាអ្នកចែវទូក ហេតុអ្វីមិនចេះគួរសម? ត្រូវហៅខ្ញុំថាលោកបណ្ឌិត! ម្ចាស់ទូក៖ បាទ សូមគោរពលោកបណ្ឌិត! ពិតជាកិត្តិយសខ្ញុំណាស់ដែលបានជួបលោក! តើលោកបណ្ឌិតចង់ទៅណាដែរ? បណ្ឌិត៖ ជួយចម្លងខ្ញុំទៅត្រើយម្ខាងបន្តិច ចង់បានប៉ុន្មានដែរ? ម្ចាស់ទូក៖​ មិនអីទេ ចាំទៅដល់ស្រេចតែលោកបណ្ឌិតឱ្យប៉ុន្មានក៏បាន ខ្ញុំមិនហ៊ានកាត់ថ្លៃទេ! បណ្ឌិតនោះងក់ក្បាល ឡើងទូក ហើយម្ចាស់ទូកក៏ចែវជូនបណ្ឌិតចេញទៅ។ បានដល់ពាក់កណ្ដាលទន្លេបណ្ឌិតអផ្សុកពេក ក៏ជជែកលេងនឹងម្ចាស់ទូក៖ បណ្ឌិត៖ មើលបងម្ចាស់ទូក! បងឯងហេតុអីបានធ្លាក់ខ្លួនមកធ្វើការបែបនេះ? បងមិនដែលចូលសាលារៀនទេមែនទេ? ខ្ញុំសួរបន្តិចមើលបងធ្លាប់រៀនគណិតវិទ្យាទេ? ម្ចាស់ទូក៖​ បាទដោយសារខ្ញុំមិនបានចូលសាលាទើបមិនចេះអ្វី បានត្រឹមតែចែវទូក។ ខ្ញុំមិនចេះសូម្បីគុណចែកលេខផងលោកបណ្ឌិត! បណ្ឌិត៖ ពុទ្ធោប៉ុណ្ណឹងក៏មិនចេះដែរ! ចុះលោកធ្លាប់រៀនគីមីវិទ្យា ឬរូបវិទ្យាទេ? ម្ចាស់ទូក៖​ អាណឹងសូម្បីឮក៏មិនធ្លាប់ឮផងលោក កុំថាឡើយរៀន! បណ្ឌិត៖ ​ខ្ញុំទើបតែដឹងថានៅស្រុកយើងមនុស្សនៅល្ងង់ច្រើនណាស់! ចុះលោកដែលរៀនអក្សរសាស្រ្ដអត់? ម្ចាស់ទូក៖ លោកបណ្ឌិតអើយ ខ្ញុំមិនដែលរៀនអក្សរសាស្ដ្រអីទេ! […]

អានបន្ថែម

អត្ថបទ​អប់រំ ៖ ក្ដី​សុបិន​មិន​អាច​សម្រេច​បាន ដោយ​គ្មាន​ការ​ខិត​ខំប្រឹង​ប្រែង​នោះ​ឡើយ!!!

