កំហុសឆ្គងទំាង ៧ យ៉ាង​របស់​ម្តាយឪពុក​ ដែលរារាំង​កូន​មិនឱ្យក្លាយជា​អ្នកដឹកនាំ និងមានទំនួលខុសត្រូវលើខ្លួនឯង

អ្នកជំនាញខាងអភិវឌ្ឍភាពជាអ្នកដឹកនាំ និងជាអ្នកនិពន្ធសៀវភៅជាង២៥ក្បាលស្តីអំពីការផ្លាស់ប្តូរផ្នត់គំនិតបានចែករំលែកអាថ៌កំបាំងដែលម្តាយឪពុកខ្លះរារាំងកូនពីផ្លូវទៅរកភាពឧត្តុងឧត្តមដោយមិនដឹងខ្លួន៖     ១/ មិនហ៊ានអោយកូនប្រថុយ យើងកំពុងតែរស់នៅក្នុងពិភពលោកដែលព្រមានអំពីគ្រោះថ្នាក់គ្រប់បែបយ៉ាងទាំងអស់។ ការគិតគូរដល់សុវត្ថិភាពជាចម្បងបាននាំមកនូវភាពភ័យខ្លាចជាច្រើន ដូច្នេះ​យើងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារកូន។ ប៉ុន្តែការឃុំគ្រងជ្រុលនាំមកនូវលទ្ធផលអវិជ្ជមានទៅវិញក្នុងដំណើរជីវិតវែងឆ្ងាយ។   ២/ ឆាប់ជួយសង្រ្គោះកូនពេក ក្មេងៗជំនាញឥឡូវមិនបានអភិវឌ្ឍបំណិនជីវិតដូចមនុស្សជំនាន៣០ឆ្នាំមុនទេ ព្រោះមនុស្សពេញវ័យឆាប់ជ្រៀតជ្រែកនិងដោះស្រាយបញ្ហាជំនួសពួកគេ។ ពេលយើងចូលទៅសង្រ្គោះឆាប់ពេក ធ្វើឱ្យពួកគេយល់ថាមានអ្នកចាំជួយជានិច្ច ហើយជាលទ្ធផល ពួកគេនឹងក្លាយជាមនុស្សមិនឯករាជ្យ គ្មានភាពម្ចាស់ការលើការសម្រេចចិត្តធ្វើអ្វីមួយច្បាស់លាស់។   ៣/ សាទរចំពោះរឿងសាមញ្ញៗ ការសាទរចំពោះជោគជ័យបន្តិចបន្តិចបានក្លាយជាទម្លាប់គ្រប់គ្រួសារសម័យទំនើបនេះទៅហើយ។ ការសាទរគ្រប់រឿងរ៉ាវបង្កើតជាផ្នត់គំនិតមួយឱ្យកុមារគិតថាខ្លួនគេពិសេស ប៉ុន្តែការសិក្សាស្រាវជ្រាវបង្ហាញថាវិធីសាស្រ្តនេះនាំទៅរកលទ្ធផលដែលម្តាយឪពុកភាគច្រើនមិនចង់បាន។ មិនយូរប៉ុន្មានក្មេងៗនឹងសង្ស័យថាហេតុអ្វីបានជាម្តាយឧពុកគេសាទរ តែអ្នកផ្សេងទៀតបែរជាមិនអបអរ ហើយទីបំផុតគេនឹងសង្ស័យចំពោះគោលបំណងរបស់ម្តាយឪពុកគេ។   ៤/ បណ្តោយឱ្យអារម្មណ៍ខុសឆ្គងដឹងមុខ អ្នកមិនគួរផ្តល់ឱ្យកូនគ្រប់យ៉ាងតាមការទាមទាររបស់គេទេ។ ពេលខ្លះអ្នកត្រូវហ៊ានបដិសេធ ឬប្រាប់ថាមិនទាន់ដល់ពេលទេ ហើយទុកឱ្យគេព្យាយាមរិះរកវិធីបំពេញសេចក្តីត្រូវការដោយខ្លួនឯង។ ជាទូទៅម្តាយឪពុកតែងតែចង់ឱ្យអ្វីៗគ្រប់យ៉ាងដល់កូន តែពេលរកអ្វីឱ្យកូនតាមបំណងមិនបាន ម្តាយឪពុកច្រើនមានអារម្មណ៍ខុសឆ្គង។ ប៉ុន្តែបើទំនាក់ទំនងរបស់អ្នកផ្អែកតែលើរង្វាន់ជាសម្ភារៈ កូននឹងមិនឱ្យតម្លៃលើក្តីស្រឡាញ់ពិតប្រាកដឡើយ។   ៥/ មិនហ៊ានសារភាពកំហុសខ្លួនឯង កូនដែលធំឡើងតែងតែចង់បានភាពឯករាជ្យ ហើយគេចង់សាកល្បងពិសោធន៍រឿងរ៉ាវគ្រប់យ៉ាង។ ម្តាយឪពុកត្រូវអនុញ្ញាតឱ្យកូនធ្វើអ្វីៗដោយខ្លួនឯង ប៉ុន្តែមិនមែនមានន័យថាបណ្តោយគេរហូតនោះទេ។ ពេលខ្លះអ្នកគួរចែករំលែកកំហុសឆ្គងក្នុងជីវិតដែលធ្លាប់ឆ្លងកាត់កន្លងមក ដើម្បីផ្តល់ភាពក្លាហានដល់គេក្នុងការចាប់ផ្តើមពិសោធន៍ជីវិត។   ៦/ ច្រឡំភាពវៃឆ្លាតថាជាភាពចាស់ទុំ គេច្រើនតែប្រើប្រាស់ភាពវៃឆ្លាតជារង្វាស់នៃភាពចាស់ទុំរបស់កូនក្មេង ដូច្នេះម្តាយឪពុកក៏សន្និដ្ឋានថាក្មេងដែលវៃឆ្លាតបានត្រៀមខ្លួនរួចរាល់សម្រាប់ពិភពលោកនេះ។ […]

