តើអ្នកគិតថារូបមួយណាជាព្រះអាទិត្យ? ចម្លើយរបស់អ្នកនឹងឆ្លុះបញ្ជាំងថាអ្នកគឺជាមនុស្សរបៀបម៉េច

អ្នកប្រហែលជាបានជ្រើសរើសចម្លើយរៀងៗខ្លួនហើយតើមែនទេ? កុំអោយខាតពេលយូរ ទៅមើលចម្លើយរបស់អ្នកទាំងអស់គ្នាចឹង៖ 1. អ្នកជាមនុស្សដែលមានគិតអ្វីក្នុងផ្លូវល្អច្រើន ហើយតែងតែអភិវឌ្ឍន៏ខ្លួនឯងរហូត។ អ្នកមិនងាយជឿពាក្យគេ ហើយបាក់ទឹកចិត្តខ្លួនឯងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះអ្នកក៏ជាមនុស្សរសរាយ ហើយចេះយកអាសារអ្នកដទៃ និងមិនចេះធ្វើអោយអ្នកដទៃឈឺចាប់ដោយសារខ្លួននោះទេ។   2. អ្នកជាមនុស្សដែលចេះគោរពគេ និងខ្លាចចិត្តគេខ្លាំងណាស់។ មិនថាមនុស្សរបៀបម៉េចនោះទេ អ្នកតែងតែផ្តល់តំលៃដល់គេ និងជួយយកអាសារមនុស្សនៅជុំវិញខ្លួនគ្រប់គ្នា។   3. អ្នកជាមនុស្សឆ្លាត ចូលចិត្តធ្វើរឿងដែលថ្មី និងស្វែងយល់ចំណេះដឹងថ្មីដាក់ខ្លួនជានិច្ច។ ម៉្យាងវិញទៀតអ្នកក៏មានចិត្តទូលាយក្នុងការចែករំលែកចំណេះដឹងដេលអ្នកចេះដល់អ្នកដទៃផងដែរ។ 4. អ្នកជាមនុស្សដែលមិនដែលចុះចាញ់នូវរាល់ឧបសគ្គនោះទេ អ្នកកើតមកដើម្បីតែប្រយុទ្ធនេះឯង។ គ្មានអ្នកណាអាចរារាំងក្តីសុបិន្ត និងភាពជោគជ័យរបស់អ្នកបាននោះទេ។   5. អ្នកជាមនុស្សចិត្តធម៏ តែងសណ្តោសប្រណីដល់អ្នកដទៃគ្រប់បញ្ហាទាំងអស់។ អ្នកកើតមកដើម្បីតែជួយអ្នកដទៃ ហាក់បីដូចជាព្រះជាម្ចាស់ដូច្នេះដែរ។   6. អ្នកដែលរើសយករូបមួយនេះ ជាមនុស្សដែលពោរពេញដោយស្នាមញញឹម និងតែងតែធ្វើអោយអ្នកដទៃមានក្តីសុខដោយសារតែខ្លួន។ អ្នកក៏ជាមនុស្សដែលមានភាពជាអ្នកដឹកនាំពេញលេញនៅក្នុងខ្លួនផងដែរ។   7. ប្រសិនជាមានឪកាសអ្វីមួយថ្មី អ្នកជាមនុស្សម្នាក់ដែលចង់ចាប់យកវាមុនគេ តស៊ូទៅរកវាមុនគេ ដោយមិនខ្លាចពីឧបសគ្គនៅចំពោះមុខនោះទេ។   8. អ្នកជាមនុស្សចិត្តធ្ងន់ណាស់​ រឿងតូចតាច ល្មមៗ អ្នកតែងលាក់នៅក្នុងចិត្ត មិនហ៊ានបញ្ចេញ រឺថាអោយអ្នកណានោះទេ។ […]

អានបន្ថែម

មហា​ចង្រៃទាំង១៦ របស់មនុស្សស្រី!

