អត្ថប្រយោជន៍ដ៏ល្អទាំង​ ៧ ចំណុច​ ដែលអ្នកអាចទទួលបានពីការ​ផឹក​កាហ្វេ

កាហ្វេ​ជា​ភេសជ្ជៈ​ដែល​មនុស្ស​មួយ​ចំនួន​និយម​ទទួល​ទាន​នា​ពេល​ព្រឹក ដោយ​ផ្អែក​ទៅ​លើ​មូលហេតុ​ផ្សេងៗ​គ្នា។ អ្នក​ខ្លះ​ផឹក​កាហ្វេ ក៏​ព្រោះ​គិត​ថា វា​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ចំណែក​អ្នក​ខ្លះ​ទៀត​​ទាល់​តែ​ពិសា​កាហ្វេ​ទើប​​មាន​កម្លាំង​ធ្វើ​ការងារ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Bright Side បាន​ឲ្យ​ដឹង​ពី​សារប្រយោជន៍​ដ៏​សំខាន់​៦យ៉ាង​នៃ​ការ​ទទួល​ទាន​កាហ្វេ ដែល​មាន​​ដូច​ខាង​ក្រោម៖ ជួយ​ដល់​សមត្ថភាព​ខួរ​ក្បាល និង​បង្កើន​ការ​ចងចាំ ការ​ផឹក​កាហ្វេ ដែល​មាន​បន្ថែម​ស្ករ អាច​ធ្វើ​ឲ្យ​ការ​គិត​មាន​ភាព​ស្រឡះ បំពេញ​ការងារ​បាន​ល្អ។ នេះ​ក៏​ដោយសារ​តែ​ការ​រួម​បញ្ចូល​រវាង​សារធាតុ​កាហ្វេអ៊ីន និង​ជាតិ​គ្លុយកូស ដែល​ជួយ​ដាស់​សមត្ថភាព​ខួរ​ក្បាល។ យ៉ាង​ណា​មិញ អ្នក​មិន​គួរ​ផឹក​កាហ្វេ​នៅ​ពេល​ពោះ​ទទេ​នោះ​ឡើយ។ បង្កើន​សម្ពាធ​ឈាម កាហ្វេ​មួយ​កែវ​តូច អាច​ជួយ​ដល់​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ទាប។ ប៉ុន្តែ សម្រាប់​អ្នក​មាន​បេះដូង​ដើរ​ញាប់​ខុស​ពី​ធម្មតា មិន​គួរ​ផឹក​កាហ្វេ​ទេ។ ធ្វើ​ឲ្យ​ប្រព័ន្ធ​ស៊ាំ​រឹងមាំ យោង​តាម​អ្នក​វិទ្យាសាស្ត្រ​ជាច្រើន បាន​បង្ហាញ​ថា កាហ្វេ​អាច​កាត់​បន្ថយ​ការ​ស្លាប់​មុន​អាយុ​បាន។ បើ​អ្នក​ផឹក​កាហ្វេ​កាន់តែ​ច្រើន នោះ​អត្រា​ស្លាប់​មុន​អាយុ​កាន់តែ​ថយ​ចុះ។ នេះ​ក៏​ព្រោះ​តែ​កាហ្វេ​អាច​កែប្រែ​នូវ​ប្រព័ន្ធ​ស៊ាំ​របស់​មនុស្ស ហើយ​ធ្វើ​ឲ្យ​វា​កាន់តែ​រឹងមាំ និង​មាន​សុខភាព​ល្អ។ បន្ថែម​ពី​នេះ វា​ក៏​ជួយ​ដល់​ថ្លើម បេះដូង និង​ប្រព័ន្ធ​រំលាយ។ ចំណាំ៖ គួរ​គប្បី​ញ៉ាំ​កាហ្វេ​ធម្មជាតិ ព្រោះ​កាហ្វេ​លាយ​សារធាតុ​គីមី​អាច​បំផ្លាញ​សរីរាង្គ​រំលាយ​អាហារ​បាន។ បំបាត់​អាការៈ​ឈឺ​ក្បាល សារធាតុ​កាហ្វេ​អ៊ីន​នៅ​ក្នុង​កាហ្វេ អាច​ជួយ​ព្យាបាល​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង។ ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ល្អ Dopamine និង Serotonin ជា​សារធាតុ​មាន​នៅ​ក្នុង​កាហ្វេ ដែល​ជួយ​ប្រឆាំង​នឹង​អារម្មណ៍​តប់ប្រមល់ មិន​ល្អ​នៅ​ក្នុង​រាងកាយ។ […]