អានបន្ថែម

ដឹងអត់ ? ថាពេលណាខ្លះដែលអ្នកមិនគួរប្រើទូរស័ព្ទ

បច្ចុប្បន្ន​ ទូរសព្ទ​ដៃ​ចល័ត ឬ​ក៏​ ស្មាត​ហ្វូន​ (Smart Phone )មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ហើយ​មិន​ថា​អ្នក​ណា​ ក៏​មាន​ស្មាត​ហ្វូន​កាន់​សឹង​តែ​គ្រប់​គ្នា​ទៅ​ហើយ​។ ពិត​ណាស់ ទូរស័ព្ទ​ដៃ​ចល័ត នេះ​គឺ​ប្រៀប​ដូច​ជា​របស់​ដ៏​ពិសេស​មួយ​ដែល​ អាច​ជួយ​យើង​បាន​គ្រប់​យ៉ាង​ ហើយ​​មនុស្ស​មួយ​ចំនួន​លេងSmart Phone ស្ទើរ​តែ​គ្រប់​ពេល​គ្រប់​ទីកន្លែង​។ ប៉ុន្តែ​សប្បាយ​ដើរ​មាន​កន្លែង​ចង់​ណែនាំ​ខ្លះ​ ​ដែល​អ្នក​មិន​គួរ​កាន់​ទូរសព្ទជាប់​ដៃ​រហូត​នោះ​​​ ព្រោះ​អាចនឹង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ពេលវេលា​ដ៏​មាន​តម្លៃ ។ ​ ១. ពេល​ភ្ងាក់ពីគេងភ្លាម ប្រាកដ​ណាស់​អ្វី​ដែល​អ្នក​បើក​ភ្នែក​ឃើញ​មុន​គេនោះ គឺ​ជា​អេក្រង់​ទូរសព្ទ​មែន​អត់? ប្រសិន​បើ​អ្នក​គ្រាន់​តែ​សម្លឹង​មើល​ម៉ោង​នោះ​មិន​អី​ទេ ព្រោះការ​សម្លឹងមើលពន្លឺ​អេក្រង់​ទូរសព្ទអាច​ធ្វើ​ឲ្យ​សាច់ដុំ​ភ្នែក​របស់អ្នក​ឆាប់​ចុក​ហើយ​អាច​ធ្វើឲ្យ​ភ្នែក​អ្នក​មាន​បញ្ហា​នៅ​ថ្ងៃ​មុខ​។ អ្នក​គួរ​តែ​ទទួល​យក​ពន្លឺ​ធម្មជាតិ​ពី​ព្រះ​អាទិត្យ​រះ​នៅ​ពេល​ព្រឹក​ព្រលឹម​ប្រសើរជាងពន្លឺ​ពី​អេក្រង់​ទូរសព្ទ ។ ២.ពេលនៅតុ​ញ៉ាំអាហារ តុ​អាហារ​គឺ​ជា​កន្លែង​សំខាន់​សម្រាប់ភ្ជាប់​ទំនាក់​ទំនង​រវាង​គ្នា​និង​គ្នា​ ដូច្នេះ​កុំ​ឲ្យ​ទូរសព្ទ​មក​កាត់​ផ្តាច់ទំនាក់​ទំនង​របស់អ្នកជាមួយនឹង​អ្នក​ខាង​ក្រៅ​អី​ ទម្លាក់​ទូរសព្ទចុះ​ហើយ​ផ្តោតទៅលើការ​សន្ទនា​ដ៏​សាមញ្ញ​ជាមួយ​នឹង​ដៃ​គូរ​ ឬ​អ្នក​នៅ​ជុំវិញ​តុ​អាហារ​ជារឿងដែលល្អជាង។ ៣.នៅ​ក្នុង​បន្ទប់​ប្រជុំ កិច្ច​ប្រជុំ​ជួនកាលពិត​ជា​គួរ​ឲ្យ​ធុញ​ទ្រាន់មែន ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​អ្នក​មិន​ដក​ត្រូវដកទូរសព្ទ​ចេញ​ពី​ក្នុង​ហោប៉ៅ​នោះ​ទេ។​​ ការ​ចុច​ទូរសព្ទ​អំឡុង​ពេល​ប្រជុំអាច​ធ្វើ​អ្នក​ដ៏​ទៃ​គិត​ថា​អ្នក​ជា​មនុស្ស​ដែល​មិន​ចេះ​ឲ្យ​តម្លៃ​ទៅ​លើ​ពេល​វេលានិង​​ការងារ។ ​​​​​​ ​​ ៤. អំឡុង​ពេល​បើក​បរ​ ចរាចរណ៍​កក​​ស្ទះ​គឺ​ធ្វើ​ឲ្យ​យើង​​ធុញទ្រាន់​ព្រោះត្រូវអង្គុយ​នៅ​ក្នុង​ឡាន​រាប់​ម៉ោង​ តែទោះជាកកស្ទះយ៉ាងណាក៏ដោយ​អ្នក​ពុំ​គប្បី​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​អំឡុង​ពេល​នោះ​ទេ។ មិនថាជាការឆ្លើយ​តប​សារ​ ​,ការតេទូរសព្ទជាវីដេអូក៏ដោយ , ការ​ធ្វើ​បែប​នេះ​មាន​ហានិភ័យ​ខ្ពស់​ណាស់​ក្នុង​ការ​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​និង​អ្នកដទៃ​។ ៥.នៅ​ក្នុង​បន្ទប់ទឹក​ អ្នក​ប្រហែល​ជា​គិត​ថា​ល្អ​ ប្រសិន​បើ​អ្នក​អង្គុយ​បត់ជើង​បណ្ដើរ​ចុច​ទូរស័ព្ទ​បណ្ដើរ​នោះ​ ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​ទេ​ថា​ផ្តល់គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នកដោយមិនចាប់អារម្មណ៍​។ នៅក្នុងបន្ទប់ទឹកគឺជាបណ្តុំនៃបាក់តេរីគ្រប់ប្រភេទ ទោះបីជាអ្នកលាង​ដៃបន្ទាប់ពីបន្ទោរបង់ហើយមែនប៉ុន្តែបាក់តេរីទាំងនោះបានតោងស្អិតជាមួយនឹងទូរសព្ទអ្នករួចទៅហើយ ដូច្នេះពេលអ្នក​ប្រើប្រាស់វាគឺប្រៀបដូចជាយកមេរោគដាក់ជាប់ខ្លួនអីចឹង។ ​​ […]