តើ​អ្វី​ជា​មហា​ចង្រៃ? ហើយ​តើ​មហា​ចង្រៃទាំង១៦ របស់មនុស្សស្រី មាន​អ្វី​ខ្លះ? ចង្រៃ​គឺ ជា ឧបទ្រព ហើយ ឧបទ្រព​ គឺ​សភាព​ដែល​បង្អាប់​សិរី​សួស្ដី, ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ, មាន​កង្វល់, មាន​ភយន្ដរាយ : មាន​តែ​បុណ្យ​កុសល​ដែល​បុគ្គល​កសាង​សន្សំ​ប៉ុណ្ណោះ​ទេ ទើប​អាច​រំងាប់ អាច​ដេញ​កំចាត់​ចង្រៃ​បាន ។ ដូច្នេះ​អ្នក​ដឹង​ហើយ​ថា មហា​ចង្រៃ គឺស្មើ​នឹង​មហាឧបទ្រព ។ ខាងក្រោមនេះជាអ្វីដែលមនុស្សស្រីមិនគួរប្រព្រឹត្ត ព្រោះ​វា​ត្រូវ​បាន​ចាស់​បុរាណ ហៅ​ថា “ចង្រៃ” ៖ ១. កន្លងជើងប្តី ២. ជំទាល ៣. ដេកបែរខ្នងដាក់ប្តី ៤. ងរខុសរឿង ៥. ដើរទាត់ជើងសំពត់ឲ្យលាន់សូរ ៦. ដើរខ្លាំងៗបែបទន្រ្តំជើង ៧. ចេញចូលគ្មានរបៀ​បរៀបរយ ៨. រំសាយសក់នៅមាត់ទ្វារបង្អួច ៩. ដើរកន្លងទ្រព្យ ១០. ហូបបាយគ្មានរបៀប និងសណ្តាប់ធ្នាប់ ១១. ប្រើពាក្យ អញ ហែង ១២. ជេរប្តីកប់ៗ មាត់រដឹក […]

អានបន្ថែម

ម​ហា​ចង្រៃ​ទាំង ១៧ របស់​មនុស្ស​ប្រុស!

តើមហា​ចង្រៃ​របស់​មនុស្ស​ប្រុស គឺ​ជា​អ្វី? មានអ្វី​ខ្លះ? ចង្រៃ​គឺ ជា ឧបទ្រព ហើយ ឧបទ្រព​ គឺ​សភាព​ដែល​បង្អាប់​សិរី​សួស្ដី, ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ, មាន​កង្វល់, មាន​ភយន្ដរាយ : មាន​តែ​បុណ្យ​កុសល​ដែល​បុគ្គល​កសាង​សន្សំ​ប៉ុណ្ណោះ​ទេ ទើប​អាច​រំងាប់ អាច​ដេញ​កំចាត់​ចង្រៃ​បាន ។ដូច្នេះ​អ្នក​ដឹង​ហើយ​ថា មហា​ចង្រៃ គឺស្មើ​នឹង​មហាឧបទ្រព ។ កាល​បើ​បុរស​ណា​មាន​គ្រប់​ចំណុច​​ចង្រៃ​ខាង​ក្រោម​នេះ​ទាំងអស់​ ចាត់​ទុក​ជា​បុរស​កំពូល​ចង្រៃ ប៉ុន្តែបើអ្នក​មាន​ចាប់​ពី​ ៥ ចំណុច​ចុះ​ក្រោម គឺ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ធម្មតា តែ​បើ​លើ​ ៥ គឺ​គួរ​តែ​កែ​ប្រែ​ទៅ ។ តែ​បើ​អ្នក​គ្មាន​សូម្បី​១ ចំណុច គឺ​អស្ចារ្យ​ជាទី​បំផុត សម្រាប់​សម័យ​បច្ចុប្បន្ននេះ ។ ខាងក្រោមនេះជាអ្វីដែលមនុស្សប្រុស​មិនគួរប្រព្រឹត្ត ព្រោះ​វា​ត្រូវ​បាន​ចាស់​បុរាណ ហៅ​ថា “ចង្រៃ”៖ ដេក​ស៊ី​កម្លាំង​ប្រពន្ធ ស្រែក គំហ៊ក ដាក់​ប្រពន្ធ កូន ដោយ​គ្មាន​វិចារណញ្ញាណ ប្រច័ន្ន​ដោយ​គ្មាន​ហេតុផល ដេក​មិន​ខ្វល់​ពី​សុខ​ទុក្ខ​ប្រពន្ធកូន ផឹក​សុរាមិន​លោះ​ថ្ងៃ វាយ​ដំ​ប្រពន្ធ​កូន មិន​ចេះ​ទុកដាក់​របស់​ដែល​ប្រើ​ប្រាស់​រួច​ចូល​កន្លែង​ដើម លេបខាយ​ ញាក់​មុខ ញាក់​ភ្នែក ដាក់​ស្រីផ្សេង​ បំផ្លាញ​ទ្រព្យក្នុង​ផ្ទះ […]

