យុទ្ធសាស្ត្រ​ធ្វើ​អោយ​អតិថិជន​សប្បាយ​ចិត្ត

នៅពេល​អតិថិជន​មិន​សប្បាយចិត្ត អ្នក​អាច​ប្រើប្រាស់​បច្ចេកទេស​ទាំងនេះ​បាន​ដើម្បី​កែប្រែស្ថានការណ៍​និង​រក្សា​ទំនាក់​ទំនងល្អ​ជាមួយ​នឹង​អតិថិជន។ អ្នក​មិនអាច​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា​បានទេ ប៉ុន្តែ​អ្នក​គួរ​តែ​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ។ តើ​សហគ្រិន​កំពូលៗ​ដោះស្រាយ​ជាមួយ​អតិថិជន​ដែលមិនសប្បាយចិត្ត​ដោយរបៀបណា? ១/ បត់បែន​តាម​ប្រភេទ​ចរិតរបស់អតិថិជន ប្រសិនបើ​មាន​នរណា​ម្នាក់​ទូរសព្ទ​មក​និយាយថា​ ខ្ញុំ​បាន​ទិញផលិតផលនេះ​ ហើយប្រើទៅ​មិនមាន​ប្រសិទ្ធភាព គ្មាន​អ្វី​ប្រែប្រួល ក្រុមការងារ​ឆ្លើយ​តបត្រូវ​តែ​អនុវត្ត​តាម​វិធី​បែងចែក​ចរិតមនុស្សទៅ​តាមប្រភេទ​ផ្សេងៗ​រួចរកមធ្យោបាយ​ឆ្លើយតប​ទៅវិញ​តាម​ជាក់ស្តែង។   ២/ ឆ្លើយតប​ឱ្យបាន​រហ័ស​ ឆ្លើយតបរាល់​ការលើកឡើងបញ្ហាឬការមិនពេញចិត្តរបស់​អតិថិជន​ព្រោះថា​ល្បឿន​មាន​ភាព​ចាំបាច់​ជាង​ដំណោះស្រាយ​ទៅទៀត។ បើគ្មានល្បឿន​ទេ អ្នកនឹង​មិន​អាច​មាន​ឱកាស​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បាន​ទេ។   ៣/ ស្គាល់​កាលៈទេសៈ​ដែល​ត្រូវ​បន្ត​ដំណើរ អតិថិជន​ភាគច្រើន​អាច​សប្បាយ​ចិត្ត​វិញ​តែពេលអ្នក​ព្រមស្តាប់​គេរអ៊ូទេ ហើយភ្លាម​នេះដែរ​អ្នក​ត្រូវ​តែ​ព្យាយាម​កែប្រែស្ថានការណ៍ទៅតាម​អារម្មណ៍។ ប៉ុន្តែ​មាន​អតិថិ​ជន​ខ្លះ​រអ៊ូ​គ្មាន​ព្រំដែន​រហូតដល់​អ្នក​មិនអាច​ផ្គាប់​ចិត្ត​បាន។ ចំពោះ​មនុស្ស​ប្រភេទនេះ​ យកល្អ​អ្នក​គួរតែ​បន្តដំណើរទៅមុខ​ទៀត​កុំឱ្យ​ខាតពេល​រកអតិថិជន​ថ្មី។   ៤/ ទទួល​ខុសត្រូវ​ចំពោះ​កំហុស​ រឿង​ដំបូងគេ​គឺ​ត្រូវ​ទទួល​ខុសត្រូវទាំងស្រុងចំពោះ​អ្វីៗ​ដែល​បានកើតឡើង។ បន្ទាប់មកទៀតអ្នកត្រូវ​រកឱកាសបន្ធូបន្ថយ​ភាព​តានតឹង។ តែអ្នក​ត្រូវ​តែ​ទាក់ទង​ជាមួយនឹង​អតិថិជន​ដោយផ្ទាល់​មិនត្រូវ​បណ្តោយ​ឱ្យ​តំណាងណា​ម្នាក់​ទៅ​ដោះស្រាយ​ជំនួស​ឡើយ។   ៥/ ផ្សាភ្ជាប់មនុស្ស​និងមនុស្ស ផ្សាភ្ជាប់​កម្រិតអារម្មណ៍ ដោយរំលឹកអតិថិជន​របស់​អ្នក​ថា​អ្នក​គ្រាន់តែ​ជាមនុស្ស​ធម្មតាហើយ​ព្យាយាម​គ្រប់យ៉ាង​ដើម្បី​ធ្វើឱ្យ​អតិថិជននោះ​សប្បាយចិត្តឡើងវិញ។ សហការ​ជាមួយ​នឹង​ក្រុមការងារ​ដើម្បី​ដោះស្រាយ​បញ្ហា។ ពេល​ព្យាយាម​អស់​លទ្ធភាព​ហើយ អតិថិជនរបស់អ្នក​នៅតែ​មិនពេញចិត្ត​ទៀត កុំតូចចិត្តបើ​គេទៅរកកន្លែងផ្សេង។   ៦/ ក្តីអាណិតអាសូ​ជាឧបករណ៍ដ៏មានឥទ្ធិពល ប្រសិនបើ​អតិថិជន​មិនសប្បាយចិត្ត អ្នកត្រូវតែសម្តែង​អារម្មណ៍​អាណិត​អាសូ​ចំពោះ​ស្ថានការណ៍នោះ។ ប្រសិនបើ​ក្រុមហ៊ុន​របស់អ្នក​ពិតជាបាន​បង្កើត​កំហុសមែន អ្នក​ត្រូវ​តែ​ព្យាយាម​យល់អារម្មណ៍​របស់​អតិថិជន​ឱ្យបាន​ជាក់ច្បាស់ រួចសម្តែងការសោកស្តាយ​ដោយសុទ្ធចិត្ត។ ពេលនោះ​អ្នក​នឹង​ធ្វើ​ឱ្យ​អតិថិជន​របស់​អ្នក​មានអារម្មណ៍​ថា​អ្នក​ពិត​ជា​បាន​ឈរ​នៅខាងគេមែន។   ៧/ បង្កើត​វប្បធម៌​យកចិត្ត​ទុកដាក់​ចំពោះ​អតិថិជន គ្មាន​នរណាម្នាក់​ខ្វល់នឹង​រឿងដែល​អ្នក​ចេះ​ដឹង​កម្រិត​ណាទេ លុះត្រាតែ​គេ​ដឹង​ថា​អ្នក​យក​ចិត្ត​ទុកដាក់​នឹង​គេ​កម្រិត​ណា។ […]

