អ្នកសុំទានម្នាក់បានធ្វើនូវទង្វើដែលមិនគួរឱ្យជឿចំពោះបុរសម្នាក់ដែលតែងតែដាក់ទានឱ្យខ្លួនជារៀងរាល់ថ្ងៃ!

អ្នកដឹងទេ

ជាធម្មតាប្រទេសណាក៏មានប្រជាជនក្រីក្រនោះដែរ មិនថាប្រទេសមហាអំណាច ឬក៏ប្រទេសជឿនលឿនណានោះឡើយ បញ្ហាប្រជាជនក្រីក្រគឺនៅតែកើតមានឡើងដូចៗគ្នា។

ដោយសារតែមិនមានសមត្ថភាពក្នុងការរកការងារធ្វើ បានជម្រុញឱ្យប្រជាជនក្រីក្រទាំងនោះបង្ខំចិត្តចាប់ការយកសុំទានដើម្បីធ្វើជារបរចិញ្ចឹមជីវិត។ ជាធម្មតាពួកគេតែងតែគេនៅតាមជញ្ចើមផ្លូវ និងតែងតែសុំការដាក់ទានពីសំណាក់អ្នកដំណើរដែលពួកគេបានជួប។ ជាទូទៅមនុស្សនៅក្នុងសង្គមតែងតែគិតថាពួកគេជាមនុស្សខ្ជិល បានជាសម្រេចចិត្តមកសុំទាន ប៉ុន្តែការពិតមិនមែនដូច្នេះទាំងស្រុងនោះទេ។

បុរសជនជាតិភីលីពីនម្នាក់ លោក Khen Bernard Dionisio គឺជាមនុស្សម្នាក់ដែលមិនគិតដូចមនុស្សជាច្រើននៅក្នុងសង្គមនោះទេ។ មិនត្រឹមតែមិនដេញអ្នកសុំទានចេញពីរបងផ្ទះរបស់គាត់នោះទេ ប៉ុន្តែគាត់តែងតែផ្តល់នូវអាហារ ក៏ដូចជាថវិការបន្តិចបន្តួចជាប្រចាំដល់អ្នកសុំទានម្នាក់នៅមុខផ្ទះគាត់ជារៀងរាល់ថ្ងៃ។

ដោយសារតែអំពើល្អដែលគាត់បានធ្វើពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឱ្យបុរសដែលជាអ្នកសុំទាននៅមុខផ្ទះរបស់គាត់នោះគោរពស្រលាញ៉គាត់ខ្លាំងណាស់ ហើយតែងតែមកអង្គុយមុខផ្ទះរបស់គាត់ជាប្រចាំដើម្បីចាំទទួលយកនូវថវិការ ក៏ដូចជាអាហារដែលលោក Dionisio បានដាក់ឱ្យ។ ថ្ងៃមួយនៅពេលដែលលោក Dionisio បានចេញទៅក្រៅ គាត់បានគិតថាគាត់ភ្លេចចាក់សោរផ្ទះរបស់គាត់ ដូចនេះហើយគាត់ក៏បានត្រលប់មកផ្ទះវិញយ៉ាងលឿនព្រោះតែខ្លាចមានមនុស្សចម្លែកចូលផ្ទះរបស់គាត់។ ពិតជាដូចគាត់បានគិតមែន មានមនុស្សចម្លែកពីរនាក់បានព្យាយាមចូលទៅក្នុងផ្ទះរបស់គាត់ដោយសារតែគាត់មិនបាច់ចាក់សោរផ្ទះរបស់គាត់ ប៉ុន្តែមនុស្សចម្លែកទាំងពីរនាក់នោះមិនអាចប៉ះពាល់ទ្រព្យសម្បត្តិរបស់លោកបាននោះទេ ដោយសារតែអ្នកសុំទានដែលនៅមុខផ្ទះគាត់ជាប្រចាំនោះបានរារាំងមិនឱ្យពួកគេចូលទៅក្នុងបាន។

នៅពេលដែលដឹងអំពីរឿងនេះ លោក Dionisio បានអរគុណដល់អ្នកសុំទាននោះជាខ្លាំង ដោយសារតែអ្នកសុំទានរូបនោះបានជួយការពារទ្រព្យសម្បត្តិផ្ទះរបស់គាត់ ហើយនៅពេលដែលលោកបាននិយាយអរគុណទៅកាន់អ្នកសុំទាននោះ រូបគេក៏បានតបមកគាត់វិញថា នេះជាអ្វីដែលគាត់ត្រូវតែធ្វើដើម្បីតបស្នងគុណរបស់លោក Dionisio វិញ។

រឿងរ៉ាវរបស់លោក Dionisio ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងច្រើន ក្រោយពីការបង្ហោះរបស់លោក Dionisio អំពីរឿងរ៉ាវតាំងពីដើមដល់ចប់នៅលើបណ្តាញសង្គមរបស់គាត់។ មានមនុស្សជាច្រើនបានលើកឡើងថា នេះហើយជាផលតបស្នងនៃអំពើល្អដែលគាត់បានធ្វើកន្លងមក៕

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ចំរើន

ប្រភព៖ http://www.viral4real.com/homeless-man-defends-mans-home/

Leave a Reply

Your email address will not be published. Required fields are marked *