កំហុសឆ្គងទំាង ៧ យ៉ាង​របស់​ម្តាយឪពុក​ ដែលរារាំង​កូន​មិនឱ្យក្លាយជា​អ្នកដឹកនាំ និងមានទំនួលខុសត្រូវលើខ្លួនឯង

អ្នកជំនាញខាងអភិវឌ្ឍភាពជាអ្នកដឹកនាំ និងជាអ្នកនិពន្ធសៀវភៅជាង២៥ក្បាលស្តីអំពីការផ្លាស់ប្តូរផ្នត់គំនិតបានចែករំលែកអាថ៌កំបាំងដែលម្តាយឪពុកខ្លះរារាំងកូនពីផ្លូវទៅរកភាពឧត្តុងឧត្តមដោយមិនដឹងខ្លួន៖     ១/ មិនហ៊ានអោយកូនប្រថុយ យើងកំពុងតែរស់នៅក្នុងពិភពលោកដែលព្រមានអំពីគ្រោះថ្នាក់គ្រប់បែបយ៉ាងទាំងអស់។ ការគិតគូរដល់សុវត្ថិភាពជាចម្បងបាននាំមកនូវភាពភ័យខ្លាចជាច្រើន ដូច្នេះ​យើងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារកូន។ ប៉ុន្តែការឃុំគ្រងជ្រុលនាំមកនូវលទ្ធផលអវិជ្ជមានទៅវិញក្នុងដំណើរជីវិតវែងឆ្ងាយ។   ២/ ឆាប់ជួយសង្រ្គោះកូនពេក ក្មេងៗជំនាញឥឡូវមិនបានអភិវឌ្ឍបំណិនជីវិតដូចមនុស្សជំនាន៣០ឆ្នាំមុនទេ ព្រោះមនុស្សពេញវ័យឆាប់ជ្រៀតជ្រែកនិងដោះស្រាយបញ្ហាជំនួសពួកគេ។ ពេលយើងចូលទៅសង្រ្គោះឆាប់ពេក ធ្វើឱ្យពួកគេយល់ថាមានអ្នកចាំជួយជានិច្ច ហើយជាលទ្ធផល ពួកគេនឹងក្លាយជាមនុស្សមិនឯករាជ្យ គ្មានភាពម្ចាស់ការលើការសម្រេចចិត្តធ្វើអ្វីមួយច្បាស់លាស់។   ៣/ សាទរចំពោះរឿងសាមញ្ញៗ ការសាទរចំពោះជោគជ័យបន្តិចបន្តិចបានក្លាយជាទម្លាប់គ្រប់គ្រួសារសម័យទំនើបនេះទៅហើយ។ ការសាទរគ្រប់រឿងរ៉ាវបង្កើតជាផ្នត់គំនិតមួយឱ្យកុមារគិតថាខ្លួនគេពិសេស ប៉ុន្តែការសិក្សាស្រាវជ្រាវបង្ហាញថាវិធីសាស្រ្តនេះនាំទៅរកលទ្ធផលដែលម្តាយឪពុកភាគច្រើនមិនចង់បាន។ មិនយូរប៉ុន្មានក្មេងៗនឹងសង្ស័យថាហេតុអ្វីបានជាម្តាយឧពុកគេសាទរ តែអ្នកផ្សេងទៀតបែរជាមិនអបអរ ហើយទីបំផុតគេនឹងសង្ស័យចំពោះគោលបំណងរបស់ម្តាយឪពុកគេ។   ៤/ បណ្តោយឱ្យអារម្មណ៍ខុសឆ្គងដឹងមុខ អ្នកមិនគួរផ្តល់ឱ្យកូនគ្រប់យ៉ាងតាមការទាមទាររបស់គេទេ។ ពេលខ្លះអ្នកត្រូវហ៊ានបដិសេធ ឬប្រាប់ថាមិនទាន់ដល់ពេលទេ ហើយទុកឱ្យគេព្យាយាមរិះរកវិធីបំពេញសេចក្តីត្រូវការដោយខ្លួនឯង។ ជាទូទៅម្តាយឪពុកតែងតែចង់ឱ្យអ្វីៗគ្រប់យ៉ាងដល់កូន តែពេលរកអ្វីឱ្យកូនតាមបំណងមិនបាន ម្តាយឪពុកច្រើនមានអារម្មណ៍ខុសឆ្គង។ ប៉ុន្តែបើទំនាក់ទំនងរបស់អ្នកផ្អែកតែលើរង្វាន់ជាសម្ភារៈ កូននឹងមិនឱ្យតម្លៃលើក្តីស្រឡាញ់ពិតប្រាកដឡើយ។   ៥/ មិនហ៊ានសារភាពកំហុសខ្លួនឯង កូនដែលធំឡើងតែងតែចង់បានភាពឯករាជ្យ ហើយគេចង់សាកល្បងពិសោធន៍រឿងរ៉ាវគ្រប់យ៉ាង។ ម្តាយឪពុកត្រូវអនុញ្ញាតឱ្យកូនធ្វើអ្វីៗដោយខ្លួនឯង ប៉ុន្តែមិនមែនមានន័យថាបណ្តោយគេរហូតនោះទេ។ ពេលខ្លះអ្នកគួរចែករំលែកកំហុសឆ្គងក្នុងជីវិតដែលធ្លាប់ឆ្លងកាត់កន្លងមក ដើម្បីផ្តល់ភាពក្លាហានដល់គេក្នុងការចាប់ផ្តើមពិសោធន៍ជីវិត។   ៦/ ច្រឡំភាពវៃឆ្លាតថាជាភាពចាស់ទុំ គេច្រើនតែប្រើប្រាស់ភាពវៃឆ្លាតជារង្វាស់នៃភាពចាស់ទុំរបស់កូនក្មេង ដូច្នេះម្តាយឪពុកក៏សន្និដ្ឋានថាក្មេងដែលវៃឆ្លាតបានត្រៀមខ្លួនរួចរាល់សម្រាប់ពិភពលោកនេះ។ […]