អានបន្ថែម

​គួរ​តែ​ផ្លាស់​ប្ដូរ​ទម្លាប់​ទាំង​នេះ បើ​មិន​ចង់​ឲ្យ​ទម្ងន់​ឡើង​រហូត​នោះ

មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ទម្ងន់​របស់​អ្នក​ឡើង​ ដោយ​អ្នក​មិន​បាន​ដឹង​ ហើយ​ពេល​ខ្លះ​អ្នក​ប្រឹង​រក​វិធី​ជា​ច្រើន​ដើម្បី​កម្ចាត់​ភាព​ធាត់​ទាំង​នោះ​ចេញ​ពី​ខ្លួន​។ ដើម្បី​ឲ្យ​ការ​បញ្ចុះ​ទម្ងន់​ អ្នក​​ត្រូវ​លះ​បង់​ទម្លាប់​អាក្រក់​ចោល​ខ្លះ​ ហើយ​ចាប់​ផ្ដើម​របៀប​រស់​នៅ​ដែល​មាន​សុខភាព​ល្អ ដូច​ជា​ការ​របប​នៃ​ការ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ និង​លំហាត់​ប្រាណ​ទៀង​ទាត់។ របប​នៃ​ការ​ញ៉ាំ​អាហារ​ក៏​ជា​កត្តា​ដែល​ជួយ​អ្នក​អាច​រក្សា​រាងកាយ​​ដែល​អ្នក​បាន​ បាន​ដែរ​។ នៅ​ខាង​ក្រោម​នេះ​ អ្នក​នឹង​ឃើញ​នូវ​វិធី​ដ៏​ងាយ​ស្រួល​ក្នុង​ការ​សម្រក​ទម្ងន់​ ហើយ​អ្នក​​​គ្រាន់​តែ​ត្រូវ​ធ្វើ​តាម​ ឲ្យ​បាន​ទៀងទាត់​តែ​ប៉ុណ្ណោះ​៖ ១. ​ញ៉ាំ​អាហារ​​សុខភាព អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ធម្មជាតិ​ដែល​មាន​សុខភាព​ល្អ​ដូច​ជា​ ផ្លែ​ឈើ​ បន្លែ បៃតង ​​សាច់​ទឹកដោះគោ​ និង​ ស៊ុត ហើយ​គួរតែ​ជៀសវាង​ ឲ្យ​បាន​ប្រភេទ​អាហារ​ fast food ​ស្រា​ ​កាហ្វេ​និង​ បង្អែម។ មាន​តែ​វិធី​នេះ​ទេ​ដែល​អ្នក​អាច​លាង​សម្អាត​រាង​កាយ​របស់​អ្នក​និង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​បាន​ល្អ​ ។ ២.ផឹក​ទឹក​ឱ្យ​បាន​ច្រើន ​ ដូច​ដែល​យើង​ដឹង​ថា​ទឹក​មាន​សារៈសំខាន់​ចំពោះ​រូបកាយ​យើង ហើយ​ទឹក​ក៏​មាន​តួនាទី ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​ ដូច​នេះ​អ្នក​គួរ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន​ ជាពិសេស​ប្រសិន​បើ​អ្នក​ធ្វើ​លំហាត់​ប្រាណ​។ ក្រុម​អ្នក​ជំនាញ​បាន​ណែនាំ​ឱ្យ​ផឹក​ ៨​ កែវ​ក្នុង​មួយ​ថ្ងៃ។ ៣. ជៀសវាង​ការ​ទុក​ឲ្យ​ឃ្លាន​ខ្លាំង ​ជៀស​វាង​បង្អត់​អាហារ​ខ្លួន​ឯង​ ឬ​ក៏​ទុក​ឲ្យ​ខ្លួន​ឯង​ឃ្លាន​ខ្លាំង​ក្នុង​រយៈពេល​យូរ​ វា​មិន​អាច​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​នោះ​ទេ​ ហើយ​ការ​ធ្វើ​បែបនេះ​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​របស់​យើង​ទៀត​។ ៤. កុំ​រំលង​អាហារ​ពេល​ព្រឹក យើង​ទាំង​អស់​គ្នា​ដឹង​ថា​​អាហារ​ពេល​ព្រឹក​គឺ​ជា​អាហារ​សំខាន់​បំផុត​សម្រាប់​ផ្ដល់​ថាមពល​ពេញ​មួយ​ថ្ងៃ។ ប្រសិន​បើ​អ្នក​​មិន​បាន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ច្រើន​ ឬ​លើស​ចំនួន​នៅ​ពេល​ថ្ងៃ។​ […]

អានបន្ថែម

វិធីសាស្រ្ត​ទាំង​ ៨យ៉ាងដែលអាចធ្វើអោយអ្នកបង្កើនទំនុកចិត្ត និងមានភាពជឿជាក់លើខ្លួនឯង

