៣០ សន្លឹក​ដែល​បង្ហាញ​ថា Dubai ជា​ទីក្រុង​ដែល​ឆ្កួត​បំផុត​ក្នុង​ពិភពលោក

ទីក្រុង​ដ៏​ឆ្កួត​បំផុត​ក្នុង​ពិភពលោក​គឺ​ជា​ឈ្មោះ​ដែល​គេហទំព័រ Birghtside ហៅ​ទីក្រុង Dubai តាម​រយៈ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា “30 Stunning Photos That Prove Dubai is the Craziest City in the World” ។ ជាមួយ​នឹង​ចំណង​ជើង​នេះ​គេហទំព័រ​ដ៏ល្បី​នេះ​​បាន​បង្ហាញ​នូវ​រូបថត​ ៣០ សន្លឹក​​ដែល​បង្ហាញ​​ថា​ Dubai គឺ​ពិត​ជា​ទីក្រុង​ដែល​ឆ្កួត​បំផុត​ក្នុង​ពិភពលោក ដែល​រូបភាព​ទាំង​នោះ​ស្ថិត​នៅ​ខាង​ក្រោម​នេះ៖ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​នឹង​មើល​ឃើញ​ទីក្រុង​ Dubai ពី​អាកាស​ចុះ​មក​ក្នុង​ពេល​អនាគត់ ហើយ​នេះ​ក៏​ជា​លទ្ធផល​ដែល​ទទួល​បាន​ពី​បច្ចេកទេស​ដ៏​ទំនើប​នេះ​ផង​ដែរ បង្កើត​កោះ​កណ្ដាល​មិន​មែន​ជា​រឿង​ដ៏​អស្ចារ្យ និង​ឆ្កួត​បំផុត​នៅ​​ Dubai មាន​​នោះ​ទេ រស់​នៅ​លើ​ពពក​ក៏​មិន​ធម្មតា​ដែរ ភ្ញាក់​ផ្អើល​មែន​ទេ តើ​អ្នក​គិត​ថា​កន្លែង​ណា​ដែល​ស្រស់​ស្អាត និង​គួរ​ឲ្យ​ចង់​រស់​នៅជាង​ទីនេះ​ទៀត នេះគ្រាន់​តែ​ជា​កន្លែង​វាយ​កូន​ហ្គោល​ប៉ុណ្ណោះ ភោជនីយដ្ឋាន​ក្នុង​តំបន់​តែង​តែ​បើក​បំរើ​ភ្ញៀវ​គ្រប់​ពេល សន្លឹង​ទៅ​កាន់​បង្អួច​នៃ​ហាង​ទំនិញ​អ្នក​នឹង​មើល​ឃើញ​ពន្លឺ​ទាំង​ថ្ងៃ​ទាំង​យប់ ការ​កម្សាន្ត​គ្រប់​រស់​ជាតិ​សុទ្ធ​តែ​មាន​នៅ Dubai សូម្បី​តែ​ជិះស្គី​លើ​ទឹក​កក ខណៈ​ដែល​អ្នក​ដឹង​ហើយ​ថា​ Dubai នៅ​កណ្ដាល​លើ​វាល​ខ្សាច់​ដ៏​ធំ​ល្វឹងល្វើយ Dubai គឺ​ជា​ឋានសួគ​នៃ​អ្នក​ចូល​ចិត្ត​រថយន្ត​ប្រណិត ហើយ​កាន់​តែ​ប្រណិត​ជាង​នេះ​ទៅ​ទៀត បើក​រថយន្ត​ដឹក​សត្វ​ចិញ្ចឹម​ដែល​ជា​សត្វ​សាហាវ ប្រៀប​បាន​នឹង​តារា​ល្បី​អីញ្ចឹង វា​ប្រហែល​ជា​កន្លែង​តែ​មួយ​គត់​ដែល​ប្រើប្រាស់ Lamborghini ជា​រថយន្ត​ប៉ូលិស ប្រភព Brightside

អានបន្ថែម

កំពូលទ្រឹស្ដីទាំង ៥ ក្នុងរឿង “សាមកុក” ដែលមានតម្លៃប្រើការបានដល់ពេលបច្ចុប្បន្ន!

