ខឹងគេនិយាយ ថាថតរូបបានស្អាតដោយសារកាមេរ៉ាថ្លៃ ខឹងចិត្តពេកទិញកាមេរ៉ាថោកថតរូបឲ្យមើល

ប្លែកៗ

អ្នកថតរូបជំនាញម្នាក់ដែលមានឈ្មោះថា Phillip Haumesser បានធុញ​ទ្រាន់ជាខ្លាំងជាមួយនឹងពាក្យដែលគេនិយាយថារូបថតស្អាតៗរបស់គាត់គឺបានមកពីការប្រើប្រាស់កាមេរ៉ាតម្លៃថ្លៃ ខណៈដែលភាគតិចណាស់ដែលសរសើរពីស្នាដៃរបស់គាត់ ។

នេះជាសម្ដីរបស់ Phillip Haumesser  ដែលបាននិយាយ
——————————————————————————–
នៅពេលខ្ញុំចាប់ផ្តើមបង្ហោះរូបថតរបស់ខ្ញុំនៅលើអ៊ិនធឺរណែត ខ្ញុំតែងតែបានឃើញ comment គេនិយាយថា “អ្នកប្រាកដជាមាន Camera ដ៏អស្ចារ្យហើយ  (Camera ទំនើបៗ)” ហើយអ្នកខ្លះទៀតនិយាយថា “ខ្ញុំក៏អាចថតបានស្អាតដែរ បើសិនជាមាន Camera តម្លៃថ្លៃៗ ដូចអ្នក ” ហើយមនុស្សមួយចំនួនទៀតនិយាយថា “ខ្ញុំមិនអាចថតរូបបែបនេះដូចអ្នកបានទេព្រោះខ្ញុំមិន មាន Camera ថ្លៃៗ និង ទំនើប “។  ពេលឃើញ comment ទាំងអស់នេះហើយ វាធ្វើអោយខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តជាខ្លាំងពីព្រោះពួកអ្នកទាំងនៅះគិតថា លុះត្រាតែមាន Camera តម្លៃថ្លៃៗ និង ទំនើបៗ ទើបអាចថតយករូបភាពស្អាតៗបាន។
——————————————————————————–

ហេតុដូចនេះហើយគាត់ក៏បានកុម្មង់ទិញកាមេរ៉ាតម្លៃថោកមួយគ្រឿង យកទៅថតរូបដើម្បីបង្ហាញថារូបថតស្អាត ឬ មិនស្អាតមិនមែនអាស្រ័យលើកាមេរ៉ាទាំងស្រុងនោះទេ គឺមកពីអ្នកថតច្រើនជាង ។

កាមេរ៉ាដែលគាត់បានកុម្មង់ទិញពីវេបសាយ ebay នោះគឺជាកាមេរ៉ាម៉ាក Canon EOS Rebel T2i ឬ ហៅថា Canon EOS 550D ដែលមានតម្លៃត្រឹមតែ ១៨៣ ដុល្លារ ហើយគាត់បានទិញ Lens មួយដើមទៀតប្រទេស 50mm  ក្នុងតម្លៃ ១៥ ដុល្លារ ដែលសរុបទាំងពីរនេះគឺមិនដល់ ២០០ ដុល្លារនោះទេ ។ ប៉ុន្តែសាកមកមើលរូបថតដែលគាត់ថតបានបន្តិចទៅមើល ៖

 

ហើយនេះជារូបភាពផ្សេងៗជាច្រើនទៀតដែលថតដោយ Camera តម្លៃថោករបស់លោក។

#1

#2

#3

#4

#5

#6

#7

#8

#9

#10

#11

សូមធ្វើការ Share ចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!
ដោយ៖ ចំរើន
ប្រភព៖
-https://www.boredpanda.com/professional-pictures-cheap-camera-phillip-haumesser/
-https://www.demilked.com/amateur-vs-pro-photography-course-phillip-haumesser/

Leave a Reply

Your email address will not be published. Required fields are marked *