ទំនុកចិត្តគឺជាកូនសោរទៅរកជោគជ័យក្នុងអាជីវកម្ម។ មនុស្សដែលបង្ហាញទំនុកចិត្តច្រើនមានគេគោរពកោតសសើរនិងមានឥទ្ធិពលកាន់តែខ្លាំង។ ប៉ុន្តែក៏មានពេលខ្លះដែលយើងមិនសូវមានទំនុកចិត្តដែរដូចជាពេលឡើងនិយាយ​លើវេទិកា ឬពេលជួបមនុស្សមិនដែលស្គាល់ជាដើម។ ទោះជាយ៉ាងណា អ្នកនៅតែមានឱកាសសម្តែងភាពជឿជាក់និងទំនុកចិត្តបើអ្នកដឹងក្បួនទាំងអស់នេះ​៖ ១/ សម្លឹងមើល​ឱ្យ​ចំភ្នែក នៅពេលអ្នកនិយាយគ្នាជាមួយមនុស្សដទៃ អ្នកត្រូវផ្តោតភ្នែកសម្លឹងឱ្យចំភ្នែកមនុស្សដែលអ្នកកំពុងតែនិយាយជាមួយនោះ។ កុំក្រឡែកមើលឆ្វែងស្តាំ ឬពិនិត្យមើលរបស់ផ្សេងដូចជាទូរសព្ទជាដើម។ បើអ្នកផ្តោតចំណាប់អារម្មណ៍លើដៃគូសន្ទនា ឬមនុស្សដែលអ្នកកំពុងតែនិយាយទៅរកនោះ មានន័យថាអ្នកផ្តល់តម្លៃខ្ពស់ដល់គេ ហើយគេនឹងគោរពអ្នកវិញ។   ២/ ចាប់ដៃកុំស្ទាក់ស្ទើរ ហុចដៃទៅចាប់ដៃគេនៅពេលជួបគ្នា ទោះបីមនុស្សនោះអ្នកទើបតែជួបជាលើកទីមួយ ឬមិត្តចាស់​ក៏ដោយ​។ ការចាប់ដៃរលាក់ដោយគ្មានភាពស្ទាក់ស្ទើរជាការបង្ហាញបំណង​របស់អ្នកក្នុងការចាប់ផ្តើមនិយាយរកគេមុន។   ៣/ ប៉ះស្មាដៃគូសន្ទនាតិចៗ ក្នុងពេលកំពុងតែចាប់ដៃគ្នា​ អ្នកក៏អាចបង្ហាញទំនុកចិត្តនិងភាពរាក់ទាក់តាមរយៈ​ការប៉ះស្មានគេតិចៗបានដែរ។ ការប៉ះស្មាបន្តិចនេះមានឥទ្ធិពលណាស់ ប្រសិនបើអ្នកធ្វើត្រូវតាមក្បួន។ ភាគច្រើនគេឃើញទម្លាប់បែបនេះមានជានិច្ចក្នុងចំណោមអ្នកដឹកនាំ។   ៤/ ឈរឱ្យត្រង់ខ្លួន ប្រសិនបើអ្នកកំពុងតែឈរនិយាយចំពោះមុខមនុស្សច្រើននាក់ ឬនរណាម្នាក់ កុំច្រត់ដៃលើរបស់អ្វីឱ្យសោះ ដូចជាជញ្ជាំង ឬធ្នាក់ដៃ។ អ្នកត្រូវតែឈរឱ្យត្រង់ខ្លួនដើម្បីបង្ហាញថាអ្នកកំពុងតែយកចិត្តទុកដាក់ក្នុងកិច្ចពិភាក្សានោះដោយស្មោះត្រង់។   ៥/ ឈរជើងទាំងពីរឱ្យស្មើ ក្នុងពេលនិយាយនៅទីសាធារណៈ ឬក៏និយាយជាមួយនរណាម្នាក់ ត្រូវដាក់ជើងឱ្យនឹងស្មើ។ ការឈរក្រពាត់ជើង ឬសង្កត់ទម្ងន់តែលើជើងម្ខាងៗ​នឹងធ្វើឱ្យគ្មានលំនឹង ហើយបណ្តាលឱ្យអារម្មណ៍អ្នកនៅមិនស្ងប់។   ៦/ ប្រើកាយវិការផងពេលនិយាយគ្នា បើអ្នកប្រើប្រាស់កាយវិការបានកាន់តែច្រើន អ្នកក៏បង្កើតទំនុកចិត្តបានច្រើនដែរ។ កុំខ្លាចបញ្ចេញកាយវិការ […]