  “សាមកុក” ឬ “នគរបី” ជារឿងបែបប្រវត្តិសាស្ដ្រចិនដ៏ល្បីល្បាញបង្កប់ដោយយុទ្ធសាស្ដ្រ ល្បិចកល និងទ្រឹស្ដីជាច្រើនហូរហែ នាំឱ្យបែកគំនិតប្រាជ្ញាអ្នកទស្សនា។ ថ្ងៃនេះ យើង សូមបន្តលើកឡើងនូវទ្រឹស្ដីចំនួន ៥ ទៀតដែលមានតម្លៃ អត្ថន័យអាចយកមកប្រើប្រាស់បានក្នុងជីវិតប្រចាំថ្ងៃរបស់ប្រិយមិត្ត៖ ១ “មិត្តភក្ដិគ្មានអ្វីគួរឱ្យខ្លាច សត្រូវក៏គ្មានអ្វីគួរឱ្យខ្លាចដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផងទើបគួរឱ្យខ្លាចបំផុត!” មិនខុសទេ រាល់ថ្ងៃសម្បូរណាស់មនុស្សប្រភេទវ៉ៃអែបស៊ីអប និងចាំប៉ែងជើងផ្ដួលពេលដែលយើងភ្លេចខ្លួនឬលែងមានប្រយោជន៍សម្រាប់គេទៀត។ មនុស្សប្រភេទនេះជាមនុស្សបែបមិត្តផងសត្រូវផង ដែលគេអាចចូលកៀកយើងនិងបង្កគ្រោះថ្នាក់ដល់យើងសាហាវជាងសត្រូវពិតរបស់យើងទៀត ព្រោះសត្រូវពិតយើងអាចដឹងខ្លួនមុន និងតែងប្រុងប្រយ័ត្នចំពោះគេមិនងាយឱ្យមកក្បែរបានឡើយ។ ហេតុនេះត្រូវដឹងឱ្យច្បាស់នរណាជាមិត្តពិត នរណាជាសត្រូវពិត និងនរណាជាមិត្តក្លែងក្លាយ! ២ “បើអ្នកគួរទៅ ទៅបាត់ ទើបអ្នកគួរមក អាចមកបាន!” បើសិននរណាម្នាក់ចាកចេញពីជីវិតអ្នក មិនចាំបាច់យំសោកបោកខ្លួនសោកស្ដាយគេទេ ព្រោះការដែលគេចេញទៅវាជាការផ្ដល់ឱកាសឱ្យមនុស្សដែលគួរចូលមកអាចចូលមកបាន។ ចូរបើកផ្លូវឱ្យអ្នកដែលមិនសាកសមនឹងនៅជាមួយអ្នកចេញទៅ និងទទួលអ្នកដែលសាកសមជាងនោះ។ ៣ “បើមិនអាចរកចៅហ្វាយល្អឱ្យខ្លួនបាន បង្កើតចៅហ្វាយល្អមួយឱ្យខ្លួនឯងទៅ!” បើធ្វើការឱ្យគេចាំបាច់ណាស់ត្រូវមានចៅហ្វាយល្អដើម្បីទទួលបានលក្ខខណ្ឌការងារសមរម្យ និងការអភិវឌ្ឍខ្លួនកាន់តែខ្លាំង។ បើពុំមានចៅហ្វាយបែបនេះទេ ធ្វើការឯករាជ្យជាចៅហ្វាយខ្លួនឯងវាប្រសើរជាង។ ៤ “បើមានអ្នកសម្ដែងល្ខោន គឺត្រូវតែមានអ្នកមើលល្ខោន!” សព្វថ្ងៃមិនខ្វះទេ ការសម្ដែងបំភ័នភ្នែកធ្វើល្អនៅនឹងមុខតែក្រោយខ្នងយ៉ាងម៉េចខ្លះយើងមិនដឹង។ តែពេលខ្លះបើទោះបីយើងដឹងថាគេសម្ដែង ក៏យើងអាចក្លែងធ្វើជាអ្នកទស្សនាបានដែរ ដោយបណ្ដោយឱ្យគេសម្ដែងតាមចិត្តចុះ កុំតែបណ្ដោយខ្លួនឱ្យចូលអន្ទាក់គេបានហើយ។ […]

