មូលហេតុអ្វីបានជា Mark Zuckerberg ស្ថាបនិក Facebook ពាក់អាវពណ៌ប្រផេះជារៀងរាល់ថ្ងៃ?”

អ្នកណាក៏ដឹងថា Facebook ជាបណ្តាញទំនាក់ទំនងសង្គមយក្សមួយនៅទូទាំងពិភពលោក។ Facebook ជាកន្លែងផ្សព្វផ្សាយព័ត៌មាន កម្សាន្ត ពាណិជ្ជកម្ម សិក្សាស្រាវជ្រាវ ជាដើម ដែលកំពុងទទួលការពេញនិយមយ៉ាងខ្លាំងក្លា និងរីកចម្រើនបំផុត។ ហើយអ្នកដែលបង្កើតបណ្តាញសង្គមដ៏ជោគជ័យបែបនេះគ្មានអ្នកណាក្រៅពី Mark Zuckerberg នោះទេ។ ប៉ុន្តែមានរឿងមួយក្នុងចំណោមរឿងជាច្រើនទៀតទាក់ទងនឹងស្ថានិករូបនេះ ដែលមនុស្សទូទៅនាំគ្នាងឿយឆ្ងល់ថាហេតុអ្វីលោកតែងពាក់អាវយឺតពណ៌ប្រផេះជារៀងរាល់ថ្ងៃមិនដែលផ្លាស់ប្តូរពណ៌សោះ? មិនថាគាត់បង្ហាញកម្មវិធីអ្វី ឬនៅទីកន្លែងណាឡើយ។ ដូច្នេះលោក Mark Zuckerberg បើកទូលាយត្រៀមឆ្លើយសំនួរពីអ្នកប្រើប្រាស់ទាំងអស់សួររឿងផ្ទាល់ខ្លួនរបស់គាត់។ ហើយទីបំផុតគាត់បានប្រាប់ពីអាថ៌កំបាំងថា ” ហេតុអ្វីបានជាគាត់ពាក់អាវពណ៌ប្រផេះនេះជារៀងរាល់ថ្ងៃ? “។ លោក Mark Zuckerberg បាននិយាយថា… “ខ្ញុំចង់ធ្វើឱ្យជីវិតសាមញ្ញតាមដែលអាចធ្វើទៅបាន។ ដូច្នេះខ្ញុំត្រូវកាត់បន្ថយពេលវេលាដើម្បីធ្វើការសម្រេចចិត្ត។ ចំពោះខ្ញុំការជ្រើសរើសសំលៀកបំពាក់គឺជាការប្រើប្រាស់កម្លាំងថាមពលខ្លាំងណាស់។ ដោយសារតែយើងត្រូវតែបន្តគិតពីអ្វីដែលត្រូវផ្លាស់ប្តូរម៉ូតរាល់ថ្ងៃ… ហើយជាការពិតខ្ញុំមិនចង់ខ្ជះខ្ជាយពេលវេលាជាមួយនឹងរឿងតូចៗទាំងនេះទេ “។ លើសពីនេះទៀតលោក Mark Zuckerberg ក៏បាននិយាយផងដែរថាសូម្បីតែស្ថាបនិករបស់ក្រុមហ៊ុន Apple លោក Steve Jobs លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាក៏មានគំនិតដូចគ្នាដែរ។ ពេលខ្លះលោក Steve Jobs បានគិតថាបុគ្គលិក Apple ទាំងអស់នឹងត្រូវស្លៀកពាក់សម្លៀកបំពាក់ឲ្យដូចៗគ្នា។ នេះគឺជារូបភាពបញ្ជាក់ថាគាត់ពាក់អាវយឺតដូចគ្នារាល់ថ្ងៃ… សូម្បីតែនៅពេលនិយាយជាមួយ Jay Y. […]