អានបន្ថែម

​គួរ​តែ​ផ្លាស់​ប្ដូរ​ទម្លាប់​ទាំង​នេះ បើ​មិន​ចង់​ឲ្យ​ទម្ងន់​ឡើង​រហូត​នោះ

មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ទម្ងន់​របស់​អ្នក​ឡើង​ ដោយ​អ្នក​មិន​បាន​ដឹង​ ហើយ​ពេល​ខ្លះ​អ្នក​ប្រឹង​រក​វិធី​ជា​ច្រើន​ដើម្បី​កម្ចាត់​ភាព​ធាត់​ទាំង​នោះ​ចេញ​ពី​ខ្លួន​។ ដើម្បី​ឲ្យ​ការ​បញ្ចុះ​ទម្ងន់​ អ្នក​​ត្រូវ​លះ​បង់​ទម្លាប់​អាក្រក់​ចោល​ខ្លះ​ ហើយ​ចាប់​ផ្ដើម​របៀប​រស់​នៅ​ដែល​មាន​សុខភាព​ល្អ ដូច​ជា​ការ​របប​នៃ​ការ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ និង​លំហាត់​ប្រាណ​ទៀង​ទាត់។ របប​នៃ​ការ​ញ៉ាំ​អាហារ​ក៏​ជា​កត្តា​ដែល​ជួយ​អ្នក​អាច​រក្សា​រាងកាយ​​ដែល​អ្នក​បាន​ បាន​ដែរ​។ នៅ​ខាង​ក្រោម​នេះ​ អ្នក​នឹង​ឃើញ​នូវ​វិធី​ដ៏​ងាយ​ស្រួល​ក្នុង​ការ​សម្រក​ទម្ងន់​ ហើយ​អ្នក​​​គ្រាន់​តែ​ត្រូវ​ធ្វើ​តាម​ ឲ្យ​បាន​ទៀងទាត់​តែ​ប៉ុណ្ណោះ​៖ ១. ​ញ៉ាំ​អាហារ​​សុខភាព អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ធម្មជាតិ​ដែល​មាន​សុខភាព​ល្អ​ដូច​ជា​ ផ្លែ​ឈើ​ បន្លែ បៃតង ​​សាច់​ទឹកដោះគោ​ និង​ ស៊ុត ហើយ​គួរតែ​ជៀសវាង​ ឲ្យ​បាន​ប្រភេទ​អាហារ​ fast food ​ស្រា​ ​កាហ្វេ​និង​ បង្អែម។ មាន​តែ​វិធី​នេះ​ទេ​ដែល​អ្នក​អាច​លាង​សម្អាត​រាង​កាយ​របស់​អ្នក​និង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​បាន​ល្អ​ ។ ២.ផឹក​ទឹក​ឱ្យ​បាន​ច្រើន ​ ដូច​ដែល​យើង​ដឹង​ថា​ទឹក​មាន​សារៈសំខាន់​ចំពោះ​រូបកាយ​យើង ហើយ​ទឹក​ក៏​មាន​តួនាទី ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​ ដូច​នេះ​អ្នក​គួរ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន​ ជាពិសេស​ប្រសិន​បើ​អ្នក​ធ្វើ​លំហាត់​ប្រាណ​។ ក្រុម​អ្នក​ជំនាញ​បាន​ណែនាំ​ឱ្យ​ផឹក​ ៨​ កែវ​ក្នុង​មួយ​ថ្ងៃ។ ៣. ជៀសវាង​ការ​ទុក​ឲ្យ​ឃ្លាន​ខ្លាំង ​ជៀស​វាង​បង្អត់​អាហារ​ខ្លួន​ឯង​ ឬ​ក៏​ទុក​ឲ្យ​ខ្លួន​ឯង​ឃ្លាន​ខ្លាំង​ក្នុង​រយៈពេល​យូរ​ វា​មិន​អាច​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​នោះ​ទេ​ ហើយ​ការ​ធ្វើ​បែបនេះ​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​របស់​យើង​ទៀត​។ ៤. កុំ​រំលង​អាហារ​ពេល​ព្រឹក យើង​ទាំង​អស់​គ្នា​ដឹង​ថា​​អាហារ​ពេល​ព្រឹក​គឺ​ជា​អាហារ​សំខាន់​បំផុត​សម្រាប់​ផ្ដល់​ថាមពល​ពេញ​មួយ​ថ្ងៃ។ ប្រសិន​បើ​អ្នក​​មិន​បាន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ច្រើន​ ឬ​លើស​ចំនួន​នៅ​ពេល​ថ្ងៃ។​ […]

អានបន្ថែម

រឿងទាំង ៥​ យ៉ាង​ដែល​អ្នក​មិនគួរ​ធ្វើ​ក្រោយ​ពេល​ញ៉ាំ​អាហារ​​ឆ្អែត

ជា​ទូទៅ អ្នក​តែង​តែ​មាន​អារម្មណ៍​ថា​ងងុយ​គេង ក្រោយ​ពេល​ញ៉ាំ​អាហារ​ឆ្អែត ហើយ​ពេល​ខ្លះ​អ្នក​នឹង​ទៅ​គេង​ភ្លាម​ក្រោយ​ពេល​ដែល​ញ៉ាំ​​រួច ហើយ​ពេល​ខ្លះ​អ្នក​នឹង​ញ៉ាំ​​តែ​មួយ​កែវ​ភ្លាម​ៗ​ក្រោយ​ពេល​បរិភោគ​ឆ្អែត​ដោយ​គិត​ថា​វា​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ។​ ក៏​ប៉ុន្តែ​ទម្លាប់​ទាំង​នេះ​ជា​ទូទៅ​ផ្ដល់​ផល​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមាន​ដែល​ពេល​ខ្លះ​អាច​ប៉ះពាល់​ទៅ​សុខភាព​។ ខាង​ក្រោម​នេះ​ជា​រឿង​៥​យ៉ាង​ដែល​អ្នក​គួរ​ចៀសវាង​ធ្វើ​ភ្លាមៗ​ក្រោយ​ពេល​បរិភោគ​អាហារ​ឆ្អែត៖ ១​.កុំ​គេង​ភ្លាម​ៗ​បន្ទាប់​ពី​បរិភោគ​អាហារ​​ បើ​អ្នក​គេង​ភ្លាម​ក្រោយ​ពេល​បរិភោគ​អាហារ អ្នក​នឹង​ចាប់​អារម្មណ៍​ថា​អ្នក​នឹង​នៅ​តែ​មាន​អារម្មណ៍​ហល់​ក្រោយ​ភ្ញាក់ ព្រោះ​អាហារ​ទាំង​នោះ​មិន​ត្រូវ​បាន​រំលាយ​នោះ​ទេ។ ២.កុំ​ជក់​បារី ការ​ជក់​បារី​មួយ​ដើម​ក្រោយ​ពេល​ញ៉ាំ​​​​​អាហារ​គឺ​ស្មើ​នឹង​ការ​ជក់​បារី​ដប់​ដើម​អញ្ចឹង តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​​អ្នក​មិន​គួរ​ជក់​បារី​ដែរ ព្រោះ​វា​ប៉ះ​ពាល់​ដល់​សុខ​ភាព​។ ៣.កុំ​ងូត​ទឹក​ ការ​ងូត​ទឹក​ភ្លាម​ក្រោយ​ពេល​បរិភាគ​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​មាន​ភាព​យឺត ព្រោះ​នៅ​ពេល​ងូត​ទឹក ចរន្ត​ឈាម​នៅ​ជុំ​វិញ​ពោះ​នឹង​ហូរ​ទៅ​ផ្នែក​ផ្សេង​នៃ​រាងកាយ​ដែល​ពន្យារ​ល្បឿន​រំលាយ​អាហារ។ ៤.កុំ​ញ៉ាំ​ផ្លែ​ឈើ ផ្លែ​ឈើ​មាន​ប្រភេទ​ខុស​គ្នា​និង​មាន​ល្បឿន​រំលាយ​ខុស​គ្នា​ដែរ​។ ញ៉ាំ​ផ្លែ​ឈើ​មុន ព្រោះ​វា​ងាយ​ស្រួល​រំលាយ​ជាង​គេ។ ផ្លែឈើ​គួរ​តែ​ញ៉ាំ​មុន​ពេល​បរិភោគ​អាហារ​មួយ​ម៉ោង ឬ ក្រោយ​ពេល​អាហារ​ពីរ​ម៉ោង។ ផ្លែ​ឈើ​នឹង​មិន​ត្រូវ​បាន​រំលាយ​ត្រឹម​ត្រូវ​នោះ​ទេ បើ​អ្នក​បរិភោគ​វា​ភ្លាម​ក្រោយ​ពេល​ញ៉ាំ​អាហារ។         ៥.កុំ​ផឹក​តែ ទឹក​តែ​មាន​ជាតិ​អាស៊ីដ​ដែល​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​នៃ​ការ​រំលាយ​អាហារ។ បើ​សិន​ជា​អ្នក​ញ៉ាំ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​នោះ ជាតិ​អាស៊ីដ​ក្នុង​តែ​នឹង​ធ្វើ​ឲ្យ​វា​រឹង​ហើយ​ពិបាក​ក្នុង​ការ​រំលាយ។   ប្រភព៖ healthxchange Share57Tweet+1Share57 Shares