អានបន្ថែម

ទម្លាប់​អាក្រក់ទំាង​ ៦​ចំណុច ដែល​អ្នក​គួរ​តែ​ព្យាយាម​លះបង់​ចោល ដើម្បី​ភាព​ជោគជ័យ ​​

សហគ្រិនវ័យក្មេងជាច្រើន ដែលខ្ញុំជួប តាមរយៈការងាររបស់ខ្ញុំ ក្នុងនាមជាអ្នកនិពន្ធ វិនិយោគិន និងសហគ្រិន គឺមិនអាចឈានដល់ សក្តានុពលពេញលេញ របស់ពួកគេដែលមាន។ អ្វីដែលលើសពីនេះ គឺពួកគេមិនដឹង អំពីមូលហេតុ។ ពួកគេមាន គំនិតដ៏អស្ចារ្យ សម្រាប់ការចាប់ផ្ដើមអាជីវកម្ម និងផ្នែកហិរញ្ញវត្ថុ របស់ពួកគេ ដើម្បីធ្វើឱ្យវាក្លាយជាការពិត។ ប៉ុន្តែទោះបីជា ពួកគេព្យាយាមយ៉ាងណាក៏ដោយ ពួកគេធ្វេីវាបានតិច។ តើអ្នកអញ្ចឹងដែរទេ? តើអ្នកជឿថា អ្នកគួរទទួលបានជោគជ័យ ប៉ុន្តែមិនអាច ទៅដល់កន្លែង ដែលអ្នកចង់ក្លាយជា ដែរទេ? ប្រសិនបើដូច្នេះ ខ្ញុំហ៊ានភ្នាល់ថា អ្នកកំពុងអនុញ្ញាតិ អោយទម្លាប់អាក្រក់របស់អ្នក មួយចំនួន រត់ក្នុងផ្ទៃខាងក្រោយ ដែលអ្នកមិនដឹង។ ជារឿយៗ ទម្លាប់អាក្រក់មិនត្រូវបានគេ កត់សំគាល់ទេ ដូចជាការលេចធ្លាយយឺតៗ។ រហូតដល់ ថ្ងៃណាមួយ ពេលដែលអ្នកស្ថិតនៅម្ខាងទៀត នៃផ្លូវ ដោយគ្មាន ការព្រមានជាមុនទេ ដែលថាវាមានបញ្ហា។ ភាពជោគជ័យ តម្រូវឱ្យមាន ជំនាញបច្ចេកទេស ក៏ដូចជា ការផ្តោតអារម្មណ៍ និងថាមពល ដើម្បីដឹកអ្នករយះពេលវែង។ ភាពជោគជ័យ ក៏ទាមទារឱ្យមាន​ចំនេះ​ដឹង […]