អានបន្ថែម

រូបរាងម្រាមជើងរបស់អ្្នក អាចប្រាប់រឿងអស្ចារ្យពីខ្លួនអ្នក ដែលអ្នកដែលមិនដែលបានដឹង

រាងកាយ​របស់​យើងម្នាក់ៗ គឹមិនដូចគ្នានោះទេ ​ទោះវា​មិន​ស្អាត ឬមិន​ល្អ​ឥត​ខ្ចោះ​យ៉ាងណា​ក៏​ដោយ ប៉ុន្កែចំណុចខ្លះអាចបង្ហាញថាយើងអស្ចាត្យជាងគេនោះដែរ។ លើស​ពី​នេះ គ្រប់​ផ្នែក​នៃ​រាង​កាយ​របស់​យើង​ សុទ្ធតែអាចប្រាប់​យើង​អំពី​អ្វីម្យ៉ាង សូម្បីតែ​ម្រាម​ជើង ក៏​ដូច្នេះ​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា រូបរាង​ម្រាម​ជើង​ទាំង ៨​ ដែល​អាច​ប្រាប់​រឿង​អស្ចារ្យ​ពី​ខ្លួន​អ្នក ៖ 1. ម្រាមជើងរ៉ូម៉ាំង មនុស្ស​ដែល​មាន​ម្រាម​ជើង​ប្រភេទ​នេះ ជា​ទូទៅ​មាន​ភាព​រួសរាយ​រាក់ទាក់មែនទែន, ចូលចិត្ត​ស្រឡាញ់​គេ និង​ឲ្យ​គេ​ស្រឡាញ់​វិញផងដែរ។ ពួក​គេ​ចូល​ចិត្ត​គាំទ្រ​អ្នក​ដទៃ ហើយ​ទទួល​បាន​ការ​គាំទ្រ​មក​វិញ​ ជា​ហេតុ​អាច​ជម្នះ​រាល់​ឧបសគ្គ​ចំពោះ​មុខបាន។ 2 ម្រាមជើងស្រួច មនុស្ស​ដែល​មាន​ម្រាម​ជើង​ទាំង​នេះ មាន​មហិច្ឆតា​ខ្លាំងខ្ពស់ណាស់ ប៉ុន្តែ​ក៏​មាន​គំនិត​ច្នៃ​ប្រឌិត​ច្រើន ហើយ​ថែម​ទាំង​ចូល​ចិត្ត​បង្ក​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​បន្តិច​បន្តួច​ដល់​អ្នក​ដទៃ​ទៀតផង។ 3. ម្រាមជើងការ៉េ គិត​ច្បាស់​លាស់ និង​ដិតដល់​មុន​ពេល​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ មិនមែនលំៗយកតែលុយទេ។ ពួកគេ​ក៏​តែងតែ​ស្វែង​រក​មធ្យោបាយ​ជាក់​ស្តែង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​ផង​ដែរ។ 4. ម្រាមជើងតូច គេចូលចិត្ត​រក្សា​ជីវិត​ឯកជន​របស់​ពួកគេ ដោយ​សារ​តែ​មាន​ភាព​ខ្មាស​អៀន​ច្រើន ហើយ​ពេល​ខ្លះ​អាច​មាន​ការ​ការពារ​ជ្រុល​ដោយ​សារ​តែ​អារម្មណ៍​របស់​ពួកគេផងដែរ។ 5. ម្រាមជើងឃ្លាតពីគ្នា គេ​មាន​ភាព​នឿយ​ហត់​ច្រើន ប៉ុន្តែ​ចូល​ចិត្ត​ស្វែង​រក​បទ​ពិសោធន៍​ និង​ទៅ​កន្លែង​ថ្មី​ៗ​ផង​ដែរ មិនថាពិបាកយ៉ាងណាក៏ដោយ។ 6. ម្រាម​ជើង​អ្នកចម្បាំង មនុស្ស​ទាំង​នេះ​ ចូលចិត្តសប្បាយ ចូលចិត្ត​ពិធី​ជប់​លៀង ហើយ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​អ្វី​ៗ​ផ្សេង​ទៀត រហូត​ដល់​មាន​ឆន្ទៈ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ការពារ​ទស្សនៈ​របស់​ពួកគេ។ មិន​មាន​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​ច្រើន​ជាង […]

អានបន្ថែម

ឆុតណាស់! គ្រាន់តែប្រវែងនៃម្រាមដៃចង្អុលរបស់អ្នកក៏អាចប្រាប់ពីបុគ្គលិកលក្ខណៈ និងសំណាងរបស់អ្នកបានដែរ

