ផ្នត់គំនិតសំខាន់ៗ ទាំង ១០ បើសិនជាអ្នកចង់ក្លាយជាអ្នកជំនួញដ៏ជោគជ័យមួយរូប…….

យើងដឹងប្រាកដច្បាស់ហើយថានៅលើពិភពលោកយើងនេះ​​​ ការរស់នៅរបស់មនុស្សយើងម្នាក់ៗ ពោរពេញទៅដោយការប្រកួតប្រជែងគ្រប់វិស័យ ជាពិសេសចំពោះមនុស្សមួយចំនួន ពួកគេតែងតែមានផ្នត់គំនិតស្វែងរកនៅអ្វីៗ ដែលថ្មីសម្រាប់បង្ហាញអោយគេដឹងថាគេជាមនុស្សមានផ្នត់គំនិតដ៏អស្ចារ្យ និងមានភាពឆ្លាតវៃ ។ ហើយថ្ងៃនេះដែរ យើងនឹងធ្វើការបង្ហាញនៅផ្នត់គំនិតមួយចំនួន ដែលធ្វើអោយអ្នកអាចក្លាយទៅជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ប៉ុន្តែសូមកុំភ្លេចធ្វើការ Share ចែករំលែកអោយគ្រប់គ្នាបានឃើញផង បើសិនជាពេញចិត្តអត្តបទមួយនេះ។ 10. ចេះដាក់ខ្លួន ( Be humble​ ) : បើទោំបីជាយើងក្លាយជាមនុស្សជ័យក្នុងជំនួញអ្វីមួយក៏ដោយ ក៏យើងមិនត្រូវមានអំនួតលើខ្លួនឯងពេកទេ ពីព្រោះវាអាចធ្វើអោយយើងក្លាយជាមនុស្សបរាជ័យនៅថ្ងៃណាមួយជាក់ជាមិនខាន ដូចចេ្នះហើយធ្វើមនុស្សត្រូវចេះនឹកឃើញដល់ប្រភពដើមខ្លះផង ។   9. ការចង់បាន ឬការស្រែកឃ្លាន ( Stay Hungry ): គ្មានអ្វីដែលថាគ្រប់គ្រាន់ទេសម្រាប់អ្នកជំនួញ ដូចនេះហើយយើងត្រូវតែចេះបង្កើតនៅអ្វីៗ​ ដែលថ្មីសម្រាប់ធ្វើការអភិវឌ្ឍន៍ទៅលើជំនួញដែលខ្លូនកំពុងមានស្រាប់ ។ 8. ការអាន (​ Read ) : បង្កើនការអាន ពីព្រោះការអានវានឹងធ្វើអោយយើងនឹកឃើញនៅគំនិតដែលថ្មីៗជាច្រើនថែមទៀត ។ 7. បង្កើតផែនការធ្វើជំនួញ ឬអាជីវកម្ម ( Create a business plan )  : វាពិតជាសំខាន់អ្នកបើសិនជាយើងអាចរៀបចំផែនការជំនួញរបស់អ្នកទៅថ្ងៃអនាគតបាន […]

អានបន្ថែម

គោលដៅទាំង ៤ យ៉ាង​ដែលអាច​ធ្វើ​ឲ្យហាង​បញ្ចាំ​តបស់អ្នក​ទទួល​បាន​ជោគជ័យ​បំផុត

ដាក់​បញ្ចាំ​របស់​​គឺ​ជា​រឿង​មួយ​គួរ​អោយ​ខ្មាស​អៀន។ ទិញ​របស់​បញ្ចាំ​គឺ​ជា​រឿង​ខុស។ នោះ​ហើយ​ជា​ហេតុ​ផល​ដែល​លោក David Margendorff បាន​បើក​ហាង​ PawnHero នៅ​ហ្វីលីពីន ជា​ប្រទេស​ដែល​លោក​និយាយ​ថា មាន​ប្រជាជន​ត្រឹម​២០%​ប៉ុណ្ណោះ​មាន​គណនី​ធនាគារ ហើយ​មាន​ត្រឹម​៥%​ប៉ុណ្ណោះ​ដែល​មាន​កាត​ក្រេឌីត ដែល​ទាំង​នេះ​ធ្វើ​អោយ​ហាង​បញ្ចាំ​គឺ​ជា​ប្រភព​នៃ​សាច់​ប្រាក់​សម្រាប់​ជនក្រីក្រ​មិន​អាច​ជៀស​បាន​នៅ​ហ្វីលីពីន។ នៅ​ខែ​មករា​​ឆ្នាំ​២០១៥​ហាង​បញ្ចាំ​មួយ​នេះ​ត្រូវ​​​បាន​បើក​ដំណើរការ​ជាមួយ​នឹង​​បុគ្គលិក​៥​នាក់ បច្ចុប្បន្ន​ PawnHero មាន​បុគ្គលិក​ជិត​៥០​នាក់​ ការិយាល័យ​៣​នៅ​ក្នុង​ប្រទេស​២។ “យើង​រំពឹង​ថា នឹង​ពង្រីក​ខ្លួន​រហូត​ដល់​មាន​បុគ្គលិក​ជាង​១០០​នាក់​នៅ​ចុង​ឆ្នាំ​នេះ នៅ​ក្នុង​ប្រទេស​ចំនួន​៣​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍”។ លោក Margendorff និយាយ​រាប់​បញ្ចូល​ទាំង​ប្រទេស​វៀតណាម។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ទាំង​៤​ដែល​ PawnHero បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ឧស្សាហកម្ម​ដែល​គេ​ត្រូវ​ការ​ជា​ចាំ​បាច់៖ ១៖ ហាង​មាន​តម្លា​ភាព​ជាង​ហាង​បញ្ចាំ​បុរាណ លោក Margendorff និយាយ​ថា លោក​បាន​សាកល្បង​នៅ​តាម​ហាង​បញ្ចាំ​ក្នុង​ស្រុក​ជា​ច្រើន ហើយ​មាន​បញ្ហាធំ​មួយ​ជា​មួយ​នឹង​តម្លា​ភាព។ “វា​ពិបាក​យល់​ពី​អត្រា​ការ​ប្រាក់ ហើយ​របៀប​ដែល​គេ​ធ្វើ​ការ មាន​តម្លៃ​ដែល​បង្កប់​ជា​ច្រើន ហើយ​តម្លៃ​របស់​ដែល​យើង​យក​ទៅ​ដាក់​ខុស​គ្នា​ពី​ហាង​មួយ​ទៅ​ហាង​មួយ។ ខ្ញុំ​ដឹង​ពី​រឿង​នោះ ជាមួយ​នឹង​គំនិត​ដូច​ជា PawnHero ខ្ញុំ​អាច​ផ្ដល់​ជូន​នូវ​​វិធី​ដែល​មាន​​តម្លា​ភាព​ អាច​ជឿទុក​ចិត្ត​បាន​សម្រាប់​ប្រជាជន​ហ្វីលីពីន​ដែល​ត្រូវ​ការ​លុយ។ ដោយ​ការ​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ខ្ញុំ​ក៏​រក​ឃើញ​ថា​វា​ជា​បទពិសោធន៍​ដែល​ងាយ​ស្រួល និង​មិន​ឈូឆរ”។ ២៖ ហាង​​មិន​ចំណាយ​លើ​ថ្លៃ​​ជួល​ហាង ហើយ​​ជួយ​សន្សំសំចៃ​ដល់​អតិថិជន មិន​ដូច​ជា​ហាង​បញ្ចាំ​បុរាណ​ដែល​គេ​ឃើញ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន PawnHero ខុស​គេ​ត្រង់​​គ្មាន​ហាង​លើក​ស្លាក​យីហោ។ “យើង​មិន​ចំណាយ​លើ​ការ​​រក្សា​ស្លាកយីហោ​ទេ ដែល​ធ្វើ​អោយ​កាត់​បន្ថយ​កា​រ​ចំណាយ​យ៉ាង​ច្រើន។ យើង​ជួល​បុគ្គលិក​តិច​ហើយ​ធ្វើ​ការ​ដោយ​មានប្រសិទ្ធិភាព”។ លោក […]