អានបន្ថែម

១១​ សំនួរ​ស៊ី​ជម្រៅ​ត្រូវ​សួរ​មិត្តប្រុស​ដើម្បី​ដឹង​ច្បាស់​ថា​ គេជា​មនុស្ស​បែប​ណា

មិត្ត​ប្រុស​គឺ​ជា​មនុស្ស​ដែល​សុភាព​នារី​យើង​ពិបាក​ក្នុង​ការ​វាស់​ស្ទង់​ដឹង​ភ្លាមៗ ហើយ​ជា​ទូទៅ​សុភាព​នារី​ត្រូវ​ដឹង​អោយ​បាន​ច្រើន​ពី​មិត្ត​ប្រុស​របស់​ខ្លួន។ ទោះ​យ៉ាង​ណា​ដើម្បី​ដឹង​ពី​ដៃ​គូ​របស់​អ្នក ចម្លើយ​ជាក់​លាក់​ពិត​ជា​ចាំ​បាច់​ណាស់។ សំនួរ​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ជជីក​សួរ​ដើម្បី​ដឹង​ពី​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក៖   ១៖ តើ​បង​ធ្លាប់​ចង់​ល្បី​ឈ្មោះ​ទេ? បើ​បង​ចង់​ល្បី​ឈ្មោះ​តើ​ព្រោះ​តែ​ហេតុ​​អ្វី​ទៅ? អ្វី​ដែល​អ្នក​អាច​រៀន​បាន​ពី​សំនួរ​នេះ​គឺ​អ្នក​នឹង​ដឹង​ពី​មិត្ត​ប្រុស​អ្នក​លើស​ពី​ការ​គិត​​របស់​អ្នក​ចំពោះ​គេ។ តើ​គេ​ត្រូវ​ការ​អ្វី​ដែល​រឹង​មាំ​ឬ​ទេ?   ២៖ តើ​បង​ពេញ​ចិត្ត​នឹង​បណ្ដាញ​សង្គម​មួយ​ណា​ជាង​គេ? អ្វី​ដែល​អ្នក​អាច​រៀន​បាន​ពី​សំនួរ​នេះ​គឺ ប្រសិន​បើ​មិត្ត​ប្រុស​អ្នក​ចូល​ចិត្ត​ facebook គេ​គឺ​ជា​មនុស្ស​​ចូលចិត្ត​ទាក់​ទង​មនុស្ស​ដទៃ​ជា​ច្រើន។​ បើ​គេ​ចូលចិត្ត Twitter គេ​ចង់​ធ្វើ​ជា​មនុស្ស​ឆ្លាត ហើយ​ពូកែ​បញ្ជូន​រឿង។ បើ​គេ​ចូល​ចិត្ត Instagram គេ​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ឆ្លុះ​កញ្ចក់ និង​ថតរូប​ខ្លួន​ឯង។   ៣៖ បើ​បង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​របស់​ពិភពលោក​មួយ​ពេញ​មួយ​ជីវិត តើ​បញ្ហា​ណា​ដែល​បង​នឹង​​ចង់​ចូល​រួម? អ្វី​ដែល​អ្នក​រៀន​ពី​សំនួរ​នេះ​​គឺ ដឹង​ពី​ទឹក​ចិត្ត​ស្រលាញ់​របស់​គេ​ធំ​បំផុត​ជា​អ្វី។   ៤៖ តើ​បង​ជឿ​​ថា មាន​ខ្មោច​ទេ? អ្វី​ដែល​អ្នក​រៀន​បាន​ពី​សំនួរ​នេះ​គឺ ការ​គិត​របស់​គេ​ពី​រឿង​ជាតិ​ក្រោយ។ ៥៖ តើ​ថ្ងៃ​អាទិត្យ​ដែល​បង​គិត​ថា ល្អ​បំផុត​សម្រាប់​ជីវិត​បង​គឺ​​ថ្ងៃ​របៀប​ណា? អ្វី​ដែល​អ្នក​រៀន​ពី​សំនួរ​នេះ​គឺ តើ​គាត់​ចូ​ល​ចិត្ត​ធ្វើ​អ្វី​ពេល​គាត់​មាន​អារម្មណ៍​ខ្ជិល។   ៦៖ តើ​អ្វី​ទៅ​ដែល​បង​នឹង​នៅ​តែ​សោកស្ដាយ​រហូត? អ្វី​ដែល​អ្នក​រៀន​បាន​ពី​សំនួរ​នេះគឺ ថា​តើ​គេ​នឹង​សារភាព​ពី​អ្វី​ដែល​គេ​ខុស ឬធ្វើ​អោយ​ខូច​ការ​ឬ​ទេ។   ៧៖ ពេល​ដែល​បង​យំ តើ​យំ​ដោយសារ​អ្វី​ទៅ? អ្វី​ដែល​អ្នក​រៀន​បាន​ពី​សំនួរ​នេះ​គឺ តើ​គាត់​ជា​មនុស្ស​ប្រើ​អារម្មណ៍​​បែប​ណា […]