អ្នកជំនាញការខាងទស្សទាយ បានរកឃើញថាមនុស្សដែលរស់នៅលើភពផែនដីសព្វថ្ងៃនេះ ចង់ដឹងចង់លឺយ៉ាងខ្លាំងពីជោគវាសនាអនាគតរបស់ពួកគេ ។ តើអ្នកដឹងទេថា ម្រាមដៃរបស់អ្នក អាចប្រាប់បានយ៉ាងច្រើនអំពីបុគ្គលិកលក្ខណៈ អាជីពការងារ និងទំនាក់ទំនង របស់អ្នកបានយ៉ាងច្បាស់ ជឿឬមិនជឿ? ប៉ុន្តែវាក៏ត្រូវបានបង្ហាញឱ្យឃើញដោយអ្នកវិទ្យាសាស្រ្តផងដែរ។ ម្រាមដៃនាង គ្រាន់តែដាក់ដៃរបស់អ្នកឲ្យត្រង់ ហើយសង្កេតម្រាមដៃរបស់អ្នកដោយប្រុងប្រយ័ត្ន ។ ពួកវាទាំងអស់មានប្រវែងមិនស្មើគ្នានោះទេ ប្រសិនបើម្រាមដៃនាង វែងជាងម្រាមដៃចង្អុល អ្នកជំនាញ បានបង្ហាញថា មានផលប៉ះពាល់នៃអ័រម៉ូនតេសថូស្ត័ររ៉ូន (testosterone) នៅក្នុងស្បូន ដែលធ្វើឲ្យកម្រិតនៃការលូតលាស់របស់ម្រាមដៃចង្អុលមានការថយចុះ ទើបធ្វើឲ្យវាទាបជាងម្រាមដៃនាង ។ និយាយទៅដូចជាអបិយជំនឿពេក ប៉ុន្ដែគ្រាន់តែដឹងៗទៅ គ្មានខាតអីនោះទេ ។  នៅពេលនេះយើងនឹងប្រាប់អ្នកអំពី ភាពខុសគ្នានៃបុគ្គលិកលក្ខណៈមួយចំនួន ដោយគ្រាន់ផ្អែកលើិការមើលលើប្រវែងម្រាមដៃប៉ុណ្ណោះ ។ កំណើតនៃអ្នកដឹកនាំ មនុស្សដែលមានម្រាមដៃចង្អុលវែង ត្រូវបានគេកំណត់ថា​ ជាមនុស្សដែលពោពេញដោយភាពជឿជាក់ និងទំនួលខុសត្រូវខ្ពស់ ។ ពួកគេជាមនុស្សដែលមានទេពកោសល្យជាអ្នកដឹកនាំ និងអាចសម្រេចបានរាល់ភារកិច្ចលំបាកៗដោយងាយ ។ គេជាមនុស្សដែលត្រូវបានអ្នកជុំវិញខ្លួន ស្វែងរកដើម្បីជាអ្នកផ្តល់យោបល់ និងត្រួសត្រាយផ្លូវយ៉ាងត្រឹមត្រូវសម្រាប់ពួកគេ ។ ទោះជាយ៉ាងណា ក្រុមមនុស្សទាំងនេះ មិនងាយនឹងធ្វើអ្វីប្រថុយប្រថានឡើយ ហើយពួកគេអាចនឹងទទួលរងនូវបញ្ហាការថប់បារម្ភ ។ ម្យ៉ាងទៀតពួកគេច្រើនជាមនុស្សដែលមានចំនេះដឹងជ្រៅជ្រះដោយសារតែគេមានចំនង់ចំនូលចិត្តក្នុងការសិក្សា និងមានចងចាំល្អ […]

អានបន្ថែម

បើមិនជឿកុំបំពានណា គួរឲ្យខ្លាចណាស់!! ជំនឿបុរាណខ្មែរដែលអ្នកគួរតែដឹង ដើម្បីបញ្ចៀសគ្រោះ