អានបន្ថែម

តើ​អ្នក​រកស៊ី​លើក​ទី​មួយ​គួរ​ប្រថុយ​នឹង​ហានិភ័យ​ដល់កំរិតណា?

កត្តា​ប្រឈម ជា​ពិសេស​កត្តា​ប្រឈម​របស់​​សហគ្រិន មាន​ពីរ​ផ្នែក៖ ការ​ប៉ាន់​ប្រមាណ​ និង​សកម្មភាព។ បន្ទាប់​ពី​កត់​សំគាល់​ដឹង​ពី​ឱកាស និង​ប៉ាន់​ស្មាន​ដឹង​ពី​កត្តា​ប្រឈម​ដោយ​ការ​និយាយ​ជាមួយ​អ្នក​ជំនាញ​ និង​ធ្វើ​កិច្ចការ​ផ្ទះ​របស់​អ្នក​ហើយ ផ្នែក​បន្ទាប់​​នៃ​ផ្នត់​គំនិត​​របស់​សហគ្រិន​គឺ​ប្រឈមមុខ​នឹង​​ហានិភ័យ​នោះ។ ប៉ុន្តែ​​ហានិភ័យ​​ទំហំ​ប៉ុណ្ណា​​ដែល​ស័ក្ដិសម​នឹង​ប្រថុយ? កំណត់​ត្រា​ចំពោះ​ទំហំ​នៃ​ហានិភ័យ​មិន​ច្បាស់​លាស់​ទេ។ សម្រាប់​សហគ្រិន​ដ៏​ជោគជ័យ​ដូច​ជា​លោក Richard Branson ដែល​បង្រៀន​ពី​ការ​ប្រថុយ​នឹង​ហានិភ័យ​អះអាង​ថា ការ​ប្រថុយ​នឹង​ហានិភ័យ​ដូច​ជា​លាលែង​ពី​ការងារ​ទៅ​ចាប់ផ្ដើម​អាជីវកម្ម​គឺ​ដើម្បី​គោលដៅ​មួយ។ ពេល​ដែល​អ្នក​មិន​ជ្រើសរើស​យក​ការ​ប្រថុយ​នឹង​ហានិភ័យ នោះ​មាន​ន័យ​ថា អ្នក​ជ្រើសរើស​​វិថី​ដែល​មិន​ប្រែក្លាយ​ខ្លួន​ជា​សហគ្រិន។ ការប្រឈម​នឹង​ហានិភ័យ និង​សហគ្រិនភាព​មិន​មែន​សម្រាប់​មនុស្ស​គ្រប់​គ្នា​ទេ។ ប៉ុន្តែ​ក៏​មិន​មាន​វិថី​ឆ្ពោះ​ទៅ​ជីវិត​ជា​សហគ្រិន​ដែល​មិន​មាន​ហានិភ័យ​ដែរ។ ដើម្បី​ឈ្នះ​អ្នក​ត្រូវ​តែ​ភ្នាកល់។ សម្រាប់​អ្នក​ដែល​​គ្មាន​បេះដូង​ជា​អ្នក​ផ្សង​ព្រេង ឬ​ប្រថុយនឹង​ហានិភ័យ អាច​ភ្នាល់​ ប្រថុយ​ចំណាយ​លុយ កម្លាំង គំនិត​បាន​ គឺ​ជំនាញ។ ប្រសិន​បើ​អ្នក​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​​ដើម្បី​ប្រថុយ​នឹង​ហានិភ័យ ខាង​ក្រោម​នេះ​គឺ​ជា​បទ​ពិសោធន៍ និង​គន្លឹះ​ដែល​លោក Richard Branson ស្រង់​ចេញ​ពី​សាលា​បង្រៀន​សហគ្រិន​ពី​​ការ​ប៉ាន់​ប្រមាណ​ហានិភ័យ៖ ១៖ ចាប់​ផ្ដើម​តូច ប្រសិន​បើ​អ្នក​ទើប​បោះ​ជំហាន​ចូល​ក្នុង​វិថី​សហគ្រិន​ជា​លើក​ដំបូង ការ​វិនិយោគ​ខ្នាត​តូច​គឺ​ជា​ជម្រើស​ល្អ។ ការ​ប្រថុយ​នឹង​ការ​បាត់បង់​គ្រប់​យ៉ាង​ដែល​​អ្នក​មាន​នៅ​ក្នុង​ដំណើរ​ការ​អាជីវកម្ម​ទី​មួយ​របស់​អ្នក​មិន​មែន​ជា​រឿង​វៃ​ឆ្លាត​ទេ។ ២៖ ប៉ាន់​ប្រមាណ​ពី​បរាជ័យ បរាជ័យ​មិន​មែន​ជា​ពាក្យ​ ឬ​រឿង​អាក្រក់​ទេ។ ស្វែង​យល់​ពី​អ្វី​ដែល​មនុស្ស​ចង់​បាន​តាម​រយៈ​ការ​រៀន​ពី​អ្វី​ដែល​ពួក​គេ​មិន​ចង់​បាន​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ។ ប៉ុន្តែ​អ្នក​ដែល​ប្រថុយ​នឹង​ហានិភ័យ​ជា​លើក​ដំបូង​គួរ​តែ​ត្រៀម​ខ្លួន​សម្រាប់​លទ្ធភាព​ដែល​ការ​វិនិយោគ​របស់​ពួក​គេ​មិន​អោយ​ផល។ ៣៖ បញ្ហា​បន្ទាប់​ ខណៈ​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​លទ្ធផល​ដែល​ចេញ​មក អ្នក​អាច​មាន​ឥទ្ធិពល​លើ​លទ្ធផល​នៃ​ហានិភ័យ​របស់​អ្នក។ ការ​ខិតខំ ភាព​ចេះ​បត់បែន និង​ដើរ​ទី​ផ្សារ អាច​ជះ​ឥទ្ធិពល​លើ​លទ្ធភាព​នៃ​ជោគជ័យ​ក្នុង​ជំនួញ​របស់​អ្នក។ […]

