ហួសថ្លែង! រៀ​ប​ការជាមួយគ្នាបាន 6ខែ ប្ដីសុខ​ចិត្តប្រគល់ប្រពន្ធរបស់ខ្លួនដល់សាហាយដោយស្ម័គ្រចិត្ត ដោយសារតែ…

ប្លែកៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីម្នាក់ដែលទើបនឹងរៀបការបាន 6ខែ តែក្រោយពីរស់នៅបែកឆ្ងាយគ្នាមួយរយៈ បែរជាបាត់ខ្លួន ចេញពីផ្ទះអស់ 5ថ្ងៃយ៉ាងអាថ៌កំបាំង ធ្វើឲ្យប្ដី និងឪពុកក្មេកនាំគ្នាតាមស្វែងរកផ្លូវវិលក្បុងនោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះទទួលបានដំណឹងហើយ ដោយស្ត្រីរូបនោះបានទូរស័ព្ទប្រាប់ម្តាយបង្កើតរបស់នាងថា «នាងកំពុងរស់នៅជាមួយប្រុសស្នេហ៍ថ្មី ហើយនិងផ្ដាំប្រាប់ប្ដីថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនបាច់អាឡោះអាល័យនាងទៀតឡើយ ធ្វើឲ្យបុរសជាប្តីស្ទើរក្អួ.តឈា.ម ខណៈដែលស្ដាប់សម្ដីផ្ដែផ្ដាំដ៏សែនឈឺចាប់របស់ប្រពន្ធ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីដែលបានបាត់ខ្លួនមានឈ្មោះ ថ ដ វ អាយុ ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទីមួយ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកបុរសជាប្ដីមានឈ្មោះ ឈ ឆ អាយុ ២០ឆ្នាំ មុខរបរកម្មករអគ្គិសនី ធ្វើការនិងស្នាក់នៅខេត្តព្រះសីហនុ។ ប្ដីប្រពន្ធមួយគូនេះមានស្រុកកំណើតនៅភូមិធ្លក ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាមួយគ្នា និងត្រូវជាបងប្អូនជីដូនមួយនឹង​គ្នាទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសម្តីបុរសឈ្មោះ ឈួន ឈាត​ អាយុ ៤០ឆ្នាំ ត្រូវជាឪពុកក្មេករបស់ស្ត្រីដែលបានបាត់ខ្លួនបានឲ្យដឹងថា «កូនប្រសាស្រីរបស់គាត់ដែលបា.ត់ខ្លួនប៉ុន្មានថ្ងៃមកនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥឡូវគាត់បានទទួលដំណឹងហើយ គឺនាងបានទូរស័ព្ទប្រាប់ម្តាយបង្កើតរបស់នាង កាលពីល្ងាច ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា កុំឲ្យបារម្ភ ហើយម្តាយក៏បានយកដំណឹងនេះមកប្រាប់ គាត់ជាដន្លងនៅព្រឹកថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ ២០១៩ នេះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាឪពុកក្មេកបានបន្តថា «កូនប្រសាស្រីរបស់គាត់ដែលបានបាត់ខ្លួននោះ គឺបានវេចបង្វេចចុះចោលផ្ទះរត់តាមប្រុសថ្មីបាត់ទៅហើយ នៅមុនបាត់ខ្លួនដោយបានបាត់បង្វេចខោអាវ ហើយគាត់ក៏មានការសង្ស័យដែរ តែមិនហ៊ាន​និយាយ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកក្មេកបានបន្តទៀតថា «ចំពោះរឿងហេតុបែបនេះ គាត់នឹងទាមទារប្រាក់បណ្ណាការចំនួន ១៦០០រយដុល្លារ  ព្រោះទើបតែរៀបការថ្មី ស្រាប់តែខាងស្រីរត់ចោលប្ដីបាត់»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាគាត់មិនទាន់ដឹងថា «ក្រុមគ្រួសារខាងស្រីដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា គិតយ៉ាងណានោះទេចំពោះរឿងនេះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកបុរសអភ័ព្វដែលត្រូវប្រពន្ធរត់ចោលបានបញ្ជាក់ប្រាប់ទាំងឈឺចាប់ថា «គាត់សង្ស័.យថា ប្រពន្ធរបស់គាត់បានស្រឡាញ់គ្នាជាមួយបុរសម្នាក់នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពីមុនពេលរៀបការជាមួយគាត់ម្ល៉េះ ទើបបានជាអំឡុងពេលពួកគាត់រស់នៅឃ្លាតឆ្ងាយគ្នា នាងក៏បែកគំនិតវេចបង្វេចរត់តាមប្រុសស្នេហ៍បែបនេះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្តីបានបញ្ជាក់ថា «បើអូនស្រលាញ់គេហើយ ហេតុអីក៏មករៀបការជាមួយបងធ្វើអ្វី រៀបការបាន ៦ខែ ហេតុអីអូនប្រាប់ម៉ែថា រត់តាមប្រុសទៅវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើបងខុសអីបានជាអូនរត់ចោលបងបែបនេះ ឬមួយបងក្រ គេមានលុយ? មួយរយៈពេលដែលយើងរស់នៅជាមួយគ្នាល្អូកល្អិនណាស់ ហេតុអ្វីក៏អូនទៅដោយមិនអល់ឡោះអាល័យ បងមិនអស់ចិត្តសោះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ប្ដីប្រពន្ធខាងលើនេះ ទើបនឹងរៀបការជាមួយគ្នាកាលពីខែមីនា ឆ្នាំ២០១៩ ហើយបន្ទាប់ពីរៀបការរួចហើយ ពួកគេបាននាំគ្នាមកស្នាក់នៅបន្ទប់ជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទីមួយ ខណ្ឌពោធិ៍សែនជ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីប្រកបរបររកស៊ីរៀងខ្លួន ដោយពួកគេមានជំនាញខុសគ្ នាក្នុងនោះខាងប្រុស ជាកម្មកររាយខ្សែភ្លើង ចំណែកកូនប្រសាស្រី ធ្វើជាកម្មការិនីរោងចក្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសម្តីបុរសជាឪពុកក្មេកបានឲ្យដឹងថា «វេលាម៉ោង ៧ព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ កូនប្រសាស្រីបានចេញពីបន្ទប់ជួលទៅធ្វើការដូចរាល់ដង តែក្រោយមកគាត់បានទទួលដំណឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនប្រសាស្រីគាត់មិនចូលរោងចក្រទេ មិនដឹងថាមានទៅណាជាមួយអ្នកណានោះទេ ដោយមានអ្នកធ្វើការជាមួយកូនប្រសាស្រីរបស់គាត់ ស្គាល់លេខប្ដី បានទាក់ទងសួររកនាង លុះប្ដីថាមិនដឹង ទើបឆោឡោដឹងថា កូនប្រសាស្រីនេះ បាត់ខ្លួនតែម្តង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *