វិធីជួយសង្រ្គោះជីវិតទាំង១១ ដែលអ្នកគ្រប់គ្នាគួរតែដឹង

បទពិសោធន៍

ឧប្បទវហេតុអាចកើតឡើងគ្រប់ពេលវេលាគ្រប់ទីកន្លែង គ្មាននរណាចង់អោយរឿងទាំងអស់នេះកើតឡើងចំពោះខ្លួនឯង ក្រុមគ្រួសាររឺមិត្តភក្តិរបស់ខ្លួននោះទេ។ ប៉ុន្តែប្រសិនជាយើងបានដឹងពីវិធីជួយសង្រ្គោះខ្លះ ក៏វាអាចជំនួយស្មារតីយើងក្នុងការជៀសវាងគ្រោះថ្នាក់ទាំងអស់នោះបានមួយកំរិតផងដែរ។

នៅក្នុងអត្ថបទនេះ យើងនឹងសរសេររៀបរាប់ពីវិធីជួយសង្រ្គោះនានាដែលអ្នកទាំងអស់គ្នាគួរតែយល់ដឹង និងចងចាំទុក គ្រាន់ទុកប្រើប្រាស់នៅពេលមានអាសន្នកើតឡើង តោះទៅអានទាំងអស់គ្នា៖

1. របៀបបញ្ឈប់ឡានពេលដាច់ហ្រ្វាំង

វាកំរនឹងឃើញឡានដាច់ហ្វ្រាំងណាស់ ប៉ុន្តែប្រសិនបើវាដាច់ អ្នកកុំស្លន់ស្លោរអោយសោះ ទប់ស្មារតីអោយហ្នឹងនរ ហើយអ្នកអាចទប់ចង្កូតអោយត្រង់ ហើយចាប់ហ្វ្រាំងដៃជំនួសវិញ។

2. បង្កាត់ភ្លើងដោយគ្មានអ្វីបង្កាត់សោះ

អ្នកអាចបង្កើតផ្កាភ្លើងបានដោយគ្រាន់តែអ្នកប្រើប្រាស់អាគុយ និងកំទិចផ្លាស្ទិចស្តើងៗ រឺក្រដាសស្ករកៅស៊ូក៏បាន យកទៅដាក់នៅចុងសងខាងនៃអាគុយ នោះនឹងធ្វើអោយក្រដាសខ្ចប់ស្ករកៅស៊ូនៅឆេះបាន បន្ទាប់មកទៀតអ្នកអាចយកដំឡូងបារាំងបំពងរបស់អ្នកមកបង្កាត់ភ្លើងបន្តបាន។

3. លេខសង្រ្គោះបន្ទាន់

អ្នកត្រូវដឹងថាទូរស័ព្ទភាគច្រើនបើទោះបីជាគ្មានស៊ីមកាតក៏ដោយក៏នៅតែអាចហៅចេញទៅលេខសង្រ្គោះបន្ទាន់បានផងដែរ។ ដូច្នេះអ្នកអាចតេទៅកាន់ក្រុមសង្រ្គោះបន្ទាន់បានដើម្បីអោយគេមកជួយសង្រ្គោះអ្នកទាន់ពេលវេលា។

4. បន្សុទទឹកដោយខ្លួនឯង

បើទោះបីជាគ្មានទឹកនៅជិតអ្នកក៏ដោយ គេមិនអោយអ្នកផឹកទឹកបឹងត្រពាំងនោះទេ។ អ្នកអាចបង្កើតទឹកដោយខ្លួនឯងបានដោយប្រើដបទទេ ដីខ្សាច និងធ្យូង។ អ្នកអាចយកទឹកទាំងអស់នោះមកដាក់ចូលដើម្បីចម្រោះដោយខ្លួនអ្នកបាន។

5. របៀបអោយសញ្ញាសង្រ្គោះបន្ទាន់

អ្នកអាចស្វែងរកស្លឹកឈើ រឺឈើ រឺជ័រដែលពេលដុតទៅចេញផ្សែងច្រើនដើម្បីអាចអោយអ្នកដទៃនៅឆ្ងាយបានដឹងថាមានមនុស្សកំពុងត្រូវការជំនួយ។

6. ស្ទូចត្រីជាមួយក្រវិលកំប៉ុង

ប្រសិនជាអ្នកនៅក្នុងព្រៃ ហើយគ្មានអីញាំ អ្នកអាចច្នៃក្រវិលកំប៉ុងធ្វើជានុយដើម្បីស្ទូចត្រីបាន។

7. ជៀសវាងសត្វល្អិតខាំ

ចំពោះពីងពាងធម្មតាយើងមិនអាចខ្លាចវាខាំនោះទេ តែសម្រាប់ពីងពាងដែលមានពិស វាអាចបង្កគ្រោះថ្នាក់ដល់អ្នកបាន។ ពីងពាងពិសអាចកំណត់បានដោយវាមិនមានរូបរាងពណ៏ខ្មៅសុទ្ធនោះទេ តែវាមានលាងពណ៏ក្រហមព្រឿងៗ។

8. ពេលទឹកកួច

ប្រសិនជាអ្នកនៅក្នុងទឹកកួច កុំភ័យអោយសោះ តាំងស្មារតី ហើយកុំព្យាយាមហែលប្រឆាំងជាមួយវា វាធ្វើអោយអ្នកអស់កំលាំងទៅវិញទេ។ អ្នកគួរតែបណ្តោយទៅតាមខ្សែទឹកកួចហើយព្យាយាមអោយខ្លួនឯងអណ្តែងតាមចរន្តទឹកទៅបានហើយ។

9. Keeping warm with campfire rocks

Do not forget to put stones around your campfire. The stones will control the fire, and, after the fire dies out, they can be used to keep you warm. Warm stones can also be used to purify water. If you place the rocks inside cans with water, the water will boil.

1០. កុំបឺតពិសក្រោយពស់ចឹក

ទោះបីជាក្នុងរឿងគេសម្តែងថា បឺតពិសពេលពស់ចឹក តែវាផ្ទុយស្រឡះ ការបឺតពិសចេញយ៉ាងដូច្នេះ នឹងធ្វើអោយពិសរាលដាល និងអាចបំផ្លាញស្បែកដែលនៅជុំវិញកន្លែងចឹកទៅវិញទេ។

11. ដោះសោរ

អ្នកអាចប្រើប្រាស់ឡាមដើម្បីកាត់ផ្តាច់សោរបានប្រសិនបើអ្នកគ្មានដង្កាប់នៅជិតខ្លួន តែវាត្រូវការចំណាយពេលយូរបន្តិច។

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ពិសិដ្ឋ

ប្រភព៖ BRIGHTSIDE.ME​

 

Leave a Reply

Your email address will not be published. Required fields are marked *