ចង់ក្លាយជាសេដ្ឋី ត្រូវគោរពនិងធ្វើតាមគោលការណ៏ទាំង១០នេះ

ចែករំលែក

នៅលើលោកយើងនេះ គ្មានអ្នកណាដែលថាចង់ក្រនោះទេ អ្នកខ្លះខំប្រឹងខ្លាំងហើយ នៅតែក្រ ។ ពេលខ្លះក្នុងការក្លាយជាសេដ្ឋីវាមានគន្លឹះរបស់វាដែលអ្នកទាំងអស់គ្នាត្រូវសិក្សាស្វែងយល់ពីវាអោយបានស៊ីជម្រៅ។

ដូច្នេះខាងក្រោមនេះគឺជាគោលការណ៏សំខាន់ៗទាំង១០ដែលមហាសេដ្ឋីភាគច្រើនគេបានធ្វើនិងកំពុងធ្វើដើម្បីអាចអោយគេទទួលបានភាគជោគជ័យក្នុងពេលបច្ចុប្បន្ន ដូច្នេះបើសិនជាអ្នកចង់ក្លាយជាសេដ្ឋីដែរ អាចអានចំណុចខាងក្រោមដូចតទៅ៖

10. ស្វែងរកគោលដៅ និងកំណត់វាអោយបានត្រឹមត្រូវ និងច្បាស់លាស់

អ្នកត្រូវសិក្សាពីខ្លួនឯង ថាតើអ្នកពិតជាចង់បានអ្វីអោយប្រាកដ ទើបអ្នកអាចដាក់ផែនការដើម្បីទៅសម្រេចវាអោយបានកើត។ ឧទាហរណ៏ លោក Steve Jobs អតីត ប្រធានក្រុមហ៊ុនយក្ស Apple បានកំណត់គោលដៅរបស់គាត់ថា គាត់ចង់អោយទូរស័ព្ទដៃក្លាយទៅជាកុំព្យូទ័រ ហេតុដូច្នេះហើយបានជាគាត់ព្យាយាម រិះរកវិធីយ៉ាងណាដើម្បីបង្កើតSmart Phoneដែលអាចមានសមត្ថភាពធ្វើការដូចរឺជំនួសកុំព្យូទ័របាន។

9. ធ្វើផែនការ និងអនុវត្តផែនការ

អ្នកត្រូវចេះធ្វើនូវផែនការរយះពេលខ្លី មធ្យម និងវែងសម្រាប់ដំណើរជីវិតរបស់អ្នក។ ប្រសិនបើអ្នកចង់រកស៊ីអ្វីមួយ អ្នកត្រូវដឹងថាតើ៣ខែខាងមុខអ្នកត្រូវធ្វើអ្វីខ្លះ ២ឆ្នាំក្រោយបន្ទាប់ត្រូវធ្វើអ្វីបន្ទាប់ នេះគេហៅថាការបង្កើតផែនការ ហើយកុំភ្លេចអនុវត្តតាមផែនការនោះផង ដើម្បីអោយលេចចេញជាផ្លែផ្កា។ កុំបង្កើតតែផែនការ តែគ្មានសកម្មភាព។

8. កុំអៀន

នៅក្នុងការក្លាយជាអ្នកជោគជ័យ អ្នកមិនត្រូវអៀន រឺខ្លាចអ្នកណា រឺរឿងអ្វីនោះទេ ត្រូវតែក្លាហាន។

7. ស្រលាញ់អ្វីដែលអ្នកកំពុងធ្វើ

ប្រសិនបើអ្នកមិនទាំងស្រលាញ់ពេញចិត្តការងារដែលអ្នកធ្វើរាល់ថ្ងៃផង​ សួរថាតើអ្នកមានកំលាំងចិត្តឯណាដើម្បីអោយវាមានភាពរីកចំរើនទៅមុខកើតនោះ។ ដូច្នេះ ចូរធ្វើអ្វីដែលអ្នកស្រលាញ់ ហើយធ្វើវាអោយបានល្អបំផុតតាមតែអាចធ្វើទៅបានដើម្បីអោយវាមានភាពរីកចំរើនបាន។

If you are not obsessed with your own business or the goal you are aiming at, the path to success will be long and most likely endless.