អានបន្ថែម

ប្រុសៗ ប្រាកដជាមានសំណាង និងរស់នៅដោយសុភមង្គល បើបានសង្សារ ឬប្រពន្ធដែលមានគុណសម្បត្តិទំាង ៦ យ៉ាងនេះ

បុរសៗ​កោត​សរសើរ និង​ចង់​បាន​មនុស្ស​ស្រី​ដែល​ចេះ​ស្តាប់​បង្កាប់, ប៉ិន​ប្រសប់​ខាង​ម្ហូប​អាហារ, ស្មោះត្រង់… មក​ធ្វើ​ជា​គូ​អនាគត។ នៅ​ពេល​ធ្វើការ​ជ្រើស​រើស​គូស្នេហ៍ មាន​កត្តា​មួយ​ចំនួន​ដែល​មនុស្ស​ភាគ​ច្រើន​តែ​ងតែ​គិត​ដល់ គឺ​ មុខ​ស្អាត និង​​មើលទៅ​មាំទាំ តែ​វា​មិន​មែន​ជារឿង​ទី១ ដែល​បុរស​ត្រូវ​សម្លឹង​មើល​ឡើយ។ យោងតាម​ទស្សនាវដ្តី Allwomenstalk បាន​បង្ហាញ​ថា មនុស្ស​ស្រី​ដែល​បុរសៗ​ចង់​បាន គឺ​មាន​សមត្ថភាព​ក្នុង​ការ​ស្តាប់ និង​ចេះគិត​ពិចារណា មិនទាក់​ទង​នឹង​កត្តា​រូបរាង​ខាង​ក្រៅ​ឡើយ។ឮ ពូកែស្តាប់ បុរសៗ​ភាគ​ច្រើន​កោត​សរសើរ​ចំពោះ​មនុស្ស​ស្រី ដែល​មាន​សមត្ថភាព​ស្តាប់ និង​យល់។ វា​ហាក់បី​ដូច​ជា​ចម្លែក​ណាស់ នៅ​ពេល​មាន​ជម្លោះ​កើត​ឡើង មនុស្ស​ស្រី​ជា​ច្រើន​បាន​បាត់​បង់​សមត្ថភាព​ក្នុង​ការ​ស្តាប់ តែ​បែរ​ជា​តម្តើង​សម្លេង​ខ្លាំងៗ។ បុរសៗ​ពិត​ជា​មាន​ការ​ភ័យ​ខ្លាច​ថា នៅ​ថ្ងៃណា​មួយ ភរិយា​របស់​គាត់​អាច​នឹង​លែង​ស្តាប់​ហេតុផល​របស់​គាត់។ មនុស្ស​ស្រី​ពូកែ​ខាង​ស្តាប់ ហើយ​ស្តាប់​ដោយ​អត់​ធ្មត់​បន្តិច ដើម្បី​យក​ឈ្នះ​លើ​ចិត្ត​បុរស។ កំពូល​ចុង​ភៅគ្រួសារ ការពិត​នៃ​ចំណុច​មួយ​នេះ គ្មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ។ ទោះបី​ជា​យ៉ាង​ណាក៏​ដោយ វា​មិន​ត្រឹម​តែជា​តិចនិច ដើម្បី​យក​ឈ្នះលើ​បេះដូង​បុរសៗ​ទេ តែ​វា​តិចនិច​ឆ្លាត​វៃ​មួយ។ អាហារ​គ្រួសារ​មិន​ត្រឹម​តែ​បំពេញ​ក្រពះ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​គន្លឹះ​មួយ​នៃការ​ចាប់​ផ្តើម​គ្រួសារ​ដែរ។ មនុស្ស​ស្រី​គ្រប់​រូបគួរ​តែ​រៀន​ស្រឡាញ់​ផ្ទះ​បាយ ព្រោះ​ដើម្បី​ធ្វើ​អាហារ​ឆ្ងាញ់ៗ​សម្រាប់​ស្វាមី។ កុំ​ឲ្យ​ស្វាមី​របស់​ខ្លួន​ត្រូវ​មក​ញ៉ាំ​មី​ជា​មួយ​បាយ ពិត​ជា​មិន​ល្អ​ឡើយ។ ទេពកោសល្យ គេនិយាយ​ថា៖ នៅ​ពេល​អ្នក​ចាប់​ផ្តើម​និយាយ​កុហក អ្នក​នឹង​មិន​អាច​បញ្ឈប់​វា​បាន​ឡើយ។ ដើម្បី​លុប​បំបាត់​ចោល​នូវពាក្យ​សម្តីកុហក អ្នក​ត្រូវ​ប្រើ​ពាក្យ​សម្តី​កុហកៗ​ខុសៗ​គ្នា តែ​ស្ថិត​ក្នុង​ផ្លូវ​ល្អ។ បុរសៗ​ស្រឡាញ់​មនុស្ស​ស្រី​ដែល​ស្មោះ​ត្រង់។ ប៉ុន្តែ​មនុស្ស​ស្រី​គ្រប់​រូប​ត្រូវ​តែមាន​អាថ៌កំបាំង​ផ្ទាល់​ខ្លួន​របស់​នាង​ដែល​មិន​អាច​ប្រាប់​ដល់​បុរស​បាន។ […]

