តោះទៅមើលដើមកំណើតនៃរបបសាធារណៈរដ្ធខ្មែរ

ប្រវតិ្តសាស្រ្ត

សង្គមរាស្រ្តនយមជាសម័យកាលមួយ ដែលប្រទេសកម្ពុជាជួបនឺងភាពរីកចម្រើនលូតលាស់ប៉ុន្ដែមិនបានយូរប៉ុន្មាន សម័យនេះក៏បានដួលរលំដោយសារមនោគមន៏វិជ្ជារបស់ពួកមហាអំណាចសេរី និង កម្មុយនីស្ដ ។ ដោយសារបញ្ហាទាំងនេះហើយ ទើបសាធារណរដ្ធខ្មែរកើតឡើង ។

នៅខែវិច្ឆកា ឆ្នាំ ១៩៦៣ រាជរដ្ធាភិបាលដែលដឹកនាំដោយ សម្តេច នរោត្តម សីហនុ បានផ្ដាច់ជំនួយយោធាពីសហរដ្ធអាមេរិក ដែលមានតម្លៃជាប្រាក់ចំនួន ១៥ភាគរយនៃថវិកាជាតិ ។ ក្រោយមកចិនបានផ្តល់ជំនួយសម្ភារៈយោធាមួយចំនួនដល់កងខេមរភូមិន្ទ ប៉ុន្ដែមិនអាចស្ដារស្ថានភាពដែលកំពុងតែចុះខ្សោយលែងជាកងទ័ពប្រយុទ្ធតទៅទៀត ។ សម្តេច សីហនុក៏បានធ្វើជាតូបនីយកម្មក្នុងវិស័យនីហរ័ណ – អាហរ័ហផ្នែកសេដ្ធកិច្ចនិងបានបិទទ្វាធនាគារឯកជនខ្មទាំងឡាយ ។ ការសម្រេចព្រះទ័យទាត់ចោលជំនួយសហរដ្ធអាមេរិកគឺព្រះអង្គមានបំណងចង់នៅក្រៅសង្គ្រាមវៀតណាម ហើយនិងចង់ថែរក្សាទំនាក់ទំនងល្អជាមួយសមាជិកប្លុកកុម្មុយនីស្ដ ។ មិនយូរប៉ុន្មាន ជាតូបនីយកម្មពាណិជ្ជកម្មក្រៅប្រទេសបានជំរុញអោយមានពាណិជ្ជកម្មលួចលាក់ជាមួយពួកបះបោរកុម្មុយនីស្ដនៅប្រទេសវៀតណាម ។ លុះដល់ឆ្នាំ ១៩៦៧ ផលស្រូវរបស់ប្រទេសខ្មែរជាងមួយភាគបួនត្រូវបានគេរត់ពន្ធយកទៅលក់អោយកងកម្លាំងកុម្មុយនីស្ដយួនដោយផ្ដល់តម្លៃខ្ពស់ជាងរដ្ធាភិបាលខ្មែរ ។

ទន្ទឺមនឹងនេះដែរ រដ្ធាភិបាលបានបាត់បង់ប្រាក់ចំណូលពន្ធលើការនាំចេញ ។ ចំណែកពាណិជ្ជកម្មក្រៅប្រទេសជួបការរអាក់រអួល ដោយសារការបាត់បង់ជំនាញគ្រប់គ្រងរបស់សហគ្រាសនិងកង្វះបច្ចេកទេសជំនាញ ។នៅក្នុងឆ្នាំ ១៩៦៧ – ១៩៦៨ សេដ្ធកិច្ចរបស់ប្រទេសកម្ពុជា មានដំណើររាំងស្ទះដោយសារបាត់បង់ប្រាក់ចំណូលដែលជាលទ្ធផលនៃការរត់ពន្ធ ការគ្រប់គ្រងឩស្សាហកម្មរដ្ធមិនបានល្អនិងការចំណាយខ្វះតុល្យភាព ។ បញ្ហាកសិកម្មក៏ជួបវិបត្តិ ប្រព័ន្ធធារាសាស្រ្តគ្មានប្រសិទ្ធភាពនាំអោយទិន្នផលកសិកម្មទាប ។ សម្តេច នរោត្តម សីហនុ បានផ្ដល់អំណាចនយោបាយទៅអោយលោក លន់ នល់ និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិសីរីមតៈកាន់តែច្រើនឡើងៗ ហើយព្រះអង្គសង្ឃឹមថា សេដ្ធកិច្ចរបស់ព្រះជាតិនឹងមានការផ្លាស់ប្តូរ។ដោយឃើញថា ប្រជាប្រិយភាពសម្ដេច នរោត្តម សីហនុ ថយចុះ សត្រូវរបស់ព្រះអង្គបានប្រមូលផ្តុំកម្លាំងយ៉ាងរឹងមាំត្រៀមខ្លួនទប់ទល់នឹងព្រះអង្គ ។ នៅក្នុងឆ្នាំ ១៩៦៥ សាឡុតស បានទៅវៀតណាមខាងជើង ដើម្បីចូលរួមការពិគ្រោះយោបល់ប៉ុន្ដែមិនយូរប៉ុន្មាន សាឡុតសបានធ្វើដំណើរទៅប្រទេសចិន ។ នៅទីនោះមានការទទួលស្វាគមន៏យ៉ាងកក់ក្តៅពីមន្ដ្រីចូលនិវត្តន៏ ។ដោយពេញចិត្តនឹងដំណាក់កាលដំបូងៗនៃបដិវត្តន៏វប្បធម៏ចិន សាឡុតស បានផ្លាស់ប្ដូរភក្តីភាពទៅរកគំរូបដិវត្តន៏របស់ចិន ។ ក្រោយពីត្រឡប់មកដល់មាតុប្រទេសវិញ សាឡុតស បានតាំងបញ្ជាការដ្ធាននៅតំបន់ព្រៃដាច់ស្រយាលក្នុងប្រទេសកម្ពុជា ។ ក្រុមចលនាតស៊ូរបស់បក្សពួក សាឡុតស បានដាក់ឈ្មោះខ្លួនថាបក្សកុម្មុយនីស្ដកម្ពុជា ( ប ក ក ) មានមូលដ្ធាននៅភូមិភាគឥសាននិងពាយ័ព្យ ។