អានបន្ថែម

រឿងសង្ងាត់ទាំង ១៥ របស់ហ៊ីត្លែរដែលនៅក្នុងសៀវភៅមិនបានសរសេរអោយអ្នកដឹង

យើងទាំងអស់គ្នាហ្រហែលជាបានស្គាល់បុរសម្នាក់នេះហើយ ដែលជាបុគ្គលបង្កអោយមានសង្រ្គាមលោកលើកទី ពីរកើតឡើង។ ខាងក្រោមនេះជាហេតុការណ៍សំខាន់ៗដែលបានកើតឡើងលើ ហីុត្លែរដែលគេមិនបានសរសេរនៅក្នុងសៀវភៅ។ #1 ជម្ងឺរបស់លោកហីុត្លែរ ទាក់ទងនឹងផ្នែកវេជ្ជសាស្រ្តរបស់ហ៊ីត្លែរបានបង្ហើបឱ្យដឹងថាគាត់បានលេបថ្នាំយ៉ាងច្រើន គាត់បានប្រើថ្នាំ 28 ប្រភេទដោយសារតែក្រពះពោះវៀននិង ថ្នាំប្រឆាំងឧស្ម័ន។ #2 បញ្ហាចំណង់ផ្លូវភេទ ដោយសារលោកមានបញ្ហាអសម្ថភាពខាងផ្លូវភេទ គាត់បានប្រើការចាក់សារធាតុផ្សំនៃវីតាមីនហ្សែនពិសោធន៍និងក្រពេញប្រូស្តាត។ #3 លោកហីុត្លែរ មានទារកម្នាក់ យោងតាមកំណត់ត្រាវេជ្ជសាស្ដ្រមួយចំនួនដែលបានបាត់យូរមកហើយបានបញ្ជាក់ លោកមានកូនម្នាក់។ #4 លោកទទួលបានរង្វាន់ណូបែលសន្តិភាពពិភពលោក វាគឺជារឿងដែលគួរឱ្យអស់សំណើចណាស់ ព្រេាះនៅក្នុងឆ្នាំ 1939 ហ៊ីត្លែរបានទទួលរង្វាន់ណូបែលសន្តិភាពពិភពលោក។ #5 ហីុត្លែរមានភាពភ័យខ្លាចសត្វឆ្មា ពិតគួរឱ្យចាប់អារម្មណ៍ណាស់ព្រេាះ Alexander the Great, Napoleon, Mussolini និងហ៊ីត្លែរសុទ្ធតែមានភាពភ័យខ្លាចជាមួយសត្វឆ្មា។ #6 មានជំនាញផ្នែកគំនូរដល់អស្ចារ្យ ហ៊ីត្លែរមានជំនាញខាងគំនូរយ៉ាងអស្ចារ្យ គាត់បានរកប្រាក់តាមរយៈជំនាញនេះមុនពេលចូលរួមជាមួយគណបក្សណាស៊ី។ #7 ថ្ងៃដែលលោកបានស្លាប់ បន្ទាប់ពីសង្គ្រាមលោកលើកទី 2 បានបញ្ចប់នៅថ្ងៃទី 30 ខែមេសាឆ្នាំ 1945 ហ៊ីត្លែរត្រូវបានប្រកាសថាបានស្លាប់នៅថ្ងៃទី 1 ខែឧសភា។ ស្របពេលនេាះដែលអូសាម៉ាប៊ីនឡាដិនក៏ត្រូវបានប្រកាសថាបានស្លាប់នាពេលនេាះដែរ។ #8 ត្រូវបានគេធ្វើឃាត ៤៣ […]

អានបន្ថែម

ពិតជាអស្ចារ្យ! មកមើលទេសភាពនៃ Kailasa ប្រាសាទដែលសាងសង់ដោយការចោះថ្មដ៏ធំបំផុតក្នុងលោក

Kailasa គឺជាប្រាសាទបុរាណ​ដ៏ល្បីល្បាញ​មួយ​របស់​ឥណ្ឌ ដែលវាស្ថិតនៅក្នុងរដ្ឋ Maharashtra តំបន់ Ellora ។ ប្រាសទបុរាណមួយនេះគឺសាងសង់ដោយការចោះថ្មភ្នំដ៏ធំមួយដុំដែលមានជម្រៅចូលទៅក្នុង (បណ្ដោយ) ជិត ៥០ ម៉ែត្រ ទទឹងជាង ៣៤ ម៉ែត្រ និង កំពស់ប្រមាណ ៣០ ម៉ែត្រ ដែលធ្វើឲ្យវាក្លាយទៅជាប្រាសាទដែលកសាងដោយការចោះថ្មធំបំផុតក្នុងលោក។ ប្រាសាទមួយនេះត្រូវបានសាងសង់ឡើងក្នុងបែបផែននៃព្រហ្មញសាសនា ជាពិសេសគឺឧទ្ទិសដល់ព្រះ​សិវៈ។ តោះទៅទស្សនារូបភាពខ្លះបង្ហាញពីប្រាសាទ Kailasa ទាំងអស់គ្នា ៖ Images by: Pinterest Nitin Goje Photography

អានបន្ថែម

ការពិតគួរអោយភ្ញាក់ផ្អើលទាំង ១១ យ៉ាងរបស់ប្រទេសចិន!