ជំនឿបែបបុរាណគឺជាជំនឿដែលដូនតាយើងបានធ្វើនឹងអនុវត្តន៍មកតៗគ្នា តែមានជំនឿរខ្លះត្រូវបានគេប្រឌិតឡើងដើម្បីកុហកភូតភូតែប៉ុណ្ណោះ តែថ្ងៃនេះយើងខ្ញុំសុំនាំប្រិយមិត្តទៅស្ដាបជំនឿរទាំង7របស់ដូនតាយើងដែលមានជំនឿរខ្លះបងប្អូននៅមិនដឹងនៅឡើយ។ ជំនឿរទី1៖ ហាមកាត់សក់ថ្ងៃពុធ ព្រោះថ្ងៃនេះវាមិនសូវបើករាសីអោយមនុស្សទូទៅប៉ុន្មានទេ យល់ល្អកាត់ថ្ងៃច័ន្ទវិញ ជាថ្ងៃល្អនាំលាបនាំជ័យ។ ជំនឿរទី2៖ ហាមដើចូលវត្តដាច់ខាតបើដឹងថាខ្លួនកំពុងធ្លាកមករដូវ ព្រោះវាជាអភង្គុលមិនល្អ។ ជំនឿរទី3៖ ហាមបើកធ្វាដាច់ខាតបើមានសម្លេងគោះធ្វានៅកណ្ដាលយប់អាទ្រាត់ព្រោះវាជាសញ្ញាពួកវិញាណ្ញ ខ្មោចដែលមករកយើង។ ជំនឿេទី4៖ ហាមចេញដំណើទៅណាអោយសោះបើលឺសម្លេងតុកកែដែលនៅផ្ទះយើងយំពេលថ្ងៃត្រង់ ព្រោះជាធម្មតាតុកកែយំតែពេលយប់ទេ បើយំពេលថ្ងៃវាជាសញ្ញាគ្រោះថ្នាក់ ព្រោះសត្វតុកកែជាវិញ្ញញរបស់ដូនតាយើងដែលនៅចាំមើលថែយើង។ ជំនឿរទី5៖ ហាមពាក់ឈុតខ្មៅទៅមើលថែនាក់ជំងឺឬអ្នកកូនខ្ចីព្រោះវាជាសញ្ញាមិនល្អអាចធ្វើអោយពួកគេឆាប់ ស្លាប់។ ជំនឿរទី6៖ ហាមធ្វើដំណើចេញពីផ្ទះដាច់ខាតបើលឺសម្លេងជីងចក់យំនៅពីមុខនឹងពីក្រោយយើងព្រោះវាជាសញ្ញាគ្រោះថ្នាក់ តែបើយំខាងៗយើងទៅចុះព្រោះវាជាសញ្ញាល្អ។​ ជំនឿរទី7៖    នៅពេលដែលប្ដីដើចូលព្រៃ ហាមអោយប្រពន្ធសិតសក់ឬបោសផ្ទះដាច់ខាត ព្រោះវាធ្វើអោយឃ្មុំដេញខ្ទេចឬដំរីដេញជាន់ រត់រួចមិនរួចគឺស្លាប។ ប្រភព៖konpov Share479Tweet+1Share479 Shares

អានបន្ថែម

ផ្ទះ7ប្រភេទដែលអ្នកមិនគួរស់នៅ ព្រោះវាធ្វើអោយយើងរកសុីមិនឡើង…

