កុំធ្វើរឿងទាំងអស់នេះអោយសោះ !! ខាងក្រោមនេះ​ គឺជាទម្លាប់អាក្រក់មួយចំនួន ដែលអ្នកមិនគួរធ្វើទាល់តែសោះ បើមិនចង់អោយមានបញ្ហាដល់សុខភាព

ចំណេះដឹង

 

 

 

 

 

 

អនាម័យខ្លួនប្រាណជាកិច្ចការដ៏ចាំបាច់មួយ ដែលមនុស្សជាទូទៅតែងតែប្រកាន់ខ្ជាប់។ ការចង់អោយខ្លួនស្អាតបាតនិងមានអនាម័យគឺជារឿងដែលល្អមួយ ប៉ុន្តែអ្នកមួយចំនួនមិនបានដឹងទេថា ទង្វើរបស់ពួកគេពេលខ្លះបែរជាជះឥទ្ធិពលអាក្រក់ដល់រាងកាយ និង​សុខភាពរបស់ពួកគេទៅវិញ។

 

 

 

 

១. ការខាំក្រចកដើម្បីបំបាត់ភាពតានតឹង៖ ជួនកាលការខាំក្រចកអាចបណ្តាលមកពីភាពតានតឹងអារម្មណ៍ឬវិបត្តិផ្លូវចិត្ត ហើយត្រូវបានគេប្រើជាមធ្យោបាយក្នុងការកាត់បន្ថយអារម្មណ៍ទាំងនេះ។ ពេលខ្លះ អ្នកក៏អាចខាំក្រចករបស់អ្នកដោយមិនបានគិតពីវាផងដែរ។ ជាអកុសល ការធ្វើបែបនេះមិនមែនជារឿងល្អសម្រាប់រូបរាងនិងសុខភាពរបស់អ្នកទេ។

 

 

 

 

 

២. ការប្រើប្រាស់សំឡីត្បាល់ត្រជៀក៖ អ្វីដែលមនុស្សធ្វើពេលខ្លះគឺផ្ទុយពីការពិត ហើយការប្រើសំឡីត្បាស់ត្រជៀកមិន​បានជួយសម្អាតអ្វីច្រើននោះទេ។ អាចន៍ត្រជៀកត្រូវបានរុញចូល ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ជាច្រើន ដូចជាធ្វើឱ្យប៉ះពាល់ដល់ក្រដាសត្រចៀក រឺ ការបាត់បង់សោតវិញ្ញាណជាដើម។

 

 

 

 

 

៣. ចេញពីបន្ទប់ទឹកដោយមិនលាងដៃ៖ យោងតាមការស្រាវជ្រាវមួយ មនុស្សជាច្រើនមិនបានលាងដៃក្រោយពីប្រើបន្ទប់ទឹកនោះទេ។ ភាគច្រើននៃមនុស្សទាំងនេះជឿថាវាមិនសំខាន់ទេហើយវាគ្រាន់តែជាការបាត់បង់ពេលវេលារបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ការលាងដៃគឺជាមធ្យោបាយល្អនិងងាយស្រួលបំផុតដើម្បីការពារខ្លួនអ្នកពីការឈឺ។

 

 

 

 

 

៤. ការប្រើច្រាស់ដុសធ្មេញមួយរយៈពេលយួរ៖ ច្រាសដុសធ្មេញសើមអាចប្រមូលបាក់តេរីជាច្រើនក្នុងរយៈពេលត្រឹមតែ ១ ខែដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។ ពេទ្យធ្មេញផ្តល់យោបល់ថា យើងគួរផ្លាស់ប្តូរច្រាសដុសធ្មេញជារៀងរាល់ពីរបីខែម្តង ព្រោះការប្រើវាលើលពី ៣ ខែអាចបណ្ដាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួនដែលអាចនាំអោយមានជំងឺបេះដូង។

 

 

 

 

៥. ការមិនប្រើខ្សែសម្អាតធ្មេញ៖ មិនថាអ្នកដុសធ្មេញយ៉ាងល្អិតល្អន់ប៉ុណ្ណានោះទេ បើសិនអ្នកមិនប្រើខ្សែសម្អាតធ្មេញ អ្នកនឹងមិនអាចរក្សាអញ្ចាញធ្មេញឲ្យស្ថិតក្នុងស្ថានភាពល្អបានទេ។ ការប្រើប្រាស់វាអាចកាត់បន្ថយបាក់តេរីដែលនៅខាងក្នុងមាត់និងទប់ស្កាត់ជំងឺរលាកទងសួត។

 

 

 

 

 

៦. ការមិនលាងរបស់ដែលប្រើជាប្រចាំ៖ តើអ្នកដែលគិតអំពីអនាម័យវត្ថុដែលអ្នកប៉ះជារៀងរាល់ថ្ងៃដែររឺទេ? អ្នកប្រហែលជាមិនបានយកចិត្តទុកដាក់ខ្លាំងនោះទេ។ តាមពិត របស់ដូចជាក្តារចុច (keyboard) និងស្មាតហ្វូនរបស់អ្នក (ក្នុងចំណោមវត្ថុដទៃទៀតជាច្រើន) គឺជាកន្លែងដែលបាក់តេរីភាគច្រើនត្រូវបានប្រមូលផ្ដុំ។

 

 

 

 

 

៧. ស្រោមខ្នើយធ្វើពីជាតិកប្បាស៖ ក្រណាត់ធ្វើឱ្យអ្នកមើលទៅចាស់ជាងដោយបន្ថែមស្នាមជ្រួញលើមុខ ធ្វើឱ្យស្បែកស្ងួតនិងបំផ្លាញសក់របស់អ្នក។ ជម្រើសដ៏ល្អបំផុតសម្រាប់សម្ភារៈត្រែគឺសូត្រ។

 

 

 

 

 

៨. ការប្រើម៉ាស៊ីនបូមធូលីញឹកញាប់៖ ប្រសិនបើអ្នកមិនសម្អាតម៉ាស៊ីនទេ កំរាលព្រំនិងកំរាលឥដ្ឋរបស់អ្នកអាចរងការបំផ្លាញដោយភាពកខ្វក់និងបំណែកធូលី។ ដូច្នេះអ្នកគួរលាងសម្អាតវាម្តងក្នុងមួយសប្តាហ៍ រឺប្តូរតម្រងរបស់ម៉ាស៊ីនម្តងក្នុងមួយរដូវ។

 

 

 

 

 

៩. ការកាត់ក្រចកជើងជ្រុល៖ ប្រសិនបើអ្នកកាត់ក្រចករបស់អ្នកខ្លីពេក ការពាក់ស្រោមជើងនិងការដើរនឹងក្លាយជាបញ្ហាដំបូងសម្រាប់អ្នក។ បើទោះបីជាវាអាចដុះវែងឡើងវិញក៏ពិតមែន ស្បែករបស់ម្រាមជើងអ្នកជាមួយគ្នានោះដែរក៏នឹងលូតលាស់ ដែលអាចបង្កការពិបាកដល់ការដើររបស់អ្នក៕

ប្រភព៖ Bright Side

Leave a Reply

Your email address will not be published. Required fields are marked *