អានបន្ថែម

៣០ សន្លឹក​ដែល​បង្ហាញ​ថា Dubai ជា​ទីក្រុង​ដែល​ឆ្កួត​បំផុត​ក្នុង​ពិភពលោក

ទីក្រុង​ដ៏​ឆ្កួត​បំផុត​ក្នុង​ពិភពលោក​គឺ​ជា​ឈ្មោះ​ដែល​គេហទំព័រ Birghtside ហៅ​ទីក្រុង Dubai តាម​រយៈ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា “30 Stunning Photos That Prove Dubai is the Craziest City in the World” ។ ជាមួយ​នឹង​ចំណង​ជើង​នេះ​គេហទំព័រ​ដ៏ល្បី​នេះ​​បាន​បង្ហាញ​នូវ​រូបថត​ ៣០ សន្លឹក​​ដែល​បង្ហាញ​​ថា​ Dubai គឺ​ពិត​ជា​ទីក្រុង​ដែល​ឆ្កួត​បំផុត​ក្នុង​ពិភពលោក ដែល​រូបភាព​ទាំង​នោះ​ស្ថិត​នៅ​ខាង​ក្រោម​នេះ៖ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​នឹង​មើល​ឃើញ​ទីក្រុង​ Dubai ពី​អាកាស​ចុះ​មក​ក្នុង​ពេល​អនាគត់ ហើយ​នេះ​ក៏​ជា​លទ្ធផល​ដែល​ទទួល​បាន​ពី​បច្ចេកទេស​ដ៏​ទំនើប​នេះ​ផង​ដែរ បង្កើត​កោះ​កណ្ដាល​មិន​មែន​ជា​រឿង​ដ៏​អស្ចារ្យ និង​ឆ្កួត​បំផុត​នៅ​​ Dubai មាន​​នោះ​ទេ រស់​នៅ​លើ​ពពក​ក៏​មិន​ធម្មតា​ដែរ ភ្ញាក់​ផ្អើល​មែន​ទេ តើ​អ្នក​គិត​ថា​កន្លែង​ណា​ដែល​ស្រស់​ស្អាត និង​គួរ​ឲ្យ​ចង់​រស់​នៅជាង​ទីនេះ​ទៀត នេះគ្រាន់​តែ​ជា​កន្លែង​វាយ​កូន​ហ្គោល​ប៉ុណ្ណោះ ភោជនីយដ្ឋាន​ក្នុង​តំបន់​តែង​តែ​បើក​បំរើ​ភ្ញៀវ​គ្រប់​ពេល សន្លឹង​ទៅ​កាន់​បង្អួច​នៃ​ហាង​ទំនិញ​អ្នក​នឹង​មើល​ឃើញ​ពន្លឺ​ទាំង​ថ្ងៃ​ទាំង​យប់ ការ​កម្សាន្ត​គ្រប់​រស់​ជាតិ​សុទ្ធ​តែ​មាន​នៅ Dubai សូម្បី​តែ​ជិះស្គី​លើ​ទឹក​កក ខណៈ​ដែល​អ្នក​ដឹង​ហើយ​ថា​ Dubai នៅ​កណ្ដាល​លើ​វាល​ខ្សាច់​ដ៏​ធំ​ល្វឹងល្វើយ Dubai គឺ​ជា​ឋានសួគ​នៃ​អ្នក​ចូល​ចិត្ត​រថយន្ត​ប្រណិត ហើយ​កាន់​តែ​ប្រណិត​ជាង​នេះ​ទៅ​ទៀត បើក​រថយន្ត​ដឹក​សត្វ​ចិញ្ចឹម​ដែល​ជា​សត្វ​សាហាវ ប្រៀប​បាន​នឹង​តារា​ល្បី​អីញ្ចឹង វា​ប្រហែល​ជា​កន្លែង​តែ​មួយ​គត់​ដែល​ប្រើប្រាស់ Lamborghini ជា​រថយន្ត​ប៉ូលិស ប្រភព Brightside