ច្បាស់ណាស់នៅលើពិភពលោកនេះគ្មាននាក់ណាគេចង់ក្រទេ គឺតែងតែចង់រកសុីអោយមានលុយច្រើនហូរចូលផ្ទះ អ្នកខ្លះខំរកសុីណាស់តែមិនឃើញមានសោះ ថ្ងៃនេះយើងខ្ញុំសុំនាំជំនឿរបែបបុរាណ្យមកប្រាប់ជាមូលហេតុដែលខ្ញុំរកសុីហើយអត់មាននៅតែក្រ ( បញ្ជាក់សូមពិចារណាដោយបញ្ញាញានក្នុងការអានអត្ថបទនេះ ) ​1 ហាមអោយក្នុងផ្ទះមានសំរាមស្មោកគ្រោក ព្រោះជាសាហេតុដែលនាំអោយក្រ ត្រូវសំអាតជាបន្ទាន់។ 2 ហាមធ្វើផ្ទះដែលទាបជាងថ្នល់ឬក៏ខ្ពស់ជាងថ្នល់ពេក ពេលទាបពេកលុយហូរមកគឺមិនចូល តែពេលខ្ពស់ពេកលុយហូរមកគឺហួសទៅអស់ជាមូលហេតុដែលនាំអោយក្រ ដូចឆ្នេះយើងរគួធ្វើម៉ាល្មម 3 ហាមធ្វើផ្ទះដែលមានស្ពានធំកាត់បាំពីមុខផ្ទះព្រោះពេលលុយហូរមកនឹងហូរទៅតាមស្ពានអស់ ដូចឆ្នេះត្រូវអោយស្ពាននៅជំហៀងឬក៏ត្រង់មកផ្ទះ។ 4 ហាមធ្វើផ្ទះដែលមានទ្វានឹងបង្អូចច្រើនពេក ព្រោះមាសប្រាក់នឹងហូរចេញអស់ អ្វីដែលសំខានជៀសវាងសត្វប្រលាត់នឹងចោរប្លន់ផងដែរ។ 5 ហាមតែងផ្ទះដែល ស្អាតនឹងមើលទៅលំអរជ្រុលពេក ព្រោះយើងគឺជាមនុស្សមិនមែនទេវតា បើតែងគឺសម្រាប់តែបុណ្យទានឬក៏កម្មវិធីអ្វីផ្សេងៗបានហើយ 6 ហាមអោយទ្វាផ្ទះរបស់អ្នកពេលបើកឮសម្លេងគៀបគ្នា ព្រោះជាមូលហេតុដែលនាំអោយលុយមិនហានចូលផ្ទះ បើទ្វាមានបញ្ហាសួមហៅជាងមកធ្វើជាបន្ទាន់ 7 ហាមអោយមែកឈឺដែលនៅក្បែផ្ទះ មកផ្ទះនឹងបង្អួចផ្ទះអោយសោះ ព្រោះជាមូលហេតុនាំរឿងមិនល្អចូលផ្ទះ ថែមទាំងរកសុីមិនឡើង (សម្រាប់បងប្អូនដែលជឿរលើជំនឿរនេះកុំភ្លេចជួយស៊ែរអោយមិត្តភ័ក្តបងប្អូនរបស់អ្នកបានដឹងផង នឹងយកទៅអនុវត្តន៍ ហើយកែបញ្ហាបបានយ៉ាងឆាប់រហ័ស) អត្តបទផ្សេងទៀត : ២០ រូបភាពរបស់ជាងគំនូរ Kuczyriski បង្កប់ន័យជ្រៅសម្រាប់សង្គមទំនើបលើពិភពលោកបច្ចុប្បន្ន រូបភាពជាច្រើនសន្លឹករបស់លោក Pawel Kuczyriski ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកគាំទ្រជាច្រើន ដែលគាំទ្រដល់គំនិតបង្កប់ន័យក្នុងរូបភាពរបស់គាត់។ រូបភាពរបស់គាត់បានបង្ហាញ ពីសារធាតុពិតរបស់មនុស្សសម័យទំនើបកំពុងធ្វើសព្វថ្ងៃ ដែលអ្នកគួរភ្ញាក់រលឹក។ ដោយសារតែការព្រួយបារម្ភ […]