អានបន្ថែម

មធ្យោបាយទាំង ៧ យ៉ាង ដែលអាចធ្វើអោយអ្នកបង្កើតវិន័យផ្ទាល់ខ្លួន ដើម្បីឆ្ពោះទៅរកភាពអស្ចារ្យ

ក្នុងពេលដែលអ្នកមានអារម្មណ៍ថាចង់បោះបង់គោលដៅដុំធំអ្វីក្នុងពេលជួបការលំបាក អ្នកគួរតែចំណាយបន្តិចដើម្បីអានគន្លឹះទាំង៧នេះ រួចអ្នកនឹងមានជំនឿចិត្តលើខ្លួនឯងឡើងវិញ ហើយបន្តដំណើរទៅរហូតដល់គោលដៅជាក់ជាមិនខាន​៖ ១/ ប្តេជ្ញាចំពោះភាពប្រសើររាល់ថ្ងៃ សម្លឹងមើលមនុស្សជោគជ័យទាំងអស់នៅជុំវិញខ្លួនអ្នក រួចស្រមៃដល់របៀបដែលគេគិតចំពោះជីវិតប្រចាំថ្ងៃរបស់គេ។ អ្នកនឹងរកឃើញចំណុចរួមមួយរបស់អ្នកទាំងនោះ គឺគេប្តេជ្ញាចំពោះភាពប្រសើររាល់ថ្ងៃ។ ទោះជាអ្នកមានអាជីពអ្វីក៏ដោយ ការផ្តោតចិត្តចំពោះភាពប្រសើរឱ្យបានរាល់ថ្ងៃ អ្នកនឹងឃើញគោលដៅច្បាស់លាស់ក្នុងកិច្ចការរបស់អ្នក។   ២/ គេងឱ្យបានគ្រប់គ្រាន់ ដើម្បីធ្វើជាមនុស្សជោគជ័យ អ្នកត្រូវមានវិធានការគ្រប់គ្រងខ្លួនឱ្យបានល្អ គឺស្គាល់សុខភាពខ្លួនឯងឱ្យបានច្បាស់។ មនុស្សភាគច្រើនគិតថាការគេងមិនមានឥទ្ធិពលខ្លាំងក្លាលើកិច្ចការនិងអារម្មណ៍របស់គេទេ ប៉ុន្តែការពិតវាជាកត្តាចាំបាច់មួយ។ អ្នកត្រូវបង្កើតទម្លាប់នៃការគេងដ៏មានប្រសិទ្ធភាពសម្រាប់ខ្លួនឯង គឺកំណត់ម៉ោងចូលគេង និងម៉ោងក្រោកពីគេឱ្យបានទៀងទាត់។   ៣/ រៀបចំអាទិភាពការងារឱ្យបានច្បាស់លាស់ កុំរវល់នឹងការងារកំប៉ិកកំប៉ុក តែត្រូវរៀបចំកំណត់អាទិភាពការងាររាល់ថ្ងៃ។ ដើម្បីឆ្ពោះទៅកាន់គោលដៅ អ្នកត្រូវតែផ្តោត​លើកិច្ចការណាដែលនាំអ្នកទៅរកភាពរីកចម្រើន។ ឈប់គិតរឿងធ្វើឱ្យបានល្អឥតខ្ចោះ ហើយផ្តោតធ្វើកិច្ចការដែលលំបាកមុន តែត្រូវចាំថាធ្វើកិច្ចការមួយ ក្នុងមួយពេល។ ទម្លាប់បែបនេះនឹងធ្វើឱ្យអ្នករៀបចំកំណត់អាទិភាពការងារក្នុងជីវិតបានយ៉ាងងាយ។   ៤/ រៀននិយាយបដិសេធ ពាក្យបដិសេធជាពាក្យពិបាកនិយាយណាស់ ប៉ុន្តែជាការចាំបាច់ដែលអ្នកត្រូវរៀននិយាយដោយសុភាពបំផុតចំពោះការអញ្ជើញរបស់​នរណាម្នាក់ដែលធ្វើឱ្យការងារអ្នកកាន់តែស្មុគស្មាញ។ គ្រប់ពេលដែលនរណាម្នាក់សុំឱ្យអ្នកធ្វើអ្វីមួយ មុននឹងឆ្លើយតប អ្នកត្រូវសួរខ្លួនឯងជាមុនថាកិច្ចការនោះនឹងផ្តល់គុណតម្លៃអ្វីខ្លះដល់អ្នក? ប្រសិនបើអ្នកទទួលធ្វើកិច្ចការដែលលើសសមត្ថភាព អ្នកនឹងបាត់បង់ទស្សនវិស័យនិងគោលដៅជីវិតជាក់ជាមិនខាន។   ៥/ អភ័យទោសឱ្យខ្លួនឯង គ្មានមូលហេតុណាមួយដែលអ្នកត្រូវដេកមិនលក់ បក់មិនល្ហើយព្រោះតែកំហុសបន្តិចបន្តួចដែលអ្នកបានបង្កើតនោះទេ។ ជាជាងបណ្តោយឱ្យអារម្មណ៍សោកស្តាយគ្របដណ្តប់លើអ្នក អ្នកត្រូវរៀនពីកំហុសនិងបោះជំហានទៅមុខទៀត។ អ្នកត្រូវចេះអភ័យទោសឱ្យខ្លួនឯង និងអ្នកដទៃដែលធ្វើខុសចំពោះអ្នក […]

អានបន្ថែម

វិធីសាស្រ្ត​ទាំង​ ៨យ៉ាងដែលអាចធ្វើអោយអ្នកបង្កើនទំនុកចិត្ត និងមានភាពជឿជាក់លើខ្លួនឯង