អានបន្ថែម

ប្រការទាំង១០យ៉ាង ដែលអ្នកមិនគួរធ្វើលើសក់របស់អ្នកនោះទេ

សក់ក៏ជាផ្នែកមួយនៃសម្រស់ដែលអាចជាភាពទាក់ទាញអោយមានការចាប់អារម្មណ៏ពីអ្នកដទៃផងដែរ។ យើងសង្កេតឃើញថា មានអត្ថបទដែលសរសេរអំពីការថែរក្សាសរសៃនិងស្បែកក្បាលច្រើនណាស់នៅលើបណ្តាញសង្គម ចំណែកនៅក្នុអត្ថបទនេះវិញ យើងនឹងលើកយកប្រការសំខាន់ដែលអ្នកទាំងអស់គ្នាគួរតែជៀសវាងដើម្បីភាពស្រស់ស្អាតនៃសក់ និងសុខភាពរបស់វាផងដែរ។ តោះកុំអោយខាតពេលយូរ មកទស្សនាទាំងអស់គ្នា៖ 1. កុំទុកសក់ដល់វែង បានកាត់ រឺតំរឹម ប្រសិនជាសក់របស់អ្នកមិនត្រង់ រឺសំពោង នោះអ្នកគួរតែទៅហាងកាត់សក់ជាប្រចាំដើម្បីកាត់តំរឹងកូនសក់ រឺសក់ណាដែលដុះសំពីងសំពោងចេញ។ កុំចាំរហូតដល់វាវែងចាំកាត់ វាអាចធ្វើអោយសម្រស់របស់អ្នកធ្លាក់ចុះបាន។ 2. កុំលាបសក់ខ្លួនឯង កុំព្យាយាមសន្សំលុយមិនហ៊ានទៅកាន់ហាងធ្វើសក់ដើម្បីអោយអ្នកជំនាញលាបពណ៏សក់អោយអ្នកអី ព្រោះថាប្រសិនជាអ្នកមិនចេះរើសថ្នាំលាបសក់ និងរបៀបនៃការលាបសក់អោយបានត្រឹមត្រូវ នឹងធ្វើអោយសក់របស់អ្នកខូច រឺមិនស្អាត ដែលត្រូវចំណាយច្រើនជាងការទៅអោយគេលាបលើកមុនទៅទៀត។ 3. កុំសិត រឺធ្វើម៉ូតសក់នៅពេលសក់កំពុងសើម ការសិត រឺធ្វើសក់នៅពេលសក់កំពុងសើម អាចធ្វើអោយសក់ងាយនឹងខូច បាក់ដាច់ខ្លាំងណាស់។ ដូច្នេះអ្នកគួរតែទុកអោយវាស្ងួត រឺប្រើម៉ាស៊ីនផ្លុំសក់អោយវាស្ងួតល្អសិន រួចប្រើប្រាស់ផលិតផលការពារកំដៅនៅលើសក់ ចាំអ្នកសិត រឺធ្វើម៉ូតសក់ដែលអ្នកស្រលាញ់ពេញចិត្ត ទើបប្រសើរ។ 4. កុំប្រើស្និតសិតសក់ដែលគគ្រិច រឺចាស់ នៅពេលដែលអ្នកសិតសក់ប្រាកដជាមានសក់ជ្រុះតោងជាប់នឹងស្និទជាក់ជាមិនខាន។ សក់ដែលជ្រុះនោះជាជំរកដ៏ល្អសម្រាប់មេរោគ រឺបាក់តេរីផ្សេងៗសម្រាប់រស់នៅ។ ដូច្នេះអ្នកគួរតែលាងសំអាតក្រាស់អោយបានស្អាតជាមុនសិន មុនពេលសិតសក់។ 5. កុំកក់សក់ជាមួយទឹកក្តៅញឹកញាប់ពេក ជាធម្មតា គេកក់សក់ជាមួយទឹកក្តៅសម្រាប់អ្នកដែលមានជាតិខ្លាញ់លើស្បែកក្បាលច្រើន ប៉ុន្តែគេណែនាំអោយកក់ ២ដងសម្រាប់អ្នកមានខ្លាញ់ធម្មតា ៣ដងសម្រាប់អ្នកមានជាតិខ្លាញ់ច្រើន។ ដូច្នេះ […]

អានបន្ថែម

កំពូលទ្រឹស្ដីទាំង ៥ ក្នុងរឿង “សាមកុក” ដែលមានតម្លៃប្រើការបានដល់ពេលបច្ចុប្បន្ន!