អានបន្ថែម

ហេតុ​អ្វីបានជាការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​ធំ​ដែល​មាន​ចំណូល​ច្រើន​គឺ​ជា​រឿ​ងល្អ?

ក្រុមហ៊ុន​ធំ រក​ចំណូល​បាន​ច្រើន​ទំនង​ជា​​រឿង​​លំបាក​សម្រាប់​ក្រុមហ៊ុន​តូចៗ​ត្រូវ​ប្រកួតប្រជែង​ជាមួយ។ ក្រុមហ៊ុន​ធំ​មាន​គ្រប់​យ៉ាង លុយ យីហោ អតិថិជន​ដែល​មាន​ស្រាប់ ប្រព័ន្ធផ្សព្វផ្សាយ ក្រុមផលិត បណ្ដាញចែកចាយ អ្នក​ជំនាញ ព័ត៌មាន​ទីផ្សារ អ្នក​វិភាគ ការិយាល័យ​លក់ លក្ខណៈ​ពិសេស​នៃ​​ផលិតផល រួម​ទាំង​របៀប​ធុរកិច្ច​ដែល​កំពុង​ដំណើរការ។ ​អ្វី​ដែល​ក្រុម​អ្នក​ទើប​ចាប់​ផ្ដើម​អាជីវកម្ម​​មាន​គឺ​ គំនិត​យ៉ាង​សាមញ្ញ និង​ការ​ប្រឹង​ដុតដៃ​ដុត​ជើង។ លោក ដេវីដ បាន​ចាប់​ផ្ដើម Goliath ដោយ​គោលដៅ​ច្បាស់​លាស់ “លំហូ​ប្រាក់​ចំណេញ​គឺ​ជា​​មន្ទីរ​ឃុំឃាំង។ នេះ​ហើយ​គឺ​ជា​ច្រក​មួយ​សម្រាប់​អាជីវកម្ម​តូចៗ​អាច​យក​ឈ្នះ​បាន។ ក្រុមហ៊ុន​ធំ​ដែល​មាន​លំហូ​ប្រាក់​ចំណេញ​ធំ មិន​សម្លឹង​ឃើញ​ការ​ពិត​​ដែល​មាន​ប្រយោជន៍​នៅ​ក្នុង​មុខ​ជំនួញ​តូចៗ​ដែល​ទើប​នឹង​ចាប់​ផ្ដើម​ទេ”។ ប្រការ​នេះ​មាន​ន័យ​ថា ទីផ្សារ​គឺ​តែង​តែ​ស្រែក​ឃ្លាន​រក​ការ​បង្កើត​ថ្មី។ ការ​ចាប់​ផ្ដើម​អាជីវកម្ម​ថ្មី​ដែល​មាន រចនា​សម្ព័ន្ធ​ចំណាយ​ថ្មី បច្ចេកវិទ្យា​ថ្មី និង​គំនិត​ថ្មី អាច​ប្រកួត​​ជាមួយ​នឹង​ផលិតផល​មាន​គុណ​ភាព​ល្អ​​ក្នុង​តម្លៃ ១/២ ១/៤ ឬ​​សូម្បី​តែ​ ១/១០ ហើយ​ចាប់​ផ្ដើម​ពង្រីក និង​ពង្រឹង​ខ្លួន។ តែ​មាន​រឿង​មួយ​ដែល​គេ​គិត។ ក្រុមហ៊ុន​ធំ​ដែល​រក​ចំណូល​បាន​ច្រើន អាច​ទម្លាក់​តម្លៃ​ដើម្បី​ផ្ដួល​ក្រុមហ៊ុន​តូចៗ​ដែល​ជា​ដៃ​គូ​ប្រកួត​ប្រជែង​ មែន​ទេ?   ការ​គិត​នេះ​ខុស​ហើយ ក្រុមហ៊ុន​ធំ​ដែល​រក​ចំណូល​បាន​ច្រើន​គឺ​ជា​ក្រុមហ៊ុន​ដែល​ស្ថិត​នៅ​ចំណុច​កំពូល និង​រីករាយ​ជាមួយ​លំហូ​នៃ​ប្រាក់​ចំណូល។ គោល​ដៅ​នៃ​ក្រុមហ៊ុន​ធំ​គឺ​ ការពារ​លំហូ​ប្រាក់​ចំណូល​តាម​គ្រប់​រូបភាព សូម្បី​តែ​ត្រូវ​បោះបង់​ចោល​នូវ​ការ​បង្កើត​ថ្មី​ក៏​ដោយ។   ការ​វាយ​តម្លៃ​ទៅ​លើ​ក្រុមហ៊ុន​នា​ពេល​នេះ​គឺ ផ្អែក​ទៅ​លើ​ការ​បន្ត​រីក​លូតលាស់ ក្នុង​ប្រាក់​ចំណូល […]