ថ្ងៃនេះយើងនឹងលើកឡើងពីប្រទេសចិននូវរឿងគួរអោយភ្ញាក់ផ្អើរទាំង១១យ៉ាងដែលអ្នកខ្លះមិនធ្លាប់ដឹងពីមុនមក! ១.​ ចិនគឺប្រទេសដែលមានលំដាប់សេដ្ធកិច្ចធំបំផុតក្នុងពិភពលោក៖ ដែលរាល់ទំនិញទាំងអស់មានតម្លៃសមរម្យប្រជាជនអាចមានលទ្ធភាពទិញបាន ២. Single Day នៅប្រទេសចិនគឺធំជាង Black Friday និង Cyber Monday ទៅទៀត ៣. ចិនកំពុងតែសាងសង់អាគារដ៏ទំនើបមួយ ដែលធំជាង Manhattan ដល់ទៅពីរដងឯនោះ ដើម្បីជាការកាត់បន្ថយភាពកកកុញនៅទីក្រុងប៉េកាំង ៤. ចិនបានសាងសង់រោងចក្រកម្តៅថាមពលព្រះទិត្យធំជាងគេលើពិភពលោក ៥. បច្ចុប្បន្នប្រទេសចិនជាកន្លែងដែលផ្គត់ផ្គង់ថាមពលកម្តៅព្រះអាទិត្យធំជាងគេ (ថាមពលរបស់វាកើនឡើងលើសពីឆ្នាំ២០១៦ទ្វេរដង) ៦. ប្រព័ន្ធផ្កាយរណបចាប់សូរសំលេងចំងាយឆ្ងាយ ដែលធំបំផុតក្នុងពិភពលោក បានចាប់ផ្តើមបើកនៅក្នុងប្រទេសចិនឆ្នាំ ២០១៦ ៧. ឩស្សាហូបនីយ៍កម្មនៅចិនបានបន្សល់ទុកនៅភាពពុលដ៏ខ្លាំងក្លា ដោយ៧០%នៃទឹកក្នុងដៃមានជាតិពុលខ្លាំង ហើយមានគ្រោះថ្នាក់ខ្លាំងប្រសិនបើប៉ះពាល់វា ៨. ចិនគ្រោងនឹងបង្ហោះ Rover ទៅភពអង្គារ៍នៅក្នុងឆ្នាំ​ ២០២១ ៩. ចិនកំពុងតែរៀបចំគម្រោងបង្កើនម៉ាស៊ីនបញ្ជូនល្បឿនលឿនជាងគេបំផុតនៃទង្គិចម៉ាញ៉េទិច គឺលឿនជាង CERN ៧ដង ១០. នៅចិន អ្នកអាចធ្វើការស្កេន QI Code ដើម្បីជួលឆ័ត្រ សេដ្ធកិច្ចការចែកចាយនេះ វាបានកើតឡើងទ្វេរដងកាលពីឆ្នាំមុន ១១. ចិនបានបង្កើត Supercomputer […]