6. ចាយលុយដោយភាពវ័យឆ្លាត

មុននឹងអ្នកចំណាយលុយធ្វើអ្វីមួយ រឺទិញអ្វីមួយ អ្នកត្រូវសួរខ្លួនឯងថា តើវាមានផលប្រយោជន៏សម្រាប់សុខភាពរឺក៏អត់? តើវាចាំបាច់អត់? បើទិញវាហើយតើអាចអោយការងាររីកចំរើន រឺសម្រេចគោលដៅរបស់យើងមែនដែររឺទេ? ប្រសិនអ្នកអាចឆ្លើយនឹងសំណួរនេះបាន មានន័យថាអ្នកចេះចាយលុយដោយភាពវៃឆ្លាតហើយ។

5. ចេះប្រើពេលវេលាដោយភាពវ័យឆ្លាត

មិនមែនមានន័យថា អ្នករកស៊ីមុខជំនួញធំៗ ហើយអ្នកយកឡេសរវល់ដល់ថ្នាក់មិនចេះចែកពេលវេលាសម្រាប់ផ្ទាល់ខ្លួន ស្នេហារឺក្រុមគ្រួសារនោះទេ អ្នកត្រូវតែជាមនុស្សដែលមានសមត្ថភាពអាចបែងចែកពេលវេលាបានយ៉ាងត្រឹមត្រូវនិងឆ្លាតវៃ។

4. ដឹងថាអ្វីដែលត្រូវធ្វើមុន អ្វីដែលសំខាន់ជាងគេ

អ្នកមិនអាចសម្រេចការងារទាំងអស់ក្នុងពេលតែមួយនោះទេ ហើយក៏មិនមែនគ្រប់ការងារទាំងអស់សុទ្ធតែសំខាន់ៗស្មើគ្នានោះដែរ។ អ្វីដែលសំខាន់ជាងគេ គឺយើងត្រូវធ្វើវាមុន និងធ្វើការងារដែលសំខាន់ៗបន្ទាប់ៗទៀតតាមក្រោយ ទើបយើងអាចធ្វើកិច្ចការធំបាន។

3. កុំធ្វើអោយជីវិតខ្លួនឯងស្មុគស្មាញអី

ពេលខ្លះកុំនាំទុក្ខដល់ខ្លួនឯងអី ត្រូវចេះធ្វើអោយខ្លួនឯងស្រួល មិនរញ៉េរញ៉ៃច្រើន​ ទើបយើងអាចមានអារម្មណ៏ល្អ​ រឺពេលវេលាសម្រាប់ធ្វើការងារដទៃទៀត។

2. ផ្លាស់ប្តូរផ្នត់គំនិតចាស់គំរិលចោល

គេតែងតែថា ស្រ្តីទៅណាមិនពីកូនចៅ ចង្ក្រានផ្ទះបាយនោះទេ។ ពាក្យនេះជាពាក្យចាស់គំរិលដែលស្រ្តីគ្រប់រូបគួរតែស្វែងយល់ឡើងវិញ។ ប្រសិនបើអ្នកនៅតែធ្វើបែបនេះ អ្នកមិនអាចសម្រេចកិច្ចការធំបានទេ ពោលត្រូវចេះផ្តល់ពេលវេលាអោយខ្លួនឯងសម្រាប់លំហែ រឺចេញទៅណាមកណាដើម្បីស្គាល់មនុស្សខាងក្រៅបានច្រើន។

1. កុំរស់ដើម្បីតែខ្លួនឯង

ពេលអ្នកបានថ្កុំថ្កើងហើយ កុំគិតចង់តែរស់ម្នាក់ឯងនោះ ត្រូវចេះចែករំលែក និងផ្តល់ក្តីស្រលាញ់អោយអ្នកដទៃផងទើបជាទំលាប់សេដ្ឋីភាគច្រើនបានធ្វើកន្លងមកនេះដូចជា Bill Gates រឺ Mark Zuckerbergជាដើម។

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ពិសិដ្ឋ

ប្រភព៖ BRIGHTSIDE.ME​

 

Leave a Reply

Your email address will not be published. Required fields are marked *