អានបន្ថែម

លេសទាំង ៧ ដែលមនុស្សនៅតែមិនសល់លុយ

អ្នក​មាន​ឯករាជ្យ​ភាព​ផ្នែក​​ហិរញ្ញវត្ថុ ឬ អ្នក​មាន​ប្រាក់​ចាយវាយ​គ្រប់គ្រាន់​ដូច​ជា​មហាសេដ្ឋី អ្នក​ជំនួញ រួម​​ទាំង​បុគ្គល​ជោគជ័យ​ជា​ច្រើន​ទៀត​ ​​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​​ថា បាន​ផ្តើម​ចេញ​ពី​ការ​សន្សំ​ប្រាក់​ទុក និង ការ​ចេះ​លៃលក​​ប្រាក់​ទុក​​សម្រាប់​ការ​វិនិយោគ​នៅ​ថ្ងៃ​ខាងមុខ។ បើ​ពិនិត្យ​ លើ​បុគ្គល​ទាំង​នេះ ពួកគេ​​បាន​ប្រកាន់​គោលការណ៍​សន្សំ​ប្រាក់​​ទុក និង ​វិនិយោគ​​គ្មាន​ទី​បញ្ចប់ ដែល​នេះ​ហើយ​ជា​វិធី​ឆ្ពោះ​ក្លាយ​ជា​អ្នក​មាន។ ចុះ​ប្រិយមិត្ត​វិញ​ចង់​មាន​ដូច​បុគ្គល​ទាំង​នេះ​​ដែរ​ឬទេ? បើ​ពិត​ជា​ចង់​មែន​នោះ សូម​ជម្រុះ​ចោល​ការ​យក​លេស​ប្រើ​ពាក្យពេចន៍​ទាំង​៧​ខាងក្រោម​នៅ​ថ្ងៃ​នេះ​ភ្លាម​ទៅ។​​​​​​​​​ ១) “ខ្ញុំ​រវល់​ណាស់!” តើ​អ្នក​រវល់​​ធ្វើ​អ្វី? ដើម្បី​ការងារ​ស្វែងរក​ប្រាក់​ចំណូល ឬ រឿង​អ្វី​ផ្សេង? ពាក្យ​មួយ​ឃ្លា​នេះ​មិនមែន​មានតែ​អ្នក​ម្នាក់​ទេ​ដែល​និយាយ​ចេញ​មក តែ​វា​ជា​ភាសា​ដែល​មនុស្ស​ទូទៅ​ធ្លាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផង​ដែរ។ លើកលែង​តែ​អ្នក​រវល់​នឹង​រឿង​រក​លុយកាក់​ចូល​ក្នុង​ផ្ទះ ភាសា​​​នេះ​​គឺ​សម្រាប់​តែ​មនុស្ស​ខ្ជិល​ប៉ុណ្ណោះ​ដែល​វា​គ្រាន់តែ​ជា​ការ​ដោះសា​ដោយ​គ្មាន​ហេតុផល​សម្រាប់​ខ្លួនឯង។ ​​ឈប់​យក​លេស​​ដោយ​យក​ហេតុផល​ជាប់​រវល់​របស់​ខ្លួន​ដែល​​មិន​អាច​​​សន្សំ​ប្រាក់ ឬ រកលុយ​ទុក្ខ​សម្រាប់​ខ្លួន​បាន​​អ្នក​ឲ្យ​សោះ ព្រោះ​វា​ជា​​រឿង​អាទិភាព​ដែល​​ធ្វើ​ឲ្យ​​អនាគត​​របស់​អ្នក​រុងរឿង​បាន។ អ្នក​មិន​ចាំបាច់​រកលុយ​ឲ្យ​បាន​ដូច Bill Gates ឬ Mark​Zuckerbergនោះ​ទេ តែ​បើ​អាច​សន្សំ​ប្រាក់​ និង រក​ប្រាក់​ចំណូល​កាន់តែ​ប្រសើរ​ឡើង​នោះ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​ភាព​ជោគជ័យ​​មាន​​ទៅ​តាម​នោះ​ដែរ។ សូម​ចាំទុក គោលការណ៍​សន្សំ​ប្រាក់​មាន​ទាប​បំផុត​​ចាប់ពី​១០% នៃ​ប្រាក់ខែ​របស់​អ្នក។​​ ២) “ខ្ញុំ​មិន​មាន​លុយ​គ្រប់គ្រាន់​នោះ​ទេ!” លោក​អ្នក​មាន​បំណង​ចង់​ធ្វើ​អាជីវកម្ម​ ឬ ចង់​ធ្វើ​អ្វីៗ ផ្សេងៗ​ដែល​នាំ​មក​នូវ​ទ្រព្យ​លាភ​កាន់តែ​ច្រើន​ឡើង​តែង​និយាយ​ពាក្យ​មួយ​ឃ្លា​នេះ។ ប៉ុន្តែ បើ​ពិនិត្យ​លើ​ការ​ចំណាយ​លើ​​សម្ភារៈ​ប្រើប្រាស់ ទូរស័ព្ទ​ដៃ រថយន្ត ​​ការ​ហូបចុក […]

អានបន្ថែម

បើមាន ៦ ចំនុចនេះក្នុងខ្លួនហើយ នោះវានឹង​បញ្ជាក់​ថា អ្នក​ជោគជ័យ​ហើយ​ ទោះ​បី​ជា​វា​ហាក់​ដូច​ជា​មិន​ទាន់​ជោគជ័យក៏ដោយ

ប្រសិន​បើ​អ្នក​ជា​មនុស្ស​មាន​មហិច្ឆតា អ្នក​ហាក់​មាន​អារម្មណ៍​ថា​ខ្លួន​​ឯង​បរាជ័យ​​មួយ​លើក​ជា​ពីរ​លើក។ គោលដៅ​ខ្ពស់​ជៀស​មិន​ផុត​ពី​ការ​នាំ​អ្នក​អោយ​ជួប​នឹង​អារម្មណ៍​បរាជ័យ​ទេ គឺ​នៅ​ពេល​ដែល​អ្នក​​មិន​ទាន់​បាន​សម្រេច​ការ​រំពឹង​ទុក​របស់​អ្នក។ ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ Strayer បាន​រក​ឃើញ​ថា ៩០%​នៃ​ពលរដ្ឋ​អាមេរិក ជឿ​ថា​សុភមង្គល​គឺ​ជា​​កត្តាវាស់វែង​នៃ​ជោគជ័យ​ជាជាង​អំណាច ទ្រព្យធន ឬ​កិត្យានុភាព។ ពេល​ធ្វើ​ការ​ស្រាវជ្រាវ​កាន់​តែ​ស៊ីជម្រៅ ៦៧%​នៃ​ពល​រដ្ឋ​អាមេរិក​អោយ​និយមន័យ​ជោគជ័យ​ថា ជា​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ត​ភ័ក្ដិ និង​គ្រួសារ ហើយ​៦០% និយាយ​ថា គឺ​ជា​ការ​ស្រលាញ់​អ្វី​ដែល​អ្នក​ធ្វើ​​ដើម្បី​ការ​រស់​នៅ។​ មាន​តែ​២០%​ប៉ុណ្ណោះ​បាន​និយាយ​ថា ទ្រព្យ​សម្បត្តិ​មាស​ប្រាក់​គឺ​ជា​ កត្តា​វាស់វែង​នៃ​ជោគជ័យ។ តើ​អ្នក​គួរ​វាស់វែង​ជោគជ័យ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ដោយ​ផ្អែក​ទៅ​លើ​អ្វី​ខ្លះ ពេល​ខ្លះ​អ្នក​គ្រាន់​តែ​ងាក​ក្រោយ​​សម្លឹង និង​សញ្ជឹង​គិត​ពី​អតីតកាល​៥​ឆ្នាំ​របស់​អ្នក អ្នក​នឹង​ដឹង​ថា​អ្នក​បាន​ធ្វើ​ដំណើរ​មក​​ឆ្ងាយ​ប៉ុណ្ណា។ យើង​ពិនិត្យ​មើល​សញ្ញាណ​ទាំង៦​​ដែល​អាច​បញ្ជាក់​ថា អ្នក​ជាបុគ្គលជោគជ័យ៖ ១៖ អ្នក​មាន​គំនិត​វិជ្ជមាន​ជានិច្ច ក្ដី​សង្ឃឹម​​​ និង​​សុទិដ្ឋិនិយម​គឺ​ជា​ធាត​ផ្សំ​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​ដែល​មាន​សុភមង្គល។ ប្រសិន​បើ​អ្នក​​បណ្ដែត​អារម្មណ៍​តែ​លើ​រឿង​ដែល​បាន​ដើរ​ខុស អ្នក​នឹង​ទទួល​តែ​ភាព​ជូរចត់ និង​អន់​ចិត្ត។ ពេល​ដែល​រឿង​នេះ​កើត​ឡើង​អ្នក​គឺ​ជាមនុស្ស​បរាជ័យ មិន​ថា​អ្នក​បាន​ធ្វើ​អ្វី​សម្រេច​ខ្លះ​នោះ​ទេ។ ជោគជ័យ​ពិត​ប្រាកដ​គឺ​ការ​មើល​ឃើញ​ភាព​ស្រស់​ថ្លា ហើយ​ការ​ជឿ​ថា​ អ្នក​អាច​សូម្បី​តែ​ធ្វើ​រឿង​ដ៏​អាក្រក់​អោយ​ប្រសើរ​ឡើង​វិញ​បាន។   ២៖ អ្នក​ដឹង​ថា​បរាជ័យ​មិន​​កើត​ឡើង​មួយ​ជីវិត​ទេ យើង​បាន​ដឹង​ហើយ​ថា មនុស្ស​ដែល​មិន​ធ្លាប់​បរាជ័យ​គឺ​មនុស្ស​ដែល​មិន​ធ្លាប់​សាក​ល្បង។ ពេល​អ្នក​បរាជ័យ​អ្នក​មិន​បូកសរុប​ដោយ​ស្វ័យប្រវត្តិ​ថា​អ្នក​បរាជ័យ​នោះ​ទេ។ អ្នក​បែរ​ជា​អោយ​តម្លៃ​ទៅ​លើ​រាល់​បរាជ័យ​ថា​ជា​ឱកាស​ដើម្បី​រៀន​អ្វី​មួយ ហើយ​បន្ទាប់​មក​អ្នក​ធ្វើ​បន្ត​ទៀត។   ៣៖ អ្នក​រក្សា​កិច្ចការ​នៅ​ក្នុង​ទស្សនវិស័យ ពេល​ខ្លះ​រឿង​អាក្រក់​កើត​ឡើង។ វា​ជា​ផ្នែក​​នៃ​ជីវិត។ ពេលវេលា​អាក្រក់​បំផុត​របស់​មនុស្ស​ភាគ​ច្រើន អាច​គ្រាន់​តែ​ជា​វិស្សមកាល​របស់​មនុស្ស​មួយ​ចំនួន​​ដែល​ពិត​ជា​មាន​បញ្ហា​មែន​ប៉ុណ្ណោះ ដូច​ជា​មនុស្ស​ដែល​គ្មាន​អាហារ​បរិភោគ […]