កាលពីដំបូង ការតស៊ូនេះពុំមានសារៈសំខាន់អ្វីសោះ តែពីរបីឆ្នាំក្រោយមកដល់ដើមឆ្នាំ ១៩៧០ ទ័ពព្រៃនេះបានបង្កអសន្ដិសុខនិងកាន់កាប់ទឹកដីស្ទើរមួយភាគប្រាំនៃទឹកដីកម្ពុជាទាំងមូល។ ក្នុងពេលនោះ នៅទីក្រុងភ្នំពេញ ពួកនិស្សិតនិងគ្រូបង្រៀនជាច្រើនដែលពេញចិត្តនឹងមនោគមន៏វិជ្ជាថ្មី សប្បាយចិត្តយ៉ាងខ្លាំងចំពោះលទ្ធភាព នៃបដិវត្តន៏វប្បធម៏នៅប្រទេសចិននិងការបះបោរនាខែឩស្សាភា ឆ្នាំ ១៩៦៨ នៅប្រទេសបារាំង ។ចលនាទាំងនេះហាក់ដូចជាបានផ្ដល់ផ្លូវផ្សេងជំនួសអំពើពុករលួយដល់ពួកអ្នកនយោបាយអភិរក្សនិយមខ្មែរតែប៉ុណ្ណោះ ។

នៅចុងឆ្នាំ ១៩៦៩ មន្ត្រីអភិរក្សនិយមជាន់ខ្ពស់មួយចំនួន បានចាប់ផ្តើមឃុបឃិតធ្វើផែនការក្បត់នឹងសម្តេចព្រះ សម្តេច នរោត្តម សីហនុ ។អ្នកស៊ុមគ្រលុំដ៏សំខាន់ក្នុងផែនការក្បត់ គឺបងប្អូនជីដូនមួយរបស់សម្តេចនរោត្តម សីហនុព្រះនាម ស៊ីសុវត្ថិ សិរីមតៈ ជាមន្រ្តីរាជការមួយរូបដែលបានក្លាយជាឩបនាយករដ្ធមន្រ្តីនៅក្នុងរដ្ថាភិបាលរបស់លោក លន់ នល់ ។
ទ្រង់ សិរីមតៈជាអ្នកមានទំនោរទៅរកពួកកបស្ចិមប្រទេសនិងមានទំនាក់ទំនងជាមួយពាណិជ្ជករធំៗនៅភ្នំពេញ ។

ចំពោះលោក លន់ នល់ ជានាយករដ្ធមន្ត្រីនិងជាឥស្សរជនមួយរូបពិបាកយល់ ។ ជាទូទៅគេបានដឹងថាលោក លន់ នល់ ពុំបានជំទាស់ជាមួយនឹងសម្តេច សីហនុ ចំពោះការទាត់ចោលជំនួយសមហរដ្ធអាមេរិកនិងសម្ព័ន្ធភាពជាមួយពួកកុម្មុយនីស្តក្នុងការដឹកជញ្ជូនអាវុធឆ្លងកាត់ទឹកដីកម្ពុជាឡើយ ។ តាមពិតមន្តី្ររបស់លោក លន់ នល់ ជាច្រើននាក់បានក្លាយទៅជាអ្នកមានស្តុកស្តម ដោយការរកស៊ីលក់អាវុធ ថ្នាំពេទ្យនិងគ្រឿងផ្គត់ផ្គង់ផ្សេងៗ ដល់ទាហានយួនកុម្មុយនីសក្នុងតម្លៃខ្ពស់បំផុត ។
នៅឆ្នាំ ១៩៦៩ កងខេមរភូមិន្ទបានទទួលការវាយប្រហារពីសំណាក់ក្រុមបះបោរកុម្មុយនីស្តក្នុងតំបន់ដែលទ័ពយួនបានឈរជើងនិងកាន់កាប់ ហើយប្រជាជនបានប្តឹងតវ៉ាអំពីអវត្តមានយួននេះដែរ ។