អានបន្ថែម

ស្ត្រីជោគជ័យប្រាប់រឿងដែលគាត់ជំពាក់គេ ៤ម៉ឺនដុល្លារ ហើយមានលុយ១លានវិញមុនវ័យ៣០ឆ្នាំ

អ្នក​ស្រី​ ​Carol Roth កើត​នៅ​ក្នុង​គ្រួសារ​​ដែល​តែង​តែ​មាន​បញ្ហា​​រឿង​លុយ​កាត់។ ប៉ា​របស់​អ្នក​ស្រី​គឺ​ជា​ជាង​ភ្លើង​ដែល​រក​ចំណូល​បាន​ត្រឹម​អាច​ទ្រទ្រង់​គ្រួសារ​បាន។ ម្ដាយ​​របស់​អ្នក​ស្រី​ជា​ស្ត្រី​មេផ្ទះ។ ឪពុក​ម្ដាយ​របស់​អ្នក​ស្រី​បាន​លែងលះ​គ្នា​ពេល​ដែល​អ្នក​ស្រី​អាយុ​ជាង​១០​ឆ្នាំ ហើយ​សម្ពាធ​ហិរញ្ញវត្ថុ​កាន់​តែ​ធ្ងន់​ធ្ងរ​ដែល​ពួក​គាត់​មិន​អាច​​បង់​លុយ​អោយ​អ្នក​ស្រី​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​បាន។ យ៉ាង​ណា​នៅ​ទីបំផុត​អ្នក​ស្រី​អាច​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​ Wharton School of Business ក្នុង​ឆ្នាំ​១៩៩៥ ប៉ុន្តែ​តាម​រយៈ​ការ​សិក្សា​នៅ​ក្នុង​សាកល​វិទ្យាល័យ​​ល្បី​ឈ្មោះ​ផ្នែក​ពាណិជ្ជកម្ម​នេះ​ អ្នក​ស្រី​បាន​ធ្លាក់​ក្នុង​បំណុល​៤​ម៉ឺន​ដុល្លារ។ ពេល​នោះ​អ្នក​ស្រី​បាន​តាំង​ចិត្ត​ថា ក្នុង​រយៈ​ពេល​តិច​ជាង​៨​ឆ្នាំ​អ្នក​ស្រី​នឹង​ចាក​ចេញ​អោយ​ផុត​ពី​បំណុល​នេះ ហើយ​រក​លុយ​អោយ​បាន​​១​លាន​ដុល្លារ។ ហើយ​​​ពេល​នោះ​អ្នក​ស្រី​ពិត​ជា​ធ្វើ​បាន​សម្រេច​មុន​ពេល​អ្នក​ស្រី​ចូល​ដល់​វ័យ​៣០​ឆ្នាំ ខាង​ក្រោម​នេះ​ជា​វិធី​ដែល​នាំង​អ្នក​ស្រី​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នេះ៖ ១៖ កំណត់​គោលដៅ នេះ​ប្រហែល​ជា​ចំណុច​ដ៏​សំខាន់​បំផុត ហើយ​ក៏​ប្រហែល​ជា​ចំណុច​ដែល​ត្រូវ​បាន​គេ​មើល​រំលង​ដែរ។ គោលដៅ​​មាន​ន័យ​​ថា ​ចំណុច​ជាក់​លាក់​មួយ លទ្ធផល​ដែល​យើង​ត្រូវ​ការ ជាមួយ​នឹង​ពេល​វេលា​ជាក់​លាក់​ក្នុង​ការ​បំពេញ និង​គំរោង​នៃ​ជំហាន​ដើម្បី​ជួយ​សម្រេច​វា។ ២៖ ទទួល​យក​ឱកាស​ការងារ​ធំ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់ ពេល​អ្នក​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ក្រុមហ៊ុន​ធំ​ដែល​អាច​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​សម្រាប់​អ្នក អ្នក​មិន​ត្រឹម​តែ​អាច​ទទួល​បាន​លុយ​តែ​ម្យ៉ាង​នោះ​ទេ ជំនាញ​និង​ចំណេះ​ដឹង​របស់​អ្នក​ក៏​ត្រូវ​តែ​អភិវឌ្ឍ​អោយ​ទាន់​ទៅ​នឹង​វិហាលភាព​នៃ​តម្រូវការ​​លើ​ជំនាញ​វិជ្ជាជីវៈ​របស់​ក្រុមហ៊ុន​ផង​ដែរ។ លើស​ពី​នេះ​​ទៅ​ទៀត​អ្នក​នឹង​បាន​ជួប​មនុស្ស​ដែល​ពោរពេញ​ដោយ​សក្ដានុពល​ជា​ច្រើន ព្រម​ទាំង​ផ្លូវ​ដែល​អ្នក​អាច​នឹង​ពង្រីក​សក្ដានុពល​របស់​ខ្លួន​កាន់​តែ​ឆាប់​រហ័ស។ ៣៖ ធ្វើ​ការ​ងាប់​ចោល កូន​សោ​មួយ​ដ៏​សំខាន់​ពេល​អ្នក​មិន​ទាន់​ឈាន​ដល់​វ័យ​៣០​ឆ្នាំ អ្នក​មិន​ត្រូវ​សន្សំ​កម្លាំង​ទេ អ្នក​ត្រូវ​ព្យាយាម​​យល់​ពី​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ ហើយ​ចូល​រួម​បំពេញ​អ្វី​ទាំង​អស់​អ្នក​ដែល​អាច​ធ្វើ​បាន ធ្វើ​ការ​មួយ​ថ្ងៃ​៨​ម៉ោង មួយ​សប្ដាហ៍​៦​ ឬ​៧​ថ្ងៃ​ក៏​មិន​ព្រៃ​ផ្សៃ​អ្វីដែល​សម្រាប់​ក្មេង​ក្រោម​៣០​ឆ្នាំ។ លើស​ពី​នោះ​ទៅ​ទៀត អ្នក​ត្រូវ​សម្លឹង​មើល​ចំណុច​ខ្វះខាត​របស់​ខ្លួន​ហើយ​រៀន​បំពេញ​ជាប់​ជា​និច្ច។ ៤៖ គាំទ្រ​ខ្លួន​ឯង ការងារ​ដ៏សន្ធឹក​ដែល​អ្នក​ធ្វើ​មិន​ត្រូវ​អោយ​គេ​មើល​រំលង​ទេ។ អ្នក​ត្រូវ​តែ​អោយ​ថ្នាក់​លើ​របស់​​អ្នក ឬ​​សមាជិក​នៃ​ផ្នែក​របស់​អ្នក​ដឹង​ពី​អ្វី​ទាំង​អស់​ដែល​អ្នក​កំពុង​ធ្វើ និង​អ្វី​ដែល​អ្នក​រំពឹង។ ពេល​ដែល​អ្នក​ដឹង​ថា​ […]