អានបន្ថែម

គន្លឹះទាំង ៨ យ៉ាង ដែលបង្ហាញថាអ្នកជាមនុស្សធ្វើការដោយភាពឆ្លាតវៃ

កាល​ពីមុន មនុស្សម្នាក់ៗតែងមានផ្នត់គំនិតថា ដើម្បីសម្រេចបានជោគជ័យក្នុងការធ្វើអ្វីមួយ យើងត្រូវតែខិតខំប្រឹងប្រែង។ ដោយឡែក ក្នុងពេលបច្ចុប្បន្ន ដោយសារតែការខិតខំត្រូវចំណាយពេលវេលានិងកម្លាំងអស់ច្រើន មនុស្សមួយចំនួនចាប់ផ្ដើមឲ្យដំបូន្មានថា “កុំខំ! ធ្វើអីក៏ដោយ ឲ្យចេះឆ្លាត!”​ ប៉ុន្ដែពួកគេមិនបានប្រាប់នោះទេថា តើការធ្វើការដោយភាពឆ្លាតវៃនោះគឺមានលក្ខណៈបែបណា? ធ្វើបែបណាទើបគេហៅថាឆ្លាតនោះ? ខាងក្រោមនេះជាគន្លឹះទាំង ៨ ដែលអាចជួយអ្នកបាន។ ១. គ្រប់គ្រងពេលវេលា៖ ធ្វើបែបណាទើបហៅថាគ្រប់គ្រងពេលវេលាបានល្អ? អ្នកត្រូវកំណត់អាទិភាពនៃកិច្ចការរបស់អ្នក ថាតើការងារណាដែលសំខាន់និងបន្ទាន់ជាងគេ។ ចូរកុំព្យាយាមធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។ អ្នកត្រូវចេះសន្មត់ថា ការងារមួយចំណាយពេលប្រហែលប៉ុន្មាន ហើយអ្នកត្រូវបញ្ចប់ការងារមួយនេះត្រឹមពេលណា។ ២. ប្រើប្រាស់បច្ចេកវិទ្យាជំនួយ៖ ពេលណាដែលបច្ចេកវិទ្យាអាចជួយអ្នកបាន អ្នកគួរតែប្រើវាដើម្បីកាត់បន្ថយការចំណាយពេលវេលានិងកម្លាំងកាយរបស់អ្នក។ ឧទារហណ៍ អ្នកអាចប្រើប្រាស់កុំព្យូទ័រក្នុងការស្រាវជា្រវរកឯកសារ ប្រើប្រាស់ទូរស័ព្ទក្នុងការទំនាក់ទំនងរឺបង្កើតបញ្ជីការងារដែលត្រូវធ្វើជាដើម។ ៣. មានរបៀបរៀបរយ៖ មនុស្សដែលមានផលិតភាពខ្ពស់ច្រើន​​ ជាមនុស្សដែលចេះរៀបចំឲ្យមានលំដាប់លំដោយត្រឹមត្រូវ។ បើទោះបីជាការរៀបចំ ដូចជាឯកសារ រឺសៀវភៅ អាចចំណាយពេលជាងការទុកដាក់គ្មានសណ្ដាប់ធ្នាប់ក៏ពិតមែន ប៉ុន្ដែវាអាចជួយសន្សំពេលវេលាបានយ៉ាងច្រើននៅពេលដែលអ្នកត្រូវការរកឯកសារទាំងនោះ ហើយសណ្ដាប់ធ្នាប់ល្អក៏អាចនាំឲ្យអ្នកមានអារម្មណ៍ក្នុងការធ្វើការងារផ្សេងៗផងដែរ។ ៤. សម្រាកបន្ដិចឲ្យបានញឹកញាប់៖ សូម្បីែតមនុស្សដែលរវល់បំផុតក៏ត្រូវការពេលសម្រាកខ្លះដែរ។ ចំណាយពេល ៥ ទៅ ១០ នាទី ដើរចេញពីតុ ពត់ដៃពត់ជើង ទៅនិយាយជាមួយមិត្តភក្ដិ ទៅញ៉ាំទឹក ទៅញ៉ាំផ្លែឈើ រឺធ្វើអ្វីផ្សេងៗទៀតតាមដែលអ្នកចង់។ វានឹងជួយបន្ធូរភាពតានតឹងរបស់អ្នកនិងធ្វើឲ្យអ្នកអាចធ្វើការកិច្ចការអ្វីមួយយ៉ាងមានប្រសិទ្ធភាពផងដែរ។ ៥. […]

