ផ្លែ​ប៊័រផ្តល់​អត្ថ​ប្រយោជន៍​ ​ដល់​សុខ​ភាព​អ្នកពិសារយ៉ាងច្រើនដូចជា…

ផ្លែ​ប៊័រ​អាចនឹងមានផ្ទុក​សារ​ធាតុ​ប្រេង​​ ប៉ុន្តែ នេះមិន​មែន​មាន​ន័យ​ថា វា​ផ្តល់ផល​មិនល្អ សម្រាប់សុខភាពនោះ​ទេ ។ ជា​ការ​ពិត​ណាស់​ ផ្លែឈើ​នេះគឺ​ជា​ឃ្លាំង​ស្តុក​​អាហារូបត្ថម្ភ​​ដែល​ផ្តល់​​​នូវអត្ថ​ប្រយោជន៍​ចំពោះ​សុខ​ភាព​​ប្រ​កប​ដោយ​សក្តានុពល​​​ ។ សាច់​ទន់​ដូចជា​ក្រេមនិង​ពោរ​ពេញ​​​ដោយ​រស​ជាតិ​​ ​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​គ្រឿង​ផ្សំ​ក្នុង​អា​ហារ​ផងដែរ ។ ដោយ​សារ​តែ​សមាស​ធាតុ​ខ្លាញ់ដ៏​សម្បូរ​បែប​ ប៊័រ​ក៏​ត្រូវ​បាន​ប្រើ​ជំនួស​សាច់​នៅក្នុង ​Sandwich ទៀតផង​ ។ យោង​តាម​អត្ថ​បទ​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ  Medical News Todayបាន​វិ​ភាគ​យ៉ាង​ល្អិត​​ល្អន់​ទៅ​លើ​​សមាស​ធាតុ​អា​ហារូបត្ថម្ភ​របស់​ផ្លែ​ប៊័រ ។ សមាស​ធាតុ​ទាំង​នោះ​មាន​ដូចជាៈ​ +សារ​ធាតុ​ប្រេង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សុខ​ភាព​ ៖ ប៊័រ​មួយ​ផ្លែ​មាន​ផ្ទុក​សារ​ធាតុ​ប្រេង​ប្រហែល​ជា​៣/៤​នៃ​កាឡូរី​សរុប​របស់​វា ។ ​ +ប្រូតេអុី​ន៖ ប៊័រ​មួយ​ផ្លែ​ជា​​មធ្យម​ផ្ទុក​ប្រូ​តេអុីន​ប្រ​ហែល​ជា​៤​​ក្រាម​ ។ នេះ​ជា​បរិ​មាណ​ដែល​ច្រើន​ជាងផ្លែ​ឈើដទៃ ។ +សារ​ធាតុ​ស្ករ ៖ បរិ​មាណ​ជាតិស្ករក្នុង​ផ្លែ​ប៊័រ​ ​បើធៀបទៅ​នឹងផ្លែ​ឈើ​ដទៃទៀតគឺ​ទាប​ខ្លាំង​ណាស់ ។ ប៊័រ​មួយ​ចំ​ហៀង​​មាន​ផ្ទុក​ជាតិ​ស្ករ​ ប្រមាណជា ០,២ក្រាម ។ +បណ្តា​វីតាមីននិងសារធាតុរ៉ែ ៖ ប៊័រ​គឺ​ជា​​ប្រភពដ៏សម្បូរ​បែប​នៃ​រ៉ែ​ប៉ូតាស្យូម ។ លើស​ពី​នេះ​​ទៀត​ វា​មាន​ផ្ទុក​វីតា​មីន​ K វីតាមីន B9 វីតាមីន B6 វីតាមីន C […]

អានបន្ថែម

តើ​ទឹក​ផ្លែឈើ​អ្វីដែល​ជួយ​អ្នក​ឱ្យ​ស្វាង​ស្រា​?

នៅពេល​ដែល​ផឹក​ស្រាស្រវឹង​គឺ​វា​ពិបាក​ទ្រាំ​ខ្លាំងណាស់ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​ក្អួត ឈឺក្បាល និង​វិលមុខ​ជាដើម ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ក្នុងការ​ស្វាង​ស្រារ​ដោយ​គ្រាន់តែ​ផឹកទឹក​ផ្លែ​ឈើ​ទាំង​៣​ប្រភេទ​គឺ​បាន​ហើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​? ទឹក​ប៉េងប៉ោះ​ ​ទឹក​ប៉េងប៉ោះ​នៅទីនេះ​សំដៅ​ដល់​ការ​យក​ប៉េងប៉ោះ​មក​កិន​ជា​ទឹក ដោយ​មិនមែន​ជា​ទឹកជ្រលក់​ដែល​អ្នក​ធ្លាប់​ញ៉ាំ​នោះទេ វា​ជា​ទឹក​ផ្លែឈើ ក្រោយពេល​ដែល​អ្នក​ផឹក​រួច វា​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើ​ឱ្យ​ជាតិ​អាកុល​នោះ​ចេញពី​ខ្លួន​អ្នក​យ៉ាង​លឿន​បាន នោះ​អ្នកនឹង​ឆាប់​ស្វាង​ស្រារ​ជា​មិនខានឡើយ​។​ ទឹក​ទំពាំងបាយជូរ​ ​ចំពោះ​មនុស្ស​ដែល​តែងតែ​មាន​អាការៈ​ក្អួត​ក្រោយពេល​ស្រវឹងស្រារ អ្នក​អាច​ផឹកទឹក​ទំពាំងបាយជូរ​នេះ​បាន ព្រោះ​វា​មាន​រសជាតិ​ជូរ និង​ផ្អែម ដែល​អាច​ជួយ​សម្រួល​ដល់​ក្រពះ​អ្នក​មិន​ឱ្យ​មាន​ប្រតិកម្ម​ឡើយ ដូចនេះ​វា​មិន​ងាយ​ធ្វើឱ្យ​អ្នក​ក្អួត​នោះទេ​។​ ទឹក​ឪ​ឡឹ​ក​ ​នៅពេល​ដែល​អ្នក​ផឹក​ស្រ​វឹក​រួច រាងកាយ​អ្នកនឹង​ប្រែជា​មាន​លក្ខណៈ​ក្តៅ​ក្នុង​រយៈពេល​យូរ ដូចនេះ​អ្នក​អាច​ផឹកទឹក​ឳ​ឡឹ​ក​នេះ​បាន ព្រោះ​វា​មាន​សារ​ធាតុទឹក​ខ្ពស់ និង​មាន​ជាតិ​ប៉ូ​តា​ស្យូម ដែល​អាច​ធ្វើឱ្យ​អ្នក​នោម​ច្រើន ដូចនេះ​វា​នឹង​អាចជួយ​ជម្រះ​ជាតិ​សុរា​ចេញពី​រាងកាយ​អ្នក​អស់​បាន​យ៉ាង​លឿន ថែម​ទាំង​អាច​ធ្វើឱ្យ​រាងកាយ​អ្នក​ចុះ​កម្តៅ​ទៀតផង​៕ ប្រភព៖ Health Share87Tweet+1Share

អានបន្ថែម