អានបន្ថែម

ដំណាក់កាល​ទាំង ៤ យ៉ាងដែលអាចជួយអោយ​អាជីវកម្ម​របស់​អ្នក​នឹង​រឹងមាំ

អាជីវកម្ម​មួយ​ដែល​រឹង​មាំ​​ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​ជា​ច្រើន ហើយ​ក្នុង​ដំណាក់កាល​នីមួយៗ​ទាមទារ​អោយ​ម្ចាស់​អាជីវកម្ម​​អនុវត្ត​ការងារ​ជាក់លាក់​ដែល​ទាមទាម​ជំនាញ​រៀបចំ និង​ពង្រីក​សមត្ថភាព​ដឹក​នាំ​អោយ​ទាន់​តម្រូវការ​​នៃ​ការ​ផ្លាស់​ប្ដូរ និង​លូតលាស់​របស់​អាជីវកម្ម។ ប្រសិន​បើ​សហគ្រិន​អាច​គ្រប់គ្រង​អោយ​ត្រឹម​ត្រូវ​នៅ​ក្នុង​ដំណាក់កាល​ទាំង​បួន​ខា​ងក្រោម​នេះ នោះ​អាជីវកម្ម​របស់​ពួក​គេ​នឹង​ឆ្ពោះ​ទៅ​រក​ភាព​រឹង​មាំ។ ១៖ តម្រូវ​គំនិត​ឲ្យ​ត្រឹម​ត្រូវ​ គ្រាប់ពូជ​មិន​អាច​ដុះ​ជា​ឈើ​បាន​ទេ បើ​វា​មិន​ចាប់​ផ្ដើម​ដុះ​ពន្លក។ ស្រដៀង​គ្នា​នេះ​ដែរ គំនិត​ជំនួញ​ដ៏​ល្អ​បំផុត​មិន​អាច​ប្រែ​ក្លាយ​ទៅ​ជា​សហគ្រាស​មួយ​បាន​ទេ ប្រសិន​បើ​វា​មិន​ត្រូវ​បាន​ប្រែ​ក្លាយ​​អោយ​ទៅ​ជា​អ្វី​ម្យ៉ាង​ដែល​អតិថិជន​ចង់​ទិញ។ ការ​ផ្ដោត​សំខាន់​របស់​អ្នក​នៅ​ក្នុង​ដំណាក់កាល​នេះ​​គឺ​ត្រូវ​ធ្វើ​អោយ​គំនិត​របស់​អ្នក​មាន​សុពលភាព​ជាមួយ​នឹង​អតិថិជន អ្នក​វិនិយោគ និយោជិត និង​​អ្វី​ផ្សេង​ទៀត​ដែល​មាន​សក្ដានុពល។ ខណៈ​ដែល​អ្នក​កំពុង​ឆ្លង​កាត់​ដំណាក់កាល​នេះ​ អ្នក​អាច​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​គំនិត​របស់​អ្នក​​ជា​ច្រើន​ចំណុច។ នោះ​គឺ​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​មាន​សហគ្រិន​ជា​ច្រើន​ដែល​ជចេស​ប្រកាន់​ភ្ជាប់​គំនិត​របស់​ខ្លួន សូម្បី​តែ​អតិថិជន​ដ៏​មាន​សក្ដានុពល​​​ទាមទារ​ក៏​ដោយ។ នៅ​ទី​បំផុត​នៃ​ដំណើរការ​បណ្ដុះ​គ្រាប់​ពូជ គំនិត​សហគ្រិន​បាន​ប្រែ​ក្លាយ​ទៅ​ជា​ផលិតផល ឬ​សេវាកម្ម ដែល​មាន​អតិថិជន​ជាក់លាក់​​តាំង​ចិត្ត​ទិញ។ ប៉ុន្តែ​នៅ​ពេល​ដែលអ្នក​មាន​ផលិតផល​ដែល​អតិថិជន​ពិត​ជា​ចាប់​អារម្មណ៍ទិញ ធម្មជាតិ​នៃ​ការងារ និង​ភាព​ជា​​អ្នក​ដឹក​នាំ​នឹង​ទាម​ទារ​ការ​ផ្លាស់​ប្ដូរ​​ទាំង​ស្រុង។ ២៖ បង្កើត​ផលិតផល​ដែល​អាច​ផ្ដល់​ផល​ចំណេញ​ ពេល​នេះ​អ្នក​មាន​អតិថិជន​ច្បាស់​លាស់​ហើយ អ្នក​ត្រូវ​ស្វែង​រក​មធ្យោបាយ​ដើម្បី​បញ្ជូន​ផលិតផល​ប្រកប​ដោយ​ទំនុក​ចិត្ត មិន​​មែន​សម្រាប់​តែ​មួយ​លើក​ពីរ​លើក​នោះ​ទេ។ ជា​រឿង​ជៀស​មិន​ផុត​ អ្នក​​ត្រូវ​តែ​ស្វែង​រក​អតិថិជន​ថ្មី។ នៅ​ដំណាក់កាល​នេះ​ទាមទារ​សមត្ថភាព​ក្នុង​ការ​ផលិត​ និង​បញ្ជូន​ផលិត​ផល​របស់​អ្នក ហើយ​ស្វែងរក​អតិថិជន និង​បំពេញ​តម្រូវ​ការ​ពួក​គេ។ ៣៖ លូតលាស់​ទៅ​រក​ភាព​រឹង​មាំ ដំណាក់​កាល​ទី​បី​ចាប់​ផ្ដើម​នៅ​ពេល​អ្នក​មាន​ផលិតផល និង​ការ​ចែកចាយ​ផលិតផល​ប្រកប​ដោយ​ប្រសិទ្ធិភាព​ហើយ ព្រម​ទាំង​បំពេញ​តម្រូវ​ការ​អតិថិជន​បាន​ល្អ​ដើម្បី​រក​ចំណូល​ដំណើរការ​សហគ្រាស​របស់​អ្នក។ គោល​បំណង​នៃ​ដំណាក់កាល​ទី​បី​គឺ​ ធ្វើ​ហិរញ្ញវត្ថុ​អោយ​មាន​សុពលភាព គឺ​រៀបចំ​ហិរញ្ញវត្ថុ​សហគ្រាស​អោយ​មាន​សុវត្ថិភាព​​ដោយ​​ធានា​អោយ​បាន​នូវ​ការ​ផលិត​ និង​បង្កើត​សេវាកម្ម​ជាប់​ជានិច្ច​តាម​តម្រូវការ​ និង​លក្ខខណ្ឌ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ។ ដើម្បី​បំពេញ​តម្រូវការ​នេះ អ្នក​ត្រូវ​រៀបចំ​ដំណើរការ​ថ្មី​ដែលមាន​លក្ខណៈ​បត់បែន​គ្រប់គ្រាន់​ដើម្បី​ដោះ​ស្រាយ​​​ការលូតលាស់ និង​ផ្លាស់ប្ដូរ​សំខាន់​​នៅ​ក្នុង​តម្រូវការ ដោយ​មិន​ពឹង​ផ្អែក​លើ​បុគ្គល​​ណា​តែ​ម្នាក់។ ៤៖ […]