អានបន្ថែម

ប្រវត្តិសាស្ត្រ​ខ្មែរ៖ អំបូរ​ខ្មែរ​-​មន

កាលពីដើមអំបូរខ្មែរ-មន នេះគេយល់ថា គ្រាន់តែជាអំបូរភាសាមួយប៉ុណ្ណោះ។ យ៉ាងណាមិញ ភាសាវិទូមួយ ក្រុមមានជាអាទិ លោក James R.Lagan បានរកឃើញនូវអត្ដិភាពនៃអំបូរភាសានេះមុនគេនៅឆ្នាំ ១៨៥៦ ប៉ុន្ដែកាលណោះ គេនិយមហៅអំបូរនេះហៅថា «មន-អាណ្ណាម» រឺ មន-ខ្មែរ =អាណ្ណាម។ ក្រោយទៀតដោយ សិក្សាទៅឃើញថា ភាសាអាណ្ណាម មានលក្ខណខុសប្លែកពីអំបូរភាសាមន = ខ្មែរ ទើបភាសាវិទូខ្លះបានដកភា សានេះចេញ ហើយយកទៅបញ្ចូលក្នុងក្រុមភាសាថៃវិញ ។ នេះជាទស្សនៈរបស់លោក Henri Maspéro ដែល លោកបានលាតត្រដាងយ៉ាងច្បាស់លាស់ក្នុងអត្ថបទសិក្សាមួយមានចំនងជើងថា «Etude Sur La phonétique historique de la langue annamite…les initiales.» ។ អំពីអំបូរខ្មែរ-មន ចំពោះភាសាវិទូជាតិអាល្លឺមង់ P.W. Schmidt អំបូរ មន-ខ្មែរ មិនគ្រាន់តែជាអំបូរភាសាទេ តែជាអំបូរជាតិសា ស្ដ្រផងដែរ ។ ក្នុងសៀវភៅ «Les […]

អានបន្ថែម

ហ៊ានលេងលើក្តារអិលនៅកន្លែងទាំង ៨ នេះទេ?

ល្បែងរអិលចូលក្នុងទឹកជាល្បែងមួយដែលត្រូវបានលេងយ៉ាងសប្បាយរីករាយបំផុត ហើយវាក៏ធ្វើអោយបេះដូងរបស់អ្នកភ័យលោតញ៊ាប់ស្ទើរផ្ទុះមកក្រៅផងដែរ។ ទីកន្លែងខាងក្រោមនេះ មានមនុស្សទៅលេងជាច្រើន ដោយពួកគេគិតថាវាជាកន្លែងដែលល្អបំផុតសំរាប់លេងកំសាន្តល្បែងលស់ព្រលឹង ជាមួយនឹងការរអិលខ្លួនចុះមកពីទីខ្ពស់ចូលមកក្នុងទឹក។ Summit Plummet កំពូលភ្នំទឹកធ្លាក់នៅឆ្នេរ Blizzard Beach ក្នុងទីក្រុង Walt Disney World មានកន្លែងរអិលចូលទឹកពីទីខ្ពស់ល្បឿននិងលឿនដែលមានកំពស់ 120 ហ្វីតនិងល្បឿនអតិបរមា 50 ម៉ាយក្នុងមួយម៉ោង (សម្រាប់ក្មេង) និង 60 ម៉ាយក្នុងមួយម៉ោង (សម្រាប់មនុស្សពេញវ័យ) ។ Insano – Brazil នេះជាកន្លែងដែលមានក្តារអិលខ្ពស់បំផុតក្នុងលោក កំពស់រហូតដល់ ១៣០ ហ្វិតស្មើនឹងអគារកំពស់ ១៤ ជាន់។ ហើយអ្នកអាចមើលទេសភាពដ៏ស្រស់ស្អាតរបស់មហាសមុទ្រអាត្លង់ទិចខណៈពេលដែលអ្នកឡើងទៅទីនោះ Leap of Faith លក្ខណៈពិសេសនៃកន្លែងលេងនេះ គឺថាវាឆ្លងកាត់អាងទឹកមួយដែលសំបូរទៅដោយត្រីឆ្លាម។ កញ្ចក់ដែលអ្នកបានឆ្លងកាត់គឺរឹងមាំបំផុតអាចការពារអ្នកពីចង្កូមឆ្លាមដែលហែលជុំវិញនោះបាន។ Kilimanjaro – Brazil អ្នកជិះនៅលើ Kilimanjaro អាចរអិលចុះពីកម្ពស់ 164 ហ្វីត ជាមួយនឹងល្បឿន 62 ម៉ាយក្នុងមួយម៉ោង។ Wildebeest and […]

អានបន្ថែម

ហួសថ្លែង!!!កំហុសឆ្គងដ៏ធ្ងន់ធ្ងរទាំង ៩ ដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រពិភពលោក