  “សាមកុក” ឬ “នគរបី” ជារឿងបែបប្រវត្តិសាស្ដ្រចិនដ៏ល្បីល្បាញបង្កប់ដោយយុទ្ធសាស្ដ្រ ល្បិចកល និងទ្រឹស្ដីជាច្រើនហូរហែ នាំឱ្យបែកគំនិតប្រាជ្ញាអ្នកទស្សនា។ ថ្ងៃនេះ យើង សូមបន្តលើកឡើងនូវទ្រឹស្ដីចំនួន ៥ ទៀតដែលមានតម្លៃ អត្ថន័យអាចយកមកប្រើប្រាស់បានក្នុងជីវិតប្រចាំថ្ងៃរបស់ប្រិយមិត្ត៖ ១ “មិត្តភក្ដិគ្មានអ្វីគួរឱ្យខ្លាច សត្រូវក៏គ្មានអ្វីគួរឱ្យខ្លាចដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផងទើបគួរឱ្យខ្លាចបំផុត!” មិនខុសទេ រាល់ថ្ងៃសម្បូរណាស់មនុស្សប្រភេទវ៉ៃអែបស៊ីអប និងចាំប៉ែងជើងផ្ដួលពេលដែលយើងភ្លេចខ្លួនឬលែងមានប្រយោជន៍សម្រាប់គេទៀត។ មនុស្សប្រភេទនេះជាមនុស្សបែបមិត្តផងសត្រូវផង ដែលគេអាចចូលកៀកយើងនិងបង្កគ្រោះថ្នាក់ដល់យើងសាហាវជាងសត្រូវពិតរបស់យើងទៀត ព្រោះសត្រូវពិតយើងអាចដឹងខ្លួនមុន និងតែងប្រុងប្រយ័ត្នចំពោះគេមិនងាយឱ្យមកក្បែរបានឡើយ។ ហេតុនេះត្រូវដឹងឱ្យច្បាស់នរណាជាមិត្តពិត នរណាជាសត្រូវពិត និងនរណាជាមិត្តក្លែងក្លាយ! ២ “បើអ្នកគួរទៅ ទៅបាត់ ទើបអ្នកគួរមក អាចមកបាន!” បើសិននរណាម្នាក់ចាកចេញពីជីវិតអ្នក មិនចាំបាច់យំសោកបោកខ្លួនសោកស្ដាយគេទេ ព្រោះការដែលគេចេញទៅវាជាការផ្ដល់ឱកាសឱ្យមនុស្សដែលគួរចូលមកអាចចូលមកបាន។ ចូរបើកផ្លូវឱ្យអ្នកដែលមិនសាកសមនឹងនៅជាមួយអ្នកចេញទៅ និងទទួលអ្នកដែលសាកសមជាងនោះ។ ៣ “បើមិនអាចរកចៅហ្វាយល្អឱ្យខ្លួនបាន បង្កើតចៅហ្វាយល្អមួយឱ្យខ្លួនឯងទៅ!” បើធ្វើការឱ្យគេចាំបាច់ណាស់ត្រូវមានចៅហ្វាយល្អដើម្បីទទួលបានលក្ខខណ្ឌការងារសមរម្យ និងការអភិវឌ្ឍខ្លួនកាន់តែខ្លាំង។ បើពុំមានចៅហ្វាយបែបនេះទេ ធ្វើការឯករាជ្យជាចៅហ្វាយខ្លួនឯងវាប្រសើរជាង។ ៤ “បើមានអ្នកសម្ដែងល្ខោន គឺត្រូវតែមានអ្នកមើលល្ខោន!” សព្វថ្ងៃមិនខ្វះទេ ការសម្ដែងបំភ័នភ្នែកធ្វើល្អនៅនឹងមុខតែក្រោយខ្នងយ៉ាងម៉េចខ្លះយើងមិនដឹង។ តែពេលខ្លះបើទោះបីយើងដឹងថាគេសម្ដែង ក៏យើងអាចក្លែងធ្វើជាអ្នកទស្សនាបានដែរ ដោយបណ្ដោយឱ្យគេសម្ដែងតាមចិត្តចុះ កុំតែបណ្ដោយខ្លួនឱ្យចូលអន្ទាក់គេបានហើយ។ […]

អានបន្ថែម

រឿងអាថ៌កំបាំងទាំង ៨ យ៉ាងដែលអានហើយពិបាកនឹងជឿ ប៉ុន្តែនៅតែជាការពិត !!