អានបន្ថែម

​​ត្រូវ​ហ៊ាន​លះបង់​​រឿង​ ទាំង​៣​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

កិច្ចការ​ជំនួញ​មិនមែន​ជា​រឿង​ងាយស្រួល​ ដូច​ការ​គិត​នោះ​ឡើយ ​ព្រោះ​បើ​វា​ងាយ​ស្រួល​នោះ​ ប្រហែល​ជា​គ្រប់គ្នា​សុទ្ធតែ​ជា​សេដ្ឋី​អស់​ហើយ​។ ​មុន​នឹង​ឈាន​ទៅដល់​ភាព​ជោគជ័យ​នៃ​ការ​រកស៊ី​ ​ទាល់តែ​​​មាន​ការ​លះបង់​ខ្ពស់​ណាស់​ ព្រោះ​ថា​ ​ក្នុង​ពេល​ដំណើរការ​នោះ​មិនដឹង​ថា​ ត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ​នោះ​ទេ។ ខាងក្រោម​នេះ គឺ​ជា​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ ដែល​លោក​អ្នក​ត្រូវ​ហ៊ាន​លះបង់​ ដើម្បី​ជោគជ័យ​នៅ​ពេល​ខាងមុខ៖ ​១) ​ប្រាក់ចំណូល​ក្នុង​គ្រាដំបូង​​៖ រាល់​អាជីវកម្ម​ថ្មីថ្មោង​ទាំងអស់​ សុទ្ធតែ​ត្រូវ​ប្រឈម​នឹង​ការ​ពិបាក​​ចំពោះ​ការ​ទទួល​បាន​ប្រាក់​ចំណូល​ក្នុង​រយៈពេល​​ដំបូងៗ​ នៃ​ដំណើរការ​។​ ​មនុស្ស​ភាគច្រើន​ មាន​អារម្មណ៍​មិន​សូវ​ជា​ស្ងប់​ប៉ុន្មាន​ទេ​ ​ព្រោះ​​ពួកគេ​ធ្លាប់​ទទួល​បាន​​ប្រាក់​ចំណូល​ប្រចាំ​ខែ​តាម​រយៈ​ការងារ​របស់​ខ្លួន​ ​ហើយ​​​​នៅ​ពេល​បោះបង់​ការងារ​​ដោយ​ងាក​មក​រកស៊ី​ តែ​មិន​ទាន់​ឃើញ​ផល​ចំណេញ​។ ​​​​​ក្នុង​ស្ថានភាព​នេះ​ អ្នក​ត្រូវ​តែ​ស៊ូទ្រាំ​ឲ្យ​បាន​ ​ព្រោះ​ថា ​នេះ​គឺ​ជា​ដំណាក់​កាល​ដ៏​សំខាន់​មួយ​ ​ក្នុង​ការ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​។ បើ​មិនអាច​ស៊ូទ្រាំ​នឹង​ការ​លះបង់​ប្រាក់​ចំណូល​ទាំង​នេះ​ទេ ​នោះ​អ្នក​មិនអាច​ឲ្យ​​​ការ​ខិតខំ​របស់​អ្នក​សម្រេច​គោល​ដៅ​នោះ​ឡើយ ដូច្នេះ​ហើយ​ត្រូវ​តែ​ទ្រាំ​ឲ្យ​បាន។ ២) ពេលវេលា៖ កាលពី​ធ្វើការ​ឲ្យ​គេ ​លោក​អ្នក​ប្រាក​ជា​ធ្វើការ​បន់​ឲ្យ​តែ​ដល់​ម៉ោង​ប៉ុណ្ណោះ​ដើម្បី​ សម្រាក។ ប៉ុន្តែ​ពេល​បើក​អាជីវកម្ម​ខ្លួន​ឯង​ អ្នក​មិនអាច​ធ្វើ​បែបនេះ​ទៀត​ឡើយ។ ពេលវេលា​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​​ព្រោះ​វា​មិនដែល​រង់ចាំ​នណាម្នាក់​ឡើយ។ ​ដូច្នេះ​ហើយ​ ​លោក​អ្នក​ត្រូវ​តែ​ហ៊ាន​លះបង់​ពេលវេលា​ផ្ទាល់​ខ្លួន​ ដើម្បី​ធានា​ថា ​អាជីវកម្ម​ថ្មី​របស់​អ្នក​ ដំណើរ​ការ​ទៅ​ ប្រកប​ដោយ​ភាព​វិជ្ជមាន​។ ៣) ​ការ​ខាតបង់៖ ​​ មិនមែន​រាល់​អាជីវកម្ម​ថ្មីថ្មោង​ទាំងអស់​ សុទ្ធតែ​ជោគជ័យ​ដូច​ ការ​គ្រោង​ទុក​នោះ​ឡើយ​​ ព្រោះ​គ្មាន​អ្វី​ដែល​អាច​ទាយ​ទុក​បាន​ជា​មុន​ឡើយ។ ​ក្នុង​ស្ថាន​ភាព​នេះ​ ​​លោក​អ្នក​ដែល​ចង់​បើក​អាជីវកម្ម​ទាំងឡាយ​ […]