អានបន្ថែម

គោលដៅទាំង ៤ យ៉ាង​ដែលអាច​ធ្វើ​ឲ្យហាង​បញ្ចាំ​តបស់អ្នក​ទទួល​បាន​ជោគជ័យ​បំផុត

ដាក់​បញ្ចាំ​របស់​​គឺ​ជា​រឿង​មួយ​គួរ​អោយ​ខ្មាស​អៀន។ ទិញ​របស់​បញ្ចាំ​គឺ​ជា​រឿង​ខុស។ នោះ​ហើយ​ជា​ហេតុ​ផល​ដែល​លោក David Margendorff បាន​បើក​ហាង​ PawnHero នៅ​ហ្វីលីពីន ជា​ប្រទេស​ដែល​លោក​និយាយ​ថា មាន​ប្រជាជន​ត្រឹម​២០%​ប៉ុណ្ណោះ​មាន​គណនី​ធនាគារ ហើយ​មាន​ត្រឹម​៥%​ប៉ុណ្ណោះ​ដែល​មាន​កាត​ក្រេឌីត ដែល​ទាំង​នេះ​ធ្វើ​អោយ​ហាង​បញ្ចាំ​គឺ​ជា​ប្រភព​នៃ​សាច់​ប្រាក់​សម្រាប់​ជនក្រីក្រ​មិន​អាច​ជៀស​បាន​នៅ​ហ្វីលីពីន។ នៅ​ខែ​មករា​​ឆ្នាំ​២០១៥​ហាង​បញ្ចាំ​មួយ​នេះ​ត្រូវ​​​បាន​បើក​ដំណើរការ​ជាមួយ​នឹង​​បុគ្គលិក​៥​នាក់ បច្ចុប្បន្ន​ PawnHero មាន​បុគ្គលិក​ជិត​៥០​នាក់​ ការិយាល័យ​៣​នៅ​ក្នុង​ប្រទេស​២។ “យើង​រំពឹង​ថា នឹង​ពង្រីក​ខ្លួន​រហូត​ដល់​មាន​បុគ្គលិក​ជាង​១០០​នាក់​នៅ​ចុង​ឆ្នាំ​នេះ នៅ​ក្នុង​ប្រទេស​ចំនួន​៣​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍”។ លោក Margendorff និយាយ​រាប់​បញ្ចូល​ទាំង​ប្រទេស​វៀតណាម។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ទាំង​៤​ដែល​ PawnHero បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ឧស្សាហកម្ម​ដែល​គេ​ត្រូវ​ការ​ជា​ចាំ​បាច់៖ ១៖ ហាង​មាន​តម្លា​ភាព​ជាង​ហាង​បញ្ចាំ​បុរាណ លោក Margendorff និយាយ​ថា លោក​បាន​សាកល្បង​នៅ​តាម​ហាង​បញ្ចាំ​ក្នុង​ស្រុក​ជា​ច្រើន ហើយ​មាន​បញ្ហាធំ​មួយ​ជា​មួយ​នឹង​តម្លា​ភាព។ “វា​ពិបាក​យល់​ពី​អត្រា​ការ​ប្រាក់ ហើយ​របៀប​ដែល​គេ​ធ្វើ​ការ មាន​តម្លៃ​ដែល​បង្កប់​ជា​ច្រើន ហើយ​តម្លៃ​របស់​ដែល​យើង​យក​ទៅ​ដាក់​ខុស​គ្នា​ពី​ហាង​មួយ​ទៅ​ហាង​មួយ។ ខ្ញុំ​ដឹង​ពី​រឿង​នោះ ជាមួយ​នឹង​គំនិត​ដូច​ជា PawnHero ខ្ញុំ​អាច​ផ្ដល់​ជូន​នូវ​​វិធី​ដែល​មាន​​តម្លា​ភាព​ អាច​ជឿទុក​ចិត្ត​បាន​សម្រាប់​ប្រជាជន​ហ្វីលីពីន​ដែល​ត្រូវ​ការ​លុយ។ ដោយ​ការ​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ខ្ញុំ​ក៏​រក​ឃើញ​ថា​វា​ជា​បទពិសោធន៍​ដែល​ងាយ​ស្រួល និង​មិន​ឈូឆរ”។ ២៖ ហាង​​មិន​ចំណាយ​លើ​ថ្លៃ​​ជួល​ហាង ហើយ​​ជួយ​សន្សំសំចៃ​ដល់​អតិថិជន មិន​ដូច​ជា​ហាង​បញ្ចាំ​បុរាណ​ដែល​គេ​ឃើញ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន PawnHero ខុស​គេ​ត្រង់​​គ្មាន​ហាង​លើក​ស្លាក​យីហោ។ “យើង​មិន​ចំណាយ​លើ​ការ​​រក្សា​ស្លាកយីហោ​ទេ ដែល​ធ្វើ​អោយ​កាត់​បន្ថយ​កា​រ​ចំណាយ​យ៉ាង​ច្រើន។ យើង​ជួល​បុគ្គលិក​តិច​ហើយ​ធ្វើ​ការ​ដោយ​មានប្រសិទ្ធិភាព”។ លោក […]

អានបន្ថែម

តើ​អ្នក​រកស៊ី​លើក​ទី​មួយ​គួរ​ប្រថុយ​នឹង​ហានិភ័យ​ដល់កំរិតណា?