អត្ថបទ​អប់រំ ៖ ក្ដី​សុបិន​មិន​អាច​សម្រេច​បាន ដោយ​គ្មាន​ការ​ខិត​ខំប្រឹង​ប្រែង​នោះ​ឡើយ!!! ក្នុង​ពេល​ជា​យូរ​មក​ហើយ មាន​បុរស​វ័យ​ចំណាស់​ម្នាក់ ជា​ជន​ក្រីក្រ និង​ជា​មនុស្ស​ដែល​ខ្ជិល​ច្រអូស​ជា​ខ្លាំង។ គាត់​មិន​ប្រឹងប្រែង​ធ្វើ​ការ​ងារ​អ្វី​មួយ​នោះ​ទេ តែ​គាត់​ចង់​ក្លាយ​ជា​អ្នក​មាន។ ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​គាត់​ គឺ​ដើរ​សុំទាន។​ ថ្ងៃ​មួយ​គាត់​បា​នចេញ​ទៅ​សុំ​ទាន ហើយ​ទទួល​បាន​ទឹក​ដោះ​គោ​មួយ​ចំនួន​ធំ។ គាត់​សប្បាយ​ចិត្ត​ជា​ពន់ពេក ព្រោះ​ទឹក​ដោះ​គោ​ជា​របស់​ដែល​គាត់​ចូល​ចិត្ត។ គាត់​បាន​យក​ទឹក​ដោះ​គោ​នោះ​ទៅ​ចម្អិន ដើម្បី​បរិភោគ ហើយ​នៅ​សល់​មួយ​ចំនួន គាត់​បាន​យក​ទៅ​ដាក់​នៅ​ក្នុង​ចាន​មួយ និង​បាន​ដាក់​ខ្លាញ់​ចូល ដើម្បី​ឲ្យ​ទឹក​ដោះ​គោ​នោះ​កក​ក្លាយ​ទៅ​ជា​តៅហ៊ូ។ បន្ត​ពី​នោះ លោក​ក៏​ចូល​ដំណេក។ ពេល​នោះ​អ្នក​សុំទាន បាន​ចាប់​ផ្ដើម​ស្រមើស្រមៃ​ថា បើ​គាត់​បាន​ក្លាយ​ជា​អ្នក​មាន ទុក្ខ​លំបាក​ទាំង​អស់​នឹង​រលាយ​បាត់​ជា​មិន​ខាន។ លោក​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទឹក​ដោះ​គោ​ដែល​លោក​បាន​ដាក់​ខ្លាញ់​ចូល​ទៅ ដើម្បី​បង្កើត​ទៅ​ជា​តៅហ៊ូ ដោយ​គិត​ថា ពេល​ព្រឹក​ឡើង​លោក​នឹង​យក​​តៅ​ហ៊ូ​នោះ​ទៅ​លក់ ហើយ​បាន​ប្រាក់​មួយ​ចំនួន គេ​នឹង​ទិញ​មេមាន់​មួយ។ មិនយូរ​ប៉ុន្មាន មេមាន់​នឹង​ញាស់​ពង បង្កើត​បាន​កូន​យ៉ាង​ច្រើន។ មាន់ និង​មាន​ពង់​មាន់​រាប់​រយ​រាប់​ពាន់ ហើយ​បង្កើត​ជា​កសិដ្ឋាន​ដ៏​ធំ​មួយ។ ត​ពី​នោះ​មក​ គេ​នឹង​លក់​សត្វ​មាន់​ទាំង​អស់ ដើម្បី​ទិញ​គោ​មួយ​ចំនួន។ គេ​នឹង​បើ​កន្លែង​ដែល​ផលិត​ចេញ​ទឹក​ដោះ​គោ​ ដើម្បី​លក់​ឲ្យ​ប្រជាជន។ គេ​នឹង​កាន់​តែ​មាន ហើយ​ចាប់​ផ្ដើម​ទិញ និង​​លក់​គ្រឿង​អលង្ការ។ ពេល​នោះ​ស្ដេច​នឹង​ទិញ​គ្រឿង​អលង្ការ​ទាំង​អស់​របស់​គេ។ គេ​ក៏​កាន់​តែ​មាន​ខ្លាំង​ឡើង ហើយ​គេ​នឹង​រៀប​ការ​ជា​មួយ​នារីវ័យ​ក្មេង​ដ៏​ស្រស់​ស្អាត​ម្នាក់។ បន្ទាប់​មក​គេ​នឹង​មាន​គ្រួសារ​ដ៏​កក់ក្ដៅ ហើយ​បង្កើត​កូន​ប្រុស​ដ៏​សង្ហារ​ម្នាក់។ បើ​កូន​ប្រុស​មិន​ស្ដាប់​បង្គាប់ គេ​នឹង​ធាក់​វា​មួយ​ជើង​ភ្លាម។ […]

អានបន្ថែម

ហួសចិត្ត ២០ រូប​បង្ហាញ​ពី​ការ​រចនា​ខុស​បច្ចេកទេស!