កំហុសឆ្គងបច្ចេកទេស អាចកើតឡើងគ្រប់ពេល ដោយមូលហេតុផ្សេងៗ ។ បើសំណាងល្អ វាមិនបង្ករការខូចខាត ប៉ុន្តែបើគាប់ជួនសំណាងមិនល្អវិញ វាអាចនាំឱ្យខូចខាតរបស់ទ្រព្យ និងបង្គគ្រោះថ្នាក់ដល់មនុស្សផងដែរ។  ទាំងនេះ គឺជាកំហុសឆ្គងដ៏សែន អាក្រក់បំផុត ដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រពិភពលោក។  អ្នកនឹងមានអារម្មណ៍ក្តុកក្តួលនៅពេលមើលឃើញទិដ្ឋភាព ទាំងនេះ។ # ១. ការដួលរលំនៃអគារដ៏ស្គឹមស្គៃ Lotus Riverside គឺជាអាគារលំនៅដ្ឋានមួយកម្ពស់ជាង ១១ ជាន់នៅក្នុងប្រទេសចិន  ដែលនៅវេលាព្រឹកមួយ វាបានដួលរលំ ទៅនឹងដី។ វាសំណាងហើយ ដែលពេលអាគារនោះដួលរលំ វាមិនប៉ះទង្គិចដល់អាគារផ្សេងទៀតដែលនៅក្បែរៗគ្នា បង្ករការខូច ខាតធ្ងន់បន្ថែមទៀត។ មូលហេតុចម្បង បណ្តាលមកពីគ្រឹះអាគារមិនរឹងមាំ ដែលមិនអាចទប់លំនឹងអាគារបាន។ # ២. ការកម្ទេចចោលនូវហ្គីតាដ៏កម្រដែលមានអាយុកាល ១៥០ ឆ្នាំដោយមិនដឹងខ្លួន អ្នកលេងហ្គីតាឈ្មោះ Jennifer Jason Leigh ធ្លាប់ដេញហ្គីតាបទ The Hateful Eight (និពន្ធដោយ Quentin Tarantino) ដែលហ្គីតានោះមានអាយុកាលរហូតដល់ទៅ ១៥០ឆ្នាំ។ ពួកគេបានទៅជួលហ្គីតាមកពីសារមន្ទីរ Martin Guitar Museum ប៉ុន្តែអ្វីដែលគេរំពឹងទុកគឺមានហ្គីតាតែ […]

អានបន្ថែម

ធ្លាប់ឃើញវត្ថុនេះទេ? មិននឹកស្មានថាវាមានអត្ថប្រយោជន៍ច្រើនដល់ម្លឹង!

តើអ្នកធ្លាប់សម្គាល់ឃើញកញ្ចប់ហ្សែលតូចៗ ទាំងនេះ ឬទេ? ដែលគេបានដាក់បំរាម ‘កុំបរិភោគ’ នៅពេលអ្នកទិញស្បែកជើង ឬកាបូប។ ជាការពិតណាស់វាមានអត្ថប្រយោជន៍ជាច្រើន ហើយវាក៏អាចសន្សំលុយរបស់អ្នកបានយ៉ាងច្រើនផងដែរ។ ខាងក្រោមនេះជាគុណប្រយោជន៍របស់វាដែលយើងមិនដែលបានដឹងពីមុនមក៖ រក្សាគុណភាពគ្រឿងទេស វាជួយស្រូបយកសំណើម និងរក្សាគុណភាពគ្រឿងទេសមិនអោយខូច។ ការពារទូរស័ព្ទដៃ នៅពេលដែលអ្នកធ្លាក់ទូរស័ព្ទទៅក្នុងទឹក អ្នកគ្រាន់តែយកថ្មចេញហើយបន្ទាប់មកដាក់ទូរស័ព្ទក្នុងចានមួយដែលពោរពេញទៅដោយកញ្ចប់ហ្សេលីកាទាំងនេះ។ មុនពេលបើកដំណើរការទូរស័ព្ទ ចូរទុកវាចោលក្នុងថង់មួយយប់សិន។ រក្សាឯកសារ កញ្ចប់ក្រែមស៊ីលីកាអាចក្សាទុកឯកសារដ៏សំខាន់របស់អ្នកនឹងរក្សាវាឱ្យមានសុវត្ថិភាព និងការពារកុំឱ្យខូច។ សម្លៀកបំពាក់ស្ងួត នៅពេលដែលអ្នកធ្វើការវេចខ្ចប់សម្លៀកបំពាក់សើមជាមួយកញ្ចប់ដែលពោរពេញដោយសីុលីកាជាច្រើនវាអាចធ្វើអោយសម្លៀកបំពាក់របស់អ្នកឆាប់ស្ងួតបាន។ ការបូបសម្រាប់ដាក់សម្ភារៈហាត់ប្រាណ ការដាក់កញ្ចប់ស៊ីលីកាក្នុងកាបូបហាត់ប្រាណរបស់អ្នកនឹងស្រូបជួយយកស្រូបយកសំណើមហើយនឹងកាត់បន្ថយក្លិនមិនល្អ។ ចំណីរបស់សត្វចិញ្ចឹម ដើម្បីធ្វើឱ្យចំណីរបស់សត្វចិញ្ចឹមរបស់អ្នករក្សាគុណភាពបានយូរមិនងាយខូច គឺគ្រាន់តែយកកញ្ចប់ក្រែមស៊ីលីកាទៅដាក់គែមរបស់ថង់ចំណី។ ដោយ ឌីឌី ប្រភពៈ​ FACTSCORNER.NET​ Share105Tweet+1Share105 Shares