ទំនុកចិត្តគឺជាកូនសោរទៅរកជោគជ័យក្នុងអាជីវកម្ម។ មនុស្សដែលបង្ហាញទំនុកចិត្តច្រើនមានគេគោរពកោតសសើរនិងមានឥទ្ធិពលកាន់តែខ្លាំង។ ប៉ុន្តែក៏មានពេលខ្លះដែលយើងមិនសូវមានទំនុកចិត្តដែរដូចជាពេលឡើងនិយាយ​លើវេទិកា ឬពេលជួបមនុស្សមិនដែលស្គាល់ជាដើម។ ទោះជាយ៉ាងណា អ្នកនៅតែមានឱកាសសម្តែងភាពជឿជាក់និងទំនុកចិត្តបើអ្នកដឹងក្បួនទាំងអស់នេះ​៖ ១/ សម្លឹងមើល​ឱ្យ​ចំភ្នែក នៅពេលអ្នកនិយាយគ្នាជាមួយមនុស្សដទៃ អ្នកត្រូវផ្តោតភ្នែកសម្លឹងឱ្យចំភ្នែកមនុស្សដែលអ្នកកំពុងតែនិយាយជាមួយនោះ។ កុំក្រឡែកមើលឆ្វែងស្តាំ ឬពិនិត្យមើលរបស់ផ្សេងដូចជាទូរសព្ទជាដើម។ បើអ្នកផ្តោតចំណាប់អារម្មណ៍លើដៃគូសន្ទនា ឬមនុស្សដែលអ្នកកំពុងតែនិយាយទៅរកនោះ មានន័យថាអ្នកផ្តល់តម្លៃខ្ពស់ដល់គេ ហើយគេនឹងគោរពអ្នកវិញ។   ២/ ចាប់ដៃកុំស្ទាក់ស្ទើរ ហុចដៃទៅចាប់ដៃគេនៅពេលជួបគ្នា ទោះបីមនុស្សនោះអ្នកទើបតែជួបជាលើកទីមួយ ឬមិត្តចាស់​ក៏ដោយ​។ ការចាប់ដៃរលាក់ដោយគ្មានភាពស្ទាក់ស្ទើរជាការបង្ហាញបំណង​របស់អ្នកក្នុងការចាប់ផ្តើមនិយាយរកគេមុន។   ៣/ ប៉ះស្មាដៃគូសន្ទនាតិចៗ ក្នុងពេលកំពុងតែចាប់ដៃគ្នា​ អ្នកក៏អាចបង្ហាញទំនុកចិត្តនិងភាពរាក់ទាក់តាមរយៈ​ការប៉ះស្មានគេតិចៗបានដែរ។ ការប៉ះស្មាបន្តិចនេះមានឥទ្ធិពលណាស់ ប្រសិនបើអ្នកធ្វើត្រូវតាមក្បួន។ ភាគច្រើនគេឃើញទម្លាប់បែបនេះមានជានិច្ចក្នុងចំណោមអ្នកដឹកនាំ។   ៤/ ឈរឱ្យត្រង់ខ្លួន ប្រសិនបើអ្នកកំពុងតែឈរនិយាយចំពោះមុខមនុស្សច្រើននាក់ ឬនរណាម្នាក់ កុំច្រត់ដៃលើរបស់អ្វីឱ្យសោះ ដូចជាជញ្ជាំង ឬធ្នាក់ដៃ។ អ្នកត្រូវតែឈរឱ្យត្រង់ខ្លួនដើម្បីបង្ហាញថាអ្នកកំពុងតែយកចិត្តទុកដាក់ក្នុងកិច្ចពិភាក្សានោះដោយស្មោះត្រង់។   ៥/ ឈរជើងទាំងពីរឱ្យស្មើ ក្នុងពេលនិយាយនៅទីសាធារណៈ ឬក៏និយាយជាមួយនរណាម្នាក់ ត្រូវដាក់ជើងឱ្យនឹងស្មើ។ ការឈរក្រពាត់ជើង ឬសង្កត់ទម្ងន់តែលើជើងម្ខាងៗ​នឹងធ្វើឱ្យគ្មានលំនឹង ហើយបណ្តាលឱ្យអារម្មណ៍អ្នកនៅមិនស្ងប់។   ៦/ ប្រើកាយវិការផងពេលនិយាយគ្នា បើអ្នកប្រើប្រាស់កាយវិការបានកាន់តែច្រើន អ្នកក៏បង្កើតទំនុកចិត្តបានច្រើនដែរ។ កុំខ្លាចបញ្ចេញកាយវិការ […]