អានបន្ថែម

តោះទៅមើល រឿងរ៉ាវប្រវិត្តសាស្រ្តចិនកាលពីសម័យបុរាណដែលអ្នកមិនធ្លាប់ដឹង

ចិនជាប្រទេសដែលមានអាយុកាលយូរលង់ណាស់មកហើយ។ បើនិយាយពីវប្បធម៌ ពាណិជ្ជកម្ម ពិតជាមានភាពរីកចម្រើនខ្លាំងក្នុងសម័យកាលចិនបុរាណ។ ប៉ុន្តែក៏មានរឿងគួរឲ្យចម្លែកៗខ្លះដែលអ្នកមិនធ្លាប់បានដឹងពីប្រពៃណី និងវប្បធម៌ប្រទេសនេះកាលពីបុរាណ: 41.ខ្ពស់ដូចខ្លែង ទោះបីជាលោក Leonardo da Vinci ត្រូវបានគេជឿថាជាអ្នកបង្កើតឆ័ត្រយោងក៏ដោយ ក៏ក្រុមបុរាណវិទូជនជាតិចិនបានលើកហេតុផលថា ការប្រើប្រាស់ខ្លែងតាំងពីដើមសតវត្សរ៍ទី 4 កាលពី 1300 ឆ្នាំមុន ទើបធ្វើឲ្យជនជាតិអឺរ៉ុបអាចធ្វើឆ័ត្រយោងបានជោគជ័យដោយសារមូលហេតុនេះ។ 40 នំឃុកឃីសំណាង នំខូឃីសំណាងមិនមែនជានំប្រពៃណីរបស់ចិនទេ។ នំនេះត្រូវបានគេបង្កើតឡើងដោយកម្មកររោងចក្រផលិតគុយទាវនៅទសវត្សឆ្នាំ 1920 នៅសាន់ហ្វ្រាន់ស៊ីស្កូ។ 39. ការច្នៃប្រឌិត ជនជាតិចិនបានបង្កើតខ្លែងប្រហែល 3,000 ឆ្នាំមកហើយ។ ខ្លែងត្រូវបានគេប្រើប្រាស់សម្រាប់ហេតុផលជាច្រើនដូចជាការបំភិតបំភ័យសត្រូវនៅសមរភូមិជាដើម។ 38. ការផ្លាស់ប្តូរតួនាទី នៅប្រទេសចិនសម័យបុរាណ ពណ៌សត្រូវបានប្រើប្រាស់សម្រាប់ពិធីកាន់ទុក្ខ និងពិធីបុណ្យសពមិនមែនពណ៌ខ្មៅទេ។ សព្វថ្ងៃនេះ សាច់ញាតិនៅតែរក្សាប្រពៃណីនេះ (កូនប្រុស និងកូនស្រី) ស្លៀកពាក់ពណ៌សកាន់ទុក្ខដដែល។ 37. អនាម័យ ក្រដាសអនាម័យសម្រាប់ប្រើប្រាស់នៅក្នុងបង្គន់ត្រូវបានគេបង្កើតឡើងនៅក្នុងប្រទេសចិន ប៉ុន្តែវាមានសម្រាប់តែស្តេចប៉ុណ្ណោះ។ 36. ជើង កាលពីឆ្នាំ 900 អ្នកសិល្បៈស្រ្តីជនជាតិចិនម្នាក់ធ្វើការហ្វឹកហាត់បាតជើងឲ្យកោង ដើម្បីអាចពត់ចូលមកខាងក្នុងបាន។ វិធីនេះ គេរំកន្សែងត្រង់កែងជើង ដើម្បីធ្វើឱ្យកែងជើង និងម្រាមជើងពត់ឡើងត្រង់រកគ្នាទៅវិញទៅមក។ នេះអាចឱ្យសាច់ដុំជើងកន្ត្រាក់ […]

អានបន្ថែម

កូនខ្មែរតិចគេសួរអត់ដឹង! តើឈ្មោះប្រទេស “កម្ពុជា” មានដើមកំណើតមកពីណា?

កម្មវត្ថុនៃអត្ថបទនេះ គឺដើម្បីបង្ហាញ អំពីប្រវត្តិ និង សារៈសំខាន់ផ្នែកប្រវត្តិសាស្រ្ដ ក៏ដូចជាផ្នែករូបារម្មណ៍របស់ពាក្យកម្ពុជាដែល បុព្វការីខ្មែរបានបង្កើតឡើងដោយសិល្ប៍វិធី ដោយពឹងផ្អែកលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដើម្បីតាំងឈ្មោះនៃទឹកដីកំណើតរបស់ជាតិសាសន៍ខ្លួន តាំងពីអតីតកាលមួយដ៏យូរលង់ ។ ដើម្បីបំភ្លឺដោយត្រួសៗ នូវប្រភពនៃពាក្យ កម្ពុជ ឬ កម្ពុជា ហើយដើម្បីកំណត់បរិវេណនៃការសិក្សា យើងត្រូវជ្រើសរើស យកតែសិលាចារឹកសំខាន់ៗ មកពិនិត្យប៉ុណ្ណោះ ។ ទន្ទឹមនឹងនេះ យើងក៏ធ្វើការវិភាគថ្មីមួយ ដោយពឹងផ្អែក លើការបកស្រាយមួយចំនួន ធ្លាប់មានពីមុនមក ដើម្បីផ្តល់នូវពន្លឺថ្មី ជុំវិញប្រធានបទខាងលើ ។ ជាបឋម ត្រូវជ្រាបថា ក្នុងភាសាខ្មែរនាសម័យបុរេអង្គរ និងអង្គរ មានចម្លាស់ស័ព្ទ “វ” និង “ព” ។ ដូច្នេះពាក្យ កម្ពុ, កម្ពុជ, កម្ពុជា សព្វថ្ងៃនេះ ក្នុងសិលាចារឹកសរសេរជាកម្វុ ឬ កម្វុជ ទៅវិញ ។ ចំពោះពាក្យ ទេស វិញ វាក៏ជាពាក្យសំស្ក្រឹតដែរ មានន័យថា ប្រទេស, នគរ ឬអាណាចក្រ […]