កត្តា​ប្រឈម ជា​ពិសេស​កត្តា​ប្រឈម​របស់​​សហគ្រិន មាន​ពីរ​ផ្នែក៖ ការ​ប៉ាន់​ប្រមាណ​ និង​សកម្មភាព។ បន្ទាប់​ពី​កត់​សំគាល់​ដឹង​ពី​ឱកាស និង​ប៉ាន់​ស្មាន​ដឹង​ពី​កត្តា​ប្រឈម​ដោយ​ការ​និយាយ​ជាមួយ​អ្នក​ជំនាញ​ និង​ធ្វើ​កិច្ចការ​ផ្ទះ​របស់​អ្នក​ហើយ ផ្នែក​បន្ទាប់​​នៃ​ផ្នត់​គំនិត​​របស់​សហគ្រិន​គឺ​ប្រឈមមុខ​នឹង​​ហានិភ័យ​នោះ។ ប៉ុន្តែ​​ហានិភ័យ​​ទំហំ​ប៉ុណ្ណា​​ដែល​ស័ក្ដិសម​នឹង​ប្រថុយ? កំណត់​ត្រា​ចំពោះ​ទំហំ​នៃ​ហានិភ័យ​មិន​ច្បាស់​លាស់​ទេ។ សម្រាប់​សហគ្រិន​ដ៏​ជោគជ័យ​ដូច​ជា​លោក Richard Branson ដែល​បង្រៀន​ពី​ការ​ប្រថុយ​នឹង​ហានិភ័យ​អះអាង​ថា ការ​ប្រថុយ​នឹង​ហានិភ័យ​ដូច​ជា​លាលែង​ពី​ការងារ​ទៅ​ចាប់ផ្ដើម​អាជីវកម្ម​គឺ​ដើម្បី​គោលដៅ​មួយ។ ពេល​ដែល​អ្នក​មិន​ជ្រើសរើស​យក​ការ​ប្រថុយ​នឹង​ហានិភ័យ នោះ​មាន​ន័យ​ថា អ្នក​ជ្រើសរើស​​វិថី​ដែល​មិន​ប្រែក្លាយ​ខ្លួន​ជា​សហគ្រិន។ ការប្រឈម​នឹង​ហានិភ័យ និង​សហគ្រិនភាព​មិន​មែន​សម្រាប់​មនុស្ស​គ្រប់​គ្នា​ទេ។ ប៉ុន្តែ​ក៏​មិន​មាន​វិថី​ឆ្ពោះ​ទៅ​ជីវិត​ជា​សហគ្រិន​ដែល​មិន​មាន​ហានិភ័យ​ដែរ។ ដើម្បី​ឈ្នះ​អ្នក​ត្រូវ​តែ​ភ្នាកល់។ សម្រាប់​អ្នក​ដែល​​គ្មាន​បេះដូង​ជា​អ្នក​ផ្សង​ព្រេង ឬ​ប្រថុយនឹង​ហានិភ័យ អាច​ភ្នាល់​ ប្រថុយ​ចំណាយ​លុយ កម្លាំង គំនិត​បាន​ គឺ​ជំនាញ។ ប្រសិន​បើ​អ្នក​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​​ដើម្បី​ប្រថុយ​នឹង​ហានិភ័យ ខាង​ក្រោម​នេះ​គឺ​ជា​បទ​ពិសោធន៍ និង​គន្លឹះ​ដែល​លោក Richard Branson ស្រង់​ចេញ​ពី​សាលា​បង្រៀន​សហគ្រិន​ពី​​ការ​ប៉ាន់​ប្រមាណ​ហានិភ័យ៖ ១៖ ចាប់​ផ្ដើម​តូច ប្រសិន​បើ​អ្នក​ទើប​បោះ​ជំហាន​ចូល​ក្នុង​វិថី​សហគ្រិន​ជា​លើក​ដំបូង ការ​វិនិយោគ​ខ្នាត​តូច​គឺ​ជា​ជម្រើស​ល្អ។ ការ​ប្រថុយ​នឹង​ការ​បាត់បង់​គ្រប់​យ៉ាង​ដែល​​អ្នក​មាន​នៅ​ក្នុង​ដំណើរ​ការ​អាជីវកម្ម​ទី​មួយ​របស់​អ្នក​មិន​មែន​ជា​រឿង​វៃ​ឆ្លាត​ទេ។ ២៖ ប៉ាន់​ប្រមាណ​ពី​បរាជ័យ បរាជ័យ​មិន​មែន​ជា​ពាក្យ​ ឬ​រឿង​អាក្រក់​ទេ។ ស្វែង​យល់​ពី​អ្វី​ដែល​មនុស្ស​ចង់​បាន​តាម​រយៈ​ការ​រៀន​ពី​អ្វី​ដែល​ពួក​គេ​មិន​ចង់​បាន​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ។ ប៉ុន្តែ​អ្នក​ដែល​ប្រថុយ​នឹង​ហានិភ័យ​ជា​លើក​ដំបូង​គួរ​តែ​ត្រៀម​ខ្លួន​សម្រាប់​លទ្ធភាព​ដែល​ការ​វិនិយោគ​របស់​ពួក​គេ​មិន​អោយ​ផល។ ៣៖ បញ្ហា​បន្ទាប់​ ខណៈ​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​លទ្ធផល​ដែល​ចេញ​មក អ្នក​អាច​មាន​ឥទ្ធិពល​លើ​លទ្ធផល​នៃ​ហានិភ័យ​របស់​អ្នក។ ការ​ខិតខំ ភាព​ចេះ​បត់បែន និង​ដើរ​ទី​ផ្សារ អាច​ជះ​ឥទ្ធិពល​លើ​លទ្ធភាព​នៃ​ជោគជ័យ​ក្នុង​ជំនួញ​របស់​អ្នក។ […]

អានបន្ថែម

រឿងទាំង ១០​ យ៉ាងដែល​លោក Daniel​ Ally​ នឹកឃើញមុនពេល ក្លាយ​ជាសេដ្ឋី​នៅ​វ័យ​២៤​ឆ្នាំ