អានបន្ថែម

ទម្លាប់ទាំង10ដែលមនុស្ស មានសុខភាពល្អគួរឱ្យ កត់សម្គាល់

យើងទាំងអស់គ្នាចង់មានសុខភាពល្អហើយយើងទាំងអស់គ្នាបានដឹងអំពីសារៈសំខាន់នៃការញ៉ាំការញ៉ាំការ រីកចម្រើនការធ្វើការងារ។ ល។ នៅក្នុងអត្ថបទនេះយើងចង់យកវាទៅជំហានមួយបន្ថែមទៀតហើយពិនិត្យមើលថាតើមនុស្សដែលមានសុខភាពល្អធ្វើរាល់ថ្ងៃនិងរបៀបដែលពួកគេ ស្នាក់នៅសមដូច្នេះ។ នៅឯបៀលប្រាយយើងចង់ផ្តល់គំនិតមួយចំនួនដល់អ្នកដែលគិតថាខ្លួនពួកគេមានសុខភាពល្អ។ 1. ជុំវិញខ្លួនពួកគេមានសុទ្ឋតែមនុស្សដែលមានសុខភាពល្អ មនុស្សដែលមានសុខភាពល្អមានទំនោរនៅជុំវិញខ្លួនពួកគេជាមួយមនុស្សដែលមានរបៀបរស់នៅស្រដៀងគ្នានិងគោលដៅ។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរអ្វីមួយនៅក្នុងជីវិតរបស់អ្នកចូររកមើលមនុស្សដែលក្លាយទៅជាអ្នកដែលអ្នកចង់ក្លាយជាហើយស្តាប់ដំបូន្មានរបស់ពួកគេ។ 2. ពួកគេមិនជឿលើរបបអាហារ របបអាហារគឺជាដំណោះស្រាយបណ្តោះអាសន្នហើយមនុស្សដែលមានសុខភាពល្អដឹងពីបញ្ហានេះ។ វាអាចធ្វើការងារបានក្នុងរយៈពេលខ្លីប៉ុន្តែអ្នកមិនអាចយកចិត្តទុកដាក់ចំពោះរបបអាហារដ៏តឹងរឹងក្នុងរយៈពេលយូរបានទេ។ ផ្ទុយទៅវិញចូរគិតអំពីអាហារប្រភេទណាដែលអ្នកញ៉ាំជាញឹកញាប់ដែលមិនល្អសម្រាប់អ្នកហើយស្វែងរកការជំនួសឱ្យសុដន់។ ចូរគិតពីអង្ករក្រអូបជំនួសអង្ករផ្កាម្លិះផ្កាល្ពៅនិងដំឡូងជ្វាជំនួសឱ្យដំឡូងបំពង។ ហើយប្រសិនបើពួកគេពិតជាមានអារម្មណ៍ថាដូចជាភីហ្សាមួយដុំឬនំសូកូឡាមួយដុំពួកគេគ្រាន់តែមានវា! ប៉ុន្តែនៅក្នុងកម្រិតមធ្យម, ជាការពិតណាស់។ ហើយដោយសារតែភាគច្រើនពួកគេបន្តទម្លាប់នៃការញ៉ាំដែលមានសុខភាពល្អពួកគេមិនមានអារម្មណ៍ថាមានកំហុសចំពោះវានោះទេ។ 3. ពួកគេមានទំនាក់ទំនងជិតស្និទ្ធ ជីវិតស្និទ្ធស្នាលប្រកបដោយសុភមង្គលពិតជាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពសុខភាពខាងផ្លូវកាយនិងខាងព្រលឹងវិញ្ញាណ។ មិនថាអ្នកហាត់ប្រាណញឹកញាប់ប៉ុណ្ណាហើយអ្នកញ៉ាំបន្លែដែលអ្នកមានរាល់ថ្ងៃប្រសិនបើជីវិតផ្ទាល់ខ្លួនរបស់អ្នកមិនល្អអ្នកនឹងមិនមានអារម្មណ៍សុខស្រួលនិងរីករាយទេ។ 4. ពួកគេផ្លាស់ទី មែនហើយមនុស្សដែលមានសុខភាពល្អតែងតែប្រាកដថាពួកគេមានសកម្មភាពយ៉ាងហោចណាស់ 30 នាទីក្នុងមួយថ្ងៃហើយពួកគេពិតជាចូលចិត្តហាត់ប្រាណមែន។ វិធីតែមួយគត់ដែលចូលចិត្តហាត់ប្រាណគឺធ្វើអ្វីដែលអ្នកចូលចិត្តធ្វើ។ ប្រសិនបើអ្នកមិនចូលចិត្តរត់ទេកុំរត់។ ប្រសិនបើការហាត់ប្រាណហាត់ប្រាណមិនទាក់ទាញដល់អ្នកទេកុំទៅកន្លែងហាត់ប្រាណ។ រកអ្វីដែលអ្នកចូលចិត្ត! មិនថាវាជាយូហ្គា, ហ្សុមបាឬការឡើងផ្ទាំងថ្មទេវាពិតជាមានអ្វីមួយនៅទីនោះសម្រាប់អ្នក! 5. ពួកគេផ្អាកនិងចេញទៅក្រៅ ក្រុមអ្នកស្រាវជ្រាវមួយចំនួនជឿថាការដើរនៅខាងក្រៅអាចជួយសង្គ្រោះជំនាន់របស់យើងពីបញ្ហាដែលទាក់ទងនឹងភាពតានតឹងជាច្រើន។ សូមព្យាយាមផ្អាកជីវិតរបស់អ្នកហើយឈប់ហិតផ្កាកុលាប! ការនៅខាងក្រៅក៏អាចជួយអ្នកឱ្យទទួលបាននូវការគេងដ៏ល្អនៅពេលយប់ដែលចាំបាច់ចំពោះសុខភាពរបស់អ្នកដូចដែលយើងបានរៀបរាប់ខាងលើ។ 6. ពួកគេទៅក្រៅអ៊ីនធឺណិត សម្រាប់ភាគច្រើននៃពួកយើងប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាផ្នែកមួយដ៏សំខាន់នៃទម្លាប់ប្រចាំថ្ងៃរបស់យើងហើយប្រសិនបើអ្នកកំពុងអានអត្ថបទនេះអ្នកពិតជាសមាជិកនៃក្លឹបនេះ! ការចូលទៅអ៊ិនធឺណិតគឺជារបៀបដែលយើងស្វែងយល់អំពីព័ត៌មានរៀនអ្វីថ្មីនិងជជែកជាមួយមនុស្ស។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយសង្គមមិនគួរជំនួសការទំនាក់ទំនងសង្គម។ ហៅមិត្តភក្តិរបស់អ្នកពីមហាវិទ្យាល័យជួបគ្រួសាររបស់អ្នកសម្រាប់កាហ្វេឬនិយាយទៅកាន់គូស្វាមីភរិយានោះនៅជាប់ផ្ទះ។ 7. ពួកគេទទួលបានការគេងច្រើនបំផុត មនុស្សដែលមានសុខភាពល្អដឹងថាការគេងបានគ្រប់គ្រាន់គឺសំខាន់សម្រាប់សុខភាពរាងកាយនិងផ្លូវចិត្ត។ សម្រាប់មនុស្សខ្លះវាមានរយៈពេល 8 ម៉ោងចំណែកឯអ្នកខ្លះត្រូវការតែ 6 ប៉ុណ្ណោះ។ រៀនពីរបៀបស្តាប់រាងកាយរបស់អ្នក។ វាក៏សំខាន់ផងដែរអំពីរបៀបដែលអ្នកគេង។ […]