អានបន្ថែម

ប្រែ​កាបូប​លុយ​របស់​អ្នក​ទៅជា​ដែក​ឆក់​ស្រូប​លុយ​តាម​ក្បួន​ហុងស៊ុយ​សាមញ្ញ​នេះ​!

​    ​ការ​បូ​ប​លុយ​របស់​អ្នក​អាចជា​ឧបករណ៍​ហុងស៊ុយ​សម្រាប់​ទាក់ទាញ​ទ្រព្យសម្បត្តិ លុយកាក់ និង​ភាពរុងរឿង​ចូលក្នុង​ជីវិត​របស់​អ្នក​។ ដូច្នេះ​នេះ​មានន័យថា​កាបូប​លុយ​របស់​អ្នក​មិន​គ្រាន់តែ​ជា​របស់​សម្រាប់​ដាក់​លុយ​និង​កាត​ធនាគារ​នោះទេ​។ លុយ​និង​ទ្រព្យសម្បត្តិ​មិន​ចូលចិត្ត​ភាព​ខ្ជីខ្ជារ​មិន​យកចិត្តទុកដាក់​នោះទេ ប៉ុន្តែ​វា​មាន​ភាព​ទាក់ទាញ​ចំពោះ​មនុស្ស​ដែល​ចេះ​គោរព ដឹងគុណ និង​ឱ្យ​តម្លៃ​ដល់​កាបូប​លុយ​។ ​    ​* ជ្រើសរើស​ទំហំ​ហុងស៊ុយ​សម្រាប់​កាបូប​លុយ​របស់​អ្នក​ដើម្បី​ទាក់ទាញ​ទ្រព្យសម្បត្តិ និង​ភាពរុងរឿង​៖ ​    ​លោកអ្នក​ត្រូវមាន​កាបូប​លុយ​ល្អ​មួយ​ដែល​អាចដាក់​រាល់​លុយកាក់​របស់​អ្នក​។ វា​ជាការ​សំខាន់​ណាស់​ដែល​ក្រដាសប្រាក់​អាចដាក់​ស៊ប់​ជាមួយនឹង​កាបូប​លុយ​ដោយ​មិនមាន​ការបត់​ជា​ពីរ ឬ​រួច​ក្រញង់​ចូលគ្នា​។ ​    ​ក្រៅពីនេះ ត្រូវ​តម្រៀប​លុយ​តាម​លំដាប់លំដោយ​ពី​តូច​ទៅ​ធំ​ឱ្យមាន​របៀប​ដើម្បី​ធានា​លំហូរ​សាច់ប្រាក់​ចូលក្នុង​កាបូប​លុយ​បន្ថែមទៀត​។ ហើយ​លោកអ្នក​ក៏ត្រូវ​ធនា​ថា​កាបូប​លុយ​ត្រូវតែ​ធំ​ដើម្បី​ទុក​កន្លែង​ទំនេរ​ខ្លះ​ឱ្យ​លុយ​បន្ថែម​ហូរ​ចូល​ដោយ​មិន​លំបាក​។ ​     * ការជ្រើសរើស​ពណ៌​ឱ្យ​ត្រូវ​នឹង​កាបូប​លុយ​ផ្អែក​តាម​ធាតុ​របស់​លោកអ្នក​៖ ​    ​- ក្នុង​ក្បួន​ហុងស៊ុយ ធាតុទឹក​តំណាងឱ្យ​ទ្រព្យសម្បត្តិ និង​ភាពរុងរឿង​។ ពណ៌​ខ្មៅ ឬ​ខៀវចាស់​ស៊ីគ្នា​ខ្លាំង​ជាមួយនឹង​មនុស្ស​ធាតុទឹក​។ ពណ៌​ខ្មៅ​ត្រូវបាន​ចាត់ទុកជា​ពណ៌​ត្រូវ​គ្នា​បំផុត​សម្រាប់​កាបូប​លុយ​របស់​មនុស្ស​ធាតុទឹក​។ ពណ៌​ស ប្រផេះ ប្រាក់ ឬ​មាស​តំណាងឱ្យ​ភាព​នឹងធឹង ហើយ​អាចជួយ​រក្សា​ស្ថេរភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ជាមួយនឹង​គុណសម្បត្តិ​របស់​ពណ៌​ទាំងនេះ​។ ពណ៌​មាស​អាចជួយ​រក្សា​ស្ថេរភាព​ហិរញ្ញវត្ថុ​ល្អ​បំផុត​សម្រាប់​ជីវិត​របស់​អ្នក​។ ​    ​- មនុស្ស​ធាតុភ្លើង​ត្រូវ​គ្នា​ជាមួយនឹង​ពណ៌​ក្រហម​។ ពណ៌​នេះ​ទាក់ទាញ​លំហូរ​វិជ្ជមាន​នៃ​លុយ​ចូលក្នុង​កាបូប​លុយ​របស់​អ្នក​។ ​    ​- មនុស្ស​ធាតុឈើ​ត្រូវ​គ្នា​ជាមួយនឹង​ពណ៌​បៃតង ហើយ​ពណ៌​នេះ​តំណាងឱ្យ​ការលូតលាស់ និង​ការអភិវឌ្ឍ​។ វា​នឹង​នាំមក​នូវ​ភាព​វិជ្ជមាន​ចូលក្នុង​ហិរញ្ញវត្ថុ​របស់​អ្នក​។ ​    ​- មនុស្ស​ធាតុដី​ក្នុង​ក្បួន​ហុងស៊ុយ​គឺជា​ប់​ពាក់ព័ន្ធ​នឹង​ពណ៌​លឿង ឬ​ត្នោត​។ ពណ៌​នេះ​នឹង​ជួយ​នាំមក​នូវ​ស្ថេរភាព ភាព​អាច​ជឿជាក់​បាន […]

