ការរកឃើញទាំង៧យ៉ាងដែលសូម្បីតែអ្នកវិទ្យាសាស្ត្រក៏មិនទាន់បកស្រាយបាន!

អ្នកដឹងទេ

ពេលខ្លះយើងតែងតែគិតថាមនុស្សលោកយើងពិតជាដឹងនូវរឿងអ្វីគ្រប់យ៉ាងរួចមកហើយ ប៉ុន្តែពេលខ្លះអ្វីដែលយើងបានរកឃើញថ្មីនោះបានធ្វើឱ្យយើងដឹងដថាយើងពិតជាមិនទាន់បានដឹងរឿងអ្វីៗគ្រប់ទាំងអស់នោះទេ។

ថ្ងៃនេះយើងនឹងនាំគ្នាមកមើលនូវរឿងអាថ៍កំបាំងចំនួន៧ ដែលមិនទាន់មានអ្នកវិទ្យាសាស្ត្រណាបកស្រាយបាននៅឡើយនោះទេ។

១. អំប្រ៊ីយ៉ុងរបស់សាកសពបុរាណ

នៅក្នុងដើមសតវត្សទី២០ អ្នកវិទ្យាសាស្ត្របានរកឃើញផ្នូរបុរាណមួយ ដែលពីដំបូងវាមិនបានធ្វើឱ្យគេភ្ញាក់ផ្អើលនោះទេ ដោយសារតែរបស់ប្រអប់បែបនេះច្រើនតែត្រូវបានគេប្រើសម្រាប់ដាក់សរីរាង្គរបស់មនុស្សកាលពីសម័យអេស៊ីបបុរាណ។ ប៉ុន្តែក្រោយពីធ្វើការសិក្សាទៅលើរបស់ដែលរកឃើញនោះមិនមានផ្ទុកសរីរាង្ករបស់មនុស្សនោះទេ តែគឺផ្ទុកនូវអាំប្រ៊ីយ៉ុងដែលមានអាយុចន្លោះពី១៦ ទី១៨សប្តាហ៍នៅពេលដែលវាត្រូវបានដាក់ចូលទៅក្នុងនោះទៅវិញ។

ចំពោះប្រអប់ដែលបានរកឃើញនេះគឺមានអាយុត្រឹមតែ៦៦៤ ទៅ៥២៥ឆ្នាំមុនគ.សតែប៉ុណ្ណោះ។ អ្នកវិទ្យាសាស្ត្របានចាត់ទុកថាវាជាការរកឃើញដ៏ប្លែកមួយព្រោះសាកសពបុរាណនេះមានអាយុក្មេងជាងគេបង្អស់បើប្រៀបនឹងសាកសពដទៃទៀតដែលបានរកឃើញ។

២. ឯកសារដែលរកឃើញនៅក្នុង Dead Sea

ឯកសារនេះគឺជាការរកឃើញដ៏សំខាន់សម្រាប់ប្រវត្តិសាស្ត្រ។ នៅក្នុងរយៈពេលដែលអ្នកវិទ្យាសាស្ត្ររុករកនៅក្នុងរូងភ្នំមួយនៅជិត Dead Sea ពួកគេបានរកឃើញឯកសារដែើធ្វើអំពីស្បែកសត្វមួយដែលក្នុងនោះមានសរសេរនូវព័ត៌មានទាក់ទងទៅនឹងគម្ពី Hebrew។ មកដល់សព្វថ្ងៃអ្នកវិទ្យាសាស្ត្រនៅតែជឿថាពួកគេអាចរកឃើញឯកសារសំខាន់បែបនេះទៀតបើសិនជាការរុករកនៅតែបន្តទៀត។

៣. Chichen Itza pyramids

ប្រាសាទពីរ៉ាមីត El Castillo នេះមានទីតាំងស្ថិតនៅក្នុងប្រទេសម៉ិចស៊ីកូ ហើយវាត្រូវបានកសាងតាំងពីសហស្សវត្សរ៍ទី១នៃគ.សមកម្លេះ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលអំពីសំណង់នេះគឺថាវាមានពីរ៉ាមីតពីរទៀតនៅក្នុងខាងនោះ ខណៈដែលពីរ៉ាមីតទាំងពីរនោះត្រូវបានសាងសង់អស់រយៈពេលជាយូរមុននឹង El Castillo ទៅទៀត។ មកដល់ពេលនេះអ្នកវិទ្យាសាស្ត្រកំពុងតែស្វែងរកវិធីដើម្បីចូលទៅខាងក្នុងដោយមិនចាំបាច់បំបែកជញ្ជាំងរបស់ពីរ៉ាមីតនោះ។