អានបន្ថែម

11 ចំណុចកំពុងបង្ហាញថាអ្នក ស្ថិតនៅក្នុងជំងឺបាក់ទឹកចិត្តហើយ

+ អ្វីទៅជាជំងឺធ្លាក់ទឹកចិត្ត (Depression)? ក្នុងជីវិតប្រចាំថ្ងៃ មនុស្សយើងអាចមានអារម្មណ៍រីករាយ និងសោកសៅជាធម្មតា។ ការមានអារម្មណ៍សោកសៅមួយរយៈខ្លី ហើយបាត់ទៅវិញក្នុងរវាងពីរបីម៉ោងទៅពីរបីថ្ងៃ មិនមែនជាជំងឺធ្លាក់ទឹកចិត្តនោះទេ។ ក៏ប៉ុន្តែ ពេលខ្លះអារម្មណ៍សោកសៅអាចមានកម្រិតខ្លាំង និងយូរលើសពី ២សប្ដាហ៍ ហើយធ្វើឲ្យរំខានដល់ការងារ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃទៀតផង។ ស្ថានភាពបែបនេះ គេហៅថាជំងឺធ្លាក់ទឹកចិត្ត។ + តើជំងឺធ្លាក់ទឹកចិត្តជាជំងឺកម្រ ឬយ៉ាងណា? ជាមធ្យម មនុស្សម្នាក់ក្នុងចំណោមមនុស្ស ៦នាក់មានជំងឺធ្លាក់ទឹកចិត្តនៅពេលណាមួយនៃជីវិតរបស់គេ (ជិត ២០%)។ តាមស្ថិតិរបស់អង្គការសុខភាពពិភពលោក ក្នុងមួយឆ្នាំៗ មានមនុស្សយ៉ាងតិចណាស់ ៣៥០លាននាក់ ដែលបានកើតជំងឺនេះ។ ដោយឡែក សម្រាប់នៅប្រទេសកម្ពុជាយើងវិញ ការស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ២០១២ នៅកម្ពុជា បានរកឃើញជំងឺធ្លាក់ទឹកចិត្តក្នុងអត្រា ១៩,៧% សម្រាប់ស្ត្រី និង ១០,២% សម្រាប់បុរស។ ដូច្នេះយើងអាចនិយាយបានថា ជំងឺធ្លាក់ទឹកចិត្តជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ថ្វីបើអ្នកជំងឺមួយចំនួនមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវក៏ដោយ។ + តើជំងឺធ្លាក់ទឹកចិត្តមានរោគសញ្ញាអ្វីខ្លះ? អ្នកជំងឺធ្លាក់ទឹកចិត្តច្រើនមានរោគសញ្ញាសំខាន់ៗរួមមាន៖ 1 មានអារម្មណ៍សោកសៅ 2  លែងចង់ធ្វើអ្វី 3 អស់កម្លាំងជាប់ជាប្រចាំ 4 […]