លើលោកនេះ មានបញ្ហាជាច្រើនណាស់ដែលអ្នកមិនទាន់បានដឹង។ ហើយបញ្ហាខ្លះ ប្រសិនបើអ្នកបានដឹង ប្រហែលជាអ្នកនឹងភ្ញាក់ផ្អើល ដោយសារអ្នកមិននឹកស្មានដល់។ អាណាចក្រនឹងលើកយកនូវការពិត មួយចំនួនដែលនឹងធ្វើឱ្យអ្នកលាន់មាត់ថា ពិបាកនឹងគួរឱ្យជឿមែន។ ១. ចំនួនប្រជាជនទីក្រុង ឡុងដុន កាលពីឆ្នាំ ១៩៣៩ មុនសង្រ្គាមលោកលើកទី ២ ទីក្រុងឡុងដុន មានប្រជាជនរស់នៅប្រមាណជាង ៨.៦ លាននាក់។ ប៉ុន្តែលទ្ធផលនៃសង្រ្គាមដ៏មហាវិនាស បាននាំមកនូវការបំផ្លិចបំផ្លាញ ការទម្លាក់គ្រាប់បែកយ៉ាងសុសនៅលើទីក្រុងដ៏ធំមួយនេះ ពីពួកអាល្លឺម៉ង់ និងអ៊ីតាលី ដែលបង្កឱ្យមានការខូចខាត បង្កនូវជម្ងឺដង្កាត់ឆ្លង ដែលនាំឱ្យចំនួនប្រជាជនចុះមកនៅត្រឹមតែជាង ៤ លាននាក់ប៉ុណ្ណោះបន្ទាប់ពីចប់សង្រ្គាម។ រហូតដល់ឆ្នាំ ២០១៥ ទើបទីក្រុងនេះអាចឈានមកចំនួនប្រជាជនដូចដើមវិញ នៅចន្លោះប្រហែល ៨.៨ លាននាក់ ២. អ្នកដែលមានថ្ងៃកំណើតជាមួយគ្នា បើតាមការគណនាប្រូបាប ប្រសិនបើអ្នកជួបជាមួយនឹងមនុស្ស ៧០ នាក់នៅក្នុងបន្ទប់មួយ នោះកម្រិតភាគរយដែលអ្នកមានថ្ងៃកំណើតដូចគ្នាទៅនឹងមនុស្សម្នាក់ផ្សេងទៀត គឺមានដល់ទៅ ៩៩.៩៩ ភាគរយ។ បើតាមរូបមន្តគណិតវិទ្យា របៀបសម្រាប់គណនានេះ គឺអ្នកគ្រាន់តែយក ប្រភាគ ៣៦៥/៣៦៥ * ៣៦៤/៣៦៥ * ៣៦៣/៣៦៥ […]

អានបន្ថែម

ផ្នត់គំនិតសំខាន់ៗ ទាំង ១០ បើសិនជាអ្នកចង់ក្លាយជាអ្នកជំនួញដ៏ជោគជ័យមួយរូប…….

យើងដឹងប្រាកដច្បាស់ហើយថានៅលើពិភពលោកយើងនេះ​​​ ការរស់នៅរបស់មនុស្សយើងម្នាក់ៗ ពោរពេញទៅដោយការប្រកួតប្រជែងគ្រប់វិស័យ ជាពិសេសចំពោះមនុស្សមួយចំនួន ពួកគេតែងតែមានផ្នត់គំនិតស្វែងរកនៅអ្វីៗ ដែលថ្មីសម្រាប់បង្ហាញអោយគេដឹងថាគេជាមនុស្សមានផ្នត់គំនិតដ៏អស្ចារ្យ និងមានភាពឆ្លាតវៃ ។ ហើយថ្ងៃនេះដែរ យើងនឹងធ្វើការបង្ហាញនៅផ្នត់គំនិតមួយចំនួន ដែលធ្វើអោយអ្នកអាចក្លាយទៅជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ប៉ុន្តែសូមកុំភ្លេចធ្វើការ Share ចែករំលែកអោយគ្រប់គ្នាបានឃើញផង បើសិនជាពេញចិត្តអត្តបទមួយនេះ។ 10. ចេះដាក់ខ្លួន ( Be humble​ ) : បើទោំបីជាយើងក្លាយជាមនុស្សជ័យក្នុងជំនួញអ្វីមួយក៏ដោយ ក៏យើងមិនត្រូវមានអំនួតលើខ្លួនឯងពេកទេ ពីព្រោះវាអាចធ្វើអោយយើងក្លាយជាមនុស្សបរាជ័យនៅថ្ងៃណាមួយជាក់ជាមិនខាន ដូចចេ្នះហើយធ្វើមនុស្សត្រូវចេះនឹកឃើញដល់ប្រភពដើមខ្លះផង ។   9. ការចង់បាន ឬការស្រែកឃ្លាន ( Stay Hungry ): គ្មានអ្វីដែលថាគ្រប់គ្រាន់ទេសម្រាប់អ្នកជំនួញ ដូចនេះហើយយើងត្រូវតែចេះបង្កើតនៅអ្វីៗ​ ដែលថ្មីសម្រាប់ធ្វើការអភិវឌ្ឍន៍ទៅលើជំនួញដែលខ្លូនកំពុងមានស្រាប់ ។ 8. ការអាន (​ Read ) : បង្កើនការអាន ពីព្រោះការអានវានឹងធ្វើអោយយើងនឹកឃើញនៅគំនិតដែលថ្មីៗជាច្រើនថែមទៀត ។ 7. បង្កើតផែនការធ្វើជំនួញ ឬអាជីវកម្ម ( Create a business plan )  : វាពិតជាសំខាន់អ្នកបើសិនជាយើងអាចរៀបចំផែនការជំនួញរបស់អ្នកទៅថ្ងៃអនាគតបាន […]