អានបន្ថែម

៥​យ៉ាង​​ដើម្បី​លក់​ផ្ទះ​​ឆាប់​​​ដាច់ ​ហើយ​បាន​តម្លៃ​​ខ្ពស់!

ជាទូទៅ នៅពេល​ដែល​​​ម្ចាស់​ផ្ទះ​ប្រញ៉ាប់​​​លក់​ផ្ទះ​​​ គេ​សង្កេត​ឃើញថា ​មិន​អាច​លក់​បាន​ថ្លៃ​ឡើយ​ ពោល​គឺ​ត្រូវ​តែ​បញ្ចុះតម្លៃ​ឲ្យ​ទាប​ជាង តម្លៃ​នៅ​លើ​ទីផ្សារ​ជាក់​ស្តែង ហើយ​អ្នក​ទិញ​ឱ្យ​ព្យាយាម​ឱ្យ​តម្លៃ​ទាប​ដែរ។ ​ នេះ​គឺ​ជា​រឿង​ធម្មតា​នៅ​លើ​ទីផ្សារ ព្រោះ​អ្នក​ទិញ​ ​ត្រូវ​ការ​ចំណាយពេល​វេលា​យូរ ក្នុង​ការ​ជ្រើស​រើស​ផ្ទះ​ដែល​គេ​ចង់​បាន។ ដូច្នេះហើយ បាន​ជា​អ្នក​ដែល​ចង់​លក់​ផ្ទះ​របស់​ខ្លួន​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​អ្វី​មួយ​នោះ មិន​អាច​ទាមទារ​តម្លៃ​ខ្ពស់​ពី​អ្នក​ទិញ​បាន។ យ៉ាងណាក៏ដោយ គេ​មាន​វិធីសាស្ត្រ​មួយចំនួន ដែល​អ្នកលក់​ផ្ទះ​គ្រប់​រូប​អាច​លក់​ផ្ទះ​បាន​យ៉ាង​រហ័ស ហើយ​ជៀសវាង​ការ​ទម្លាក់​តម្លៃ​ទាប៖ ១) ធ្វើ​ឲ្យ​មាន​លក្ខណៈ​ប្លែក ឬ ពិសេស​ជាង​អ្នក​ជិតខាង ដើម្បី​ទាក់ទាញ​ចិត្ត​ភ្ញៀវ​ឲ្យ​ទិញ​ផ្ទះ​របស់​យើង វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​បង្ហាញ​លក្ខណៈ​ពិសេស ឬ ប្លែក​ដល់​ពួកគេ ព្រោះ​បើ​យើង​ចង់​រក្សា​តម្លៃ​ខ្ពស់​ជាង​ផ្ទះ​អ្នក​ដទៃ​ ផ្ទះ​របស់​យើង​ក៏​ត្រូវ​តែ​មាន​លក្ខណៈ​ប្រសើរ​ជាង​គេ។ ក្នុង​ន័យ​នេះ ផ្ទះ​ដែល​ចង់​លក់​នោះ គួរ​តែ​តុប​តែង​ឲ្យ​មាន​ភាព​ទាក់​ទាញ ដូចជា​ការ​ផ្លាស់​ប្តូរ​របស់​ដែល​ចាស់ៗ​មួយចំនួន ឬ ប្តូរ​ពណ៌​នៅ​ចំណុច​ត្រង់​ណាមួយ​ដែល​មើល​​ទៅ​ដូចជា​ចាស់​ខ្លាំងពេក។ ម្យ៉ាងវិញទៀត ការ​ដាំ​ផ្កា​លំអ​នៅ​មុខ​ផ្ទះ ឬ​នៅ​ក្បែរ​បង្អួច​ក៏​ជា​ចំណុច​ទាក់ទាញ​មួយ​ផង​ដែរ។ និយាយ​រួម​ធ្វើ​យ៉ាងណា ឲ្យ​គេ​ឃើញ​ពី​ចម្ងាយ​មក ហើយ​ចង់​ទិញ​ផ្ទះ​តែ​ម្តង។ ២) រៀបចំ​របស់របរ​ក្នុងផ្ទះ​ឲ្យ​មាន​របៀប​ យើង​ត្រូវ​តែ​រៀប​ចំ​អ្វីៗ​គ្រប់​យ៉ាង​ឲ្យ​មាន​សណ្ដាប់​ធ្នាប់ ព្រោះ​វា​ជា​រឿង​ចាំបាច់​បំផុត មុន​ពេល​ដែល​នាំ​ភ្ញៀវ​មក​ផ្ទះ​របស់​យើង​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ទិញ។ ក្នុង​ន័យ​នេះ របស់​ដែល​ចាស់ៗ​មិន​ចាំបាច់​មួយ​ចំនួន​ត្រូវ​គួរតែ​យក​ទៅ​បោះចោល ព្រោះ​អ្នកទិញ​តែង​ប្រាថ្នា​ចង់​បាន​ផ្ទះ​ដែល​មាន​លក្ខណៈ​ធំ​ទូលាយ បើ​ទោះ​បី​ជា​ មាន​តម្លៃ​ថោក​ក៏ដោយ។ ជាទូទៅ​ បើ​ភ្ញៀវ​ឃើញ​ផ្ទះ​របស់​យើង គ្មាន​របៀប​រៀបរយ […]