អានបន្ថែម

ប្រវត្តិសាស្ត្រ​ខ្មែរ៖ អំបូរ​ខ្មែរ​-​មន

កាលពីដើមអំបូរខ្មែរ-មន នេះគេយល់ថា គ្រាន់តែជាអំបូរភាសាមួយប៉ុណ្ណោះ។ យ៉ាងណាមិញ ភាសាវិទូមួយ ក្រុមមានជាអាទិ លោក James R.Lagan បានរកឃើញនូវអត្ដិភាពនៃអំបូរភាសានេះមុនគេនៅឆ្នាំ ១៨៥៦ ប៉ុន្ដែកាលណោះ គេនិយមហៅអំបូរនេះហៅថា «មន-អាណ្ណាម» រឺ មន-ខ្មែរ =អាណ្ណាម។ ក្រោយទៀតដោយ សិក្សាទៅឃើញថា ភាសាអាណ្ណាម មានលក្ខណខុសប្លែកពីអំបូរភាសាមន = ខ្មែរ ទើបភាសាវិទូខ្លះបានដកភា សានេះចេញ ហើយយកទៅបញ្ចូលក្នុងក្រុមភាសាថៃវិញ ។ នេះជាទស្សនៈរបស់លោក Henri Maspéro ដែល លោកបានលាតត្រដាងយ៉ាងច្បាស់លាស់ក្នុងអត្ថបទសិក្សាមួយមានចំនងជើងថា «Etude Sur La phonétique historique de la langue annamite…les initiales.» ។ អំពីអំបូរខ្មែរ-មន ចំពោះភាសាវិទូជាតិអាល្លឺមង់ P.W. Schmidt អំបូរ មន-ខ្មែរ មិនគ្រាន់តែជាអំបូរភាសាទេ តែជាអំបូរជាតិសា ស្ដ្រផងដែរ ។ ក្នុងសៀវភៅ «Les […]

អានបន្ថែម

កំពូលស្ថាបត្យកម្មសំណង់ដ៏អស្ចារ្យបំផុតទាំង 10 លើលោកតាំងពីសម័យបុរាណ

សំណង់ដែលមានអាយុច្រើនសតវត្សមកហើយនៅទូទាំងពិភពលោកតំណាងឱ្យភាពច្នៃប្រឌិតនៃស្ថាបត្យកម្មរបស់បុព្វបុរសរបស់យើង។ វាហួសពីការស្រមើលស្រមៃ និងពិបាកនឹងជឿថាស្ថាបត្យកម្មសំណង់ដ៏អស្ចារ្យទាំងនេះត្រូវបានសាងសង់ដោយប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ដែលមានកម្រិតធម្មតាៗសោះ។ខាងក្រោមនេះ យើងបានរាយឈ្មោះអច្ឆរិយវត្ថុ ១០ ដ៏អស្ចារ្យបំផុតនៃពិភពលោកសម័យបុរាណ។ មើល​ទាំងអស់គ្នាតោះ!! Pont Du Gard, Remoulins ភាគខាងត្បូងប្រទេសបារាំង Pont Du Gard ដែលសាងសង់ដោយចក្រភពរ៉ូម៉ាំង ត្រូវបានសាងសង់ឡើងដោយឆ្លងកាត់ទន្លេ Gardon នៅឃុំ Remoulins ភាគខាងត្បូងនៃប្រទេសបារាំង។ វាពិតជាសំណង់ដ៏អស្ចារ្យមួយក្នុងចំនោមសំណង់ដ៏ល្អបំផុតនៃស្ថាបត្យកម្មរ៉ូម៉ាំង។ ព្រះពុទ្ធរូប Leshan Giant Buddha  ក្នុងខេត្តស៊ីឈួនប្រទេសចិន Leshan Giant Buddha ជារូបចម្លាក់ថ្មធំជាងគេបង្អស់ និងមានប្រជាប្រិយបំផុតនៅទូទាំងពិភពលោក។ ចម្លាក់នេះត្រូវបានឆ្លាក់កាត់ចំពីមុខជំរៀលភ្នំមួយ ក្នុងខេត្តស៊ីឈួន ប្រទេសចិន ជាកន្លែងដែលទន្លេ Minjiang, Dadu និង Qingyi ជួបគ្នា។ Saksaywaman, Cusco, ភាគខាងជើងប្រទេសប៉េរូ Saksaywaman គឺជាជញ្ជាំងបន្ទាយ របស់ជនជាតិ Inca (ដើមកំនើតនៃជនជាតិអាមេរិកភាគខាងត្បូង) ដែលមានទីតាំងនៅក្នុងទីក្រុង Cusco ភាគខាងជើងប្រទេសប៉េរូ។ វាមើលទៅមិនគួរឱ្យជឿពីរូបរាងនៃថ្មដ៏ធំសម្បើមដែលគេយកមកសាងសង់ ហេតុដូច្នេះទើបវាត្រូវបានគេចាត់ទុកជាវត្ថុបុរាណ […]

