ភាសាកាយវិការ អាចទំលាយស្ថានភាពទំនាក់ទំនងស្នេហារបស់អ្នកបាន

ស្នេហា

ទំនាក់ទំនងស្នេហាខ្លះមានភាពជិតស្និទ្ធផ្អែមល្ហែម ឯខ្លះទៀតក៏សោះអង្គើយ មានច្រើនបែបច្រើនសណ្ឋានណាស់ ដូច្នេះហើយនៅក្នុងអត្ថបទនេះយើងនឹងលើកយក កាយវិការសំខាន់ៗដែលអ្នកអាចសំគាល់បានដែលអាចបញ្ជាក់ពីស្ថានភាពស្នេហារបស់អ្នក៖

ឈរសំលឹងមុខអ្នក ហើយយកដៃដាក់ក្នុងហោប៉ៅ នេះបញ្ជាក់ថា គេស្រលាញ់អ្នកហើយ

ប្រសិនជាពេលនិយាយគ្នា ភ្នែកគេបាញ់មកអ្នកចំ ហើយគេអង្គុយគងទាក់ខ្លា ហើយយកជើងបែរមកអ្នកនោះ មានន័យថាគេពេញចិត្តយើងហើយ

ប្រសិនបើគេព្យាយាមអោនមកមុខនិយាយជាមួយអ្នក មានន័យថាគេចង់និយាយ រឺពេញចិត្តនិយាយជាមួយយើង តែបើគេផ្អែករឺបញ្ឈរខ្នង មានន័យថា គេធុញមិនចង់និយាយ រឺមិនពេញចិត្តជាមួយយើងទេ។

ប្រសិនបើបុរសម្នាក់គេឈរនិយាយជាមួយអ្នកដោយយកដៃច្រតទៅលើបញ្ជាំងដែលអ្នកផ្អែកដែរនៅ មានន័យថា គេចង់នៅជិតអ្នក គេពេញចិត្តអ្នកហើយ។

ប្រសិនបើអ្នកតែងតែមានអារម្មណ៏ថា ដៃអ្នកទាំងពីរចេះតែប៉ះគ្នាដោយចៃដន្យនោះ មានន័យថាអ្នកទាំងពីរមានចិត្តលើគ្នាទៅវិញទៅមកហើយ

ពេលខ្លះប្រសិនជាមានអ្នកនិយាយរឿងកំប្លែងក្នុងចំណោមមនុស្សច្រើន ហើយគេសំឡឹងនិងរងចាំអោយអ្នកសើចដែរនោះ នោះមានន័យថាគេចាប់អារម្មណ៏មកលើយើងហើយ។

ជាធម្មតាមនុស្សប្រុសមិនងាយនឹងញញឹមទេ តែបើគេឧស្សាហ៏ញញឹមនៅចំពោះមុខអ្នកនោះ មានន័យថា គេពេញចិត្តអ្នកហើយ

ពេលខ្លះមនុស្សប្រុសមិនសូវចូលចិត្តសត្វចិញ្ចឹមប៉ុន្មានទេ ប៉ុន្តែគេហាក់ដូចជាចូលចិត្តវាទៅវិញនៅពេលគេនៅជាមួយអ្នក នេះក៏អាចបញ្ជាក់ថា គេចង់សម្របតាមអ្នកដើម្បីអោយអ្នកសប្បាយចិត្តដែរ។

ប្រសិនបើដៃគូរបស់អ្នកនិយាយបែរខ្នង រឺខ្លួនទៅទិសដៅចេញពីមុខអ្នកនោះ មានន័យថាគេធុញនឹងអ្នក មិនចង់និយាយជាមួយអ្នកទេ

ប្រសិនជាគេព្យាយាមបែងចែកព្រំប្រទល់ពូក ហើយគេងបែរខ្នងដាក់អ្នកញឹកញាប់ក៏មានន័យថាគេលែងខ្វល់ លែងចាប់អារម្មណ៏លើអ្នកទៀតដែរ។

ប្រសិនជាអ្នកនិយាយរឿងកំប្លែង រឺកាយវិការកំប្លែងដាក់គេ តែគេនៅឈរស្ងៀម ទឹកមុខស្មើ​ ហើយយកដៃដាក់ក្នុងហោប៉ៅទាំង២ នោះមានន័យថា គេធុញមិនចង់លឺអ្នកនិយាយទៀតទេ ហើយក៏គេមិនសើចដែរ ទោះបីរឿងនោះល្អសើចយ៉ាងណាក៏ដោយ។

គេតែងតែមិនចង់មើលមុខអ្នកទេ បើទោះបីជាអ្នកណាត់ជាមួយនឹងគេក៏ដោយ

ជាធម្មតា ពេលទៅណាមកណាជាមួយគ្នា ជាធម្មតាគេត្រូវអោយខាងស្រីដើរមុនបន្តិច រឺដើរដំណាលគ្នា តែបើគេដើរទៅមុន មានន័យថាអ្នកលែងសំខាន់ហើយ

មនុស្សដែលស្រលាញ់គ្នាតែងតែមានអធ្យាស្រ័យដល់គ្នាទៅវិញទៅមក កំហុសបន្តិចបន្តួចតែងតែកើតមាន តែបើគេមានចិត្តទើសទាល់ គេតែងតែចាប់កំហុសរករឿងយើងគ្រប់រឿងដើម្បីបែកគ្នាតែម្តង។

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ពិសិដ្ឋ

ប្រភព៖ BRIGHTSIDE.ME​

 

Leave a Reply

Your email address will not be published. Required fields are marked *