“ចង់​ក្លាយ​ជា​ចៅហ្វាយ អ្នក​ត្រូវ​តែ​ចេញ​ថ្លៃ​ចំណាយ”។ លោក Daniel Ally និយាយ។ ការ​ចំណាយ​នៅ​ក្នុង​អត្ថន័យ​របស់​លោក​មិន​មែន​សំដៅ​លើ​លុយ​ទេ​គឺ វិន័យ។ លោក​ថា គ្មាន​អ្នក​ដឹកនាំ​ណា​ម្នាក់​សម្រេច​ជោគជ័យ​ដោយ​មិន​មាន​វិន័យ​នៅ​កម្រិត​ណា​មួយ​នោះ​ទេ។ មនុស្ស​ដែល​មាន​វិន័យ​គឺ​ជា​មនុស្ស​ដែល​មាន​ឆន្ទៈ និង​អាច​លះបង់​ការ​សប្បាយ​រយៈ​ពេល​ខ្លី ដើម្បី​ភាព​រីករាយ​រយៈ​ពេល​វែង។ ជាការ​ពិត​ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​វិន័យ គឺ​ទាមទារ​អ្នក​អោយ​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ។     សេដ្ឋី​រូប​នេះ​និយាយ​ថា មាន​តែ​មនុស្ស​ដែល​មាន​វិន័យ​ទេ​ទើប​អាច​ប្រែ​ក្លាយ​ជីវិត​របស់​ខ្លួន​តាម​គោលដៅ​បាន។ លោក​អះអាង​​ថា ទម្លាប់​អាច​ផ្លាស់​ប្ដូរ​ទិស​ដៅ​ជីវិតរបស់​អ្នក​បាន។ ខណៈ​មនុស្ស​ខ្លះ​មាន​ទម្លាប់​គួរ​អោយ​អាណិត​គឺ​និយាយ​ដើម​គេ អ្នក​ខ្លះ​មាន​ទម្លាប់​ដ៏​មាន​ឥទ្ធិពល​គឺ ចូល​ចិត្ត​លើក​សរសេរ​ពី​អ្នក​ដទៃ។ “មិន​ថា​អ្នក​ជា​អ្នក​ណា មក​ពី​ណា ទម្លាប់​របស់​អ្នក​អាច​បង្កើត​អ្នក ឬ​បំផ្លាញ​អ្នក​បាន”។ Daniel Ally៖ តើ​អ្នក​មាន​ទម្លាប់​យ៉ាង​ណា​ខ្លះ? ទម្លាប់​ទាំង​នោះ​នាំ​អ្នក​ឆ្ពោះ​ទៅ​ណា? ខាង​ក្រោម​នេះ​ជា​ទម្លាប់​ទាំង​១០ ដែល​ធ្វើ​អោយ​អ្នក​ក្លាយ​ជា​សេដ្ឋី៖ (១០​ចំណុច​នេះ​ជា​សំដី​ចែករំលែក​ផ្ទាល់​របស់​ Daniel Ally)   ១៖ រៀន​សូត្រ ទី​មួយ​ និង​សំខាន់​ជាង​គេ អ្នក​មិន​គួរ​អោយ​ថ្ងៃ​ណា​មួយ​រំលង​ទៅ​ដោយ​មិន​បាន​រៀន​ទេ។ ការ​រៀន​សូត្រ​អាច​កើត​ឡើង​តាម​គ្រប់​បែបបទ។ សម្រាប់​ខ្ញុំ ខ្ញុំ​រៀន​ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​​តិច​បំផុត​៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ការ​រៀន​នេះ​រាប់​បញ្ចូល​ទាំង​ទម្លាប់៖ អាន​វចនា​នុក្រម អាន​សៀវភៅ មើល​វីដេអូ មើល​និង​ឆ្លើយ​មតិ និយាយ​ទៅ​​កាន់​គ្រូ​បង្វឹក។ នៅ​ក្នុង​ចំណោម​ទម្លាប់​ទាំង​នេះ អាន​គឺ​សំខាន់​ជាង​គេ។ ខ្ញុំ​អាន​​មិន​អោយ​លស់​មួយ​ថ្ងៃ​ទេ […]

អានបន្ថែម

ហេតុ​អ្វីបានជាការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​ធំ​ដែល​មាន​ចំណូល​ច្រើន​គឺ​ជា​រឿ​ងល្អ?

ក្រុមហ៊ុន​ធំ រក​ចំណូល​បាន​ច្រើន​ទំនង​ជា​​រឿង​​លំបាក​សម្រាប់​ក្រុមហ៊ុន​តូចៗ​ត្រូវ​ប្រកួតប្រជែង​ជាមួយ។ ក្រុមហ៊ុន​ធំ​មាន​គ្រប់​យ៉ាង លុយ យីហោ អតិថិជន​ដែល​មាន​ស្រាប់ ប្រព័ន្ធផ្សព្វផ្សាយ ក្រុមផលិត បណ្ដាញចែកចាយ អ្នក​ជំនាញ ព័ត៌មាន​ទីផ្សារ អ្នក​វិភាគ ការិយាល័យ​លក់ លក្ខណៈ​ពិសេស​នៃ​​ផលិតផល រួម​ទាំង​របៀប​ធុរកិច្ច​ដែល​កំពុង​ដំណើរការ។ ​អ្វី​ដែល​ក្រុម​អ្នក​ទើប​ចាប់​ផ្ដើម​អាជីវកម្ម​​មាន​គឺ​ គំនិត​យ៉ាង​សាមញ្ញ និង​ការ​ប្រឹង​ដុតដៃ​ដុត​ជើង។ លោក ដេវីដ បាន​ចាប់​ផ្ដើម Goliath ដោយ​គោលដៅ​ច្បាស់​លាស់ “លំហូ​ប្រាក់​ចំណេញ​គឺ​ជា​​មន្ទីរ​ឃុំឃាំង។ នេះ​ហើយ​គឺ​ជា​ច្រក​មួយ​សម្រាប់​អាជីវកម្ម​តូចៗ​អាច​យក​ឈ្នះ​បាន។ ក្រុមហ៊ុន​ធំ​ដែល​មាន​លំហូ​ប្រាក់​ចំណេញ​ធំ មិន​សម្លឹង​ឃើញ​ការ​ពិត​​ដែល​មាន​ប្រយោជន៍​នៅ​ក្នុង​មុខ​ជំនួញ​តូចៗ​ដែល​ទើប​នឹង​ចាប់​ផ្ដើម​ទេ”។ ប្រការ​នេះ​មាន​ន័យ​ថា ទីផ្សារ​គឺ​តែង​តែ​ស្រែក​ឃ្លាន​រក​ការ​បង្កើត​ថ្មី។ ការ​ចាប់​ផ្ដើម​អាជីវកម្ម​ថ្មី​ដែល​មាន រចនា​សម្ព័ន្ធ​ចំណាយ​ថ្មី បច្ចេកវិទ្យា​ថ្មី និង​គំនិត​ថ្មី អាច​ប្រកួត​​ជាមួយ​នឹង​ផលិតផល​មាន​គុណ​ភាព​ល្អ​​ក្នុង​តម្លៃ ១/២ ១/៤ ឬ​​សូម្បី​តែ​ ១/១០ ហើយ​ចាប់​ផ្ដើម​ពង្រីក និង​ពង្រឹង​ខ្លួន។ តែ​មាន​រឿង​មួយ​ដែល​គេ​គិត។ ក្រុមហ៊ុន​ធំ​ដែល​រក​ចំណូល​បាន​ច្រើន អាច​ទម្លាក់​តម្លៃ​ដើម្បី​ផ្ដួល​ក្រុមហ៊ុន​តូចៗ​ដែល​ជា​ដៃ​គូ​ប្រកួត​ប្រជែង​ មែន​ទេ?   ការ​គិត​នេះ​ខុស​ហើយ ក្រុមហ៊ុន​ធំ​ដែល​រក​ចំណូល​បាន​ច្រើន​គឺ​ជា​ក្រុមហ៊ុន​ដែល​ស្ថិត​នៅ​ចំណុច​កំពូល និង​រីករាយ​ជាមួយ​លំហូ​នៃ​ប្រាក់​ចំណូល។ គោល​ដៅ​នៃ​ក្រុមហ៊ុន​ធំ​គឺ​ ការពារ​លំហូ​ប្រាក់​ចំណូល​តាម​គ្រប់​រូបភាព សូម្បី​តែ​ត្រូវ​បោះបង់​ចោល​នូវ​ការ​បង្កើត​ថ្មី​ក៏​ដោយ។   ការ​វាយ​តម្លៃ​ទៅ​លើ​ក្រុមហ៊ុន​នា​ពេល​នេះ​គឺ ផ្អែក​ទៅ​លើ​ការ​បន្ត​រីក​លូតលាស់ ក្នុង​ប្រាក់​ចំណូល […]