៤. គូស្នេហ៍ Neolithic

គ្រោងឆ្អឹងគូរស្នេហ៍មួយគួរត្រូវបានរកឃើញកាលពីប៉ុន្មានឆ្នាំមុននៅក្នុងប្រទេសអ៊ីតាលី។ គ្រោងឆ្អឹងទាំងនេះគឺជារបស់បុរស និងស្ត្រីម្នាក់ដែលត្រូវបានកប់ប្រមាណជាជាង៦០០០ឆ្នាំមុន។ អ្នកកំណាយវិទ្យាបានធ្វើការសិក្សា និងបានលើកឡើងថាវាពិតជាករណីកម្រ និងជាលើកទី១ហើយដែលគេរកឃើញគ្រោងឆ្អឹងដែលត្រូវបានកប់នៅក្នុងទម្រង់បែបនេះ។ ឆ្អឹងគូស្នេហ៍នេះត្រូវបានគេហៅថាជា Romeo និង Juliet ដោយវាត្រូវបានរកឃើញនៅក្នុងទីក្រុង Verona ដែលត្រូវបានលោក Shakespear យកមកធ្វើជាទីក្រុងស្រុកកំណើតរបស់តួរអង្គរបស់លោក។

៥. Amphipolis និងផ្នូរដ៏អាថ៍កំបាំង

មានផ្នូរមួយត្រូវបានរកឃើញនៅក្នុងប្រទេសក្រិក ហើយនៅក្នុងនោះមានរូបចម្លាក់ខ្ពស់ៗ២ឈរឈាមនៅច្រកចូល ដែលរូបចម្លាក់ទាំងនោះមានឈ្មោះថា caryatides។ តាមរយៈការរកឃើញនេះអ្នកកំណាយវិទ្យា​ និងអ្នកប្រវត្តិសាស្ត្របានធ្វើការសន្និដ្ឋាន៣ផ្សេងគ្នា ដោយមានអ្នកខ្លះថានេះជាផ្នូររបស់ Olimpia ឯខ្លះទៀតថាជាផ្នូររបស់ Roxana ដែលជាប្រពន្ធរបស់មេទ័ព Alexander the Great និងខ្លះទៀតថានេះគ្រាន់តែជាផ្នូររបស់សាច់ញាត្តិមេទ័ព Alexander the Great តែប៉ុណ្ណោះ។

៦. ផ្ទាំងបេតុងដែលមានសញ្ញាឆ្នាំ Zodiac

ផ្ទាំងបេតុងនេះត្រូវបានរកឃើញនៅក្នុងសហរដ្ឋអាមេរិកកាលពីប៉ុន្មានឆ្នាំមុន។ តាមរយៈជម្រៅ និងប្រភេទដីបានបង្ហាញថាផ្ទាំងនេះមិនមែនកប់នៅក្នុងដីនោះថ្មីៗនេះទេ ប៉ុន្តែត្រូវបានកប់នៅទីនោះរាប់រយឆ្នាំមកហើយ។ វាត្រូវបានគេគិតថាផ្ទាំងនេះជានាឡិកានៅក្នុងប្រព័ន្ធ Solar កាលពីសម័យបុរាណ។

៧. ខ្លួនរបស់ The Easter Island

ពួកយើងតែងតែគិតថារូបសំណាកដ៏អាថ៍កំបាំងនៅក្នុងកោះ Easter មានតែក្បាលនោះទេ ប៉ុន្តែតាមពិតវាក៏មានផ្នែកដែលយើងមិនទាន់បានឃើញនៅក្រោមដីផងដែរ។ គម្រោតនៅក្នុងការជីករកមើលនូវរូបសំណាកទាំងអស់នេះគឺត្រូវបានចាប់ផ្តើម ប៉ុន្តែមិនទាន់បង្ហាញពីលទ្ធផលនៅឡើយនោះទេ៕

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ចំរើន

ប្រភព៖ https://brightside.me/wonder-curiosities/7-discoveries-that-raised-more-questions-than-answers-in-the-scientific-world-424510/?utm_source=fb_brightside&utm_medium=fb_organic&utm_campaign=fb_gr_brightside

Leave a Reply

Your email address will not be published. Required fields are marked *