ជាការពិត​របស់​ប្រើប្រាស់មួយ​ចំនួន​នា​សម័យ​នេះ​ ពិត​មាន​ភាព​ជឿន​លឿន​ និង​វត្ថុ​ប្លែកៗជា​ច្រើន​ផង​ដែល​។ តេាះ​ទៅមើល​ការ​រចនា​ដែល​ធ្វើ​ឲអ្នក​អស់​សំ​ណើច​​និង​រចនា​ប្លែកៗ​ និង​​ខុស​បច្ចេកទេស។ ១ វា​មើល​ទៅ​ពិត​ជា​ស្អាត​ណាស់​នៅ​ពេល​ដែល​មាន​តែទឹក! ២ ធ្វើ​បាន​ល្អ ៣ នៅ​ពេល​ដែល​អ្នក​សំុ​អំ​បិល​ពីនរណា​ម្នាក់​ ៤ នេះ​ជា​ជណ្តើរ! ៥ ព្យួរនៅទីនេះ 6 យ៉ាងហោចណាស់មានជញ្ជាំងនៅទីនេះមួយដែល … ៧ តេាះ​ទៅ​មើល​ទេល​ភាព! ៨ នេះ​ជា​កន្លែង​របស់​អ្នក​ ៩ ទីតាំងដាក់ក្រដាសបង្គន់ស្អាតបំផុតដែលខ្ញុំធ្លាប់បានឃើញ! ១០ កន្លែងសំ​រាប់​មេ! ១១ ពិត​ធ្វើ​បាន​ល្អ ១២ នេះ​ជា​ការ​ប្រើ​ភ្នែក​មក​រចនា ១៣ ហើយ​អា​មួយ​និង​វា​ធី! ១៥ នេះ​មិន​មែន​ខុស​ទេ​ វា​ជា​ការ​រចនា! ១៦ នេះជាកន្លែងដែលដើមឈើគួរតែដុះលូតលាស់។ ១៧ តើ​វា​ជា​ទ្វារ​ឬ​បង្អួត? ១៨ កុំបោះបង់នៅ​អ្វី​ដែល​អ្នក​ចង់​ធ្វើ! ១៩​ ចេះ​តែ​មាន! ២០ ហើយ​ធ្វើ​អោយ​អ្នក​ណាឡើង? ២១ ២២ ពេល​មក​ផ្ទះ​ក្នុង​សណ្ថាន​ភាប​ស្រវឹង   សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ! ដោយ៖ រូតូ ប្រភព៖ BRIGHTSIDE.ME​ Share121Tweet+1Share121 […]

អានបន្ថែម

រូបភាព10សម្លឹកដែលធ្វើអោយអ្នកដឹងកាន់តែច្បាស់ភាពខុសគ្នារវាងមនុស្សប្រុសនិងមនុស្សស្រី

អ្នកដឹងហើយថាមានតែស្ត្រីទេដែលអាចបង្កើតកូនបាន ហើយជាស្ត្រីដៃមួយ១០០នៅក្នុងគ្រួសារចំណែកឯបុរសវិញគឺមិនអាចធ្វើបានដូចស្រ្តីទេ ប៉ុន្តែបុរសវិញមានសមត្ថភាពជាងស្រ្តី ការងារធ្ងន់ៗតែងតែខ្លាំងជាងស្រ្តី ការប្រកបមុខរបររកស៊ីគឺជំនាញជាងស្រ្តី ប៉ុន្តែប្រសិនបើអ្នកមិនទាន់ដឹងច្បាស់អំពីស្ត្រីនិងបុរសមានភាពខុសប្លែកពីគ្នាច្រើន ដូចជាការ​តុបតែងខ្លួន នៅពេលជួបជុំមិត្តភក្តិ ឬ មានកម្មវីធីជប់លៀង ពេលទៅដើរលេងទីឆ្ងាញម្តងៗនឹងផ្សេងៗទៀតដែលខុសប្លែកពីគ្នា។ ​ដូច្នេះបើលោកអ្នកមិនទាន់ដឹងច្បាស់ពី​ភាពខុសប្លែកពីគ្នា លោកអ្នកអាចមើលរូបខាងក្រោមទាំងអស់នេះដែលធ្វើអោយលោកអ្នកយល់កាន់ច្បាស់ ៖ 1. សម្មភាពនៅពេលព្រឹក   2. ពេលជួបជុំមិត្តភក្តិ   3. ពេលចេញទៅដើរលេងទីឆ្ងាញម្តងៗ   4. ក្រោយពេលបែកពីសង្សារ   5. វាជាការពិតស្ត្រីប្រឈមមុខនឹងរឿងជាច្រើន 6.អ្វីដែលបុរសមើលឃើញ អ្វីដែលស្ត្រីមើលឃើញ   7.ភាពខុសគ្នា​បុរសនឹងស្រ្តីពេលលេង Facebook                             8.ស្ត្រីស្វែងតែងរកសេចក្តីស្នេហាពិតតែបុរសវិញ   9.បុរសគឺសំណាំងជាងស្រ្តី 10.ស្រ្តីតែងតែអភិវឌ្ឍលឿនជាងបុរស   សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ! ដោយ៖ […]

អានបន្ថែម

និទានប្រាជ្ញា៖ សន្លឹកឆ្នោតទាំងពីរមានពាក្យ “ប្រហារជីវិត” ដូចគ្នា! តើជ្រើសដូចម្ដេចឱ្្យគេដោះលែង?