អានបន្ថែម

ចំណុច​​បញ្ជាក់​​ថា​​អ្នក​​ដទៃ​​កំពុង​​ស៊ីខ្សែ​​លើ​​អ្នក​​

ពេល​ខ្លះវា​អាច​ជា​អចេតនា ពេល​ខ្លះ វា​ជារឿង​ធម្មតា​ចំពោះ មនុុស្ស​មួយ​ចំនួន​នៅពេល​ដែល​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ដទៃ​ តែ​យ៉ាង​ណា​ក៏​ដោយ​នៅពេល​គេ​ជួយ​ត្រូវ​ចេះសង្កេត​មើល​ឥរិយាបថ​របស់​គេ ចៀស​វាង​ការ​ធ្វើ​បាប​ខ្លួន​ឯង​ពេល​ក្រោយ​។​ ១. ការលួង​លោម​ ការ​ពឹង​ពាក់​ទៅ​លើ​រឿង​ដែល​មិន​ចាំ​បាច់​ត្រូវ​ការ​ជំនួយ​ ដោយ​យក​សម្រស់​មក​ទាក់​ទាញ ធ្វើ​អោយ​គេ​លង់​ចិត្ត​ មិន​ជួយ​មិន​បាន ហើយ​កាយ​វិការ​ទាំង​នេះ គឺ​ខុស​ពី​ធម្មតា។ ២. ប្រើ​ការ​កុហក​មក​បាំង​ ពន្លើស​ការ​ពិត​អោយ​យើង​ស្តាប់​ទៅដូច​ជា​មាន​បញ្ហា​ធំ​ដំុ​ អោយ​ហេតុ​ផល​មិន​ច្បាស់​លាស់ ​ដឹង​តែ​ពី ត្រូវ​បាន​ជួយ​។ ៣. បដិសេដ គ្មាន​ការ​ទទួល​ខុស​ត្រូវ​ ប្រកែក​ថា​ខ្លួន​មិន​បាន​ធ្វើ​កំហុស មិន​បាន​និយាយ​អ្វី ដែល​ធ្វើ​អោយ​យើង​ជា​អ្នក​ទទួល​កំហុស​ជំនួសទៅវិញ។​ ៤. គេចវេស​ ពេល​យើង​ខំ​សួរ​ដេញ​ដោលលើ​បញ្ហា​ គេតែង​ខំបែរ​ប្រធាន​បទមិន​អោយ​យើង​ចាប់​បាន​។ ៥. ធ្វើ​អោយ​យើង​ខ្មាស់​គេ​​ដោយ​ចេតនា​ ធ្វើ​អោយ​អ្នកដទៃ​មើល​មក​យើង​អាក្រក់​ ដោយ​ការ​ប្រើ​ពាក្យកំប្លែង ដើម្បីអោយ​យើង​គិត​ថា​ជា​រឿង​លេង​សើច​ ។ ៦. ដើរ​តួ​ជា​ជន​រង​គ្រោះ ពេល​មក​រក​យើង​មិន​ដែល​ខ្វះ ហេតុ​ផល​ក្នុង​ការ​បង្ហាញអោយ​យើង​គិត​ថា​គេ​ពិត​ជា​កំពុង​រង​ទុក្ខហើយ​ត្រូវ​ការ​អោយ​ជួយ​លើនេះ លើ​នោះ។ ៧. ធ្វើ​ដូច​អត់​ដឹង​រឿង​ពេល​យើង​ត្រូវ​ការ​វិញ យក​ចិត្ត​ទុកដាក់​តែលើ​រឿង​របស់​ខ្លួន​ ហើយ​មិន​ខ្វល់​ពីស្ថាន​ភាពរបស់​យើង​ ពេល​យើង​ត្រូវ​ការ​ធ្វើ​ដូច​មិន​ដឹង​រឿង ភ្លេច​ចាប់​អារម្មណ៍ ឬមិន​ចេះ មិន​យល់​ពី បញ្ហា​។ ************សូមជួយ  Share ដើម្បីចែករំលែក អត្តបទនេះផង បើសិនជាចូលចិត្ត […]

អានបន្ថែម

ហេតុផលជំរុញទឹកចិត្ត៧យ៉ាង ដែលអ្នកមិនគួរបោះបង់ក្តីស្រមៃនិងការព្យាយាមរបស់អ្នកចោលពាក់កណ្តាលទីនោះទេ

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃយើង ពេលខ្លះទោះបីជាយើងខំប្រឹងប្រែងយ៉ាងណាក៏នៅតែមិនជោគជ័យ ព្យាយាមធ្វើវា២ដងឡើងវិញហើយ នៅតែមិនជោគជ័យដដែល។ នៅពេលដែលអ្នកព្យាយាមយករឿងទាំងអស់នោះ ទៅប្រាប់អ្នកដទៃ នឹងមានមនុស្សភាគច្រើន គេនឹងជំរុញអ្នកអោយបញ្ឈប់វា ផ្អាកវាជាក់ជាមិនខានឡើយ ប៉ុន្តែគ្រប់យ៉ាងចុងក្រោយ គឺនៅតែស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកដដែល ។ ប្រសិនជាអ្នកជឿគេ អ្វីដែលអ្នកខំកន្លងមកគឺចូលក្នុងធុងសម្រាម តែបើអ្នកជឿលើការខំប្រឹងខ្លួនឯង អ្នកអាចមានឪកាសជោគជ័យបាន។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងរៀបរាប់ពីហេតុផលចំនួន៧យ៉ាងដែលអ្នកមិនគួរបោះបង់ក្តីសុបិន្ត និងការព្យាយាមរបស់អ្នកចោល ដែលអ្នកទាំងអស់គ្នាគួរតែដឹងគ្រប់ៗគ្នា។ តោះកុំអោយខាតពេលយូរ មកទស្សនាទាំងអស់គ្នា៖   ប្រាប់ខ្លួនឯងថា អ្នកមិនទាន់បានធ្វើវាបានល្អគ្រប់ជ្រុងជ្រោយទេ មនុស្សភាគច្រើននឹងបោះចង់ក្តៅស្រមៃរបស់គេភ្លាម នៅពេលដែលគេបានធ្វើអ្វីមួយ តែមិនទាន់បានឃើញលទ្ធផល។ អ្នកត្រូវចាំថា ទាល់តែអ្នកធ្វើអ្វីមួយបានល្អត្រឹមត្រូវគ្រប់ជ្រុងជ្រោយសិន ទើបផ្កែផ្កាវាហុចផលអោយអ្នក។ ដូច្នេះអ្នកត្រូវប្រាប់ខ្លួនឯងថា អ្នកមិនទាន់ធ្វើបានល្អទេ អ្នកត្រូវខំកែលម្អចំណុចខ្វះខាតបន្តទៀត ខំប្រឹងធ្វើការបន្តទៀត ទើបបានផ្លែផ្កា។   ប្រាប់ខ្លួនឯងថា មុននឹងបានភាពជោគជ័យគឹវាលំបាកដូចរាល់ថ្ងៃនេះចឹង តើអ្នកធ្លាប់ដឹងទេថា ក្រុមហ៊ុនយក្ស កូកាកូឡា លក់ទឹកក្រូចបានតែ ២៥ដបប៉ុណ្ណោះ នៅក្នុងឆ្នាំដំបូង? ចុះហេតុអីឥលូវគេជោគជ័យ? អ្វីៗក៏ដោយ អោយតែពេលចាប់ផ្តើមវាមិនដែលស្រួលទេ វាមិនដែលរលូនទេ វាមិនដូចការរំពឹងទុករបស់យើងទេ។ ដូច្នេះហើយ ធ្វើបណ្តើរ ស្វែងរកកំហុសឆ្គងបណ្តើរ កែលម្អបណ្តើរ ទើបអ្នកអាចឈានទៅមុខបាន។ […]