អានបន្ថែម

ថ្ងៃអនាគតមិនដឹងថាមានអ្វីទៀតទេ! គ្រាន់តែ ១៧ ឆ្នាំសោះ ពិភពលោកមានការផ្លាស់ប្តូរដល់ម្លឹង!

នាប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាហាក់មានភាពរីកចម្រើនជាខ្លាំង បានធ្វើអោយពិភពលោកផ្លាស់ប្តូរស្ទើរគ្រប់យ៉ាង ទាំងការរស់នៅរបស់មនុស្សនិងសំភារៈប្រើប្រាស់ប្លែកៗ។  ខាងក្រោមនេះជាភស្ស័តាងបញ្ជាក់យ៉ាងច្បាស់ពីភាពផ្លាស់ប្តូរតាំងពីឆ្នាំ ២០០០ រហូតដល់ឆ្នាំ ២០១៧ យើងនេះ។ ១ នេះជាវិធីដាក់ទឹកថ្មី វាមានភាពងាយស្រួលនិងមិនប៉ះពាល់ដល់បរិស្ថាន ២ ម៉ាសុីនបោះពុម្ធក្រដាស់ Vs ម៉ាសុីនបោះពុម្ធ 3D ២ រូបរាងរបស់បុរសម្នាក់នេះកាលឆ្នាំ ២០០០ និងឆ្នាំ ២០១៧ ៣ ទូរសព្ទ័បត់ Vs អាយហ្វូន   ៤ ស្បែកជើងស្គី និង Hoverboard ៥​ ការតុបតែងក្នុងឆ្នាំ ២០០០ Vs ២០១៧   ៦ ពីមុនគេប្រើ Flash អីឡូវ អ៊ិនធឺណិតរហ័សងាយស្រួលបំផុត ៧ MySpace vs Snapchat ៨ ពីមុនគេបង្ហាញរាងនៅតាមផ្លូវ អីឡូវគេថតអួតបង្ហោះតាម Instagram ៨ តុក្តតា Furbie 2000 vs Furbie 2017   […]