អានបន្ថែម

រឿងរ៉ាងទាំង ១៣ យ៉ាងដែលអ្នកមិនគួរថតបង្ហាញលើ បណ្ដាញសង្គម

យោងទៅតាមស្ថិតិ 69% នៃមនុស្សពេញវ័យអាមេរិកប្រើប្រាស់យ៉ាងហោចណាស់បណ្តាញសង្គមមួយ។ ទោះបីជា យ៉ាងណាក៏ដោយមនុស្សភាគច្រើនមិនដឹងថា Facebook និងបណ្តាញសង្គមដ៏ពេញនិយមផ្សេងទៀតពិតជាប្រមូលព័ត៌មានផ្ទាល់ខ្លួនច្រើនអំពីអ្នកប្រើរបស់ពួកគេដូច្នេះសូម្បីតែប្រកាសដែលគ្មានកំហុសភាគច្រើនអាចត្រឡប់មកវិញហើយខាំអ្នកនៅពីក្រោយ។ brightside បានដាក់បញ្ចូលនូវបញ្ជីនៃវត្ថុចំនួន 13 ដែលអ្នកមិនគួរចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីឱ្យមានសុវត្ថិភាព។ 1. ពត៌មានលំអិតជិតស្និតអំពីទំនាក់ទំនងរបស់អ្នក អ្វីដែលកំពុងកើតឡើងរវាងអ្នកនិងដៃគូរបស់អ្នកគួរតែត្រូវបានរក្សាទុកចេញពីការឈានទៅដល់របស់អ្នកដទៃ។ កុំសរសេរអំពីអ្វីដែលកើតឡើងនៅក្នុងបន្ទប់ដេករបស់អ្នកកុំប្រាប់នរណាម្នាក់អំពីឈ្មោះសត្វចិញ្ចឹមរបស់អ្នកនិងរបស់របរផ្សេងទៀតដែលបន្ថែមតម្លៃពិសេសចំពោះទំនាក់ទំនងរបស់អ្នកបើមិនដូច្នេះទេអ្នកអាចបាត់បង់ការគោរពនិងការជឿទុកចិត្តពីដៃគូរបស់អ្នក។ 2. ការថើប selfies មនុស្សភាគច្រើនគិតថាវាមានរសជាតិមិនសូវល្អដើម្បីបង្ហាញពីពេលវេលាជិតស្និទ្ធរបស់អ្នកជាសាធារណៈ។ វាមិនត្រឹមតែមើលទៅលំអៀងតែប៉ុណ្ណោះទេប៉ុន្តែវាក៏អាចធ្វើឱ្យមិត្តភក្តិរបស់អ្នកខឹងផងដែរ។ ហើយសាច់ញាតិរបស់អ្នកប្រហែលជាមិនពេញចិត្តចំពោះរូបភាពទាំងនេះទេ។ ក្រុមអ្នកជំនាញក៏បាននិយាយដែរថាគូស្នេហ៍ដែលគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាធម្មតាមានអារម្មណ៍មិនមានសុវត្ថិភាពក្នុងទំនាក់ទំនងរបស់ពួកគេនិងមានការសង្ស័យខ្លះអំពីដៃគូរបស់ពួកគេ។ 3. ការថតខ្លួនឯងក្នុងពិធីបុណ្យឬជាមួយនិងរូបដាក់តាំង ទីកន្លែងនិងឱកាសខ្លះទាមទារឱ្យមានឥរិយាបថគោរពព្រោះនេះជាមូលហេតុដែលអ្នកមិនគួរថតរូបខ្លួនឯងដោយប្រើមុខមេញីរបស់អ្នកក្នុងពិធីបុណ្យសពពិធីបុណ្យព្រះវិហារឬកន្លែងគោរពបូជាផ្សេងទៀត។ 4. សកម្មភាពខុសច្បាប់ ប្រសិនបើអ្នកចង់អួតអំពីច្បាប់ដែលមានស្រាប់ (បើកបរស្រវឹង, ថតរូបខ្លួនឯងខណៈពេលដែលនៅលើមហាវិថីមានអាវុធខុសច្បាប់ហើយដូច្នេះអ្នកអាចទទួលពិន័យជាប្រាក់កម្រៃល្អបំផុតហើយទៅពន្ធនាគារយ៉ាងហោចណាស់។ មនុស្សមួយចំនួនថែមទាំងទៅឆ្ងាយហើយបង្ហោះរូបភាពថ្នាំញៀនឬលុយដែលពួកគេទើបតែលួច។ 5. មតិយោបល់មិនឆេះឆួល សូម្បីតែអ្នកធ្វើអត្ថាធិប្បាយដែលមានន័យថាគ្រាន់តែជារឿងកំប្លែងក្តីអ្នកគួរតែប្រុងប្រយ័ត្នអំពីអ្វីដែលអ្នកកំពុងសរសេរនៅពេលដែលអ្នកដទៃអាចអាក់អន់ចិត្ត។ នោះហើយជាមូលហេតុដែលវាល្អប្រសើរជាងមុនដើម្បីចៀសវាងប្រធានបទដូចជាសាសនានយោបាយភាពខុសគ្នាខាងយេនឌ័រនិងបញ្ហាធ្ងន់ធ្ងរដទៃទៀតដែលអាចបង្កើតឱ្យមានការពិភាក្សា។ 6. ពាក្យបណ្តឹងអំពីការងាររបស់អ្នក ទោះបីជាក្រុមការងាររបស់អ្នកមិនមានលទ្ធភាពប្រើប្រាស់ទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកក៏ដោយក៏ពួកគេអាចស្វែងយល់អំពីអាកប្បកិរិយារបស់អ្នកចំពោះចៅហ្វាយឬលក្ខខណ្ឌការងាររបស់អ្នក។ ដូច្នេះមិនថាអ្នកមានចំណាប់អារម្មណ៍យ៉ាងណាចំពោះការកាន់កាប់បច្ចុប្បន្នរបស់អ្នកទេចូររក្សាវាទុកជាលក្ខណៈផ្ទាល់ខ្លួនបើមិនដូច្នេះទេវាអាចធ្វើអោយអ្នកមានការងារធ្វើ។ 7. ទីតាំងរបស់អ្នក ទីតាំងភូមិសាស្ត្រអនុញ្ញាតឱ្យស្មាតហ្វូនរបស់អ្នកតាមដានកូអរដោនេ GPS របស់អ្នកនៅក្នុងជ្រុងណាមួយនៃពិភពលោក។ នៅពេលមើលឃើញជាលើកដំបូងវាហាក់ដូចជាត្រជាក់ដែលអនុញ្ញាតឱ្យមិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នកដឹងថាអ្នកនៅកន្លែងណានៅពេលណាក៏ប៉ុន្តែហានិភ័យមិនមានតំលៃទេ។ ប្រសិនបើអ្នកចង់ការពារខ្លួនអ្នកពីមនុស្សដែលមានគំនិតអាក្រក់វាល្អប្រសើរជាងមុនដើម្បីបិទកម្មវិធីតាមដានទីតាំងរបស់អ្នកជារៀងរហូត។ 8. ផែនការវិស្សមកាល ការធ្វើបច្ចុប្បន្នភាពទៀងទាត់ពីរមណីយដ្ឋានដែលអ្នកកំពុងស្នាក់នៅគឺជាកំហុសដ៏ធំមួយពីព្រោះអ្នកមិនដឹងថានរណាអាចឃើញព័ត៌មាននេះហើយប្រើវាដើម្បីបំបែកចូលទៅក្នុងផ្ទះរបស់អ្នកហើយលួចអ្វីៗគ្រប់យ៉ាងដែលអ្នកមាន។ ប្រសិនបើអ្នកពិតជាចង់ចែករំលែកបទពិសោធន៏នៃការធ្វើដំណើររបស់អ្នកចូររង់ចាំរហូតដល់អ្នកត្រឡប់មកវិញវានឹងកាន់តែមានសុវត្ថិភាព។ 9. ឯកសារអត្តសញ្ញាណផ្ទាល់ខ្លួន ជួនកាលមនុស្សមានអារម្មណ៍រំភើបខ្លាំងនៅចំណុចសំខាន់ៗដូចជាការទទួលបានប័ណ្ណបើកបរជាលើកដំបូងឬទិញផ្ទះក្តីសុបិន្តរបស់ពួកគេហើយពួកគេចង់ចែករំលែកអំណររបស់ពួកគេដល់មនុស្សគ្រប់គ្នាភ្លាមៗ។ ប៉ុន្តែកុំភ្លេចថាព័ត៌មានផ្ទាល់ខ្លួនកាន់តែច្រើនដែលអ្នកបង្ហាញនៅលើអ៊ិនធឺណិតគឺជាហានិភ័យខ្ពស់ដែលអ្នកដាក់ខ្លួនឯង។ ប្រសិនបើនរណាម្នាក់អាចឃើញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកឱ្យបានច្បាស់ល្មមពួកគេមានព័ត៌មានគ្រប់គ្រាន់ដើម្បីលួចអត្តសញ្ញាណរបស់អ្នកឬបំបែកចូលក្នុងផ្ទះរបស់អ្នក។ ច្បាប់នេះមានជាប់ពាក់ព័ន្ធនឹងឯកសារទាំងអស់ដែលមានឈ្មោះរបស់អ្នកនៅលើពួកគេ […]