អានបន្ថែម

រឿង ៩ យ៉ាងដែលអ្នកនឹងលែងខ្វល់ខ្វាយនិងចាប់អារម្មណ៍ក្រោយឈានចូលដល់អាយុ ៣០ ឆ្នាំ

មនុស្សយើងម្នាក់មិនអាចនៅក្មេងជារៀងរហូតនោះត្រូវឆ្លងកាត់ដំណាក់កាលជីវិតនិងវ័យ ពីក្មេងរហូតដល់ចាស់ ហើយនៅពេលចូលដ៏វ័យនីមួយៗអ្នកនឹងមានការផ្លាស់ប្ដូរជាច្រើនដូចជាទម្លាប់ របៀបរស់នៅ ការសម្រេចចិត្ត និង ចំណងចំណូលចិត្តជាដើម ។ ដោយសារតែការផ្លាស់ប្ដូរនេះហើយទើបធ្វើឲ្យរឿងរ៉ាវខ្លះដែលជាចំណូលចិត្តរបស់ក្នុងពេលបច្ចុប្បន្ន ក្លាយជាទៅជាអ្វីដែលអ្នកមិនចាប់អារម្មណ៍ពេលឈានចូលដល់អាយុ ៣០ ដែលជាវ័យមួយដែលមនុស្សមានភាពចាស់ទ៉ំ ។ ហើយខាងក្រោមនេះគឺជារឿងរ៉ាងទាំង ១២ ក្នុងចំណោមរឿងរ៉ាវជាច្រើនដែលអ្នកនឹងលែងចាប់អារម្មណ៍ពេលឈានចូលដល់អាយុ ៣០ ឆ្នាំ ៖ ១ Fashion សម័យថ្មី ៖ ជឿទៅអាយុ ៣០ ឆ្នាំទៅហើយតើអ្នកគិតថាអ្នកនឹងទំនេរក្នុងការខ្វល់ខ្វាយពី Fashion ទៀតដែរឬទេ រកតែពេលសម្រាកលំហែមិនបានផង ណាមួយរឿងការងារ ណាមួយរឿងគ្រួសារ កូន រាល់ថ្ងៃឲ្យតែស្លៀកពាក់សមរម្យចូលសង្គមចុះទៅបានហើយ ២ ការឡើងទំងន់ ៖ កាលពីនៅជំទង់ ឬ យុវវ័យ ប្រាកដណាស់ថាខ្លាចបំផុតការឡើងទំងន់ព្រោះធ្វើឲ្យរាងមិនស្អាត គ្មានអ្នកស្រលាញ់ ឬ សង្សារបែកចិត្តជាដើម ប៉ុន្តែឈានចូល ៣០ មានន័យថាភាគច្រើនគឺបានរៀបការរួចហើយ ឡើងទំងន់មិនមែនជាបញ្ហាចម្បងនោះទេ ការញ៉ាំឆ្អែត មានកម្លាំង ទើបជារឿងសំខាន់ជាង (ទោះឡើងទំងន់តិចតួចក៏ប្ដី ឬ ប្រពន្ធ មិនប្រកាន់ដែរ តែក៉ំឡើងជ្រុលពេក) […]

