ទម្លាប់ប្រចាំថ្ងៃ មួយចំនួនដែលអាចនឹងផ្ដល់ផលប៉ះពាល់ដល់សុខភាពរបស់អ្នកដោយមិនដឹងខ្លួន

ចែករំលែក

មនុស្សគ្រប់រូបតែងមានទម្លាប់ប្រចាំថ្ងៃរៀងៗខ្លួន។ យ៉ាងណាមិញ ក្នុងនោះអ្នកប្រហែលជាមិនបានដឹងទេថា ទម្លាប់មួយចំនួនមានការខ្វះខាតអនាម័យ រហូតអាចបង្កជាគ្រោះថ្នាក់មិននឹកស្មាន។ ខាងក្រោមនេះ ជាទម្លាប់គ្រោះថ្នាក់ទាំង ១០ ដែលអ្នកគួរតែចៀសវាង៖

១.ត្រាំចានក្នុងឡាបូទុកចោល៖

ឡាបូលាងចាន ជាកន្លែងដែលប្រមូលផ្តុំនៃមេរោគផ្សេងៗ។ ហេតុនេះ ការត្រាំចានចោលក្នុងឡាបូ អាចធ្វើឲ្យមេរោគនានាតោងជាប់នឹងចាន ហើយអាចបង្ករជារោគផ្សេងៗក្នុងខ្លួនយើង។ វិធីល្អគួរលាងចានភ្លាមៗ រឺឧស្សាហ៍លាងសម្អាតឡាបូ។

២.លាងដៃជាមួយទឹកក្ដៅ៖

ទឹកក្ដៅមិនអាចសម្លាប់មេរោគទាំងអស់បានទេ តែទម្លាប់លាងដៃជាមួយនឹងទឹកក្ដៅ នឹងអាចធ្វើឲ្យប្រព័ន្ធការពារផ្សេងលើស្បែកចុះខ្សោយផងដែរ។

៣.ហាត់ប្រាណទាំងមានគ្រឿងសម្អាងជាប់មុខ៖

កំឡុងពេលហាត់ប្រាណ ស្បែកគឺត្រូវការដកដង្ហើម។ ការប្រើគ្រឿងសម្អាងនឹងធ្វើឲ្យជិតរន្ធញើស ធ្វើឲ្យជាតិពុលមិនអាចបញ្ចេញមកក្រៅបាន និងបង្ករជាជម្ងឺស្បែកផ្សេងៗ ទៀតផង។

៤.ប្រើម៉ាស៊ីនសម្ងួតដៃ៖

ម៉ាស៊ីនសម្ងួតគឺជាកន្លែងប្រមូលផ្ដុំមេរោគ ដែលអាចឲ្យមេរោគតោងជាប់ដៃរបស់អ្នកចូលទៅក្នុងសួត និងខ្លួនរបស់អ្នកតាមរយៈការបញ្ចេញខ្យល់របស់វា។

៥. ប្រើប្លាស្ទិកខ្ចប់អាហារលើសពី​១​លើក៖

ប្លាស្ទិកដែលខ្ចប់សាច់ឆៅគឺបង្ករមេរោគជាងគេ។ ប្រសិនបើអ្នកយកវាទៅខ្ចប់អាហារបន្ត នោះមេរោគដែលនៅជាប់ស្បោងអាចតោងឡើងបានយ៉ាងងាយ។

៦. ហាន់បន្លែ និងសាច់ លើជ្រុញតែមួយ៖

ដូចដែលបានដឹងស្រាប់ សាច់ឆៅគឺមានផ្ទុកមេរោគជាច្រើន។ ការយកបន្លែទៅហាន់បន្ត ដោយមិនបានលាងសម្អាតជ្រុញ អាចបង្ករជាតិពុលក្នុងអាហារក៏មាន។

៧.ប្រើម៉ាស៊ីនឆុងកាហ្វេនៅការិយាល័យ៖

របស់ដែលមានអ្នកប្រើប្រាស់ច្រើនតែងផ្ទុកមេរោគច្រើនជាងធម្មតា។ យល់ល្អអ្នកគួរតែឧស្សាហ៍លាងក្បាលឆុង និងដៃឆុងកាហ្វេឲ្យបានស្អាត មុននឹងប្រើប្រាស់។

៨.ទុកទូរស័ព្ទក្នុងកាបូបលុយ៖

កាបូបលុយក៏ជាបណ្តុំមេរោគមួយផងដែរ។ ហេតុនេះការយកទូរស័ព្ទទៅដាក់ក្នុងកាបូបពិតជានាំមេរោគឲ្យតោងទូរស័ព្ទជាច្រើន។ យ៉ាងណាមិញ ជាវិធីល្អអ្នកក៏គួរតែឧស្សាហ៍សម្អាតទូរស័ព្ទរបស់អ្នកដោយកន្សែងសើម ជាមួយនឹងទឹកសម្លាប់មេរោគជាប្រចាំ៕


អត្តបទ : https://konkhmer.asia/2018/03/150/
ប្រភព : https://brightside.me/inspiration-tips-and-tricks/10-innocent-hygienic-habits-that-secretly-ruin-our-health-461610/

 

Leave a Reply

Your email address will not be published. Required fields are marked *