ហេតុផលទាំង5 ដែលអ្នកមិនទាន់ជួបគូព្រេងរបស់អ្នក

ស្នេហា

ស្នេហាមានបែកមានជួបជារឿងធម្មតា ប៉ុន្តែក៏មានអ្នកខ្លះមិនធ្លាប់បែកព្រោះតែមិនទាន់ជួបផងដែរ។ ដល់តែពេលនៅឯការម្នាក់ឯងយូរពេកទៅ គិតថាប្រហែលជាតិនេះគ្មានគូរនឹងគេទេមើលទៅ ប៉ុន្តែវាមិនដូច្នោះទេ។ ខាងក្រោមនេះ យើងនឹងសរសេររៀបរាប់ពីហេតុផល ថាហេតុអីបានជាអ្នកមិនទាន់ជួបគូព្រេងរបស់អ្នក៖

5. អ្នកនៅឈឺចាប់រឿងស្នេហាចាស់

ប្រសិនបើអ្នកនៅតែអោបក្រសោបភាពភ័យខ្លាច ភាពឈឺចាប់ដែលបន្សល់ទុកពីដៃគូចាស់ នោះអ្នកនឹងគ្មានថ្ងៃបើកបេះដូងទទួលអ្នកថ្មីនោះទេ។ អ្នកដែលចូលមកក្នុងជីវិតរបស់អ្នក អាចជាគូព្រេងរបស់អ្នកក៏អាចថាបាន។

4. អ្នកប្រាថ្នាខ្ពស់ពេក

នៅពេលខ្លះអ្នកចង់បាននារីម្នាក់ដែលស្អាតតាំងពីចុងដៃដល់ចុងជើង រៀនចេះដឹងបានខ្ពស់ខ្ពស់ មានការងារល្អ មានគ្រួសារថ្លៃថ្នូរខ្ពង់ខ្ពស់។ ប្រសិនបើអ្នកគិតបែបនេះគឺខុសស្រឡះហើយ ។ អ្នកត្រូវសួរខ្លួនឯងអោយច្បាស់ថា តើមនុស្សដែលអ្នកស្រលាញ់ពិតគឺជាមនុស្សរបៀបម៉េចជាមុនសិន ទើបអ្នកអាចរកគូព្រេងរបស់អ្នកបាន។ មនុស្សម្នាក់ៗគ្មានអ្នកណាល្អគ្រប់ដប់ទេ តែបើយើងចង់បានស្រីល្អគ្រប់ដប់ ប្រហែលជាមិនមាននោះទេ។

3. ចង់បានអ្នកដែលគេមានគូរួចទៅហើយ

ពេលវេលាមានតំលៃណាស់ កុំខ្ជះខ្ជាយវាអត់ប្រយោជន៏ប្រសិនជាអ្នកដឹងថាគេមានដៃគូរួចទៅហើយនោះ។ ហើយក៏កុំធ្វើបាបខ្លួនឯង ដោយទន្ទឹងរងចាំអោយគេបែកគ្នា ហើយមកស្រលាញ់យើងវិញនោះ។ ត្រូវសំលឹងមើលមនុស្សណាដែលទំនេរ ហើយគិតថាយើងទាំងពីរអាចដើរទៅមុខជាមួយគ្នាបាន។

2. អ្នកគ្មានទំនុកចិត្តលើខ្លួនឯង

ជួបអ្នកដែលស្រលាញ់ហើយតែមិនបានសារភាព ព្រោះខ្លាចចេះ ខ្លាចចុះក៏ធ្វើអោយអ្នកបាត់បង់ឪកាសក្នុងការរកឃើញគូព្រេងរបស់អ្នកផងដែរ។ ដូច្នេះចូរក្លាហានឡើង។

1. អ្នកលឿនពេក

អ្វីក៏ដោយវាមានជំហានរបស់វា ប្រសិនបើអ្នកប្រញាប់សារភាព រឺសម្រេចចិត្តអ្វីមួយពេក នោះអ្នកនឹងមិនរកឃើញគូព្រេងពិតនោះទេ។

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ពិសិដ្ឋ

ប្រភព៖ BRIGHTSIDE.ME​

 

Leave a Reply

Your email address will not be published. Required fields are marked *