សូមបន្តលើកនិទានរឿងបុរាណប្រកបដោយការអប់រំនិងដាស់តឿនប្រាជ្ញាស្មារតីរបស់អ្នកអាន ដែលអាចមានប្រយោជន៍ចំពោះជីវភាពប្រចាំថ្ងៃ។ ដំណើររឿង៖ នៅក្នុងភូមិមួយមានបុរសម្នាក់ឈ្មោះ ជូកឺ។ គាត់ជាអ្នកមានប្រាជ្ញាវាងវៃម្នាក់និងតែងជាដៃគូប្រកួតប្រជែងអក្សរសាស្ដ្ររបស់អ្នកមានអំណាចម្នាក់ក្នុងតំបន់នោះ។ ដោយសារគាត់មានភាពប្រកួតប្រជែងខ្លាំង អ្នកមានអំណាចនោះតែងចង់ព្យាបាទគាត់និងកំចាត់គាត់ចោល។ គេក៏ព្យាយាមរកលេសចាប់កំហុសដោយបង្កើតព្រឹត្តិការណ៍ទម្លាក់កំហុសលើគាត់យ៉ាងអយុត្តិធម៌រហូតត្រូវទទួលទោសប្រហារជីវិ។ ដោយគាត់ព្យាយាមប្រកែកលើកហេតុផលច្រើនពេក អ្នកមានអំណាចនោះក៏បង្ខំឱ្យគាត់ជ្រើសយកជម្រើសចុងក្រោយមួយដើម្បីរួចខ្លួន។ នោះគឺគេផ្ដល់សន្លឹកឆ្នោតពីរសន្លឹកឱ្យគាត់ចាប់ ដោយក្នុងពីរសន្លឹកនោះគេប្រាប់គាត់ថាមានសរសេរ ពាក្យ “ដោះលែង” និង “ប្រហារជីវិត”។ តែតាមពិតទៅគេបានរៀបចំល្បិចកលដោយទាំងពីរសន្លឹកនោះគឺសរសេរពាក្យ “ប្រហារជីវិត” ទាំងពីរ ហេតុនេះទោះគាត់យកមួយណាក៏ត្រូវស្លាប់ដែរ។ សំណាងល្អនៅពេលអ្នកយាមគុកជជែកគ្នាពីររឿងនេះដោយមិនប្រយ័ត្នជូកឺក៏លួចស្ដាប់ដឹងហើយក៏ព្យាយាមរិះរកមធ្យោបាយដើម្បីទប់ទល់យករួចខ្លួន។ ក្រោយគិតអស់មួយយប់គាត់ក៏រកឃើញវិធីដ៏ពិសេសមួយ។ ព្រឹកឡើងគេនាំជូកឺទៅទីលានកាត់ក្ដីមុខមហាជនក្នុងគោលបំណងប្រហារជីវិតតែម្ដង។ គេក៏ឱ្យគាត់ចាប់យកក្រដាសឆ្នោតមួយពីក្នុងចំណោមក្រដាសទាំងពីរសន្លឹក។ ពេលនោះអ្នកមានអំំណាចម្នាក់នោះញញឺមខ្ជឹបព្រោះដឹងថាជូកឺយកមួួយណាក៏ត្រូវស្លាប់ដែរ។ ក្រោយនៅស្ងៀមមួយសន្ទុះ ជូកឺក៏លូកដៃជ្រើសយកក្រដាសឆ្នោតមួយសន្លឹក តែក៏លេបចូលពោះបាត់ភ្លាមៗ។ អ្នករាល់គ្នាមានការភ្ញាក់ផ្អើលណាស់។ ជូកឺក៏បាននិយាយថា៖ “ឥឡូវខ្ញុំជ្រើសរើសសន្លឹកឆ្នោតមួយហើយ ហើយលេបវាចូលទៅពោះបាត់ហើយ! ហេតុនេះបើបើកសន្លឹកឆ្នោតដែលនៅសល់ឃើញពាក្យ “ប្រហារជីវិត” នោះមានន័យថាក្រដាសដែលខ្ញុំជ្រើសរើសហើយលេបចូលពោះមានពាក្យ “ដោះលែង”។ ក្រោយមកជូកឺក៏បើកសន្លឹកឆ្នោតនៅសល់បង្ហាញសាធារណជនឱ្យឃើញ ហើយក៏ឃើញពាក្យ “ប្រហារជីវិត” មែន ហើយអ្នកទាំងអស់គ្នាក៏ជឿថាក្រដាសដែលជូកឺជ្រើសរើសហើយលេបចូលពោះនោះប្រាកដជាមានពាក្យ “ដោះលែង” មិនខាន។ អ្នកមានអំណាចនោះដោយទាល់តម្រិះក៏បោះបង់គំនិតចង់សម្លាប់ជូកឺ ហើយជូកឺក៏បានរួចខ្លួនមានសេរីភាពដោយសារតែភាពវ័យឆ្លាតរបស់ខ្លួននោះឯង។ ក្រោយលេចឮរឿងនេះចេញទៅក្រៅជូកឺក៏ចាប់ផ្ដើមមានឈ្មោះល្បីល្បាញហើយអ្នកមានអំណាចនោះក៏វេចបង្វិចរត់ចោលស្រុកបាត់ទៅ៕ Share1KTweet+1Share1K Shares

