ល្បិចនៅក្នុងផ្ទះបាយដែលអ្នកគួរតែដឹង (ណែនាំដោយចុងភៅជំនាញ)

ចែករំលែក

ការញាំចំណីអាហារឆ្ងាញ់ គឺជាក្តីសុខមួយដ៏ធំធេងនៅក្នុងជីវិត ប៉ុន្តែមុននឹងអ្នកបានញាំម្ហូបអាហារទាំងអស់នោះ វាត្រូវការពេលវេលាក្នុងការលាងបន្លែ ត្រីសាច់ ហាន់ និងចំអិនជាច្រើនដំណាក់កាល ដំណាក់កាលនីមួយសុទ្ធតែមានក្បួន និងគន្លឺះរបស់វាទាំងអស់។

នៅក្នុងអត្ថបទនេះ យើងនឹងសរសេររៀបរាប់ពីគន្លឺះផ្ទះបាយទាំង១៥ ដែលធ្វើអោយអ្នកចំអិនម្ហូបបានលឿនជាងមុន ស្អាតជាងមុន និងឆ្ងាញ់ជាងមុន ដែលគន្លឹះទាំងអស់នោះ ត្រូវបានណែនាំដោយចុងភៅជំនាញតែម្តង តោះមកទស្សនាទាំងអស់គ្នា៖

អ្នកចូលចិត្តញាំម្ទេស ប៉ុន្តែចង់អោយវាអត់សូវហិលមែនទេ? អ្នកអាចយកគ្រាប់ និងសរសៃរបស់វាចេញអោយស្អាត ហើយលាងសម្អាតជាមួយទឹកត្រជាក់ នោះវានឹងកាត់បន្ថយជាតិហិរបានច្រើន ប៉ុន្តែនៅរក្សារសជាតិនៅដដែល។

អ្នកមិនអាចអាចធ្វើដំឡូងបំពងស្ងួយឆ្ងាញ់បានដោយគ្មានប្រេងបំពង ម្សៅបំពងនោះទេ។

You can get crispy crust potatoes without the frying oil by simply powdering them with flour and baking them.

ប្រសិនបើអ្នកមិនច្បាស់ថាបន្លែមួយណាគួរតែស្រុះ និងបន្លែណាគួរតែផ្លាស់សេ ស្រួលទេ បន្លែណាដែលដុះក្រោមដៃអ្នកគួរតែផ្លាស់សេ ហើយបន្លែណាដែលដុះលើដីគួរតែស្រុះទឹកក្តៅ។

នៅពេលអ្នកក្រឡុកពងទា អ្នកអាចមើលគូទចានថាតើវារលាយចូលគ្នាសព្វហើយរឺនៅបាន ប្រសិនជានៅអ្នកត្រូវតែក្រឡុកបន្តទៀត

ប្រសិនជាអ្នកចង់ចិញ្ច្រាំខ្ទឹមបារាំង រឺខ្ទឹមក្រហម អ្នកអាចធ្វើតាមវិធីខាងលើបាន ចំណាយពេលតិចហើយទទួលបានចំនិតខ្ទឹមប៉ិនៗគ្នាល្អថែមទៀតផង។

អ្នកអាចប្រើប្រាស់ចង្កឹះដើម្បីដឹងថាប្រេងឆារបស់អ្នកក្តៅល្អសម្រាប់បំពងរឺនៅ? ប្រសិនបើមានពពុះនៅជាប់ចង្កឹះ មានន័យថាអូខេហើយ

ប្រសិនជាអ្នកចង់កាត់ប៉េងប៉ោះដោយមិនចង់អោយហៀរទឹកចេញទេ អ្នកអាចពុះតាមគន្លាក់របស់វាបាន។

ប្រសិនជាអ្នកចង់ដឹងថាខ្ទះក្តៅរឺក៏អត់ គ្រាន់តែមើលថាវាមានចេញផ្សែងរឺនៅទៅបានហើយ។

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ពិសិដ្ឋ

ប្រភព៖ BRIGHTSIDE.ME​

 

Leave a Reply

Your email address will not be published. Required fields are marked *