អានបន្ថែម

វិធីសាស្រ្តក្នុងការ​រក្សា​គំនិតវិជ្ជ​មានមិនអោយធ្វើអ្វីខុសប្រក្រតី​នៅ​ពេល​អត់លុយ

ពេលអត់លុយ​ អារម្មណ៍មនុស្សងាយធុញថប់ណាស់។ ប៉ុន្តែបើអ្នកដឹង​ក្បួន អ្នកនៅតែអាច​មានទំនុកចិត្ត និងអំណាចដដែល។ ​នេះជាមេរៀនជាជីវិតរបស់មនុស្សម្នាក់​ដែល​ធ្លាប់​អត់លុយ ហើយរកផ្លូវបង្កើត​ក្រុមហ៊ុនដែលមានបុគ្គលិក​ជាង៦០០និងមានប្រាក់​ចំណូលខ្ទង់រយលានដុល្លារ។ ១/ ទទួលស្គាល់មេរៀននៅចំពោះមុខអ្នក គ្រប់ពេលដែលអ្នកបរាជ័យ អ្នកត្រូវតែឆ្លៀតឱកាសរៀនពីបរាជ័យនោះ។ ប្រសិនបើអ្នកគ្មានលុយសោះ អ្នកគ្មានអារម្មណ៍ចង់ទៅណាមកណាឬគិតអ្វីទាំងអស់ក្រៅពីដេកនៅមួយកន្លែង ប៉ុន្តែអ្នកដែល​ធ្លាប់ដើរផ្លូវនេះណែនាំថាអ្នកគួរតែកំណត់ពេលឱ្យបានច្បាស់លាស់ក្នុងការប្រើអារម្មណ៍បែបនេះ។ បន្ទាប់មកត្រូវក្រោកឡើងដោយស្វាហាប់និងបន្តដំណើរទៅ​មុខទៀត។ ក្នុងពេលមិនធ្វើ​អ្វីសោះនោះ អ្នកត្រូវ​នឹកគិតឱ្យគ្រប់ជ្រុងជ្រោយរកមើលអ្វីដែល​បាន​កើតឡើងដោយ​មិនត្រូវយកអារម្មណ៍ទៅពាក់ព័ន្ធក្នុងរឿងរ៉ាវទាំងនោះឡើយ។ លំហាត់បែបនេះមិនត្រឹមតែជួយអ្នកឱ្យបោះជំហានបន្ទាប់ទៀតបានល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឱ្យអ្នកមិនសូវមានអារម្មណ៍ខ្សោះអស់កម្លាំងចិត្ត ឬជំនួយពីអ្វីទាំងអស់។​ ស្ទើរតែគ្រប់ការភ័យខ្លាចទាំងអស់កើតចេញពីការមិនដឹង ហើយបើអ្នកយកពេលខ្លះទៅសម្លឹងមើលការភ័យខ្លាចនោះឱ្យចំ វាអាចនឹងប្រែក្លាយទៅជាពន្លឺវិញ។​   ២/ បង្កើតផែនការ ស្ថានភាពអត់លុយសោះច្រើនតែរុញច្រានមនុស្សយើងឱ្យមានអារម្មណ៍ថាខ្វះជំនួយ ហើយក្នុងករណីខ្លះទៀត​ វានាំទៅអារម្មណ៍មិនស្ងប់និងការសម្រេចចិត្តមិនបានត្រឹមត្រូវ។ អ្នកដែលធ្លាប់ឆ្លងកាត់បទពិសោធន៍នេះណែនាំឱ្យយកពេលវេលាពិបាកចិត្តនោះទៅបង្កើត​ផែនការថ្មីវិញ។ ក្នុងពេលបង្កើតផែនការនោះ អ្នកត្រូវធ្វើហាក់ដូចជាមនុស្សផ្សេងម្នាក់ទៀត​ដែលកំពុងតែស្ថិតនៅក្នុង​ស្ថានភាពមួយខុសពីអ្នកក្នុងពេលបច្ចុប្បន្ននេះ។ នឹករកមើលជំនាញនិងធនធានដែលអ្នកត្រូវការ ហើយបើអ្នកអាចបំពេញកង្វះទាំងនេះ តើអ្វីៗនឹងងាយស្រួលជាងមុនឬទេ? ផែនការដែលអ្នកកំពុងតែគិតនេះមិនចាំបាច់តែធំដុំ ឬអស្ចារ្យពេកទេ ព្រោះវាគ្រាន់តែសម្រាប់ខ្លួនអ្នកមើលម្នាក់​ឯងតែប៉ុណ្ណោះ។ វិធីសាមញ្ញៗទាំងនេះ​នឹងអាចជួយអ្នកឱ្យមានអាម្មណ៍ប្រសើរឡើងវិញនិងអាចឱ្យអ្នកអាចគ្រប់គ្រងខ្លួនឯងបានក្នុងពេលឆាប់ៗខាងមុខ។ ពេលអ្នកអាចគ្រប់គ្រងស្ថានការក្នុងជីវិតបាន អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងមានអំណាចឡើងវិញ​ ហើយរឿងល្អៗផ្សេងទៀតនឹងកើតឡើងជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស។​   ៣/ ស្វែងរកកន្លែងរៀន ការរៀនច្រើនមិនដែលនាំទៅរកផ្លូវអាក្រក់ ឬធ្លាក់រណ្តៅទេ។ ទោះជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ អ្នកត្រូវតែបន្តរៀនសូត្រកុំឈប់។ អានសៀវភៅក្នុងផ្នែកដែលអ្នកចូលចិត្ត រៀនតាមអ៊ីនថឺណិតដោយមិនបាច់អស់លុយ ទៅជួបទាក់ទងនឹងមនុស្សដែលអ្នកគោរពនិងកោតសសើរហើយសួរដេញដោយគេអំពីដំណើរដែលនាំទៅដល់ចំណុចដែលអ្នកស្ងប់ស្ញែងចំពោះគេនោះ។   ៤/ ត្រូវចេះជំនាញខាងបង្កើតបណ្តាញទាក់ទង […]

អានបន្ថែម

ទម្លាប់​អាក្រក់ទំាង​ ៦​ចំណុច ដែល​អ្នក​គួរ​តែ​ព្យាយាម​លះបង់​ចោល ដើម្បី​ភាព​ជោគជ័យ ​​

