មកស្គាល់ប្រទេសទាំង​ ១០ ដែល​មាន​សីតុណ្ហភាពក្តៅជាងគេលើលោក

ចែករំលែក

យើងដឹងហើយថាគ្រប់បណ្ដាប្រទេសនៅលើពិភពលោកយើងបានបែកចែកចេញជាទ្វីប ហើយទ្វីបនីមួយៗមានបណ្ដាប្រទេសជាច្រើនដែលមាន​កត្តាអាសធាតុប្រែប្រួលទៅតាមតំបន់ពួកគេ។​

ក្នុងនោះដែរ មានប្រទេសមួយចំនួនមានកត្តាអាកាសធាតុ ត្រជាក់ខ្លាំង ខ្លះទៀតក្ដៅខ្លះ ហើយជាពិសេសមានប្រទេសមួយចំនួនមានកត្តាអាកាសធាតុ ក្ដៅហើយសើម (មិនត្រជាក់ពេក និងមិនក្ដៅពេក)។ យ៉ាងណាមិញ បើយោងតាមវេបសាយ www.teninsider.com  បានបង្ហាញពីចំណាត់ថ្នាក់ បណ្តាប្រទេសមួយចំនួនដែលជាប្រទេសមានសីតុណ្ហភាពក្តៅជាងគេលើលោក។ ចង់ដឹងថាមានប្រទេសអ្វីខ្លះសូមតាមដានទាំងអស់គ្នា ប៉ុន្តែសូមកុំភ្លេចធ្វើការ Share ចែករំលែកអោយគ្រប់គ្នាបានឃើញផង បើសិនជាពេញចិត្តអត្តបទមួយនេះ។

១០. ប្រទេសមុិចស៊ីកូ៖ ប្រទេសនេះមានវត្តមាននៅអាមេរិកកណ្តាល ហើយសីតុណ្ហភាពអាចកើនឡើងដល់ ៥០ អង្សារសេ នៅរដូវក្តៅ។

mexico

៩. ប្រទេសស៊ូម៉ាលី៖ ប្រទេសនេះស្ថិតនៅក្នុងទ្វីបអាហ្វ្រិកមានសីតុណ្ហភាពក្តៅជាប្រចាំពេញមួយឆ្នាំ។ ចំណែកឯសីតុណ្ហភាព អាចកើនឡើងដល់ ៥០ អង្សារសេ។

somalia hottest weather

៨. ប្រទេសឥណ្ឌា៖ ប្រទេសមួយនេះសីតុណ្ហភាពអាចកើនដល់ ៥០ អង្សារសេ នៅរដូវក្តៅ។

india weather

៧. ប្រទេសស៊ូដង់៖  ស៊ូដង់មានទីតាំងស្ថិតនៅក្នុងតំបន់អាហ្វ្រិកភាគខាងជើង។ ដោយសារតែវាជាវាលខ្សាច់ ប្រទេសស៊ូដង់ត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលក្តៅបំផុតនៅលើពិភពលោកដែលមានសីតុណ្ហភាពមធ្យម 52 អង្សាសេ។

sudan_hot weater

៦. ប្រទេសអូម៉ង់៖ ប្រទេសមួយនេះ មានសីតុណ្ហភាពនៅចន្លោះ ៥០ ដល់ ៥៣ អង្សារសេ ។

Oman

៥. ប្រទេសអុីរ៉ង់៖ នៅក្នុងតំបន់មជ្ឈឹមបូព៌ាតំបន់ភាគខាងជើងនៃប្រទេសអ៊ីរ៉ង់ ត្រូវបានកាន់កាប់ដោយភ្នំ ដែលជាហេតុធ្វើអោយសីតុណ្ហភាពនៅតំបន់នោះ ជាមធ្យម 29 ដឺក្រេសូម្បីតែរដូវក្តៅ។ យ៉ាងណាមិញបើក្រលេកមើល តំបន់ភាគខាងត្បូងវិញ សីតុណ្ហភាពអាចច្រើនជាង ៥០ អង្សារសេ តែចំពោះថ្ងៃធម្មតា សីតុណ្ហភាពអាចស្ថិតក្នុងចន្លោះ ៤០ ទៅ ៤៥ អង្សារសេប៉ុណ្ណោះ។

iran hot weater

៤. ប្រទេសអាល់ហ្សេរី៖ សីតុណ្ហភាពជាមធ្យម ស្ថិតក្នុងចន្លោះ ៥០ ទៅ ៥៣ អង្សារសេ។

_sahara-desert-sunrise

៣. ប្រទេសអុីរ៉ាក់៖ សីតុណ្ហភាពជាមធ្យម ស្ថិតក្នុងចន្លោះ ៤៨ ទៅ ៥៤ អង្សារសេ។ ចំណែកឯសីតុណ្ហភាពជាធម្មតាគឹ ៤០ អង្សារសេ។

iraq

២. ប្រទេសអារ៉ាប៊ី សាអូឌីត៖ សីតុណ្ហភាពនៅប្រទេសនេះខ្ពស់បំផុត ៥៤ អង្សារសេ។


saudi arabia

១. ប្រទេសលីប៊ី៖ ប្រទេសលីប៊ីគឺជាប្រទេសក្តៅបំផុតនៅលើពិភពលោក។ អាកាសធាតុនៅប្រទេលីប៊ីមានភាពក្តៅខ្លាំង ធ្លាប់មានម្តងនោះ កើនឡើងរហូតដល់ទៅ ៥៧.៨ អង្សារសេ កាលពីឆ្នាំ ១៩២២ ។

libiya

សូមធ្វើការ Share ចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!
ដោយ៖ ចំរើន
ប្រភព : http://www.teninsider.com/top-10-hottest-countries-in-the-world/

1 thought on “មកស្គាល់ប្រទេសទាំង​ ១០ ដែល​មាន​សីតុណ្ហភាពក្តៅជាងគេលើលោក

Leave a Reply

Your email address will not be published. Required fields are marked *