អានបន្ថែម

កំពូលស្ថាបត្យកម្មសំណង់ដ៏អស្ចារ្យបំផុតទាំង 10 លើលោកតាំងពីសម័យបុរាណ

សំណង់ដែលមានអាយុច្រើនសតវត្សមកហើយនៅទូទាំងពិភពលោកតំណាងឱ្យភាពច្នៃប្រឌិតនៃស្ថាបត្យកម្មរបស់បុព្វបុរសរបស់យើង។ វាហួសពីការស្រមើលស្រមៃ និងពិបាកនឹងជឿថាស្ថាបត្យកម្មសំណង់ដ៏អស្ចារ្យទាំងនេះត្រូវបានសាងសង់ដោយប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ដែលមានកម្រិតធម្មតាៗសោះ។ខាងក្រោមនេះ យើងបានរាយឈ្មោះអច្ឆរិយវត្ថុ ១០ ដ៏អស្ចារ្យបំផុតនៃពិភពលោកសម័យបុរាណ។ មើល​ទាំងអស់គ្នាតោះ!! Pont Du Gard, Remoulins ភាគខាងត្បូងប្រទេសបារាំង Pont Du Gard ដែលសាងសង់ដោយចក្រភពរ៉ូម៉ាំង ត្រូវបានសាងសង់ឡើងដោយឆ្លងកាត់ទន្លេ Gardon នៅឃុំ Remoulins ភាគខាងត្បូងនៃប្រទេសបារាំង។ វាពិតជាសំណង់ដ៏អស្ចារ្យមួយក្នុងចំនោមសំណង់ដ៏ល្អបំផុតនៃស្ថាបត្យកម្មរ៉ូម៉ាំង។ ព្រះពុទ្ធរូប Leshan Giant Buddha  ក្នុងខេត្តស៊ីឈួនប្រទេសចិន Leshan Giant Buddha ជារូបចម្លាក់ថ្មធំជាងគេបង្អស់ និងមានប្រជាប្រិយបំផុតនៅទូទាំងពិភពលោក។ ចម្លាក់នេះត្រូវបានឆ្លាក់កាត់ចំពីមុខជំរៀលភ្នំមួយ ក្នុងខេត្តស៊ីឈួន ប្រទេសចិន ជាកន្លែងដែលទន្លេ Minjiang, Dadu និង Qingyi ជួបគ្នា។ Saksaywaman, Cusco, ភាគខាងជើងប្រទេសប៉េរូ Saksaywaman គឺជាជញ្ជាំងបន្ទាយ របស់ជនជាតិ Inca (ដើមកំនើតនៃជនជាតិអាមេរិកភាគខាងត្បូង) ដែលមានទីតាំងនៅក្នុងទីក្រុង Cusco ភាគខាងជើងប្រទេសប៉េរូ។ វាមើលទៅមិនគួរឱ្យជឿពីរូបរាងនៃថ្មដ៏ធំសម្បើមដែលគេយកមកសាងសង់ ហេតុដូច្នេះទើបវាត្រូវបានគេចាត់ទុកជាវត្ថុបុរាណ […]

អានបន្ថែម

៥ សន្លឺកបង្ហាញកាន់តែច្បាស់ពីសង្គមសព្វថ្ងៃ តើអ្នកយល់ថាវាត្រឹមត្រូវទេ?

សព្វថ្ងៃពិភពលោកកំពុងមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ។ ដែលរាល់បញ្ហាទាំងនោះគេបានធ្វើការប្រៀបធៀបជារូបភាពផ្សេងៗដើម្បីធ្វើការដាស់តឿនមនុស្សគ្រប់គ្នា។ រូបភាពខាងក្រោម៖ ការគំរាមកំហែង មនុស្សចាស់មួយចំនួនតែងតែបង្គាប់ក្មេងៗអោយគោរបតាមសាសនារបស់ខ្លួន។ ការផ្សាយពាណិជ្ជកម្ម ប្រើវិធីគ្រប់បែបយ៉ាងដើម្បីអោយគេចាប់អារម្មណ៍លើការផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ ការបង្ករសង្រ្កាម សង្រា្គមបានផ្ទុះឡើងដោយសារមេដឹកនាំ ប៉ុន្តែជនរងគ្រេាះគឺជាប្រជាជនដែលមិនបានដឹងរឿងអ្វីសេាះ។ ការប្រើប្រាស់កម្លាំង សមត្ថភាពដ៏រឹងមាំ និងស្វាហាប់កើតឡើងដូចម្តេច បើមនុស្សម្នាក់ៗព្យាយាមបរិភោគតែអាហារបំប៉ន។ ការវិនិឆ្ឆ័យរកការពិត ការវិនិឆ្ឆ័យភាគច្រើនគឺអាស្រ័យលើការបញ្ជារបស់មនុស្ស ដោយការប្រើប្រាស់លុយ។ ភាពជាក់ស្តែង អំពើរអនាចាររបស់មនុស្សប្រុសបានកើតឡើង ប៉ុន្តែបន្ទោសថាមកពីការសម្លៀកបំពាក់របស់មនុស្សស្រី។ ដោយ ឌីឌី ប្រភពៈ​ FEWUNKNOWNFACTS.COM​ Share457Tweet+1Share457 Shares

អានបន្ថែម