អានបន្ថែម

រៀន​​ជិត​​​ចប់​​ហើយ​​​អត់​​ដឹង​​​ខ្លួន​​ចង់​​​ធ្វើអ្វី?​​ ស្វែង​​​រក​​​ចំណូល​​​ចិត្ត​​តាម​​​វិធី​​​ទាំង​​​នេះ!​​

បើសិនជាអ្នកតែងមានអារម្មណ៍ថាខ្លួនឯងនៅកណ្តាលទន្លេ មិនដឹងកោះត្រើយ មិនដឹងខ្លួនឯងចូលចិត្តអ្វី ចង់ធ្វើអ្វី នោះដល់ពេលអ្នកត្រូវចាប់ផ្តើមស្វែងរកអ្វីអ្នកជាចំណង់ចំណូលចិត្តឬPassion របស់អ្នកហើយ។ ជីវិតយើងមានន័យនិងមិនធុញទ្រាន់ នៅពេលយើងធ្វើអ្វីដែលយើងពិតជាស្រលាញ់ចូលចិត្ត។ ខាងក្រោមជាវិធីខ្លះជួយអ្នកស្វែងរកចំណង់ចំណូលចិត្តពិត៖ ១. ចាប់ផ្តើមជាមួយទេពកោសល្យរបស់អ្នក សួរខ្លួនឯងថាខ្លួនឯងពូកែធ្វើអ្វី។​ វាមិនចាំបាច់ជាអ្វីមួយដែលអ្នកពូកែធ្វើខ្លាំងនោះទេ តែវាជាអ្វីមួយដែលអ្នកចូលចិត្តធ្វើ ធ្វើដោយមិនធុញទ្រាន់និងមិនបែកអារម្មណ៍។ ព្យាយាមសង្កេតខ្លួនឯងព្រោះកិច្ចការនោះហើយអាចជាចំណូលចិត្តពិត។ ២. ទទួលយកបទពិសោធន៍ថ្មីៗ អស់រយៈពេលជាច្រើនឆ្នាំមកនេះ យើងអាចនឹងមិនទាន់បានធ្វើកិច្ចការអ្វីមួយដែលជាចំណូលចិត្តពិតរបស់យើងនោះទេ​ ដូច្នេះព្យាយាមទទួលយកបទពិសោធន៍និងរៀនពីជំនាញថ្មីៗ​ដែលអាចជាចំណូលចិត្តដែលយើងមិនទាន់ជួប។ ៣. អនុវត្តនិងស្រាវជ្រាវ ការស្វែងរកចំណូលចិត្តមិនមែនអាចធ្វើឡើងតែមួយយប់បាននោះទេ។ អ្នកត្រូវចំណាយពេលខ្លះដើម្បីអនុវត្តនិងសិក្សាស្រាវជ្រាវនូវអ្វីដែលអ្នកកំពុងធ្វើឲ្យបានច្រើនជាងនេះឲ្យដឹងថាអ្នកពិតជាចូលចិត្តវាមែនឬទេ។ ៤. ប្រឈមនឹងភាពភ័យខ្លាច កុំខ្លាចនឹងប្រឈមមុខនូវភាពភ័យខ្លាចរបស់អ្នក ព្រោះអ្វីដែលអ្នកតែងតែព្យាយាមគេចវេសអាចជាភាពខ្លាំងរបស់អ្នក តែអ្នកខ្លាចមិនហ៊ានសាកល្បងធ្វើវា។ ៥. កុំបោះបង់ នៅតាមផ្លូវស្វែងរកឬអនុវត្តជំនាញនិងចំណង់ចំណូលចិត្តរបស់អ្នក វាតែងតែមានផលវិបាកនិងឧបសគ្គនានា តែដើម្បីសម្រេចគោលដៅ អ្នកមិនត្រូវបោះបង់ជាដាច់ខាត។

អានបន្ថែម

គន្លឹះ​រកលុយ​ខ្ទង់ពាន់​ដុល្លារ សម្រាប់​អ្នក​ធ្វើការ​នៅផ្ទះ (Freelance)