លោក លន់ នល់បានរងសម្ពាធពីមន្រ្តីមួយចំនួនរបស់លោក ដោយពួកគេបានចោទថាការផ្ដាច់ជំនួយយោធាអាមេរិកនិងបញ្ហាខ្មែរមិនបានលូកដៃចួលក្នុងសង្គ្រាមវៀតណាម ទើបបណ្តាលអោយមានជនឆ្លៀតឱកាសប្រមូលលាភសក្ការៈតាមរយៈជំនួញទាំងនេះ ។ប៉ុន្តែលោក លន់ នល់ មានសុទិដ្និនិយមថា លោកជាអ្នកមានសមត្ថភាពលើសគេក្នុងកាជួយសង្គ្រោះប្រទេសកម្ពុជាអោយផុតពីពួកយួនឈ្លានពានដែលហៅលោកថា“ ទមិឡឥតសាសនា “ ។
ក្នុងអំឡុងពេលជាពីរខែបន្ទាប់មក អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ និងសហេសវិករបស់ទ្រង់បានខិតខំរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសដូចជា បិទកាស៊ីណូ បង្កើតសេវាសាធារណៈនិងឯកជន ឫធ្វើឯកជនូនីយកម្មធនាគារជាដើម ។

នៅដើមខែមីនា កុបកម្មប្រឆាំងស្ថានទូតវៀតណាមខាងជើងនិងការិយាល័យរបស់ក្រុមតំណាងអ្នកតស៊ូវៀតណាមខាងត្បូង ដែលគេហៅថារណសិរ្សសេរីការៀតណាម បានផ្ទុះឡើងនៅកណ្តាលក្រុងភ្នំពេញ ។ កុបកម្មបានឈានដល់ប្រើអំពើហិង្សាដោយបានបំផ្លិចបំផ្លាញអាគារទូតយ៉ាងដំណំ ។ ខណៈពេលនោះ សម្តេច សីហនុបានបន្ទោសអ្នកប្រើអំពើហិង្សានេះពីទីក្រុងប៉ារីស បើទោះបីជាកុបកម្មមានព្រះរាជានុញ្ញាតពីព្រះអង្គក៏ដោយ។

ស្ថានការណ៏និងការចលាចលបានឈានដល់រដ្ធប្រហារដែលដឹកនាំដោយទ្រង់សិរីមតៈដូចដែលបានគ្រោងទុកអស់រយៈពេលច្រើនខែមកហើយ ។


រដ្ធប្រហារនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ១៩៧០ បានប្រព្រឹត្តឡើងក្នុងសភាពការណ៏ស្ងៀមស្ងាត់ជាទីបំផុត ។ គេរក្សាទុករដ្ធសភាធ្វើជាឩបករណ៏ពង្រឹងអំណាច ។ បន្ទាប់មកគេបានកោះប្រជុំអនុម័តបោះឆ្នោតគាំទ្រ ៨៦ សំឡេងក្នុងចំណោម ៨៩ ដកសេចក្ដីទុកចិត្តនិងដកសម្តេច សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ធ ដោយតែងតាំងលោក ចេង ហេងប្រធានរដ្ធសភាជាប្រមុខស្តីទីរហូតដលពេលដែលគេធ្វើការបោះឆ្នោតជ្រើសរើសប្រមុខរដ្ធថ្មីលោក លន់ នល់ នៅតែធ្វើជានាយករដ្ធមន្ត្រីដដែល ដែលមានអ្បនកអង្កម្ចាស់ សិរីមតៈជាជំនួយការ បន្ទាប់ពីទ្រង់ជ្រាបពីការធ្វើរដ្ធប្រហារទម្លាក់ព្រះអង្គពីតំណែងព្រះមុខរដ្ធ សម្តេចព្រះនរោត្តម សីហនុ បានស្ដេចយាងទៅក្រុងប៉េកាំងនៃប្រទេសចិន បន្ទាប់ទស្សនកិច្ចរយៈពេលខ្លីនៅសហភាពសូវៀត ៕

អត្តបទ : https://konkhmer.asia/2018/03/0803201829/

Leave a Reply

Your email address will not be published. Required fields are marked *