អានបន្ថែម

អានអត្ថបទនេះ អ្នកនឹងដឹងអំពីវិធី រំងាប់អារម្មណ៍របស់អ្នក!

ថ្ងៃមួយមានព្រះសង្ឃជាច្រើនអង្គបាននិមន្តទៅទីកន្លែងណាមួយ ដើម្បីសម្តែងធម៌ទេសនា ដែលមានរួមដំណើរជាមួយនឹងឧបាសកឧបាសិកាជាច្រើននាក់។ មិនយូរប៉ុន្មានព្រះសង្ឃ និងឧបាសកឧបាសិកាទាំងនោះក៏បានដើរដល់កន្លែងមួយ ដែលមានដើមឈើធំៗជាម្លប់ត្រជាក់ ហើយនៅក្បែរនោះមានត្រពាំងទឹកមួយ។ សម្តេចព្រះសង្ឃក៏បានហៅកូនសិស្ស ហើយប្រាប់ថា, «អាត្មារស្រែកទឹកណាស់, ចូរញោមទៅដួសទឹកនៅក្នុងត្រពាំងក្បែរនេះអោយអាត្មារបន្តិចមក»។ កូនសិស្សក៏បានដើរចុះទៅត្រពាំង។ គាត់ក៏បានយកធុងមួយដួសទឹកត្រពាំងនោះ ប៉ុន្តែពេលដែលគាត់មើលទៅទឹកដែលបានដួសនោះកខ្វក់ខ្លាំងណាស់ មានសុទ្ធតែកករ។ កូនសិស្សឃើញដូចនេះហើយគិតថា, «តើអញអោយលោកគ្រូឆាន់យ៉ាងម៉េចទៅ បើទឹកនេះសុទ្ធតែកករអ៊ីចឹង?» គិតរួចគាត់ក៏ចាក់ទឹកនោះចោល ហើយត្រលប់ទៅជួយសម្តេចព្រះសង្ឃវិញទាំងដៃទទេរ។ ពេលដែលគាត់ទៅដល់គាត់បានប្រាប់ទៅសម្តេចព្រះសង្ឃថា, «ទឹកកខ្វក់ណាស់មានសុទ្ធតែកករ។ ករុណាគិតថាលោកគ្រូមិនអាចឆាន់បានទេ»។ កន្លះម៉ោងក្រោយមក, សម្តេចព្រះសង្ឃក៏ប្រាប់ទៅកូនសិស្សដដែលអោយទៅដួសទឹកនៅត្រពាំងនោះម្តងទៀត។ កូនសិស្សនោះក៏ទៅ ហើយនៅតែឃើញទឹកត្រពាំងមានសុទ្ធតែកករ។ គាត់ក៏រត់មកប្រាប់សម្តេចព្រះសង្ឃដូចមុនទៀត។ មួយសន្ទុះក្រោយមក, សម្តេចព្រះសង្ឃក៏បានប្រាប់អោយកូនសិស្សដដែលទៅដួសទឹកម្តងទៀត។ ម្តងនេះ, កូនសិស្សបានឃើញទឹកត្រពាំងរងថ្លា។ គាត់ក៏ដួសទឹកដាក់នៅក្នុងធុងទឹក ហើយយកមកអោយសម្តេចព្រះសង្ឃ។ សម្តេចព្រះសង្ឃកាលបើបានឃើញដូចនេះហើយ ក៏បែរមុខសួរទៅកូនសិស្សថា, «ឃើញទេថាឯងបានធ្វើអោយទឹករងកករ។ ឯងទុកវា​ចោលដោយមិនរវល់ ដូច្នេះកករនឹងរងចុះទៅក្រោម ហើយទឹកក៏ប្រែជាថ្លា»។ ចិត្តរបស់ឯងក៏ដូចគ្នាដែរ។ ពេលដែលវាទទួលការរំខាននោះ, ឯងគ្រាន់តែទុកវាចោលអោយទៅតាមដំណើរទៅចុះ។ ទុកពេលបន្តិចអោយវា។​ វានឹងរសាយបាត់ទៅដោយខ្លួនវា។ ឯងមិនចាំបាច់ខំប្រឹងរំងាប់អារម្មណ៍នោះទេ។ វានឹងរសាយបាត់ដោយមិនបាច់ប្រឹង។ ការមានសន្តិភាពខាងផ្លូវចិត្ត គឺមិនមែនជារឿងដែលត្រូវខំប្រឹងនោះទេ, វាគឺជាដំណើរការនៃការធ្វើចិត្តអោយត្រជាក់។ អ្នកត្រូវធ្វើចិត្តអោយរឹងមាំ ទើបមិនអ្វីដែលអាចមិនរំខានអារម្មណ៍របស់អ្នកបាន៕ សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ! ដោយ៖ […]

អានបន្ថែម

ជំនឿ ៤ ចំណុចពីបុរមបុរាណខ្មែរលើសកម្មភាពរបស់សត្វ ដែលគួរប្រតិបត្តិ

តាំងពីសម័យបុរាណកាលមក សង្គមខ្មែរ ជាសង្គមមួយដែលគោរពទៅលើធម្មជាតិ ព្រលឹងបុព្វបុរស អាទិទេព ដែលសុទ្ធជាឥទ្ធិពលមើលមិនឃើញ និងមានឥទ្ធិពលមកលើផ្នត់គំនិត និងជីវភាពទូទៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ហើយដែលអាចមានតៗគ្នារហូតក្លាយជាទំនៀមទំលាប់ និងជំនឿដែលគេមិនអាចបោះបង់ចោលបាន។ ជាក់ស្តែងថ្ងៃនេះ យើងសូមលើកអំពីជំនឿរបស់សង្គមខ្មែរ ទៅលើសកម្មភាពផ្សេងៗរបស់សត្វ ដូចតទៅ៖ ក. សំលេងសត្វ – ចាស់ៗខ្មែរធ្លាប់ជឿថា ខ្លែងស្រាក មៀម លលកខ្មោចជាអ្នកនាំសាររបស់ខ្មោច ព្រាយ បិសាច។ ដូចនេះបើវាយំលើដំបូល              ផ្ទះ រឺនៅលើដើមឈើជិតផ្ទះណាមួយ មនុស្សក្នុងផ្ទះនោះនឹងឈឺធ្ងន់ រឺក៏ស្លាប់ជាមិនខាន។ – បើសត្វក្អែកបូល គេតែងជឿថា បងប្អូនគ្រួសារដែលឃ្លាតទៅឆ្ងាយ នឹងវិលត្រឡប់មកវិញ។ – បើគេលឺសត្វតុកកែយំតិចជាង៧ម៉ាត់ ម្ចាស់ផ្ទះនឹងមានរាសីដាក់ ដូចនេះត្រូវដេញវាចេញ។ បើវាយំលើសពី                  ​​​​​​​​​​​​​​​​      […]

អានបន្ថែម