ហេតុផល៤យ៉ាង ដែលអ្នកគួរតែចំណាយពេលដើរកម្សាន្តសម្រាប់ខ្លួនឯង

កម្សាន្ត

នៅពេលខ្លះ ជីវិតអាចមានការលំបាក ទាមទារការតស៊ូបញ្ហាជាច្រើន។ ស្រ្តេស (Stress)ដែលមនុស្សរាល់គ្នាមានប្រចាំថ្ងៃធ្វើឲ្យមនុស្សពិបាកក្នុងការរត់ចេញពីភាពងងឹត។ ការចាកចេញពីជីវិតដ៏ធុញទ្រាន់ ទោះបីជាវាមានរយៈពេលខ្លីក៏ដោយ វាក៏ជួយអ្នកមានអារម្មណ៍ល្អផងដែរ។


រូបតំណាង

ខាងក្រោមនេះជាហេតុផល ៤ យ៉ាងដែលអ្នកត្រូវចេញទៅក្រៅ ៖

១. អ្នកអាចកាត់បន្ថយស្ត្រេសរបស់អ្នក


រូបតំណាង

មនុស្សរាល់គ្នាសុទ្ធតែមានស្ត្រេស វាធ្វើឲ្យជីវិតរបស់យើងធុញថប់ខ្លាំងណាស់។ ការដើរលេងនៅតាមឆ្នេរសមុទ្រ ឬ កន្លែងផ្សេងៗអាចជួយកាត់បន្ថយស្ត្រេសបានជាច្រើន។

២. អ្នកស្គាល់កន្លែងថ្មីៗ


រូបតំណាង

ទោះបីជាអ្នកមិនទៅក្រៅប្រទេសក៏ដោយ វាមានកន្លែងជាច្រើនដែលអ្នកអាចទស្សនាបាននៅក្នុងប្រទេស។ កន្លែងនីមួយៗសុទ្ធតែមានលក្ខណៈពិសេសរបស់វា។ ការទៅដើរលេងនៅកន្លែងថ្មីជួយរំលឹកអ្នកថាវាមានរឿងជាច្រើនដែលអ្នកគួរដឹង។

៣. ការបន្ធូរអារម្មណ៍


រូបតំណាង

មិនថាអ្នកបន្ធូរអារម្មណ៍ដោយរបៀបណានោះទេ ដំណើរកម្សាន្តគឺជាពេលវេលាដែលអ្នកអាចធ្វើអ្វីបានតាមចិត្ត។ លើសពីនេះទៅហើយ អ្នកគ្មានសម្ពាធអ្វីទាំងអស់។

៤. ស្គាល់ពីវប្បធម៌ដទៃ


រូបតំណាង

ការស្គាល់វប្បធម៌របស់អ្នកដទៃនិងទៅមើលពីរបៀបនៃការរស់នៅរបស់អ្នកដទៃគឺគួរឲ្យចាប់អារម្មណ៍។ បទពិសោធន៍ដែលអ្នកទទួលបានពីការដើរលេងនៅក្រៅប្រទេសគឺមានតម្លៃខ្លាំងណាស់៕

ប្រភព https://prachnhachivit.com/ហេតុផល៤យ៉ាង-អ្នកគួរតែចំ/

Leave a Reply

Your email address will not be published. Required fields are marked *