អានបន្ថែម

យុទ្ធសាស្រ្តជាអ្វី?

“យុទ្ធសាស្រ្ត” គឺជាផែនការសកម្មភាពគ្រោងឡើង ដើម្បីសំរេចបាន នូវគោលដៅ ជាក់លាក់មួយ។ ពាក្យនេះក្លាយមកពីពាក្យក្រិច Strategos ដែលមានន័យថា “មេទ័ព ឬ មេបញ្ជាការ កងទ័ព”។ ក្នុង ភាសាខ្មែរ វាក្លាយមកពីពាក្យ “យុទ្ធសាស្រ្ត < យុទ្ធ + សាស្រ្ត”។ យុទ្ធ ជាពាក្យបាលីសំស្ក្រឹត មាន ន័យថា ចម្បាំង ឬសង្រ្គាម ចំណែកឯ សាស្រ្ត ជាពាក្យបាលី សំស្ក្រឹតដូចគ្នា និងមានន័យថា ក្បួន ឬគម្ពីរ។ សរុបមក យុទ្ធសាស្រ្តមានន័យថា ជាក្បួន ចម្បាំង ឬ ក្បួនសម្រាប់ច្បាំង។ យុទ្ធសាស្រ្ត ត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងវិស័យ នយោបាយ យោធា សេដ្ឋកិច្ច និង ជំនួញ។ កន្លងមក មានអ្នកប្រាជ្ញ ជាច្រើនបានចងក្រងទ្រឹស្តីនៃ យុទ្ធសាស្រ្ត ហើយខ្លះមានប្រវត្តិតាំង ពី មុន គ្រឹស្គ សករាជមកម៉្លេះ។ ក្នុងចំណោមនោះមានដូចជាលោក […]

អានបន្ថែម

៩ចំនុច ត្រូវធ្វើនៅវ័យ ២០ឆ្នាំ ដើម្បីក្លាយជាអ្នកមាន នៅអាយុ ៣០

ក្លាយជាអ្នកមានទ្រព្យនៅវ័យ ៣០ឆ្នាំ គឺជារឿងដែលអាចទៅរួច និងមិនចាំបាច់ដល់ ត្រូវរកអ្វីដែលថ្មីបន្ទាប់ពី Facebook ឬ Snapchat ឬឈ្នះឆ្នោត អ្វីនោះទេ។ ខាងក្រោមនេះគឺជា ៩ចំនុច ដែលដកស្រង់ចេញពី បទពិសោធន៍និង ដំបូន្មានរបស់ អ្នកមានទ្រព្យសម្បត្ដិរាប់លាន ដែលពួកគេមាន អាយុនៅវ័យក្មេងនៅឡើយ៖ 1-ផ្ដោតទៅលើការរកចំនូល៖ នេះបើតាមការសរសេររបស់លោក Grant Cardone ដែលធ្លាប់គ្មានលុយមួយរៀល និងជំពាក់បំណុលកាលពីវ័យ ២១ឆ្នាំ ហើយក្លាយជាអ្នកមានទ្រព្យ នៅអាយុ ៣០ឆ្នាំ បានឲ្យដឹងថា៖ ជំហានដំបូង ក្នុងការក្លាយជាអ្នកមាន គឺត្រូវផ្ដោតទៅលើការ បង្កើននូវប្រាក់ចំនូល និងព្យាយាមធ្វើវាម្ដងហើយម្ដងទៀត។ ដូចជា ប្រាក់ចំនូលដំបូងរបស់គាត់ គឺ ៣,០០០ដុល្លារក្នុងមួយខែ និង ៩ឆ្នាំក្រោយមក ក៏ឡើងមកជា ២០,០០០ ដុល្លារក្នុងមួយខែ ព្យាយាមដើរតាមលុយ នោះវានឹងឲ្យអ្នកផ្ដោតទៅលើការ គ្រប់គ្រងនៃប្រាក់ចំនូល និងអាចប្រទះឃើញ ឱកាស ដើម្បីបង្កើនប្រាក់ផងដែរ។ 2-សន្សំដើម្បីវិនិយោគ មិនមែនសន្សំដើម្បីសន្សំ៖ ហេតុផលតែមួយគត់នៃការសន្សំលុយ គឺយកវាទៅវិនិយោគ។ គួរណាដាក់ប្រាក់ ដែលអ្នកសន្សំនេះ […]

អានបន្ថែម