អានបន្ថែម

រឿងសង្ងាត់ទាំង ១៥ របស់ហ៊ីត្លែរដែលនៅក្នុងសៀវភៅមិនបានសរសេរអោយអ្នកដឹង

យើងទាំងអស់គ្នាហ្រហែលជាបានស្គាល់បុរសម្នាក់នេះហើយ ដែលជាបុគ្គលបង្កអោយមានសង្រ្គាមលោកលើកទី ពីរកើតឡើង។ ខាងក្រោមនេះជាហេតុការណ៍សំខាន់ៗដែលបានកើតឡើងលើ ហីុត្លែរដែលគេមិនបានសរសេរនៅក្នុងសៀវភៅ។ #1 ជម្ងឺរបស់លោកហីុត្លែរ ទាក់ទងនឹងផ្នែកវេជ្ជសាស្រ្តរបស់ហ៊ីត្លែរបានបង្ហើបឱ្យដឹងថាគាត់បានលេបថ្នាំយ៉ាងច្រើន គាត់បានប្រើថ្នាំ 28 ប្រភេទដោយសារតែក្រពះពោះវៀននិង ថ្នាំប្រឆាំងឧស្ម័ន។ #2 បញ្ហាចំណង់ផ្លូវភេទ ដោយសារលោកមានបញ្ហាអសម្ថភាពខាងផ្លូវភេទ គាត់បានប្រើការចាក់សារធាតុផ្សំនៃវីតាមីនហ្សែនពិសោធន៍និងក្រពេញប្រូស្តាត។ #3 លោកហីុត្លែរ មានទារកម្នាក់ យោងតាមកំណត់ត្រាវេជ្ជសាស្ដ្រមួយចំនួនដែលបានបាត់យូរមកហើយបានបញ្ជាក់ លោកមានកូនម្នាក់។ #4 លោកទទួលបានរង្វាន់ណូបែលសន្តិភាពពិភពលោក វាគឺជារឿងដែលគួរឱ្យអស់សំណើចណាស់ ព្រេាះនៅក្នុងឆ្នាំ 1939 ហ៊ីត្លែរបានទទួលរង្វាន់ណូបែលសន្តិភាពពិភពលោក។ #5 ហីុត្លែរមានភាពភ័យខ្លាចសត្វឆ្មា ពិតគួរឱ្យចាប់អារម្មណ៍ណាស់ព្រេាះ Alexander the Great, Napoleon, Mussolini និងហ៊ីត្លែរសុទ្ធតែមានភាពភ័យខ្លាចជាមួយសត្វឆ្មា។ #6 មានជំនាញផ្នែកគំនូរដល់អស្ចារ្យ ហ៊ីត្លែរមានជំនាញខាងគំនូរយ៉ាងអស្ចារ្យ គាត់បានរកប្រាក់តាមរយៈជំនាញនេះមុនពេលចូលរួមជាមួយគណបក្សណាស៊ី។ #7 ថ្ងៃដែលលោកបានស្លាប់ បន្ទាប់ពីសង្គ្រាមលោកលើកទី 2 បានបញ្ចប់នៅថ្ងៃទី 30 ខែមេសាឆ្នាំ 1945 ហ៊ីត្លែរត្រូវបានប្រកាសថាបានស្លាប់នៅថ្ងៃទី 1 ខែឧសភា។ ស្របពេលនេាះដែលអូសាម៉ាប៊ីនឡាដិនក៏ត្រូវបានប្រកាសថាបានស្លាប់នាពេលនេាះដែរ។ #8 ត្រូវបានគេធ្វើឃាត ៤៣ […]

អានបន្ថែម

ព្យាបាលការគេងស្រមុកតាមបែបធម្មជាតិ!

តើការគេងស្រមុកជាអ្វី ហើយបណ្តាលមកពីអ្វី? ការគេងស្រមុក ជាសំឡេងរំខាន ដែលកើតឡើងពេលគេងលក់។ វាកើតឡើងដោយសារអណ្តាតក្រអូមទន់ ក្រឡើត សម្រាក ហើយធ្លាក់ទៅត្បៀតបំពង់ខ្យល់ រួមផ្សំនឹងទឹកក្នុងបំពង់ក និងខ្យល់ដង្ហើមចេញចូលតាមផ្លូវដ៏តូចចង្អៀតនេះ បានបង្កើតជាសំឡេងស្រមុកឡើង។ ការគេងស្រមុកបែបនេះ ជាធម្មតាទាក់ទងជាមួយសម្ពាធឈាមខ្ពស់ និងជំងឺបេះដូង។ វាក៏អាចកើតឡើង ប្រសិនបើ៖ ផ្លូវដង្ហើមរបស់អ្នកត្រូវបានបិទ ជា​ពិសេស គឺនៅពេលដែល អ្នកមានជំងឺផ្តាសាយ មានកំហាកច្រើនលើសលប់​នៅក្នុង​បំពង់ ក ការឡើងទម្ងន់ ការផឹកគ្រឿងស្រវឹងច្រើនហួស និងការជក់បារី។ ក្នុងចំណោមមនុស្សវ័យ 30 ទៅ 60 ឆ្នាំ មានបុរស 44 ភាគរយ និង ស្ត្រី 28 ភាគរយគេងស្រមុក។ ដែលជាតួលេខ ខ្ពស់មួយដ៏ខ្ពស់។ Facebook: facebook.com/SOPHALLETH/ **វិធីព្យាបាល៖** គ្រឿងផ្សំ៖ ខ្ញីស្រស់ ១ដុំ ផ្លែប៉ោម ២ផ្លែ ការ៉ុត ២ មើមតូច ក្រូចឆ្មារ ១/ ៤ផ្លែ (លើសពីនេះក៏បានតាមចំណង់ចំណូលចិត្ត)។ […]

អានបន្ថែម