គន្លឹះ​រកលុយ​ខ្ទង់ពាន់​ដុល្លារ សម្រាប់​អ្នក​ធ្វើការ​នៅផ្ទះ (Freelance) ​អ្នក​ធ្វើការ​នៅផ្ទះ (Freelance) សំដៅ​ទៅលើ​អ្នក​មាន​សមត្ថភាព ដែល​អាច​ធ្វើ​ការងារ​ឲ្យគេបាន ដោយ​មិន​ចាំបាច់​មាន​ការិយាល័យ ឬ​កន្លែង​ធ្វើការ​ជាក់លាក់ មានន័យ​ថា ធ្វើការ​នៅ​ទីណា​ក៏បាន ឲ្យតែ​សម្រេច​លទ្ធផល​ជូនចៅ​ហ្វាយ​នាយ​។ អ្នក​ធ្វើការ​នៅផ្ទះ (Freelance) មានដូចជា អ្នក​បកប្រែ អ្នកនិពន្ធ អ្នក​រចនា អ្នកលក់ ឬ​អ្នកផ្សារ​ជាដើម​។​ ​វា​ការងារ​ងាយស្រួល​ធ្វើ ប៉ុន្តែ​ទាមទារ​ការប្តេជ្ញាចិត្ត ការគោរព​ពេលវេលា និង​លទ្ធផល​ដែល​សម្រេចបាន​។​ ​គួរ​ធ្វើ​បែបណា ទើប​អាច​រក​ប្រាក់​បាន​ខ្ទង់​ពាន់​ដុល្លារ បើ​គ្រាន់តែ​ធ្វើ​ការងារ​នៅ​ផ្ទះ​បែបនេះ​នោះ​? ១. អភិវឌ្ឍ រៀនសូត្រ ហើយ​ធ្វើឲ្យ​ខ្លួន​ឯង​ពូកែ និង​មាន​សមត្ថភាព​កាន់តែខ្លាំង ដើម្បី​ឲ្យ​ភ្ញៀវ ឬ​ចៅហ្វាយនាយ​បង្កើន​ប្រាក់ខែ​ឲ្យ​ ២. ផ្ញើរ​អ៊ីម៉េល និង​កិច្ចការ​របស់​អ្នក ទៅ​ភ្ញៀវ​ឲ្យ​ថ្មីៗ ហើយ​កុំ​ខ្លាច​គេ​បដិសេធ​ការងារ​របស់​អ្នក​ឲ្យសោះ​ ៣. ដឹង​ពី​ការងារ​របស់​អ្នក ថា​តើ​មួយណា​សំខាន់​ជាង ហើយ​មួយណា​ត្រូវធ្វើ​មុនគេ​នោះ​ ៤. ដាក់​កាលវិភាគ និង​បញ្ចប់​កិច្ចការ​ឲ្យបាន​មុន​ពេល​កំណត់ ដើម្បី​អ្នក​អាច​មាន​ពេល​ត្រួតពិនិត្យ​ម្តង​ទៀត និង​ដើម្បី​ឲ្យ​ភ្ញៀវ​ពេញចិត្ត ហើយ​សប្បាយចិត្ត​នឹង​លទ្ធផល​របស់​អ្នក​ ៥. ត្រូវ​មាន​ការ​តាំងចិត្ត​ខ្ពស់ ហើយ​ត្រូវ​ធ្វើ​ការងារ​ទាំងនេះ ឲ្យបាន​ល្អ​បំផុត តាម​ដែល​អាច​ធ្វើទៅបាន​ ៦. […]

អានបន្ថែម

បើចេះជំនាញ​ទន់​​ទាំង​៣​នេះ​ ​ទៅដល់ណាក៏មិនចោលម្សៀតដែរ

មិន​ថា​អ្នក​ពូកែលើជំនាញ​ដែល​អ្នក​មាន​ខ្លាំង​យ៉ាង​ណា​នោះ​ទេ ប្រសិន​អ្នក​គ្មាន​ជំនាញ​ទន់​ឬ​ជំនាញ​ធ្វើ​ការ​ជា​មួយ​មនុស្ស​ទេ អ្នក​​មិន​អាច​ជោគជ័យ​បាន​ឡើយ។ ហើយ​ជំនាញ​ទន់​ជា​ច្រើន​មិន​ត្រូវ​បាន​​បង្រៀន​នៅ​តាម​សាលា​ទេ​ ប៉ុន្តែ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​អាជីព​ការងារ។ ខាង​ក្រោម​នេះ​ជា​ជំនាញ​ទន់​ដែល​អ្នក​គួរ​តែ​មាន​៖ ១) ជំនាញ​​ប្រាស្រ័យ​ទាក់​ទង​៖ ​ជំនាញ​ទន់​មួយ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ព្រោះ​​អ្នក​ដទៃ​នឹង​វាយ​តម្លៃ​អ្នក​​តាម​រយៈ​​វិធី​ដែល​អ្នក​​ទាក់​ទង​ជា​មួយ​មនុស្ស។ បើ​អ្នក​គ្មាន​​ជំនាញ​ទន់​មួយ​នេះ​ទេ​ អ្នក​​ប្រហែល​ជា​គ្មាន​ឱកាស​ក្នុង​ការ​កសាង​ទំនាក់​ទំនង​ជា​មួយ​​មិត្ត​រួម​ការងារ​និង​អតិថិជន​របស់​អ្នក​។ ​ដូច្នេះ​ហើយ អ្នក​គួរ​តែ​ពង្រឹង​ជំនាញ​ប្រាស្រ័យ​​ទាក់​ទង​​មួយ​នេះ​ប្រសិន​អ្នក​គិត​ថា​អ្នក​ខ្សោយ។ ២) ការ​ធ្វើ​ការ​ងារ​ជា​ក្រុម៖ ជា​ការ​ពិត​មិន​អាច​​ប្រកែក​បាន​នោះ​ទេ ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​មិន​អាច​ពឹង​អាស្រ័យ​ទៅ​លើ​មនុស្ស​តែ​ម្នាក់​នោះ​ទេ។ ភាព​ជោគជ័យ​កើត​មាន​ឡើង​​ដោយ​សារ​មនុស្ស​ជា​ច្រើន​នាក់​ធ្វើ​ការ​​ដើម្បី​សម្រេច​គោលដៅ​រួម​មួយ។ ដូច្នេះ​ហើយ​​​ទើប​ថៅកែ​ជា​ច្រើន​តែង​តែ​ស្វែង​រក​បុគ្គលិក​ណា​ដែល​អាច​ធ្វើ​ការ​ជា​ក្រុម​បាន។ ៣) ជំនាញ​ដោះ​ស្រាយ​បញ្ហា​៖ ជា​ធម្មតា​​ពេល​មាន​បញ្ហា​មួយ​កើត​ឡើង អ្នក​មាន​ជម្រើស​ពីរ​​ទី​១​គឺ​អ្នក​គេចវេះ​ឯ​ទី​២​គឺ​អ្នក​ដោះ​ស្រាយ​វា។​ ប្រសិន​អ្នក​មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​​ដោយ​ខ្លួន​ឯង នោះ​គឺ​រឿង​ដ៏​ល្អ​បំផុត​ព្រោះ​មេ​មិន​អាច​នៅ​ក្នុង​ក្រុមហ៊ុន​ចាំ​ដោះ​ស្រាយ​រហូត​នោះ​ទេ។ បុគ្គលិក​ជា​ច្រើន​តែង​តែ​ពឹង​លើ​មេ។ អ៊ីចឹង​ហើយ ​​​ប្រសិន​អ្នក​មាន​ជំនាញ​ទន់​មួយ​នេះ​ ថៅកែ​​មិន​លំបាក​ថែម​​ទាំង​អាច​ទុក​ចិត្ត​លើ​​កិច្ច​ការ​របស់​អ្នក​ទៀត​ផង៕ ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព​​​​​​​៖ monster Worldwide Inc