អានបន្ថែម

បើគ្មានពួកគាត់ពិភពលោកប្រាកដជាមិនឈានដល់ថ្ងៃនេះនេាះទេ

ការរីកចម្រើនរបស់មនុស្សលោកគឺមានការរួមចំណែករបស់អ្នកប្រាជ្ញទាំងនេះទោះបីពេលវេលាបានកន្លងផុតហើយក៏ដោយ ហើយពួកគេជាអ្នកដែលមានឥទ្ធិពលលើពិភពលោកបច្ចុប្បន្ន។ គួរបញ្ជាក់ថា អ្វីដែលបានលើកឡើងខាងលើ គ្រាន់តែត្រួសៗប៉ុណ្ណោះ នៅមានអ្វីជាច្រើនទៀតដែលអ្នកប្រាជ្ញទាំងនេះបានរកឃើញ និងបង្កើតឡើង។ 10. លោក អារីស្តូត (Aristotle) (៣៨៤ ដល់៣២២ មុនគ.ស) លោកជាទស្សនវិទូ ជាអ្នកប្រាជ្ញ និងជាអ្នកវិទ្យាសាស្រ្តជនជាតិក្រិកនៅសម័យបុរាណ។ លោកជាអ្នកជីវសាស្រ្ត អ្នកសត្វសាស្រ្ត អ្នកក្បួនសីលធម៌ អ្នកវិទ្យាសាស្រ្តនយោបាយ ព្រមទាំងពូកែខាងវោហារសាស្រ្ត និងតក្កវិជ្ជាផងដែរ។ 9. លោក Archimedes (២៨៧ ដល់២១២ មុនគ.ស) លោកជាកំពូលអ្នកគណិតវិទ្យាដែលបានបង្កើតនូវក្បួនខ្នាត និងចំណេះដឹងលើរូបវិទ្យាគណិតនិងវិស្វកម្មដែលត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងម៉ាស៊ីន និងការសាងសង់។ លោកបានបង្ហាញពីមូលដ្ឋានសម្រាប់គណិតវិទ្យាជាន់ខ្ពស់ រកឃើញច្បាប់ពាក់ព័ន្ធនឹងដងថ្លឹង(គម្នាស់) សន្ទភាព លំនឹងសន្ទនីយ និងភាពអាចអណ្តែតបានជាដើម។ 8. លោក Galileo (១៥៦៤ ដល់១៦៤២នៃគ.ស) លោកបានបង្កើត Telescope ដើម្បីមើលតារានិងភព ហើយលោកក៏បានរកឃើញច្បាប់ប៉ោល​ និងរកឃើញថាផ្ទៃរបស់ភពព្រះចន្ទមិនរាបស្មើរលោងទេ។ ក្រៅពីនេះលោកក៏បានបញ្ជាក់អះអាងលើអ្វីដែល Copernicus បានលើកឡើងថា ព្រះអាទិត្យជាចំណុចកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ។ 7. លោក Michael Faraday […]

អានបន្ថែម