អានបន្ថែម

ទស្សនៈ​អប់រំ ៖ ជីវិត​សាមញ្ញ​ណាស់ តែ​មនុស្ស​ទទូច​ធ្វើ​ឲ្យ​ជីវិត​ស្មុគស្មាញ

ទស្សនៈ​អប់រំ ៖ ជីវិត​សាមញ្ញ​ណាស់ តែ​មនុស្ស​ទទូច​ធ្វើ​ឲ្យ​ជីវិត​ស្មុគស្មាញ ខុង​ជឺ​បាន​និយាយ​ថា​ «ជីវិត​សាមញ្ញ​ណាស់ តែ​មនុស្ស​ទទូច​ធ្វើ​ឲ្យ​ជីវិត​ស្មុគស្មាញ»។ ជា​ការ​ពិត ជីវិត​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ខុសៗ​គ្នា។ ជីវិត​របស់​យើង​ជួប​នឹង​រឿង​អន្តរាយ​ ជួប​ប្រទះ​រឿង​ប្រទាក់​ក្រឡា​គ្នា​ ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​យើង​ជា​អ្នក​ពាំនាំ​វា​យក​មក។ យើង​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​មិន​ស្មុគស្មាញ​បាន​ប្រសិន​ណា ជា​យើង​មិន​ចង់​ឲ្យ​វា​ស្មុគស្មាញ។ ដើម្បី​ឲ្យ​ជីវិត​របស់​យើង​ចាក​ផុត​ពី​រឿង​ឈឺ​ក្បាល​ទាំង​អស់​នេះ យើង​ត្រូវ​ហាម​ឃាត់​ចិត្ត​របស់​យើង​ជា​មុន​សិន។ អ្វីៗ​ទាំង​អស់ វា​កើត​ឡើង​មក​ពី​ចិត្ត។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា “គ្មាន​សេចក្ដី​សុខ​ណា ស្មើ​នឹង​សេចក្ដី​ស្ងប់​ឡើយ”។ ចិត្ត​ស្ងប់ នាំ​ឲ្យ​ជីវិត​មិន​រញ៉េរញ៉ៃ​បាន។ ក្រៅ​ពី​ទាំង​​ចិត្ត​ស្ងប់​ហើយ គួរ​មាន​ភាព​មិន​លោភលន់, មិន​ច្រណែន​ឈ្នានីស​គ្នា នោះ​ជីវិត​យើង​នឹង​កាន់​តែ​សុខ​មួយ​កម្រិត​ទៀត។ ដូច្នេះ​ហើយ គួរ​ណាស់​តែ​យើង​ដែល​រស់​នៅ​ជា​មួយ​គ្នា ប្រកប​ដោយ​សន្តិភាព និង​ការ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា៕ ************សូមជួយ  Share ដើម្បីចែករំលែក អត្តបទនេះផង បើសិនជាចូលចិត្ត Share1KTweet+1Share1K Shares

អានបន្ថែម