ជី.វិតអាថ៌កំ បាំង និងដំណើរជី.វិតលោកយាយម៉ៅដែលមនុ ស្សជាច្រើនពុំធ្លាប់បានដឹង, ទោះស្លា ប់យូរថ្ងៃតែសា ក ស ពនៅដដែលព្រោះ…

ចែករំលែក

​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​

យាយម៉ៅ ឬលោកយាយម៉ៅគឺជាវរីរៈនារីក្នុងទេវកថាពីបុរាណកាល និងកំពុងពេញនិយមរបស់ប្រជាជនខ្មែរដែលពួក​គេមានជំនឿជឿថា យាយម៉ៅជាទេវតាស័ក្តិសិទ្ធតាមបែបព្រហ្មញ្ញសាសនានៅក្នុងប្រទេសកម្ពុជាយើង។​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​

យាយម៉ៅត្រូវបានគេគោរពបូ.ជាយ៉ាងខ្លាំង និងបានធ្វើជាទីស.ក្ការៈនៅតាមឆ្នេរសមុទ្រ ក៏ដូចជា​នៅ​ចន្លោះផ្លូវពីក្រុងភ្នំពេញទៅកំពង់ផែក្រុងព្រះសីហនុ នៅជិតតំបន់ជ្រោះពេជ្រនិល និងនៅភ្នំបូកគោក្នុងខេត្តកំពតជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿង​របស់​យាយ​ម៉ៅគេ​ពុំទាន់​មាន​ឯកសារ​ណាមួយ​បង្ហាញជាក់លាក់នោះទេ ប៉ុន្តែ​រឿងនេះ​ត្រូវបាន​គេ​និយាយ​តៗ​គ្នាពី​មាត់​មួយ​ទៅ​មាត់​មួយដែលទាក់ទងទៅ​នឹង​ប្រវត្តិ​យាយ​ម៉ៅ តាំងពី​សម័យ​បុរាណកាល​មក​រហូតដល់​សព្វថ្ងៃ​នេះ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​រឿងព្រេង​ដែល​ត្រូវបាន​ដំណាល​តៗ​គ្នា រឿងនេះ​បានកើត​ឡើងតាំង​ពីមុន​សម័យ​អាណានិគម​បារាំងមកម្លេះ ហើយក្នុងនោះក៏បាននិយាយថា លោក​យាយ​ម៉ៅគឺជា​ស្ត្រី​ដ៏​ស្អាត​ផូរផង់ម្នាក់ដែលបាន​រៀបការ​ជាមួយនឹង​មេទ័ព​ម្នាក់កាលពីសម័យនោះផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពេលដែល​ស្វាមី​របស់​លោកយាយម៉ៅបានស្លា.ប់នៅកាល​ក្នុង​សង្គ្រាមរវាង​កម្ពុជានិង​ថៃ គាត់​ក៏បាន​ដឹកនាំ​ទ័ព​ជាច្រើនឡើង​ប្រឆាំង​តប​វិញ ហើយពេលនោះលោកយាយម៉ៅក៏បាន​ក្លាយជា​វីរៈនារី​ដ៏​ល្បីល្បាញម្នាក់​របស់​ជនជាតិខ្មែ​រ។​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយដោយដឹងថា ស្វាមី​របស់ខ្លួនបានចេញ​ទៅធ្វើ​សង្គ្រាមតាមផ្លូវ​សមុទ្រ ហើយដោយសារតែ​នឹក​ស្វាមី​ខ្លាំងពេក គាត់​ក៏​ទៅតាម​រកដោយពេលនោះ ក៏បានមក​ដួល​ស្លា​.ប់នៅ​ខេត្តកោះកុងតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​

មានរឿងដំណាលផ្សេងទៀតបាននិយាយថា៖ កាលពី​សម័យមុនមាន​មេកន្ទ្រាញ​ម្នាក់ ឈ្មោះ ​ជុច ជាអ្នកត្រួតត្រា​កុលសម្ព័ន្ធ​ជនជាតិ​ព័រនៅ​ស្រុក​ភ្នំក្រវាញខេត្តពោធិ៍សាត់ (ដែល​ពីមុន​ហៅថា​ព្រៃខ្លា​ដំរី) ។​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​

តា​ជុច មាន​ប្ញ​ទ្ធិ​អំណាច​ខ្លាំងពូកែ​ណាស់ ដែលគាត់ជា​មនុស្ស​ឆ្អឹង​ដែក ស្បែក​ស្ពាន់ ហើយ​កាលនោះមាន​យុវតី​ម្នាក់ជនជាតិ​ព័រ​ឈ្មោះ ​នាង​ម៉ៅ​ ដែលមាន​រូបឆោម​ល្អល្អះត្រូវបាន​មេកន្ទ្រាញ​យក​ធ្វើជា​ភរិយា។​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​យាយ​ម៉ៅ និង​តា​ជុច ​ស្លា.ប់ បាន​បន្សល់ទុក​ទ្រព្យសម្បត្តិ​ជាច្រើន​ ដោយហេតុថា ពួកគាត់​គ្មាន​កូន​បន្ត​ពូជពង្ស ​ចិត្ត​របស់​ពួកគាត់ក៏​នៅ​មិន​ដាច់​អាល័យ និងទ្រព្យសម្បត្តិទាំងនោះ ពួកគាត់ក៏​ចាប់ជាតិ​ជា​អ្នកតា អ្នកដូន នៅចាំ​យាមថែរក្សា​ទឹកដី​នោះ​តែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកទៀត មេកន្ទ្រាញ​ដែលបាន​ឡើងកាន់ដំណែង​ក្រោយៗមកទៀត ក៏​នៅតែ​គោរព​កោតខ្លាច​តា​ជុច និងយាយ​ម៉ៅ ដូច​កាល​នៅរស់ផងដែរ ហើយពួកគេថែមទាំង​យក​ដុំថ្ម​២​ដុំ​ធំៗ ដាក់​ទន្ទឹមគ្នា និងធ្វើ​រោង​ប្រក់​ស្បូវ​ត្រង់​ផ្ទះ​តា​យាយ ដោយ​ឧបកិច្ច​សុំឱ្យ​ពួកគាត់​តាម​ថែរក្សាជនជាតិ​ព័រកុំឱ្យ​មាន​ជំងឺ​ដ​ម្កា​ត់​អ្វី​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រានោះដូនម៉ៅ បានចូលសណ្ឋិតក្នុងរូបស្នងម្នាក់ ហើយប្រាប់អ្នកស្រុកថា៖ គាត់មាន​ភារកិច្ចតាមថែរក្សាមនុស្សលោក មិនត្រឹមតែតំបន់ភ្នំក្រវាញនេះទេ សូម្បីខេត្តផ្សេងៗមានដូចជា ខេត្តកំពង់​ស្ពឺ ខេត្តកោះកុង ក្រុងកំពង់សោម និងជាពិសេសកូនចៅដែលធ្វើដំណើរតាមសមុទ្រជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីដើមរៀងមក អ្នកដែលបន់ស្រន់ ច្រើនយករូបលឹង្គទៅថ្វាយយាយម៉ៅ តែមកដល់សម័យនេះ មានគេបញ្ជាន់រូបបានបញ្ជាក់ថា លោកយាយម៉ៅសុំសីលហើយ ដូច្នេះមិនឲ្យថ្វាយរបៀបនេះទៀតទេ ត្រឹមតែចេកនិងផ្លែឈើបានងហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *