ដឹងអំពីរបៀបមើលថាកាស iPhone ណាក្លែងក្លាយទេ? បើមិនទាន់ដឹងសូមចូលមើល!

អ្នកដឹងទេ

យើងទាំងអស់គ្នសុទ្ធតែដឹងហើយថាកាសរបស់ iPhone គឺជាកាសដែលពេញនិយម និងត្រូវបានប្រើប្រាស់ដោយមនុស្សជាច្រើន បើទោះជាមានផលិតផលកាសផ្សេងៗទៀតជាច្រើនក៏ដោយ ក៏មិនអាចដណ្តើមទីផ្សារពីអ្នកដែលចូលចិត្តកាស iPhone នោះទេ។

ប៉ុន្តែដោយសារតែបច្ចុប្បន្នផលិតផលក្លែងក្លាយបានវាយលុកចូលទីផ្សារនៅក្នុងប្រទេសកម្ពុជាយ៉ាងច្រើន ដូចនេះបើសិនជាយើងមិនចេះមើលនោះទេ យើងច្បាស់ជាចាញ់បោកគេ ឬក៏អាចទិញចំកាសដែលក្លែងក្លាយហើយ។ ឥលូវនេះយើងនឹងនាំគ្នាមកមើលពីរបៀបក្នុងការមើលឱ្យដឹងថាកាសមួយណាជាកាសស៊ីនទាំងអស់គ្នា។

១.មើល​លើ​ការ​វេច​ខ្ចប់: ​ប្រើ​ពន្លឺ​ឆ្លុះ​បញ្ចាំ​សំបក​ប្រអប់​ខ្ចប់​កាស ដោយ​របស់​ក្លែងក្លាយ​ពេល​ចាំង​ភ្លើង ​មាន​ស្នាម​ខ្មៅ​ដុបៗ ខុស​ពី​របស់​ហ្ស៊ីន​រាប​ស្មើ​ស្អាត (ដូច​បង្ហាញ​ក្នុង​រូប)។​

២.ពិនិត្យ​សំឡេង​ពេល​ចុច​ប៊ូតុង: កាស​ហ្ស៊ីន​ពី Apple នៅ​ពេល​ចុច​ប៊ូតុង​ដំឡើង​ឬ​បន្ថយ សំឡេង​លឺ​សូរ “click, click” ស្ងាត់​តិច​​បំផុត ខុស​ពី​របស់​ក្លែងក្លាយ​ទោះ​មនុស្ស​ឈរ​ចម្ងាយ ១ ម៉ែត្រ​ក៏​ស្ដាប់​នៅ​លឺ។ មួយ​ទៀត​សោត​ក្រឡេក​មើល​គម្លាត​ជាតិ​ផ្លាស្ទិច​ក្បែរ​ប៊ូតុង ដោយ​របស់​ពិត​មាន​គម្លាត​ស្ដួចស្ដើង​បំផុត។

៣.ឆែក​មើល​រន្ធ​បាស (ច្បាស់​បំផុត): កាស​ពិត​ប្រាកដ​ថ្លៃ​មិន​ក្រោម ១០ ដុល្លារ រចនា​មក​ពី​នាយ​នូវ​រន្ធ​បាស​ផ្នែក​ខាង​ក្រោម ក្នុង​គោលដៅ​បន្ថែម​សំឡេង​ឲ្យ​កាន់​តែ​ប្រសើរ​រាល់​ពេល​ស្តាប់ ហើយ​បើ​អ្នក​ដាក់​ម្រាម​ដៃ​បាំង​ទីតាំង​នោះ ក៏​មាន​សំឡេង​ខ្សាវៗ​បុក​ចេញ​មក​វិញ។ ចម្លែក​អ្វី​កាស​ក្លែងក្លាយ ត្រង់​រន្ធ​បាស គ្រាន់​តែ​រចនា​មក​បញ្ឆោត​អ្នក​ប្រើប្រាស់។

៤.មើល​សារធាតុ​ស្រោប​តួ​កាស: យក​កាស​ដាក់​បញ្ចាំង​ក្រោម​ភ្លើង​ពិល ស្រប​ពេល​របស់​ពិត​ប្រើ​នូវ​សារធាតុ​អាលុយមីញ៉ូម​កម្រិត​ខ្ពស់ ដែល​មិន​ឲ្យ​អ្នក​ប្រើ​មើល​ឃើញ​សំបក​ក្នុង ខុស​ពី​កាស​តម្លៃ ២-៣ ដុល្លារ ដូច​បើក​ចំហ​ឲ្យ​ឃើញ​តួ​ក្នុង​បាន​យ៉ាង​ងាយ៕

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ចំរើន

ប្រភព៖ https://www.linkedin.com/pulse/how-distinguish-fake-apple-earpod-from-real-one-nicole-ji/

Leave a Reply

Your email address will not be published. Required fields are marked *