សហគ្រិនវ័យក្មេងជាច្រើន ដែលខ្ញុំជួប តាមរយៈការងាររបស់ខ្ញុំ ក្នុងនាមជាអ្នកនិពន្ធ វិនិយោគិន និងសហគ្រិន គឺមិនអាចឈានដល់ សក្តានុពលពេញលេញ របស់ពួកគេដែលមាន។ អ្វីដែលលើសពីនេះ គឺពួកគេមិនដឹង អំពីមូលហេតុ។ ពួកគេមាន គំនិតដ៏អស្ចារ្យ សម្រាប់ការចាប់ផ្ដើមអាជីវកម្ម និងផ្នែកហិរញ្ញវត្ថុ របស់ពួកគេ ដើម្បីធ្វើឱ្យវាក្លាយជាការពិត។ ប៉ុន្តែទោះបីជា ពួកគេព្យាយាមយ៉ាងណាក៏ដោយ ពួកគេធ្វេីវាបានតិច។ តើអ្នកអញ្ចឹងដែរទេ? តើអ្នកជឿថា អ្នកគួរទទួលបានជោគជ័យ ប៉ុន្តែមិនអាច ទៅដល់កន្លែង ដែលអ្នកចង់ក្លាយជា ដែរទេ? ប្រសិនបើដូច្នេះ ខ្ញុំហ៊ានភ្នាល់ថា អ្នកកំពុងអនុញ្ញាតិ អោយទម្លាប់អាក្រក់របស់អ្នក មួយចំនួន រត់ក្នុងផ្ទៃខាងក្រោយ ដែលអ្នកមិនដឹង។ ជារឿយៗ ទម្លាប់អាក្រក់មិនត្រូវបានគេ កត់សំគាល់ទេ ដូចជាការលេចធ្លាយយឺតៗ។ រហូតដល់ ថ្ងៃណាមួយ ពេលដែលអ្នកស្ថិតនៅម្ខាងទៀត នៃផ្លូវ ដោយគ្មាន ការព្រមានជាមុនទេ ដែលថាវាមានបញ្ហា។ ភាពជោគជ័យ តម្រូវឱ្យមាន ជំនាញបច្ចេកទេស ក៏ដូចជា ការផ្តោតអារម្មណ៍ និងថាមពល ដើម្បីដឹកអ្នករយះពេលវែង។ ភាពជោគជ័យ ក៏ទាមទារឱ្យមាន​ចំនេះ​ដឹង […]

អានបន្ថែម

គន្លឹះទាំង ៨ យ៉ាង ដែលបង្ហាញថាអ្នកជាមនុស្សធ្វើការដោយភាពឆ្លាតវៃ

កាល​ពីមុន មនុស្សម្នាក់ៗតែងមានផ្នត់គំនិតថា ដើម្បីសម្រេចបានជោគជ័យក្នុងការធ្វើអ្វីមួយ យើងត្រូវតែខិតខំប្រឹងប្រែង។ ដោយឡែក ក្នុងពេលបច្ចុប្បន្ន ដោយសារតែការខិតខំត្រូវចំណាយពេលវេលានិងកម្លាំងអស់ច្រើន មនុស្សមួយចំនួនចាប់ផ្ដើមឲ្យដំបូន្មានថា “កុំខំ! ធ្វើអីក៏ដោយ ឲ្យចេះឆ្លាត!”​ ប៉ុន្ដែពួកគេមិនបានប្រាប់នោះទេថា តើការធ្វើការដោយភាពឆ្លាតវៃនោះគឺមានលក្ខណៈបែបណា? ធ្វើបែបណាទើបគេហៅថាឆ្លាតនោះ? ខាងក្រោមនេះជាគន្លឹះទាំង ៨ ដែលអាចជួយអ្នកបាន។ ១. គ្រប់គ្រងពេលវេលា៖ ធ្វើបែបណាទើបហៅថាគ្រប់គ្រងពេលវេលាបានល្អ? អ្នកត្រូវកំណត់អាទិភាពនៃកិច្ចការរបស់អ្នក ថាតើការងារណាដែលសំខាន់និងបន្ទាន់ជាងគេ។ ចូរកុំព្យាយាមធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។ អ្នកត្រូវចេះសន្មត់ថា ការងារមួយចំណាយពេលប្រហែលប៉ុន្មាន ហើយអ្នកត្រូវបញ្ចប់ការងារមួយនេះត្រឹមពេលណា។ ២. ប្រើប្រាស់បច្ចេកវិទ្យាជំនួយ៖ ពេលណាដែលបច្ចេកវិទ្យាអាចជួយអ្នកបាន អ្នកគួរតែប្រើវាដើម្បីកាត់បន្ថយការចំណាយពេលវេលានិងកម្លាំងកាយរបស់អ្នក។ ឧទារហណ៍ អ្នកអាចប្រើប្រាស់កុំព្យូទ័រក្នុងការស្រាវជា្រវរកឯកសារ ប្រើប្រាស់ទូរស័ព្ទក្នុងការទំនាក់ទំនងរឺបង្កើតបញ្ជីការងារដែលត្រូវធ្វើជាដើម។ ៣. មានរបៀបរៀបរយ៖ មនុស្សដែលមានផលិតភាពខ្ពស់ច្រើន​​ ជាមនុស្សដែលចេះរៀបចំឲ្យមានលំដាប់លំដោយត្រឹមត្រូវ។ បើទោះបីជាការរៀបចំ ដូចជាឯកសារ រឺសៀវភៅ អាចចំណាយពេលជាងការទុកដាក់គ្មានសណ្ដាប់ធ្នាប់ក៏ពិតមែន ប៉ុន្ដែវាអាចជួយសន្សំពេលវេលាបានយ៉ាងច្រើននៅពេលដែលអ្នកត្រូវការរកឯកសារទាំងនោះ ហើយសណ្ដាប់ធ្នាប់ល្អក៏អាចនាំឲ្យអ្នកមានអារម្មណ៍ក្នុងការធ្វើការងារផ្សេងៗផងដែរ។ ៤. សម្រាកបន្ដិចឲ្យបានញឹកញាប់៖ សូម្បីែតមនុស្សដែលរវល់បំផុតក៏ត្រូវការពេលសម្រាកខ្លះដែរ។ ចំណាយពេល ៥ ទៅ ១០ នាទី ដើរចេញពីតុ ពត់ដៃពត់ជើង ទៅនិយាយជាមួយមិត្តភក្ដិ ទៅញ៉ាំទឹក ទៅញ៉ាំផ្លែឈើ រឺធ្វើអ្វីផ្សេងៗទៀតតាមដែលអ្នកចង់។ វានឹងជួយបន្ធូរភាពតានតឹងរបស់អ្នកនិងធ្វើឲ្យអ្នកអាចធ្វើការកិច្ចការអ្វីមួយយ៉ាងមានប្រសិទ្ធភាពផងដែរ។ ៥. […]

អានបន្ថែម