អានបន្ថែម

មិនមែនមានលុយទើបហៅថាមនុស្សជោគជ័យនោះទេ តើធ្វើម៉េចបានជោគជ័យ?

គ្មានអ្នកណាដែលមិនចង់ជោគជ័យនោះទេ ប៉ុន្តែមិនមែនមានន័យថា គ្រប់គ្នាសុទ្ធតែអាចជោគជ័យបានផងដែរ។ ប្រសិនជាអ្នកមិនបានដឹងអំពីគន្លឹះ និងអាថ៏កំបាំងរបស់វានោះទេ ទោះបីជាអ្នកខំប៉ុណ្ណាក៏មិនជោគជ័យធំធេងដូចគេដែរ។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងលើកយកអាថ៏កំបាំងជោគជ័យសំខាន់ៗមួយចំនួនមកចែកជូនបងប្អូនបានដឹងទាំងអស់គ្នា ទុកជាគំនិតសម្រាប់ធ្វើការពិចារណា និងធ្វើតាមបាន។ តោះកុំអោយខាតពេលយូរ មកទស្សនាទាំងអស់គ្នា៖ 1. មិនមែនទាល់តែមានលុយ បានគេហៅថាជោគជ័យនោះទេ ចំណុចទីមួយដែលអ្នកត្រូវដឹងគឺចំណុចនេះឯង សូមកុំមានគំនិតបែបនេះអោយសោះ អ្នកដែលជោគជ័យគឺជាអ្នកដែលអាចសម្រេចគោលដៅដែលគេចង់បាននៅថ្ងៃខាងមុខបានសម្រេចជោគជ័យ ទើបគេហៅថាអ្នកជោគជ័យពិតប្រាកដ។ 2. អ្នកនឹងបាត់បង់មិត្តភក្តិមួយចំនួនក្នុងពេលអ្នកកំពុងដើរទៅរកភាពជោគជ័យ អ្នកត្រូវត្រៀមចិត្តត្រៀមកាយទទួលយករឿងនេះអោយហើយ ព្រោះថាប្រសិនជាអ្នកចង់ជោគជ័យអ្នកត្រូវធ្វើការងារច្រើនណាស់ គ្មានពេលសម្រាប់ផ្តល់អោយមិត្តភក្តិរបស់អ្នកបានដូចពីមុននោះទេ។ ប្រសិនជាមិត្តភក្តិរបស់អ្នកមិនយល់នឹងចំណុចមួយនេះទេ នោះមិត្តភាពរបស់អ្នកនឹងត្រូវឃ្លាតឆ្ងាយ រឺបែកបាក់តែម្តង។ 3.ដឹងច្បាស់ពីអ្វីដែលអ្នកស្រលាញ់ និងចង់ធ្វើបំផុត ចូរអ្នកសួរខ្លួនឯងអោយបានញឹកញាប់ថា តើអ្នកចូលចិត្តអ្វី អ្នកចង់ធ្វើអ្វីអោយប្រាកដសិន ទើបអ្នកអាចដើរទៅរកភាពជោគជ័យបាន។ ហើយអ្នកត្រូវសួរខ្លួនឯងទៀតថា ការងារដែលអ្នកកំពុងធ្វើសព្វថ្ងៃនេះ តើអ្នកពេញចិត្តនឹងធ្វើវាដែរទេ តើអ្នកនៅសុខចិត្តបន្តធ្វើវា២០ឆ្នាំ ៣០ឆ្នាំទៀតដោយគ្មានធុញទ្រាន់ រឺបង្ខំចិត្តទេ? ប្រសិនជាអ្នកអាចឆ្លើយនឹងសំណួរនេះបាន នោះអ្នកអាចរកផ្លូវទៅរកភាពជោគជ័យបានហើយ។ 4. អ្នកត្រូវលះបង់អ្វីគ្រប់យ៉ាង ក្រៅពីមិត្តភក្រដែលបាននិយាយខាងលើអំបាញ់មិញ មានរឿងផ្សេងទៀតដែលអ្នកត្រូវលះបង់ រឺបាត់បង់ផងដែរ ដែលមានដូចជា ពេលវេលាសម្រាកលំហែកាយ រឺស្នេហាជាដើម។ 5. ប្រឈមមុខនឹងការសម្រេចចិត្តដ៏ពិបាក មុនពេលអ្នកឈានដល់ដំណាក់កាលជោគជ័យ មានរឿងច្រើនណាស់ដែលអ្នកត្រូវសម្រេចចិត្ត ការសម្រេចចិត្តមិនមែនជាការលំបាកទេ តែការសម្រេចចិត្តដែលត្រឹមត្រូវបានវាពិបាក។ […]

អានបន្ថែម