អានបន្ថែម

សូមប្រយ័ត្ន!!! អាហារទាំង៧មុខនេះ អ្នកមិនអាចញាំចូលគ្នាបានឡើយ

តើអ្នកធ្លាប់លឺគេនិយាយថា ហាមញាំមង្ឃុតជាមួយនឹងស្ករស នោះទេ? វាអាចបណ្តាលអោយពុលបាន។ ដូច្នេះផងដែរ មានអាហារជាច្រើនមុខទៀតដែលអ្នកមិនអាចញាំចូលគ្នាបាន។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងអ្នកពីប្រភេទអាហារទាំងអស់នោះ ដែលអ្នកមិនគួរសាកល្បងញាំបញ្ចូលគ្នានោះទេ៖ ញាំសាំងវិច ជាមួយកាហ្វេ  នេះជាអាហារពេលព្រឹកដែលងាយស្រួលធ្វើបំផុត ប៉ុន្តែបើអ្នកមើលអោយហ្មត់ចត់មែនទែន នៅក្នុងសាំងវិចគឺគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់ទ្រទ្រង់អ្នកពេញមួយព្រឹកនោះទេ បូករួមទាំងកាហ្វេទៀត។ ដូច្នេះការញាំរបស់ទាំងពីរនេះនៅពេលព្រឹករួមគ្នា វាមិនបានជួយបំប៉នសុខភាពរបស់អ្នកធំដុំឡើយ ប៉ុន្តែវានឹងធ្វើអោយរាងកាយអ្នកទ្រុឌទ្រោមទៅវិញ ប្រសិនជាអ្នកបន្តញាំវារាល់ថ្ងៃនោះ។   ប៉េងប៉ោះជាមួយត្រសក់ គេច្រើនតែឃើញបន្លែទាំងពីរប្រភេទនេះនៅក្នុងមុខម្ហូបញាំ រឺសាឡាដនានា ប៉ុន្តែតាមការស្រាវជ្រាវចុងក្រោយថ្មីៗនេះបានបង្ហាញអោយឃើញថា ការញាំបន្លែពីរប្រភេទនេះចូលគ្នាប្រតិកម្មគីមី ដេលអាចអោយអ្នកហើមរឺលើសជាតិកាល់ស្យូមផងដែរ។   ដំឡូងជាមួយសាច់អាំង គ្មាននរណាអាចទ្រាំមិនញាំសាច់អាំងជាមួយនឹងតំឡូងចៀនបាននោះទេ ប៉ុន្តែតាមរយះការស្រាវជ្រាវមួយបានបង្ហាញអោយឃើញថា ការដែលញាំរបស់ទាំងពីរនេះបញ្ចូលគ្នា អាចធ្វើអោយឆ្អល់ពោះ និងរលាកក្រពះផងដែរ។     Pasta ជាមួយ សាច់ចិញ្រ្ចាំ ការញាំPastaលាយជាមួយនឹងសាច់ចិញ្ច្រាំវាអាចធ្វើអោយអ្នកប្រឈមមុខនឹងជំងឺទឹកនោមផ្អែមបាន ដូច្នេះប្រសិនជាអ្នកចង់ញាំវា សូមកុំលាយចូលគ្នា គួរតែដាក់ចានផ្សេងគ្នាទើបអាចញាំបានដោយសុវត្ថិភាព។ ស្រាបៀរជាមួយសណ្តែកដីអ្នកណាដែលថាមិនធ្លាប់ផឹកស្រាបៀរក្លែមជាមួយសណ្តែកដីនោះ ប៉ុន្តែការញាំសណ្តែកដីដែលមានជាតិប្រៃខ្លាំងវាមិនល្អសម្រាប់សុខភាពរបស់អ្នកទេ វាអាចអោយអ្នកហើមសាច់ និងកើតជំងឺទឹកនោមប្រៃជាដើម។ ទឹកដោះគោ ជាមួយផ្លែម្នាស់ ការញាំរបស់ទាំងពីរនេះចូលគ្នានឹងធ្វើអោយដំណើរការប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការយឺត រឺឈប់ដំណើរការតែម្តង។ ទឹកដោះគោ ជាមួយ ចេក ការញាំរបស់ទាំង២នេះបញ្ចូលគ្នាក៏ធ្វើអោយដំណើរការនៃការរំលាយអាហាររបស់អ្នកយឺត រឺខ្សោយផងដែរ។ […]

អានបន្ថែម